កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាមមានគុណតម្លៃនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋទាំងសងខាង
ចុះថ្ងៃទី: 28-07-2026, 07:11 PM, ចំនួនអ្នកអានៈ 32ដង
វៀតណាម៖ ផ្តើមជំនួបពិភាក្សាការងារ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ជិន ថាញ់មិន បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកទី២ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ សម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីដើមនីតិកាលទី៧ នាខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈនៅពេលសម្តេចបានចូលដឹកនាំរដ្ឋសភាដើមនីតិកាល។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ ក្នុងការពង្រឹងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ ជាដើម ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនពលរដ្ឋនៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កិច្ចសហការយ៉ាងល្អនិងជាប្រពៃណី នៃរដ្ឋសភាប្រទេសទាំងពីរ ជាសក្ខីភាពបង្ហាញពីស្មារតី «សាមគ្គីភាពបង្កើតជាកម្លាំង កិច្ចសហប្រតិបត្តិការបង្កើតបានជាផលប្រយោជន៍ និងការសន្ទនាដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ» ស្របតាមផែនការកុងសង់សុសកម្រិតខ្ពស់សម្រាប់ឆ្នាំ២០២៦ ដើម្បីប្រែក្លាយទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ឱ្យទៅជាលទ្ធផលជាក់ស្តែង សំដៅនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោក ជិន ថាញ់មិន ក្នុងនាមរដ្ឋសភា និងប្រជាជនវៀតណាម បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ពិតជាឆ្លុះបញ្ចាំងនូវទំនុកចិត្តជ្រាលជ្រៅលើផ្នែកនយោបាយប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តមធ្លាប់បានអញ្ជើញទស្សនកិច្ចជាច្រើនលើកនៅព្រះរាជាណាចក្រកម្ពុជា ហើយបានសង្កេតឃើញនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា។ ជាមួយការអបអរសាទរការរីកចម្រើនរបស់កម្ពុជា លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ឈានឆ្ពោះសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ជាមួយគ្នានេះ លោកប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ មានប្រសិទ្ធភាពខ្ពស់ ចំពោះប្រជាពលរដ្ឋនិងប្រទេសជាតិទំាងកម្រិតជាតិនិងអន្តរជាតិ។ សម្តេចរដ្ឋសភាធិបតី និងលោកប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលបានចេញជាផ្លែផ្កាជាក់ស្តែងផ្តល់ឧត្តមប្រយោជន៍ដល់ពលរដ្ឋទាំងសងខាង។ ទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ ឈរលើភាពស្មោះត្រង់ គោរពជឿជាក់លើគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ពលរដ្ឋទាំងពីរតែប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងភាពសុខដុម នៃតំបន់និងសកលលោកផងដែរ។ ដំណើរទស្សនកិច្ចនាពេលនេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំ និងស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋសភានៃប្រទេសទាំងពីរ ក្នុងការជំរុញអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២២ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រកបដោយលទ្ធផលផ្លែផ្កា ដោយ «យកប្រជាជនជាស្នូល»។ ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពក្នុងការកែសម្រួល និងចុះហត្ថលេខាជាថ្មីលើអនុស្សរណៈនៃការយោគយល់នៃរដ្ឋសភាប្រទេសទាំងពីរ ឆ្លើយតបបរិបទបច្ចុប្បន្ន និងជាតម្រូវការពលរដ្ឋជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចក៏បានស្នើសុំភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងរដ្ឋសភាប្រទេសទាំងពីរផងដែរ។ សំណើនេះ បានទទួលការឯកភាពពីឯកឧត្តមប្រធានរដ្ឋសភា នឹងបានស្នើឱ្យគណៈកម្មការជំនាញរដ្ឋសភាប្រទេសទំាងពីរសិក្សា ធ្វើវិសោធនកម្មអនុស្សរណៈនោះដើម្បីរៀបចំពិធីចុះហត្ថលេខានាពេលអនាគត។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវការអបអរសាទរដោយផ្ទាល់សារជាថ្មីម្តងទៀត និងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាវៀតណាមក្នុងនីតិកាលទី១៦ បានសម្រេចផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំង ឯកឧត្តម ជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី១៦ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងនៃការកែទម្រង់នាពេលថ្មីៗនេះ ក៏ដូចជាតួនាទីលេចធ្លោរបស់វៀតណាមនៅលើឆាកអន្តរជាតិ ដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងនឹងអាចក្លាយជាមហាអំណាចកណ្តាលមួយ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀត។ កម្ពុជាមានជំនឿមុតមាំថាក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសវៀតណាមនឹងសម្រេចបាននូវចក្ខវិស័យ១០០ ឆ្នាំ នា ឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់ និងវិបុលភាពជាក់ជាមិនខានឡើយ។ សម្តេចប្រធានរដ្ឋសភានិង លោក ជិន ថាញ់មិន បានចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាលនិងស្មោះត្រង់។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការទូតសភាដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានានូវសង្គតភាព និងភាពបត់បែន ដើម្បីជម្នះព្យុះភ្លៀង នៃភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចតំបន់ និងសកល ដែលមានការវិវឌ្ឍប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាពសកល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោក តាមរយៈវប្បធម៌សន្ទនាផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន។ រដ្ឋសភាប្រទេសទំាងពីរឯកភាពគ្នានៅក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់កម្រិតទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី មានដូចជាក្នុងក្របខណ្ឌក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាប្រទេសទំាងពីរបន្តគំាទ្រគ្នានៅវេទិកាអន្តរសភាឱ្យកាន់តែសកម្មបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ វៀតណាមសន្យាក្នុងការចូលរួមគាំទ្រដល់ការទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជានាចុងឆ្នាំនេះ ឱ្យសម្រេចបានជោគជ័យ។ សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងប្រែឧបសគ្គពីខាងក្រៅ ដូចជាជម្លោះព្រំដែនពីការឈ្លានពានរបស់ប្រទេសជិតខាង ក៏ដូចជាវិបត្តិសកលនោះ កម្ពុជាកំពុងកសាងភាពធន់ជាតិ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីឈានឆ្ពោះទៅការសម្រេចគោលដៅរបស់ខ្លួន។ នៅឆ្នាំ២០២៦ នេះ កម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៥,៥%។ សម្តេចបានស្នើសុំឱ្យភាគីវៀតណាមជំរុញអ្នកវិនិយោគនិងអ្នកទេសចរទៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង ជាមួយគ្នានេះ សម្តេចក៏បានស្នើសុំរដ្ឋសភាវៀតណាមគាំទ្រលើការធ្វើទំនើបកម្មរដ្ឋសភាកម្ពុជា ជាសភាឌីជីថលផងដែរ។ សម្តេចបានអរគុណរដ្ឋសភាវៀតណាម ដែលជួយសាងសង់អគាររដ្ឋបាលថ្មីជូនរដ្ឋសភា ដែលបច្ចុប្បន្ននេះ អគាររដ្ឋបាលថ្មីនោះបានដើរតួនាទីយ៉ាងសំខាន់ ជាកន្លែងមន្ត្រីបម្រើការងារប្រចាំថ្ងៃ និងរៀបចំកិច្ចប្រជុំសិក្ខាសាលាទាំងកម្រិតជាតិនិងអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រ និងបន្តខិតខំប្រឹងប្រែងបំពេញនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធនឹងសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មសាយប័រ។ សភាកម្ពុជាបានអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ទន្ទឹមពេលដែលកម្ពុជាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញយ៉ាងសកម្មបំផុត។ ជាចុងបញ្ចប់ ឯកឧត្តម ជិន ថាញ់មិន បានបញ្ជាក់ថា ភាគីវៀតណាមគោរពនិងឱ្យតម្លៃខ្ពស់បំផុតលើទំនាក់ទំនងជាមួយកម្ពុជា ដោយចាត់ទុកថា ជាទំនាក់ទំនងដ៏ពិសេស។ រដ្ឋសភាវៀតណាម នឹងប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវរាល់គោលការណ៍ និងកិច្ចព្រមព្រៀងនានា ដែលបក្សនិងរដ្ឋប្រទេសទាំងពីរ បានឯកភាពគ្នា រួមមានការងារការទូត ការទូតសភា ការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ អប់រំ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីពង្រឹងភាពជាដៃគូ ការបំពេញបន្ថែម និងវិបុលភាពរួម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-07-2026, 09:43 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តព្រះសីហនុ៖ ប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហម។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដើម្បីបំបែកសំណុំរឿងជួញដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:29 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖យោងតាមប្រភពព័ត៌មាន បុគ្គល រតនៈ ពិសាល រួមជាមួយបក្ខពួក បានជិះម៉ូតូប្រដេញតាមយុវជនរងគ្រោះពីរនាក់ ហើយបានធាក់ផ្ដួលម៉ូតូ និងប្រើហិង្សាវាយដំរហូតបណ្ដាលឱ្យរងរបួសប្រកាច់។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនបុគ្គលម្នាក់ឈ្មោះ រត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:24 PM, ចំនួនអ្នកអានៈ​ 35ដង
