| ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា |
|
| ចុះថ្ងៃទី: 28-07-2026, 06:39 PM, ចំនួនអ្នកអានៈ 30ដង |
|
|
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Vivian Loss Sanmartin ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រី Vivian Loss Sanmartin បានថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានលើកឡើងថា នេះគឺជាកិត្តិយសរបស់លោកស្រី ដែលត្រូវបានចាត់តាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយប្រចាំកម្ពុជា។
លោកស្រី បានគូសបញ្ជាក់បំណងចង់ស្វែងយល់អំពីប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់ថែមទៀត ដើម្បីធ្វើការរួមគ្នាពិនិត្យមើលវិស័យសក្តានុពលរបស់ប្រទេសទាំងពីរ និងចែករំលែកបទពិសោធល្អរបស់ប្រេស៊ីល ក្នុងវិស័យកសិកម្ម ការកែច្នៃអាហារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីសុខភាពសកល កម្មវិធីជាតិជំនួយសង្គម និងអភិបាលកិច្ចឌីជីថលជាដើម។
លោកស្រីបានបង្ហាញនូវការបេជ្ញាចិត្តខ្ពស់ ក្នុងអាណត្តិការទូតរបស់លោកស្រី ដើម្បីពង្រឹងចំណងមិត្តភាព និងធ្វើពិពិធកម្មនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងធុរជននៃប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ប្រេស៊ីលក្នុងគ្រប់វេទិកា និងយន្តការពហុភាគី និងតំបន់ ខណៈដែលប្រេស៊ីលជាសមាជិកប្លុក BRICS និងបច្ចុប្បន្នជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន ដែលនឹងក្លាយជាដៃគូសន្ទនាអាស៊ាន ពេញលេញនាពេលខាងមុខ។
ទោះបីកម្ពុជា និងប្រេស៊ីលមានភូមិសាស្ត្រនៅឆ្ងាយពីគ្នាបន្តិចក្តី ក៏ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងជិតស្និទ្ធ។ ជាក់ស្តែង ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្ពុជាក៏បានទទួលស្វាគមន៍ទេសចរប្រេស៊ីលមកទស្សនាកម្ពុជាផងដែរ បើទោះជានៅមានចំនួនតិចតួចក្តី។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចផងដែរថា ប្រេស៊ីលជាប្រទេសធំ មានប្រជាជនច្រើន និងមានពិពិធកម្មសេដ្ឋកិច្ចកម្រិតខ្ពស់ ហើយក៏ជាប្រទេសសំខាន់មួយ ក្នុងតំបន់អាម៉េរិកឡាទីន។
ក្នុងន័យនេះ កម្ពុជា និងប្រេស៊ីលនៅមានលំហនិងសក្តានុពលជាច្រើនទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្កិការនយោបាយ បច្ចេកទេស និងគ្រប់វិស័យអាទិភាពមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឌីជីថល ការអភិវឌ្ឍជំនាញ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងទាក់ទាញទេសចរប្រេស៊ីលឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន តាមរយៈការផ្សព្វផ្សាយ និងការតភ្ជាប់ជើងហោះហើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។
ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតកាន់តែខ្ពស់លើគ្រប់វិស័យ។
មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរ លោកស្រីឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា ជោគជ័យរបស់លោកស្រី គឺជាជោគជ័យរបស់កម្ពុជា៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:43 PM, ចំនួនអ្នកអានៈ 31ដង
ខេត្តព្រះសីហនុ៖ ប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហម។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដើម្បីបំបែកសំណុំរឿងជួញដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:29 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖យោងតាមប្រភពព័ត៌មាន បុគ្គល រតនៈ ពិសាល រួមជាមួយបក្ខពួក បានជិះម៉ូតូប្រដេញតាមយុវជនរងគ្រោះពីរនាក់ ហើយបានធាក់ផ្ដួលម៉ូតូ និងប្រើហិង្សាវាយដំរហូតបណ្ដាលឱ្យរងរបួសប្រកាច់។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនបុគ្គលម្នាក់ឈ្មោះ រត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:24 PM, ចំនួនអ្នកអានៈ 35ដង
ការផ្ទុះឡើងចុងក្រោយដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា មានអ្នកជំងឺ ១៥នាក់ បានឆ្លងពីប្រទេសជិតខាងកុងហ្គោ (DR Congo) ដែលជាចំណុចកណ្តាលនៃការរាតត្បាតដ៏ធំបំផុត ខណៈអ្នកស្លាប់ទាំង ២នាក់ ក៏ជាជនជាតិកុងហ្គោផងដែរ។ ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ អាជ្ញាធរអ៊ូហ្គង់ដាអាចគ្រប់គ្រងការរីករាលដាលបានយ៉ាងឆាប់រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:16 PM, ចំនួនអ្នកអានៈ 15ដង
