អាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៨៧នាក់
ចុះថ្ងៃទី: 28-07-2026, 09:43 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តព្រះសីហនុ៖ ប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហម។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដើម្បីបំបែកសំណុំរឿងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨៧នាក់ និងដកហូតគ្រឿងញៀនជាង ១គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ជាលទ្ធផល កម្លាំងជំនាញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួកជាបន្តបន្ទាប់ចំនួន ៨៧នាក់ ក្នុងនោះមានស្ត្រី ៩នាក់ ព្រមទាំងដកហូតវត្ថុតាងជាគ្រឿងញៀនជាង ១គីឡូក្រាម។ មិនត្រឹមតែប៉ុណ្ណោះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានពន្លាតដែនដីសមត្ថកិច្ចទៅដល់ខេត្តកំពង់ស្ពឺ និងបន្តទៅដល់រាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនមេក្លោងគ្រឿងញៀនដ៏ធំបានម្នាក់ថែមទៀត ភេទស្រី និងដកហូតវត្ថុតាងមួយចំនួន។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំងអស់ រួមជាមួយសំណុំរឿង និងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងអាវុធហត្ថក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-07-2026, 09:43 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តព្រះសីហនុ៖ ប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហម។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដើម្បីបំបែកសំណុំរឿងជួញដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:29 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖យោងតាមប្រភពព័ត៌មាន បុគ្គល រតនៈ ពិសាល រួមជាមួយបក្ខពួក បានជិះម៉ូតូប្រដេញតាមយុវជនរងគ្រោះពីរនាក់ ហើយបានធាក់ផ្ដួលម៉ូតូ និងប្រើហិង្សាវាយដំរហូតបណ្ដាលឱ្យរងរបួសប្រកាច់។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនបុគ្គលម្នាក់ឈ្មោះ រត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:24 PM, ចំនួនអ្នកអានៈ​ 35ដង
ការផ្ទុះឡើងចុងក្រោយដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា មានអ្នកជំងឺ ១៥នាក់ បានឆ្លងពីប្រទេសជិតខាងកុងហ្គោ (DR Congo) ដែលជាចំណុចកណ្តាលនៃការរាតត្បាតដ៏ធំបំផុត ខណៈអ្នកស្លាប់ទាំង ២នាក់ ក៏ជាជនជាតិកុងហ្គោផងដែរ។ ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ អាជ្ញាធរអ៊ូហ្គង់ដាអាចគ្រប់គ្រងការរីករាលដាលបានយ៉ាងឆាប់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:16 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្តសៀមរាប៖ ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:08 PM, ចំនួនអ្នកអានៈ​ 36ដង
ផែនការនេះអាចក្លាយជាមូលដ្ឋានគ្រឹះដើម្បីបញ្ចប់ការរាំងស្ទះនាវាចរណ៍ ដែលបណ្តាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់តែងតែចង់គ្រប់គ្រងច្រកសមុទ្រនេះរួមគ្នាជាមួយអូម៉ង់ (ដែលគ្រប់គ្រងច្រាំងសមុទ្រម្ខាងទៀត) និងចង់ទារថ្លៃសេវាកាតព្វកិច្ចពីនាវាដែលឆ្លងកាត់។ ចំណែកឯ សហរដ្ឋអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 07:11 PM, ចំនួនអ្នកអានៈ​ 31ដង
វៀតណាម៖ ផ្តើមជំនួបពិភាក្សាការងារ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ជិន ថាញ់មិន បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកទី២ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ សម្តេចបានអញ្ជើញបំពេញទស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 07:01 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ស្របតាមការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេភាគីទំហំ ២០ពាន់លានដុល្លារ បេសកកម្មធុរកិច្ចនេះ គឺជាកាតាលីករមួយ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្មឆ្លងដែន និង ស្វែងរកឱកាសវិនិយោគថ្មីៗរវាងព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 06:39 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Vivian Loss Sanmartin ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 06:36 PM, ចំនួនអ្នកអានៈ​ 33ដង
វៀតណាម៖ ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 06:31 PM, ចំនួនអ្នកអានៈ​ 28ដង
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា លោក Xi Jinspaning ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ លោក Xi Jinspaning បានលើកឡើងថា ប្រទេសស្លូវ៉ាគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្កើតទំនាក់ទំនងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:27 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តព្រៃវែង៖បើតាម អ៊ំស្រី នួន ដេ ដែលរស់នៅក្នុងភូមិស្នេហ៍រៀន ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង បានលើកឡើងថា ការប្រកបមុខរបរត្បាញឈ្នាងនេះ គឺអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយតាំងពីគាត់នៅពីក្មេងមកម្ល៉េះ។ អ៊ំស្រី ក៏បានបន្ថែមទៀតថា មុខរបរនេះមិនជាស្រួលប៉ុន្មាននោះទេ ដោយត្រូវកាប់ឫស្សីយកមកចិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:22 PM, ចំនួនអ្នកអានៈ​ 19ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:10 PM, ចំនួនអ្នកអានៈ​ 41ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីចន្លោះពី១០ ទៅ ១២,៥ភាគរយ លើដៃគូពាណិជ្ជកម្មសរុបចំនួន៦០ ដោយលើកឡើងពីការចោទប្រកាន់ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅតាមប្រទេសដែលជាគោលដៅទាំងនោះ។ រដ្ឋមន្ត្រីការពារជាតិស៉ីលី កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:08 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖គោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនទាំងអស់ អំឡុងពេលនៃដំណើរការប្រឡង, ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំប្រតិបត្តិមួយ ស្តីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 02:53 PM, ចំនួនអ្នកអានៈ​ 35ដង
យោងតាមការវិភាគស៊ីជម្រៅលើរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា Aspanspanle កំពុងស្ថិតក្នុងស្ថានភាព «កៀបសង្កត់សងខាង» រវាងការរក្សាកេរ្តិ៍ឈ្មោះជា «ស្តង់ដារមាសនៃឯកជនភាព (Privacy Gold Standard)» និងតម្រូវការទាក់ទាញទីផ្សាររបស់អ្នកប្រើប្រាស់ទូទៅ។ ការសម្រេចចិត្តពន្យារពេលប្រកាសចេញ «វ៉ែនតាឆ្លា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 86 នាក់
ម្សិលមិញ : 1502 នាក់
សរុបទាំងអស់ : 11421867 នាក់