| សិល្បៈ វប្បធម៌ និងមូលធនមនុស្ស៖ កម្ពុជាបើកទ្វារចែករំលែកបទពិសោធន៍ជាមួយសមភាគីចិន |
|
| ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ 20ដង |
|
|
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការបន្តមរតកសិល្បៈខ្មែរដល់យុវជនជំនាន់ក្រោយផងដែរ។ លោកក៏បានបញ្ជាក់ថា សិស្សជាច្រើនក្រោយបញ្ចប់ការសិក្សា នៅសាលាជាតិវិចិត្រសិល្បៈ បានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញឱ្យកាន់តែខ្ពស់ និងចូលរួមបម្រើវិស័យវប្បធម៌ជាតិ។
ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក Xu Yunguo លេខាបក្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ នៃខេត្តសានដុង ប្រទេសចិន បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅសាលាជាតិវិចិត្រសិល្បៈ ដើម្បីឈ្វេងយល់អំពីការបណ្តុះបណ្តាលជំនាញវប្បធម៌ ការអភិរក្សសិល្បៈបុរាណ និងការអភិវឌ្ឍធនធានមនុស្សផ្នែកវប្បធម៌នៅកម្ពុជា។
ការធ្វើបទបង្ហាញនេះ គឺជាការឆ្លើយតបទៅនឹងប្រសាសន៍របស់លោក សាន ផល្លា សាកលវិទ្យាធិការរង តំណាងឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានលើកឡើងអំពីជំនាញសំខាន់ៗទាំង៥ របស់សាកលវិទ្យាល័យ ក្នុងជំនួបពិភាក្សាជាមួយលោក Xu Yunguo កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ជំនាញទាំងនោះបានឆ្លុះបញ្ចាំងពីតួនាទីរបស់សាកលវិទ្យាល័យ ក្នុងការផលិតធនធានមនុស្សជំនាញ ផ្នែកសិល្បៈ វប្បធម៌ ស្ថាបត្យកម្ម បុរាណវិទ្យា និងការអភិរក្សបេតិកភណ្ឌ ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍវិស័យវប្បធម៌របស់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនោះ លោកសាកលវិទ្យាធិការរង ក៏បាននាំគណៈប្រតិភូទស្សនាស្នាដៃសិល្បៈ និងការងារស្រាវជ្រាវរបស់និស្សិត ដែលបានបង្ហាញពីសមត្ថភាព ច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់យុវជនកម្ពុជា ក្នុងការរួមចំណែកថែរក្សាវប្បធម៌ជាតិ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបថា មូលធនមនុស្សដែលត្រូវបានបណ្តុះបណ្តាលពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្របេសកកម្មការងាររបស់ សារមន្ទីរជាតិ ជាពិសេសលើការអភិរក្ស ជួសជុល និងថែរក្សាវត្ថុបុរាណដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។
ការរំលេចនេះ ក៏ស្របទៅនឹងការបញ្ជាក់របស់លោកស្រី ចាប សុធារ៉ា អនុប្រធាននាយកដ្ឋានសារមន្ទីរជាតិ តំណាងលោកប្រធាននាយកដ្ឋានសារមន្ទីរជាតិ ដែលបានធ្វើបទបង្ហាញអំពីសកម្មភាពរោងជាងទាំង៥ របស់សារមន្ទីរជាតិ ដែលកំពុងបំពេញការងារជួសជុល ថែរក្សា និងអភិរក្សសមុច្ច័យដែលទទួលបានពីប្រភពនានា។ ការងារទាំងនេះត្រូវការទាំងចំណេះដឹងជំនាញបច្ចេកទេស និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា បេតិកភណ្ឌវប្បធម៌របស់កម្ពុជា នឹងត្រូវបានថែរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។
គណៈប្រតិភូសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ ក៏បានអញ្ជើញទស្សនាសារមន្ទីរជាតិ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដែលជាឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងការយល់ដឹងអំពីការអភិរក្សវប្បធម៌រវាងកម្ពុជា និងចិន។
តាមរយៈបទបង្ហាញ ការចែករំលែកបទពិសោធន៍ និងការជម្រាបជូនពីសំណាក់សាលាជាតិវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិ និងអាជ្ញាធរអប្សរា បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ របស់កម្ពុជា ក្នុងការកសាងធនធានមនុស្សផ្នែកវប្បធម៌ និងការអភិរក្សបេតិកភណ្ឌជាតិប្រកបដោយចីរភាព។ សកម្មភាពទាំងនេះ ក៏ជាការបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការអប់រំរវាងកម្ពុជា និងចិនផងដែរ។
ជាពិសេស សកម្មភាព និងកិច្ចពិភាក្សាទាំងនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តាមរយៈជំនួបពិភាក្សារវាងភាគី សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ និងឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញ និងការអភិរក្សវប្បធម៌ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:43 PM, ចំនួនអ្នកអានៈ 31ដង
ខេត្តព្រះសីហនុ៖ ប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហម។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដើម្បីបំបែកសំណុំរឿងជួញដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:29 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖យោងតាមប្រភពព័ត៌មាន បុគ្គល រតនៈ ពិសាល រួមជាមួយបក្ខពួក បានជិះម៉ូតូប្រដេញតាមយុវជនរងគ្រោះពីរនាក់ ហើយបានធាក់ផ្ដួលម៉ូតូ និងប្រើហិង្សាវាយដំរហូតបណ្ដាលឱ្យរងរបួសប្រកាច់។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនបុគ្គលម្នាក់ឈ្មោះ រត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:24 PM, ចំនួនអ្នកអានៈ 34ដង
