| អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលកំពែងក្រុងអង្គរធំ ប្រវែង១៥ម៉ែត្រ នៅដំណាច់ឆ្នាំ២០២៦នេះ |
|
| ចុះថ្ងៃទី: 29-07-2026, 02:34 PM, ចំនួនអ្នកអានៈ 34ដង |
|
|
រាជធានីភ្នំពេញ៖លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងក្រុងអង្គរធំ និងជណ្តើរខាងក្នុងដែលមានតួនាទីជួយទប់ជញ្ជាំងនិងខ្លោងទ្វារ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ ប្រវែង ១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២៦។
ការអនុវត្តគម្រោងជួសជុលរយៈពេល២ខែកន្លះមកនេះ លទ្ធផល គឺសម្រេចបានប្រមាណជាង ៤៥% ដោយក្នុងនោះ មានដូចជា ការពង្រឹងគ្រឹះ រៀបជញ្ជាំងបានប្រវែង ៦ម៉ែត្រ រីឯកាំជណ្តើរ រៀបបានប្រហែល ១៥ម៉ែត្រ។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៦ខែ ដើម្បីថែទាំ ជួសជុល និងពង្រឹងកំពែងថ្មបាយក្រៀម នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ ឱ្យរួចផុតពីការបាក់បែកហើយរឹងមាំឡើងវិញ។
ដោយឡែក ការងារដែលនៅសេសសល់ ដូចជា នៅតាមក្បាលជញ្ជាំងកំពែងផ្នែកខាងលិចប្រវែងជិត ១០ម៉ែត្រ និងផ្នែកខាងលើប្រហែល ៣រួតទៀត នឹងត្រូវដាប់ឆ្លាក់ធ្វើជាខ្សែក្បាច់ ទៅតាមលំនាំដើម បង្ហាប់ដីផ្នែកខាងលើ ដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ។ នៅតាមផ្នែកកាំជណ្តើរ នឹងធ្វើការចាក់ដីបំពេញ ដើម្បីជួយទប់ជញ្ជាំងកុំឱ្យទ្រេត។ គម្រោងជួសជុលនេះ គ្រោងនឹងបញ្ចប់ នៅដំណាច់ឆ្នាំ២០២៦ខាងមុខ។
លោក សុខនី បានឱ្យដឹងទៀតថា ការជួសជុល គឺអនុវត្តទៅតាមបច្ចេកទេសពីបុរាណ ដោយធ្វើការរើថ្មពីលើចុះក្រោម ម្តងមួយរួតៗ រួចហើយធ្វើការជួសជុលពង្រឹងទាំងផ្នែកខាងក្នុង និងខាងក្រៅ។ កំពែងទៀតសោត គឺរៀបជញ្ជាំងទាំងខាងក្នុង និងខាងក្រៅ ដោយខាងក្នុង សង់ពីថ្មភក់ត្រូវចាក់ដីបំពេញប្រហែល ១៥ម៉ែត្រ ឯផ្នែកខាងក្រៅជាថ្មបាយក្រៀម ។
ស្ថានភាពកំពែងក្រុងអង្គរធំប្រវែង ១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ បានរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនបានរលុះធ្លាក់។
ចំពោះរចនាសម្ព័ន្ធស្លាបខ្លោងទ្វារ នៅទិសខាងលិចវិញ ក៏មានការខូចខាតច្រើនដែរ ដោយសារ ការទ្រេត ការបាត់ផ្នែកដំបូល ហើយថ្មដែលនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ ក៏ទទួលរងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ធ្វើឱ្យបាត់ស្លាកស្នាមរូបរាងដើមរបស់កាំជណ្តើរ ព្រមទាំងថ្មភក់មួយចំនួនបានធ្លាក់ចុះពីទីតាំងជាដើម៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-07-2026, 03:42 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoospany ពាក់ផ្លាកលេខភ្នំពេញ1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។
ស្ដ្រីម្នាក់បើករថយន្ដស៊
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 03:29 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៨រូប។
សេចក្ដីព្រាងច្បាប់ទាំង៤ ដែលត្រូវបានឯកភាពទាំងស្រុងនោះរួមមាន៖
១៖ សេចក្តីព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 03:15 PM, ចំនួនអ្នកអានៈ 34ដង
តាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ FSB បានឱ្យដឹងថា ការចោទប្រកាន់នេះធ្វើឡើងក្រោមមាត្រា ២០៥.១ ភាគ ១.១ នៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ដោយសារតែភាគី Telegram បានបដិសេធមិនព្រមលុបចោល Channel, Chat និង Bot ផ្សេងៗ ដែលអាជ្ញាធររុស្ស៊ីអះអាងថា ត្រូវបានប្រើប្រាស់ដោយភ្នាក់ងារចារកិច្ចអ៊ុយក្រែន និងអង្គការជ្រុលនិយម ដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 02:34 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងក្រុងអង្គរធំ និងជណ្តើរខាងក្នុងដែលមានតួនាទីជួយទប់ជញ្ជាំងនិងខ្លោងទ្វារ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ ប្រវែង ១៥ម៉ែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 02:30 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាជ្ញាធរដែនដី ក្នុងការជួយសម្រួលដល់គណៈមេប្រយោគ និងគណៈកម្មការប្រឡង។ មុនដំណើរការសំណេរ អភិបាលត្រូវជួយសម្រួលដល់ការដឹកជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់រាជធានី ខេត្ត ក្រុង ស្រុក ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 02:24 PM, ចំនួនអ្នកអានៈ 43ដង
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតក្នុងសំឡេង៥១គាំទ្រ ទល់នឹងសំឡេង៤៧ប្រឆាំង ដើម្បីអនុម័តការតែងតាំងលោក Clayton ដោយសមាជិកព្រឹទ្ធសភាទាំងអស់ នៃបក្សប្រជាធិបតេយ្យ បាននាំគ្នាបោះឆ្នោតជំទាស់។ បង្កើតឡើងក្រោយព្រឹត្តិការណ៍វាយប្រហារភេរវកម្មយ៉ាងក្រើក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ការិយាល័យនាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 02:22 PM, ចំនួនអ្នកអានៈ 39ដង
ក្នុងសារអ៉ីម៉ែលមួយឆ្លើយតបសំណួររបស់ AFP លោកស្រី Hasina ដែលមានវ័យ៧៨ឆ្នាំ បាននិយាយដូច្នេះថា «ខ្ញុំប្រហែលអាចនឹងត្រូវគេសម្លាប់ ត្រូវគេចាប់ខ្លួន ឬបញ្ជូនទៅកាន់ពន្ធនាគារ។ ខ្ញុំដឹងច្បាស់ពីវាសនារបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែចង់ត្រឡប់ទៅវិញ ព្រោះប្រជាជនខ្ញុំកំពុងតែហៅរូបខ្ញុំ»។
អតីតនាយករដ្ឋមន្រ្តីបង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 12:50 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី បានឲ្យដឹងថា ដរាបណាកម្មសិទ្ធិមិនច្បាស់លាស់ ទំនាស់នៅតែមាន ទំនុកទុកចិត្តពីអ្វីដែលមាននៅក្នុងដៃក៏មិនអាចមាន ហើយបើចង់លក់ដូរក៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 12:48 PM, ចំនួនអ្នកអានៈ 39ដង
ក្នុងបទសម្ភាសនៅទីក្រុងកៀវ ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក អ្នកនាង Laura Loomer លោក Khmara ដែលជាអតីតប្រធានទីភ្នាក់ងារសន្តិសុខ SBU បាននិយាយទៀតថា ការគ្រប់គ្រងធនធាន និងការងារភស្តុភារ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំផែនការសមរភូមិ ជាពិសេសការធានាបានថា បណ្តាអង្គភាពមានសម្ភារៈបរិក្ខារចាំបាច់នៅក្នុងដៃ។
លោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 12:46 PM, ចំនួនអ្នកអានៈ 32ដង
អ្នកនាំពាក្យ លោកស្រី Maria Zakharova បានសរសេរលើគេហទំព័រក្រសួងការបរទេសថា ប្រជាជនរូម៉ានី អាចមិនយល់ស្របនឹងការចោទប្រកាន់របស់រដ្ឋាភិបាលខ្លួនទេ ហើយផ្ទុយទៅវិញនឹងអំពាវនាវឱ្យមាន ការប្រើប្រាស់ហេតុផលសមស្រប ក្នុងការកំណត់ជំហរចំពោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ លោកស្រីគូសបញ្ជាក់ថា «យើងសូមបដិសេធការអះអា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 12:44 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖តាមបណ្តាញសង្គមរបស់ខ្លួន ស្ថានទូតអាមេរិក បានបញ្ជាក់ថា «បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 12:42 PM, ចំនួនអ្នកអានៈ 9ដង
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងប្រឈមមុខនឹងរលកបណ្តឹងទារសំណងជំងឺចិត្តជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនគូប្រជែងជាច្រើននៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការ និងអាជ្ញាធរប្រកួតប្រជែងបានប្រកាសដាក់ពិន័យជាប្រវត្តិសាស្ត្រចំនួន ១ប៊ីលានដុល្លារ (១ពាន់លានដុល្លារ) លើបទល្មើសនៃការប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 12:24 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ចេញនូវដំណោះស្រាយចំនួន ៨ចំណុច ដើម្បីពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ការប្រកាសដាក់ចេញដំណោះស្រាយនេះ ធ្វើឡើងក្នុងឱកាសសម្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 12:21 PM, ចំនួនអ្នកអានៈ 44ដង
ខេត្តកណ្តាល៖ ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចល នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-07-2026, 11:52 AM, ចំនួនអ្នកអានៈ 28ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កន្លងមក FIFA សហព័ន្ធគ្រប់គ្រងបាល់ទាត់ទាំងមូលទូទាំងសកលបាន បង្ហើបពីគម្រោងថ្មី ដែលអាចរកបានប្រាក់ចំណូលលើសពី ១០ពាន់លានដុល្លារ (more than $10bn) បន្ទាប់ពីការទទួលបានជោគជ័យនៅ World Cuspan 2026 ពីការបង្កើនក្រុមពី ៣២ឡើងដល់ ៤៨ប្រទេសជាលើកដំបូងរួចមក។
សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ
 ព័ត៌មានលម្អិត
|
|
|