ការផ្ទុះឡើងចុងក្រោយដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា មានអ្នកជំងឺ ១៥នាក់ បានឆ្លងពីប្រទេសជិតខាងកុងហ្គោ (DR Congo) ដែលជាចំណុចកណ្តាលនៃការរាតត្បាតដ៏ធំបំផុត ខណៈអ្នកស្លាប់ទាំង ២នាក់ ក៏ជាជនជាតិកុងហ្គោផងដែរ។ ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ អាជ្ញាធរអ៊ូហ្គង់ដាអាចគ្រប់គ្រងការរីករាលដាលបានយ៉ាងឆាប់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:16 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្តសៀមរាប៖ ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 09:08 PM, ចំនួនអ្នកអានៈ​ 36ដង
ផែនការនេះអាចក្លាយជាមូលដ្ឋានគ្រឹះដើម្បីបញ្ចប់ការរាំងស្ទះនាវាចរណ៍ ដែលបណ្តាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់តែងតែចង់គ្រប់គ្រងច្រកសមុទ្រនេះរួមគ្នាជាមួយអូម៉ង់ (ដែលគ្រប់គ្រងច្រាំងសមុទ្រម្ខាងទៀត) និងចង់ទារថ្លៃសេវាកាតព្វកិច្ចពីនាវាដែលឆ្លងកាត់។ ចំណែកឯ សហរដ្ឋអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 07:11 PM, ចំនួនអ្នកអានៈ​ 32ដង
វៀតណាម៖ ផ្តើមជំនួបពិភាក្សាការងារ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ជិន ថាញ់មិន បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកទី២ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ សម្តេចបានអញ្ជើញបំពេញទស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 07:01 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ស្របតាមការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេភាគីទំហំ ២០ពាន់លានដុល្លារ បេសកកម្មធុរកិច្ចនេះ គឺជាកាតាលីករមួយ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្មឆ្លងដែន និង ស្វែងរកឱកាសវិនិយោគថ្មីៗរវាងព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 06:39 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Vivian Loss Sanmartin ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 06:36 PM, ចំនួនអ្នកអានៈ​ 34ដង
វៀតណាម៖ ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 06:31 PM, ចំនួនអ្នកអានៈ​ 28ដង
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា លោក Xi Jinspaning ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ លោក Xi Jinspaning បានលើកឡើងថា ប្រទេសស្លូវ៉ាគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្កើតទំនាក់ទំនងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:27 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តព្រៃវែង៖បើតាម អ៊ំស្រី នួន ដេ ដែលរស់នៅក្នុងភូមិស្នេហ៍រៀន ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង បានលើកឡើងថា ការប្រកបមុខរបរត្បាញឈ្នាងនេះ គឺអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយតាំងពីគាត់នៅពីក្មេងមកម្ល៉េះ។ អ៊ំស្រី ក៏បានបន្ថែមទៀតថា មុខរបរនេះមិនជាស្រួលប៉ុន្មាននោះទេ ដោយត្រូវកាប់ឫស្សីយកមកចិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:22 PM, ចំនួនអ្នកអានៈ​ 19ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:10 PM, ចំនួនអ្នកអានៈ​ 41ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីចន្លោះពី១០ ទៅ ១២,៥ភាគរយ លើដៃគូពាណិជ្ជកម្មសរុបចំនួន៦០ ដោយលើកឡើងពីការចោទប្រកាន់ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅតាមប្រទេសដែលជាគោលដៅទាំងនោះ។ រដ្ឋមន្ត្រីការពារជាតិស៉ីលី កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 03:08 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖គោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនទាំងអស់ អំឡុងពេលនៃដំណើរការប្រឡង, ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំប្រតិបត្តិមួយ ស្តីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-07-2026, 02:53 PM, ចំនួនអ្នកអានៈ​ 35ដង
យោងតាមការវិភាគស៊ីជម្រៅលើរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា Aspanspanle កំពុងស្ថិតក្នុងស្ថានភាព «កៀបសង្កត់សងខាង» រវាងការរក្សាកេរ្តិ៍ឈ្មោះជា «ស្តង់ដារមាសនៃឯកជនភាព (Privacy Gold Standard)» និងតម្រូវការទាក់ទាញទីផ្សាររបស់អ្នកប្រើប្រាស់ទូទៅ។ ការសម្រេចចិត្តពន្យារពេលប្រកាសចេញ «វ៉ែនតាឆ្លា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 88 នាក់
ម្សិលមិញ : 1502 នាក់
សរុបទាំងអស់ : 11421869 នាក់