| កម្ពុជានិងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា |
|
| ចុះថ្ងៃទី: 28-07-2026, 06:36 PM, ចំនួនអ្នកអានៈ 34ដង |
|
|
វៀតណាម៖ ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោក ក៏បានអបអរសាទរផងដែរចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាលើការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានបញ្ជាក់ពីការបន្តពង្រឹកកិច្ចសហប្រតិបត្តុការជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជូន លោកប្រធានរដ្ឋ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបសម្តេចនាឱកាសនេះ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ សម្តេចបានអបអរសាទរយ៉ាងកក់ក្តៅដោយផ្ទាល់ចំពោះឯកឧត្តម ដែលត្រូវបានសមាជគណបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតជ្រើសតាំងជាថ្មីម្តងទៀត ជាអគ្គលេខាធិការបក្សសម្រាប់មួយអាណត្តិទៀត (ឆ្នាំ២០២៦-២០៣១) កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្ត្រ ដឹកនាំប្រទេសវៀតណាមឈានឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៤៥ ខាងមុខ។
សម្តេចមានប្រសាសន៍បន្តថា សមិទ្ធផលធំធេងជាច្រើនដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមសម្រេចបាន ក្នុងរយៈពេលចុងក្រោយនេះ ស្តែងចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងការកែទម្រង់ស៊ីជម្រៅ ជាពិសេសភាពជាអ្នកដឹកនាំរបស់ឯកឧត្ដមអគ្គលេខាធិការបក្ស ដែលប្រកាន់ខ្ជាប់នូវអភិក្រមអភិបាលកិច្ចល្អ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងកំណែទម្រង់រដ្ឋបាលជាច្រើន ដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាមហាអំណាចកណ្តាលមួយ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ព្រមទាំងមានតួនាទីលេចធ្លោនៅលើឆាកតំបន់ និងអន្តរជាតិថែមទៀតផង។
សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបឯកឧត្តមប្រធានរដ្ឋអំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេច និងឯកឧត្តម ជិន ថាញ់មិន (TRAN THANH MAN) ប្រធានរដ្ឋសភាវៀតណាម កាលពីព្រឹកមិញ ដោយនៅក្នុងនោះសម្តេចបានគូសបញ្ជាក់ពីការឯកភាពគ្នារវាងប្រធានរដ្ឋសភាប្រទេសទាំងពីរ ក្នុងការធ្វើវិសោធនកម្មលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរឱ្យស្របនឹងបរិបទជាក់ស្តែង ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោក តូ ឡឹម បានអបអរសាទរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេស ក៏ដូចជារដ្ឋសភានៃប្រទេសទាំងពីរ។ឯកឧត្តមបានរំលឹកដល់លទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តម និងសម្តេចតេជោ មានចក្ខុវិស័យច្បាស់លាស់នៅក្នុងការអភិវឌ្ឍប្រទេសទាំងពីរ ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ទីក្រុងហូជីមិញ និងការកសាងបន្ទាត់ព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។
លោកបានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម ត្រូវតែអភិវឌ្ឍរួមគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ ក្នុងនោះមានវិស័យពាណិជ្ជកម្ម ដូចជាវៀតណាមទិញអង្ករ និងស្វាយចន្ទីពីកម្ពុជា ឬអាចបើករោងចក្រកែច្នៃនៅកម្ពុជាតែម្តង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា និងវៀតណាម នៅក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន វៀតណាមមិនចង់ឃើញសហគមន៍នេះមានបញ្ហា និងអសន្តិសុខឡើយ។
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីតួនាទីសំខាន់នៃការទូតសភា នៅក្នុងសភាពការណ៍ពិភពលោកដែលមានការប្រែប្រួល និងស្មុគស្មាញដូចជាពេលបច្ចុប្បន្ននេះ។ ការងារការទូតសភា ដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានានូវសង្គតិភាព និងភាពបត់បែន ដើម្បីជម្នះព្យុះភ្លៀងនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចតំបន់ និងសកល ដែលមានការវិវឌ្ឍប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាពសកល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោក តាមរយៈវប្បធម៌សន្ទនាផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន។
សម្តេចបានបញ្ជាក់ពីជំហររបស់កម្ពុជាថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រឡាញ់សុខសន្តិភាព និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយមបើកចំហ ប្រកបដោយបរិយាបន្ន និងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់មនុស្សជាតិទាំងមូល ព្រមទាំងរួមសហការគ្នាដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងគុណតម្លៃនៃស្ថាប័នសកល ដែលពិតជាមានសារសំខាន់ និងចាំបាច់បំផុត៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:43 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តព្រះសីហនុ៖ ប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហម។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដើម្បីបំបែកសំណុំរឿងជួញដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:29 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖យោងតាមប្រភពព័ត៌មាន បុគ្គល រតនៈ ពិសាល រួមជាមួយបក្ខពួក បានជិះម៉ូតូប្រដេញតាមយុវជនរងគ្រោះពីរនាក់ ហើយបានធាក់ផ្ដួលម៉ូតូ និងប្រើហិង្សាវាយដំរហូតបណ្ដាលឱ្យរងរបួសប្រកាច់។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនបុគ្គលម្នាក់ឈ្មោះ រត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:24 PM, ចំនួនអ្នកអានៈ 35ដង
