បណ្ឌិត សម តារា៖ កូនៗត្រូវចាំថា កំហុសដ៏ធំបំផុតមួយរបស់កូន គឺការមើលឃើញមនុស្សចាស់ ជាអ្នករង់ចាំការជួយឧបត្ថម្ភតែប៉ុណ្ណោះ
ចុះថ្ងៃទី: 11-07-2026, 05:20 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ថា កូនត្រូវចាំថា កំហុសដ៏ធំបំផុតមួយរបស់កូន គឺការមើលឃើញមនុស្សចាស់ថា ជាអ្នករង់ចាំការជួយឧបត្ថម្ភតែប៉ុណ្ណោះ។ ខុសស្រឡះ ពួកគាត់ពិតជាបានហូបអំបិលច្រើនជាងកូន ពួកគាត់គឺជាបណ្ណាល័យរស់ដែលពោពេញដោយបទពិសោធន៍។ ពួកគាត់បានឆ្លងកាត់ការផ្លាស់ប្តូរនយោបាយ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាជាច្រើន ដែលមនុស្សជំនាន់កូនមិនបានដឹង។ លោកបណ្ឌិតបានបន្តថា «កាតព្វកិច្ចដែលយើងជំពាក់ខ្លួនឯងមនុស្សគ្រប់រូបមានចំណុចរួមមួយដែលមិនអាចជៀសវាងបាន គឺប្រសិនបើយើងមានសំណាងរស់នៅបានអាយុវែង យើងទាំងអស់គ្នានឹងឈានចូលវ័យចាស់ជរា។ ពេញមួយជីវិតរបស់យើង យើងចំណាយពេលសម្រាប់ការសិក្សា ការងារ ជីវិតអាពាហ៍ពិពាហ៍ ការចិញ្ចឹមជីវិត ការបីបាច់ថែរក្សាបណ្តុះកូនៗដើម្បីអនាគតរបស់ពួកគេ ប៉ុន្តែមានមនុស្សភាគច្រើនមិនសូវបានគិតគូររៀបចំ សម្រាប់ដំណាក់កាលចុងក្រោយនៃជីវិតរបស់ខ្លួនឯងឡើយ។ ជាលទ្ធផល ពេលវ័យចាស់ចូលមកដល់ ភាគច្រើន យើងមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ មិនមែនដោយសារមិនដឹងថាវានឹងមកដល់នោះទេ ប៉ុន្តែដោយសារយើងភ្លេចខ្លួនមិនបានគិតពីខ្លួនឯង ឬម្យ៉ាង អាចគិតថាវាមិនអីទេ វានៅឆ្ងាយនៅឡើយ»។ លោកបណ្ឌិតបានបន្ថែមថា មានការត្រៀមខ្លួនសម្រាប់វ័យចាស់ មិនមែនជាគំនិតអវិជ្ជមាន ឬការភ័យខ្លាចចំពោះអនាគតនោះទេ។ ផ្ទុយទៅវិញ វាជាប្រាជ្ញានៃការយកចិត្តទុកដាក់ ការទទួលខុសត្រូវ និងការគោរពចំពោះខ្លួនឯង និងមនុស្សជាទីស្រឡាញ់ដែលនៅជុំវិញខ្លួនយើង។ គុណភាពនៃជីវិតក្នុងវ័យចាស់ អាស្រ័យយ៉ាងខ្លាំងលើការសម្រេចចិត្ត ដោយមានការរៀបចំខ្លួនរបស់យើងតាំងពីវ័យក្មេង។ចំណាស់វ័យមិនមែនជាជំងឺទេ វាជាដំណាក់កាលធម្មជាតិនៃជីវិត។ លោកបណ្ឌិតបានបញ្ជាក់ថា ទោះជាយ៉ាងណា ភាពចាស់ជរារបស់មនុស្សបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនដែលជាបញ្ហា ហើយស្ទើរតែមនុស្សគ្រប់រូបត្រូវប្រឈម។ វ័យកាន់តែចាស់ កម្លាំងកាយនឹងថយចុះជាបន្តបន្ទាប់។ កិច្ចការដែលធ្លាប់ធ្វើបានដោយងាយស្រួល អាចក្លាយជាការលំបាក។ ភ្នែក និងត្រចៀកអាចចុះខ្សោយ ឆ្អឹងកាន់តែងាយបាក់ ហើយការស្ដារសុខភាពក្រោយជំងឺក៏ត្រូវការពេលវេលាយូរជាងពេលក្មេង។ ការផ្លាស់ប្តូរទាំងនេះ មិនមែនជាការបរាជ័យរបស់រាងកាយទេ ប៉ុន្តែជាផ្នែកមួយនៃដំណើរជីវិត។ ក្រៅពីការផ្លាស់ប្តូរផ្នែករាងកាយ វ័យចាស់ក៏នាំមកនូវការប្រែប្រួលផ្លូវចិត្ត និងអារម្មណ៍ផងដែរ។ មនុស្សចាស់ជាច្រើនតែងមានអារម្មណ៍ឯកោ បន្ទាប់ពីចូលនិវត្តន៍ កូនៗបែកទៅមានគ្រួសាររៀងៗខ្លួន ឬបាត់បង់មិត្តភក្តិ និងដៃគូជីវិត។ អ្នកខ្លះប្រឈមនឹងការចុះខ្សោយនៃការចងចាំ ខណៈអ្នកខ្លះទៀតមានអារម្មណ៍ថា សង្គមលែងឱ្យតម្លៃលើបទពិសោធន៍របស់ខ្លួន។ ការប្រឈមនឹងអារម្មណ៍ទាំងនេះ ពេលខ្លះធ្ងន់ធ្ងរមិនចាញ់ជំងឺរាងកាយឡើយ។ ភាគច្រើនលើសលប់តែងប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុប្រែប្រួល ប្រាក់ចំណូលប្រចាំខែដែលធ្លាប់ទទួលបាន ធ្លាក់ចុះ ឬអាចបាត់បង់ទាំងស្រុង ខណៈការចំណាយលើសុខភាពកាន់តែកើនឡើង។ រាល់ការប្រឈមទាំងនេះ ប្រសិនបើគ្មានការរៀបចំទុកជាមុន មនុស្សវ័យចំណាស់ភាគច្រើននឹងត្រូវពឹងផ្អែកលើអ្នកដទៃ ដែលអាចបង្កើតសម្ពាធទាំងចំពោះខ្លួនឯង និងក្រុមគ្រួសារ។ ក្នុងស្ថានភាពបែបនេះ អ្វីដែលធ្លាក់ចុះលឿនបំផុតនោះមិនមែនកម្លាំង កាយនោះទេ នោះគឺអារម្មណ៍ដែលយល់ថា ខ្លួនលែងមានតម្លៃ ឬលែងមានតួនាទីនៅក្នុងគ្រួសារ និងសង្គម។ មនុស្សគ្រប់រូប មិនថាវ័យណាក៏ដោយ តែងប្រាថ្នាចង់បានការគោរព និងការឱ្យតម្លៃ។ មានការត្រៀមលក្ខណៈជាមុនសម្រាប់វ័យចំណាស់របស់ខ្លួនតាំងពីក្មេងគឺជារឿងល្អ។ មនុស្សជាច្រើនគិតថា វ័យចាស់ជារាជាបញ្ហាធម្មតារបស់មនុស្ស ដែលមិនគួរយកមកគិតច្រើនពេក។ ប៉ុន្តែដំណើរជីវិតមនុស្សគ្រប់រូប គឺជាជំហានមួយដែលនាំយើងខិតទៅរកវ័យនោះ វ័យនោះហើយដែលចងភ្ជាប់បញ្ហារបស់យើងទាំងអស់គ្នាទៅនិងសង្គមមនុស្សជុំវិញខ្លួនរបស់យើង។ ដូច្នេះ មានការរៀបចំ ការគិតគូរតាំងពីវ័យក្មេង តាំងពីពេលដែលកំពុងមានសមត្ថភាព គឺជាការមិនធ្វើបាបជីវិតខ្លួនឯង មិនធ្វើបាបអ្នកដ៏ទៃ លើកតម្លៃខ្លួនឯង និងជួយលើកកំពស់សេចក្តីថ្លៃថ្នូរគ្រួសារ និងសង្គមជាតិ។ តម្លៃនៃគ្រួសារមួយ មិនត្រូវបានវាស់វែងត្រឹមតែពីរបៀបដែលខ្លួនចេះបណ្តុះបណ្តាលកូនៗប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានវាស់វែងតាមរយៈរបៀបដែលខ្លួនគោរព និងថែទាំមនុស្សចាស់ផងដែរ។ គ្រួសារគឺជាកន្លែងដំបូងនៃការថែទាំ និងការលើកកំពស់ផ្លូវចិត្ត។ មនុស្សចាស់មិនត្រូវការតែអាហារ ថ្នាំពេទ្យ ឬជំនួយហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ពួកគាត់ក៏ត្រូវការពេលវេលា ការសន្ទនា ការយកចិត្តទុកដាក់ និងការចូលរួមក្នុងជីវិតគ្រួសារផងដែរ។ ដូច្នេះកូនៗគួរចងចាំថា អ្នកដែលធ្លាប់លះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងឱកាសជាច្រើន ដើម្បីជ័យជំនះរបស់ពួកកូន ថ្ងៃមួយនឹងក្លាយជាអ្នកដែលត្រូវការការយកចិត្តទុកដាក់ និងការអត់ធ្មត់ពីកូនៗវិញ។ ការមើលថែឪពុកម្តាយ មិនមែនជាបន្ទុកទេ ប៉ុន្តែជាការសងគុណ ជាតម្លៃ ជាសេចក្តីថ្លៃថ្នូររបស់កូន និងជាការបង្ហាញពីសណ្តានមនុស្សធម៌ក្នុងនាមជាមនុស្ស។ ក្នុងពេលជាមួយគ្នានេះ លោកឪពុក អ្នកម្តាយវ័យចំណាស់ក៏គួរតែរៀបចំខ្លួនឱ្យមានសុខភាពល្អ សកម្ម និងឯករាជ្យតាមដែលអាចធ្វើទៅបាន។ ការយល់ពីគ្នាទៅវិញទៅមក គឺជាការពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ។ វ័យចាស់របស់មនុស្សមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ គឺជាជំពូកថ្មីមួយនៃដំណើររស់នៅរបស់មនុស្ស។ ជំពូកនោះនឹងពោរពេញដោយសេចក្តីថ្លៃថ្នូរ ឯករាជ្យភាព និងសុភមង្គល ឬយ៉ាងណា គឺអាស្រ័យដោយសមត្ថភាពនៃការសម្រេចចិត្តរបស់យើងនៅពេលដែលយើងកំពុងមានកម្លាំង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-08-2026, 04:51 AM, ចំនួនអ្នកអានៈ​ 14ដង
ខេត្តកំពង់ចាម៖ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលរៀបចំនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ ឆ្លៀតថ្ងៃអាទិត្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:38 AM, ចំនួនអ្នកអានៈ​ 24ដង
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្តួលរំលំរបបលោកស្រី ហាស៊ីណា និងបង្ខំឱ្យលោកស្រីរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន លោកស្រីកំពុងប្រឈមមុខនឹងទោសប្រហារជីវិតនៅបង់ក្លាដែស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:36 AM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាលើកទី៤ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួល ក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេស ប្រាសាទភ្នំដា ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:30 AM, ចំនួនអ្នកអានៈ​ 22ដង
ភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បានបង្ខំឱ្យជម្លៀសពលរដ្ឋចេញពីសហគមន៍តូចៗចំនួនពីរ ប៉ុន្តែបច្ចុប្បន្នមិនមានការគំរាមកំហែងដល់លំនៅឋានទៀតទេ។ អាជ្ញាធរក៏បានបញ្ជូនកម្លាំងជំនួយពីតំបន់ជិតខាង មកកាន់កោះនេះផងដែរ។ក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យ បានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅលើក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:27 AM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ បានធ្វើឡើងនៅវេលាម៉ោង ៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:22 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ តេង សារ៉ានី។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផុសផ្សព្វផ្សាយពីរឿងក្តីក្នុងគ្រួសារខ្លួន និងសុំអន្តរាគមន៍ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:14 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:07 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នឹងរៀបចំសិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:04 PM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងកិច្ចប្រជុំមួយចាក់ផ្សាយតាមទូរទស្សន៍ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Benjamin Paulus បានបញ្ជាក់ថាមនុស្ស ៣៦នាក់ក៏បានរងរបួសធ្ងន់ផងដែរនៅក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅខេត្ត East Nusa Tenggara និង ៧៧នាក់រងរបួសស្រាល។ គ្រោះរញ្ជួយដីនេះដែរដែលបង្កឱ្យមានរំញ័រតូចៗ ៣៤១លើក គឺជាគ្រោះរញ្ជួយដីដ៏សាហាវម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:00 PM, ចំនួនអ្នកអានៈ​ 25ដង
កាតាបានបដិសេធថាមិនបានឃុំខ្លួនពីឡុតអ៉ីរ៉ង់ណាម្នាក់ឡើយ។ ទីក្រុងដូហា កាលពីថ្ងៃសៅរ៍ក៏បានអះដែរថាក្រុមអ្នកស្វែងរក និងជួយសង្រ្គោះរបស់ខ្លួនបានរកឃើញសាកសពពីឡុតម្នាក់ ក្នុងចំណោមពីឡុតអ៉ីរ៉ង់៣នាក់ បន្ទាប់ពីយន្ដហោះយោធាអ៉ីរ៉ង់បានបំពានចូលដែនអាកាសកាតាកាលពីខែមីនាកន្លងទៅ។ កាតាបានឱ្យដឹងថាខ្លួនបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:40 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់សាស្រ្តាចារ្យសាកលវិទ្យាល័យនៅតាមបណ្ដាខេត្ត ដើម្បីអាច យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកបន្តដល់និស្សិតអំពីបច្ចុប្បន្នភាពនៃវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:29 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤៖២០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាក Scoospa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:21 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកណ្តាល៖ ជុំវិញករណីករណីលិចទូក- ង នេះ លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅចំណុច: ភូមិរកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:18 PM, ចំនួនអ្នកអានៈ​ 42ដង
Yonhaspan ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងខែ្សបន្ទាត់ព្រំដែនយោធា MDL ស្ថិតនៅប៉ែកខាងកើតនៃតំបន់ព្រំដែនគ្មានយោធា ហើយនេះជាលើកដំបូងបំផុតក្នុងឆ្នាំនេះដែលដែលទាហានកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបំពានខ្សែបន្ទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:14 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់លើ Channel CoolAspanspan ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 226 នាក់
ម្សិលមិញ : 936 នាក់
សរុបទាំងអស់ : 11441893 នាក់