សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញដំណោះស្រាយ ៨ចំណុច ពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី
ចុះថ្ងៃទី: 29-07-2026, 12:24 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ចេញនូវដំណោះស្រាយចំនួន ៨ចំណុច ដើម្បីពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការប្រកាសដាក់ចេញដំណោះស្រាយនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល។ បញ្ហាទាំង៨ចំណុចនេះ ត្រូវបានក្រុមការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធរកឃើញ បូកផ្សំជាមួយសំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាញទំនាក់ទំនងសង្គម។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំពីបញ្ហាដែលរាំងស្ទះលើការចេញបណ្ណកម្មសិទ្ធិ និងដំណោះស្រាយដូចខាងក្រោម៖ ១- បច្ចុប្បន្នការគ្រប់គ្រងការចុះបញ្ជីដីធ្លី នៅមន្ទីរដែនដីនគរូបនីយកម្ម សំណង់រាជធានីខេត្ត មិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលអាចគ្រប់គ្រងនូវលំហូរឯកសារ និងទិន្នន័យរួមនៅឡើយ ដែលប្រព័ន្ធទាំងនោះនៅដាច់ដោយឡែកពីភូមិបាល និងរដ្ឋបាលសូរិយោដី នៅតាមភូមិសាស្ត្ររាជធានីខេត្ត ធ្វើឱ្យថ្នាក់កណ្តាលគ្រប់គ្រងទិន្នន័យ មិនទាន់គ្រប់ជ្រុងជ្រោយ ហើយពិបាកផ្ទៀតផ្ទាត់។ ជាដំណោះស្រាយ សម្តេចត្រូវជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្តាល ឱ្យបានឆាប់ ដើម្បីចែករំលែកទិន្នន័យមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីងាយស្រួល និងមានភាពប្រទាក់ក្រឡា ក្នុងការដំណើរការឯកសារនិមួយៗឱ្យបានឆាប់។ ថ្ងៃក្រោយនឹងងាយស្រួលផ្តល់សេវាជូនប្រជាពលរដ្ឋ នៅពេលប្រព័ន្ធទិន្នន័យមានការតភ្ជាប់គ្នានេះ។ ២- អចលនទ្រព្យមួយចំនួន មិនបានផ្តល់ការសហការដោយឯកសារមួយចំនួន ម្ចាស់អចលនទ្រព្យមិនបានមកដក ដើម្បីបង់ប្រាក់ពន្ធដោយសារមិនមានលទ្ធភាពទូទាត់ប្រាក់ពន្ធ ឬម្ចាស់អចលនទ្រព្យ មិននៅក្នុងស្រុក ឬមួយចំនួនម្ចាស់អចលនទ្រព្យមិនបានផ្តល់ ឯកសារគ្រប់គ្រាន់ ហើយរដ្ឋបាលសូរិយោដី ក៏ពុំសូវបានជំរុញកិច្ចការនេះ ជាមួយច្បាស់អចលនទ្រព្យ។ ជាដំណោះស្រាយ សម្តេចណែនាំឱ្យរដ្ឋបាលសូរិយោដី ត្រូវជំរុញ និងពន្លឿននូវការដោះស្រាយចុះបញ្ជីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង និងទំនាក់ទំនងផ្ទាល់ទៅកាន់ម្ចាស់អចលនទ្រព្យ និងជំរុញឱ្យមកបំពេញនីតិវិធីឱ្យបានឆាប់រហ័ស។ សម្តេចជំរុញឱ្យលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពិនិត្យមើលក្រុមការងារដៅមុខសញ្ញា អ្នកមិនទាន់មកបំពេញនីតិវិធី ត្រូវទាក់ទងពួកគាត់ឱ្យមកបំពេញឯកសារឱ្យបានឆាប់។ ៣- ឯកសារមួយចំនួន ប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិចាស់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ ជាប់បន្ទុកធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលពុំអាចដកយកមកប្តូរយកបណ្ណថ្មី