ការផ្ទុះឡើងចុងក្រោយដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា មានអ្នកជំងឺ ១៥នាក់ បានឆ្លងពីប្រទេសជិតខាងកុងហ្គោ (DR Congo) ដែលជាចំណុចកណ្តាលនៃការរាតត្បាតដ៏ធំបំផុត ខណៈអ្នកស្លាប់ទាំង ២នាក់ ក៏ជាជនជាតិកុងហ្គោផងដែរ។ ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ អាជ្ញាធរអ៊ូហ្គង់ដាអាចគ្រប់គ្រងការរីករាលដាលបានយ៉ាងឆាប់រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:16 PM, ចំនួនអ្នកអានៈ 15ដង
ខេត្តសៀមរាប៖ ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:08 PM, ចំនួនអ្នកអានៈ 36ដង
ផែនការនេះអាចក្លាយជាមូលដ្ឋានគ្រឹះដើម្បីបញ្ចប់ការរាំងស្ទះនាវាចរណ៍ ដែលបណ្តាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់តែងតែចង់គ្រប់គ្រងច្រកសមុទ្រនេះរួមគ្នាជាមួយអូម៉ង់ (ដែលគ្រប់គ្រងច្រាំងសមុទ្រម្ខាងទៀត) និងចង់ទារថ្លៃសេវាកាតព្វកិច្ចពីនាវាដែលឆ្លងកាត់។ ចំណែកឯ សហរដ្ឋអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 07:11 PM, ចំនួនអ្នកអានៈ 32ដង
វៀតណាម៖ ផ្តើមជំនួបពិភាក្សាការងារ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ជិន ថាញ់មិន បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកទី២ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ សម្តេចបានអញ្ជើញបំពេញទស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 07:01 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ស្របតាមការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេភាគីទំហំ ២០ពាន់លានដុល្លារ បេសកកម្មធុរកិច្ចនេះ គឺជាកាតាលីករមួយ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្មឆ្លងដែន និង ស្វែងរកឱកាសវិនិយោគថ្មីៗរវាងព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:39 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Vivian Loss Sanmartin ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:36 PM, ចំនួនអ្នកអានៈ 34ដង
វៀតណាម៖ ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:31 PM, ចំនួនអ្នកអានៈ 28ដង
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា លោក Xi Jinspaning ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។
លោក Xi Jinspaning បានលើកឡើងថា ប្រទេសស្លូវ៉ាគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្កើតទំនាក់ទំនងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:27 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តព្រៃវែង៖បើតាម អ៊ំស្រី នួន ដេ ដែលរស់នៅក្នុងភូមិស្នេហ៍រៀន ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង បានលើកឡើងថា ការប្រកបមុខរបរត្បាញឈ្នាងនេះ គឺអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយតាំងពីគាត់នៅពីក្មេងមកម្ល៉េះ។ អ៊ំស្រី ក៏បានបន្ថែមទៀតថា មុខរបរនេះមិនជាស្រួលប៉ុន្មាននោះទេ ដោយត្រូវកាប់ឫស្សីយកមកចិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:22 PM, ចំនួនអ្នកអានៈ 19ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:10 PM, ចំនួនអ្នកអានៈ 41ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីចន្លោះពី១០ ទៅ ១២,៥ភាគរយ លើដៃគូពាណិជ្ជកម្មសរុបចំនួន៦០ ដោយលើកឡើងពីការចោទប្រកាន់ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅតាមប្រទេសដែលជាគោលដៅទាំងនោះ។
រដ្ឋមន្ត្រីការពារជាតិស៉ីលី កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:08 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖គោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនទាំងអស់ អំឡុងពេលនៃដំណើរការប្រឡង, ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំប្រតិបត្តិមួយ ស្តីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 02:53 PM, ចំនួនអ្នកអានៈ 35ដង
យោងតាមការវិភាគស៊ីជម្រៅលើរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា Aspanspanle កំពុងស្ថិតក្នុងស្ថានភាព «កៀបសង្កត់សងខាង» រវាងការរក្សាកេរ្តិ៍ឈ្មោះជា «ស្តង់ដារមាសនៃឯកជនភាព (Privacy Gold Standard)» និងតម្រូវការទាក់ទាញទីផ្សាររបស់អ្នកប្រើប្រាស់ទូទៅ។
ការសម្រេចចិត្តពន្យារពេលប្រកាសចេញ «វ៉ែនតាឆ្លា
 ព័ត៌មានលម្អិត
|
|
|