ការផ្ទុះឡើងចុងក្រោយដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា មានអ្នកជំងឺ ១៥នាក់ បានឆ្លងពីប្រទេសជិតខាងកុងហ្គោ (DR Congo) ដែលជាចំណុចកណ្តាលនៃការរាតត្បាតដ៏ធំបំផុត ខណៈអ្នកស្លាប់ទាំង ២នាក់ ក៏ជាជនជាតិកុងហ្គោផងដែរ។ ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ អាជ្ញាធរអ៊ូហ្គង់ដាអាចគ្រប់គ្រងការរីករាលដាលបានយ៉ាងឆាប់រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:16 PM, ចំនួនអ្នកអានៈ 14ដង
ខេត្តសៀមរាប៖ ការធ្វើបទបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីនានាស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 09:08 PM, ចំនួនអ្នកអានៈ 36ដង
ផែនការនេះអាចក្លាយជាមូលដ្ឋានគ្រឹះដើម្បីបញ្ចប់ការរាំងស្ទះនាវាចរណ៍ ដែលបណ្តាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់តែងតែចង់គ្រប់គ្រងច្រកសមុទ្រនេះរួមគ្នាជាមួយអូម៉ង់ (ដែលគ្រប់គ្រងច្រាំងសមុទ្រម្ខាងទៀត) និងចង់ទារថ្លៃសេវាកាតព្វកិច្ចពីនាវាដែលឆ្លងកាត់។ ចំណែកឯ សហរដ្ឋអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 07:11 PM, ចំនួនអ្នកអានៈ 31ដង
វៀតណាម៖ ផ្តើមជំនួបពិភាក្សាការងារ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ជិន ថាញ់មិន បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកទី២ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ សម្តេចបានអញ្ជើញបំពេញទស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 07:01 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ស្របតាមការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេភាគីទំហំ ២០ពាន់លានដុល្លារ បេសកកម្មធុរកិច្ចនេះ គឺជាកាតាលីករមួយ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្មឆ្លងដែន និង ស្វែងរកឱកាសវិនិយោគថ្មីៗរវាងព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:39 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Vivian Loss Sanmartin ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:36 PM, ចំនួនអ្នកអានៈ 33ដង
វៀតណាម៖ ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 06:31 PM, ចំនួនអ្នកអានៈ 27ដង
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា លោក Xi Jinspaning ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។
លោក Xi Jinspaning បានលើកឡើងថា ប្រទេសស្លូវ៉ាគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្កើតទំនាក់ទំនងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:27 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តព្រៃវែង៖បើតាម អ៊ំស្រី នួន ដេ ដែលរស់នៅក្នុងភូមិស្នេហ៍រៀន ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង បានលើកឡើងថា ការប្រកបមុខរបរត្បាញឈ្នាងនេះ គឺអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយតាំងពីគាត់នៅពីក្មេងមកម្ល៉េះ។ អ៊ំស្រី ក៏បានបន្ថែមទៀតថា មុខរបរនេះមិនជាស្រួលប៉ុន្មាននោះទេ ដោយត្រូវកាប់ឫស្សីយកមកចិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:22 PM, ចំនួនអ្នកអានៈ 18ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:10 PM, ចំនួនអ្នកអានៈ 41ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីចន្លោះពី១០ ទៅ ១២,៥ភាគរយ លើដៃគូពាណិជ្ជកម្មសរុបចំនួន៦០ ដោយលើកឡើងពីការចោទប្រកាន់ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅតាមប្រទេសដែលជាគោលដៅទាំងនោះ។
រដ្ឋមន្ត្រីការពារជាតិស៉ីលី កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 03:08 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖គោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនទាំងអស់ អំឡុងពេលនៃដំណើរការប្រឡង, ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំប្រតិបត្តិមួយ ស្តីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-07-2026, 02:53 PM, ចំនួនអ្នកអានៈ 34ដង
យោងតាមការវិភាគស៊ីជម្រៅលើរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា Aspanspanle កំពុងស្ថិតក្នុងស្ថានភាព «កៀបសង្កត់សងខាង» រវាងការរក្សាកេរ្តិ៍ឈ្មោះជា «ស្តង់ដារមាសនៃឯកជនភាព (Privacy Gold Standard)» និងតម្រូវការទាក់ទាញទីផ្សាររបស់អ្នកប្រើប្រាស់ទូទៅ។
ការសម្រេចចិត្តពន្យារពេលប្រកាសចេញ «វ៉ែនតាឆ្លា
 ព័ត៌មានលម្អិត
|
|
|