ខេត្តសៀមរាប៖ ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:08 PM, ចំនួនអ្នកអានៈ 36ដង
ផែនការនេះអាចក្លាយជាមូលដ្ឋានគ្រឹះដើម្បីបញ្ចប់ការរាំងស្ទះនាវាចរណ៍ ដែលបណ្តាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់តែងតែចង់គ្រប់គ្រងច្រកសមុទ្រនេះរួមគ្នាជាមួយអូម៉ង់ (ដែលគ្រប់គ្រងច្រាំងសមុទ្រម្ខាងទៀត) និងចង់ទារថ្លៃសេវាកាតព្វកិច្ចពីនាវាដែលឆ្លងកាត់។ ចំណែកឯ សហរដ្ឋអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 07:11 PM, ចំនួនអ្នកអានៈ 31ដង
វៀតណាម៖ ផ្តើមជំនួបពិភាក្សាការងារ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ជិន ថាញ់មិន បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកទី២ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ សម្តេចបានអញ្ជើញបំពេញទស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 07:01 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ស្របតាមការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេភាគីទំហំ ២០ពាន់លានដុល្លារ បេសកកម្មធុរកិច្ចនេះ គឺជាកាតាលីករមួយ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្មឆ្លងដែន និង ស្វែងរកឱកាសវិនិយោគថ្មីៗរវាងព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:39 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Vivian Loss Sanmartin ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:36 PM, ចំនួនអ្នកអានៈ 33ដង
វៀតណាម៖ ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:31 PM, ចំនួនអ្នកអានៈ 28ដង
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា លោក Xi Jinspaning ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។
លោក Xi Jinspaning បានលើកឡើងថា ប្រទេសស្លូវ៉ាគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្កើតទំនាក់ទំនងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:27 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តព្រៃវែង៖បើតាម អ៊ំស្រី នួន ដេ ដែលរស់នៅក្នុងភូមិស្នេហ៍រៀន ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង បានលើកឡើងថា ការប្រកបមុខរបរត្បាញឈ្នាងនេះ គឺអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយតាំងពីគាត់នៅពីក្មេងមកម្ល៉េះ។ អ៊ំស្រី ក៏បានបន្ថែមទៀតថា មុខរបរនេះមិនជាស្រួលប៉ុន្មាននោះទេ ដោយត្រូវកាប់ឫស្សីយកមកចិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:22 PM, ចំនួនអ្នកអានៈ 18ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:10 PM, ចំនួនអ្នកអានៈ 41ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីចន្លោះពី១០ ទៅ ១២,៥ភាគរយ លើដៃគូពាណិជ្ជកម្មសរុបចំនួន៦០ ដោយលើកឡើងពីការចោទប្រកាន់ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅតាមប្រទេសដែលជាគោលដៅទាំងនោះ។
រដ្ឋមន្ត្រីការពារជាតិស៉ីលី កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:08 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖គោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនទាំងអស់ អំឡុងពេលនៃដំណើរការប្រឡង, ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំប្រតិបត្តិមួយ ស្តីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 02:53 PM, ចំនួនអ្នកអានៈ 35ដង
យោងតាមការវិភាគស៊ីជម្រៅលើរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា Aspanspanle កំពុងស្ថិតក្នុងស្ថានភាព «កៀបសង្កត់សងខាង» រវាងការរក្សាកេរ្តិ៍ឈ្មោះជា «ស្តង់ដារមាសនៃឯកជនភាព (Privacy Gold Standard)» និងតម្រូវការទាក់ទាញទីផ្សាររបស់អ្នកប្រើប្រាស់ទូទៅ។
ការសម្រេចចិត្តពន្យារពេលប្រកាសចេញ «វ៉ែនតាឆ្លា
 ព័ត៌មានលម្អិត
|
|
|