ដែលទើបចុះបញ្ជីដីធ្លីបាន។ ក្នុងករណីខ្លះធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏អាចអនុញ្ញាតក្នុងការផ្តល់កម្ចីដោយគ្រាន់តែមានបង្កាន់ដៃ ទទួលបណ្ណកម្មសិទ្ធិ ប្រើប្រាស់ជាឯកសារធានាកម្ចី ដើម្បីដាក់បន្ទុកការខ្ចីនេះ ដែលនាំឱ្យម្ចាស់ពុំមានបង្កាន់ដៃទៅដកយកបណ្ណកម្មសិទ្ធិដែលនៅកកស្ទះនៅរដ្ឋបាលសូរិយោដី។ ដំណោះស្រាយសម្រាប់ករណីនេះ សម្តេចណែនាំឱ្យក្រសួងរៀបចំដែនដី ត្រូវពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋ និងធនាគារអាចធ្វើការផ្លាស់ប្តូរបណ្ណ ឬឯកសារដែលជាប់បន្ទុកមកដកយកបណ្ណកម្មសិទ្ធិ ដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបានជាជាងទុកឱ្យមានការកកស្ទះនៅរដ្ឋបាលសូរិយោដី។ ៤- ឯកសារមួយចំនួន ដែលមានដីកាអមហួសរយៈពេល៣ខែ នៃកាលបរិច្ឆេទចេញពីមន្ទីរដែនដីរាជធានីខេត្ត ដែលអនុលោមតាមច្បាប់ និងលិខិតប្បទដ្ឋានជាធរមាន ម្ចាស់កម្មសិទ្ធិត្រូវទទួលរងនូវពិន័យ ដោយត្រូវបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវស្មើ១០០% នៃប្រាក់ពន្ធ ដែលនាំឱ្យម្ចាស់អចលនទ្រព្យមួយចំនួនមិនមានលទ្ធភាពបង់ និងមួយចំនួនទៀតមានស្នើបញ្ជាក់ដីកាអមថ្មី ឡើងវិញពីមន្ទីរដែនដីរាជធានីខេត្ត ដែលធ្វើឱ្យយឺតយ៉ាវការងារ។ ជាដំណោះស្រាយ សម្តេចសម្រេចផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើ១០០% នៃប្រាក់ដែលត្រូវបង់ពន្ធ រហូតដល់ដំណាច់ឆ្នាំ២០២៧។ ៥- ឯកសារមួយចំនួនជាការផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នា ពីម្នាក់ទៅម្នាក់ច្រើនដង នៅត្រឹមឃុំសង្កាត់ ឬក្រុងស្រុកខណ្ឌ និងពុំមានលិខិតបញ្ជាក់ប្រវត្តិដីអាជ្ញាធរដែនដី ដែលម្ចាស់ចុងក្រោយត្រូវរងការបង់ពន្ធច្រើនតំណរ។ ករណីនេះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអនុគ្រោះម្តងរួចមកហើយកាលពីឆ្នាំ២០១៨។ ដំណោះស្រាយ សម្តេចសម្រេចអនុគ្រោះសម្រាប់អ្នកដែលទិញតៗគ្នាចាប់ពីឆ្នាំ២០១៧ ដល់ចុងខែកក្កដា ឆ្នាំ២០២៦នេះ គឺបង់ពន្ធតែម្តងប៉ុណ្ណោះ សម្រាប់អ្នកផ្ទេរកម្មសិទ្ធិចុងក្រោយ។ ៦- ករណីមួយចំនួនម្ចាស់កម្មសិទ្ធិទិញដី គ្មានសំណង់ និងបានផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើ​នតំណរ ប៉ុ​ន្តែក្រោយមកគាត់បានសាងសង់សំណង់ ឬផ្ទះនៅលើទីតាំងដីនោះ ដែលតម្រូវឱ្យម្ចាស់កម្មសិទ្ធិបង់ពន្ធប្រថាប់ត្រា តាមសវតានិមួយៗលើដី និងរួមទាំងសំណង់ដែលទើបសាងសង់នោះ ដោយសារសំណង់នោះ មិនមានលិខិតអនុញ្ញាត ដែលជាឧបសគ្គ ក្នុងការកកស្ទះដោយម្ចាស់ចុងក្រោយ មិនព្រមទទួលការរងនូវការកំណត់ពន្ធច្រើនតំណរ។ ជាដំណោះស្រាយ សម្តេចបានឯកភាព សម្រេចអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យចំពោះសំណង់ ដែលចាប់ផ្តើមពីឆ្នាំសាងសង់ជាក់ស្តែង ដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំមានសំណង់នៅឡើយ ឱ្យតែមានការបញ្ជាក់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់។ ៧- ករណីខ្លះទៀត ការចុះបញ្ជីដីធ្លីតម្រូវម្ចាស់បង់សេវាសូរិយោដី និងសេវាផ្សេងៗ ស្របតាមប្រកាសអន្តរក្រសួងលេខ ១៨៦ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងរៀបចំំដែនដី។ បើទោះបីជាករណីមួយចំនួន មានឬពុំមាន ប្រាក់បង់ពន្ធប្រថាប់ត្រាក៏ដោយ ដែលប្រជាពលរដ្ឋខ្លះពុំមានលទ្ធភាពបង់ ជាហេតុនាំឱ្យមានការកកស្ទះ។ ឯកសារខ្លះទៀត ប្រជាពលរដ្ឋធ្លាប់ដាក់ស្នើសុំពីពេលមុនក្នុងអំឡុងសុពលភាពប្រកាសអន្តរក្រសួងចាស់ ដែលតម្លៃសេវាសូរិយោដីនៅមានទាប ប៉ុន្តែនិតីវិធីស្នើសុំបណ្ណកម្មសិទ្ធិត្រូវអូសបន្លាយរហូតដល់ប្រកាសអន្តរក្រសួងថ្មី ដែលមានតម្លៃខ្ពស់ជាង ដែលប្រជាពលរដ្ឋពុំមានលទ្ធភាពបង់។ ជាដំណោះស្រាយ សម្តេចឯកភាពឱ្យពិនិត្យមើលលទ្ធភាពក្នុងការពន្យារការអនុវត្តកម្រៃសេវាតាមប្រកាសអន្តរក្រសួងលេខ ១៨៦ ឬផ្តល់ការសម្រួលកម្រៃសូរិយោដីកម្រិតទាបណាមួយ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការបង់ និងអាចបន្តដំណើរការនីតិវិធីក្នុងការទទួលយកបណ្ណកម្មសិទ្ធិនេះ។ សម្តេចណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យមើលជម្រើសទាំងពីរនេះ ដើម្បីឱ្យប្រជាពលរដ្ឋធូរស្រាល ចូលមកចុះបញ្ជី។ ៨- ក្រុមការងារស្នើសុំការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់់កាប់អចលនទ្រព្យ ដែលមានប្រាក់ត្រូវបង់ពន្ធមិនលើសពី ២០លានរៀល ដែលម្ចាស់កម្មសិទ្ធិជាយោធិន ដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចអង្គភាពសាមី ថាពិតជាបានចូលរួមបម្រើការងារប្រយុទ្ធនៅសមរភូមិ។ សម្តេចបានសម្រេចជូនវីរកងទ័ព វីរនគរបាល ដែលបំពេញភារកិច្ចជួរមុខពិតប្រាកដ គឺមិនបាច់គិតប្រាក់ត្រូវបង់ពន្ធ២០លានរៀលនោះទេ គឺយើងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់់កាប់អចលនទ្រព្យទាំងអស់តែម្តង ប៉ុន្តែត្រូវមានការបញ្ជាក់ច្បាស់លាស់ អត់មានកន្ទេលធំបន្លំដេកទេ យើងអនុគ្រោះជូនតែវរកងទ័ព វរនគរបាល ដែលបានប្រយុទ្ធ និងឈរជើងត្រៀមប្រយុទ្ធផ្ទាល់ ការពារទឹកដីយើងតែប៉ុណ្ណោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-07-2026, 03:42 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoospany ពាក់ផ្លាកលេខភ្នំពេញ1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ស្ដ្រីម្នាក់បើករថយន្ដស៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 03:29 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៨រូប។ សេចក្ដីព្រាងច្បាប់ទាំង៤ ដែលត្រូវបានឯកភាពទាំងស្រុងនោះរួមមាន៖ ១៖ សេចក្តីព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 03:15 PM, ចំនួនអ្នកអានៈ​ 34ដង
តាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ FSB បានឱ្យដឹងថា ការចោទប្រកាន់នេះធ្វើឡើងក្រោមមាត្រា ២០៥.១ ភាគ ១.១ នៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ដោយសារតែភាគី Telegram បានបដិសេធមិនព្រមលុបចោល Channel, Chat និង Bot ផ្សេងៗ ដែលអាជ្ញាធររុស្ស៊ីអះអាងថា ត្រូវបានប្រើប្រាស់ដោយភ្នាក់ងារចារកិច្ចអ៊ុយក្រែន និងអង្គការជ្រុលនិយម ដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:34 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងក្រុងអង្គរធំ និងជណ្តើរខាងក្នុងដែលមានតួនាទីជួយទប់ជញ្ជាំងនិងខ្លោងទ្វារ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ ប្រវែង ១៥ម៉ែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:30 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាជ្ញាធរដែនដី ក្នុងការជួយសម្រួលដល់គណៈមេប្រយោគ និងគណៈកម្មការប្រឡង។ មុនដំណើរការសំណេរ អភិបាលត្រូវជួយសម្រួលដល់ការដឹកជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់រាជធានី ខេត្ត ក្រុង ស្រុក ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:24 PM, ចំនួនអ្នកអានៈ​ 43ដង
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតក្នុងសំឡេង៥១គាំទ្រ ទល់នឹងសំឡេង៤៧ប្រឆាំង ដើម្បីអនុម័តការតែងតាំងលោក Clayton ដោយសមាជិកព្រឹទ្ធសភាទាំងអស់ នៃបក្សប្រជាធិបតេយ្យ បាននាំគ្នាបោះឆ្នោតជំទាស់។ បង្កើតឡើងក្រោយព្រឹត្តិការណ៍​វាយប្រហារភេរវកម្មយ៉ាងក្រើក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ការិយាល័យនាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:22 PM, ចំនួនអ្នកអានៈ​ 39ដង
ក្នុងសារអ៉ីម៉ែលមួយឆ្លើយតបសំណួររបស់ AFP លោកស្រី Hasina ដែលមានវ័យ៧៨ឆ្នាំ បាននិយាយដូច្នេះថា «ខ្ញុំប្រហែល​អាចនឹងត្រូវគេសម្លាប់ ត្រូវគេចាប់ខ្លួន ឬបញ្ជូនទៅកាន់ពន្ធនាគារ។ ខ្ញុំដឹងច្បាស់ពីវាសនារបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែចង់ត្រឡប់​ទៅវិញ ព្រោះប្រជាជនខ្ញុំកំពុងតែហៅរូបខ្ញុំ»។ អតីតនាយករដ្ឋមន្រ្តីបង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:50 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី បានឲ្យដឹងថា ដរាបណាកម្មសិទ្ធិមិនច្បាស់លាស់ ទំនាស់នៅតែមាន ទំនុកទុកចិត្តពីអ្វីដែលមាននៅក្នុងដៃក៏មិនអាចមាន ហើយបើចង់លក់ដូរក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:48 PM, ចំនួនអ្នកអានៈ​ 39ដង
ក្នុងបទសម្ភាសនៅទីក្រុងកៀវ ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក អ្នកនាង Laura Loomer លោក Khmara ដែលជាអតីតប្រធានទីភ្នាក់ងារសន្តិសុខ SBU បាននិយាយទៀតថា ការគ្រប់គ្រងធនធាន និងការងារភស្តុភារ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំផែនការសមរភូមិ ជាពិសេសការធានាបានថា បណ្តាអង្គភាពមានសម្ភារៈបរិក្ខារចាំបាច់នៅក្នុងដៃ។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:46 PM, ចំនួនអ្នកអានៈ​ 31ដង
អ្នកនាំពាក្យ លោកស្រី Maria Zakharova បានសរសេរលើគេហទំព័រក្រសួងការបរទេសថា ប្រជាជនរូម៉ានី អាចមិនយល់ស្របនឹងការចោទប្រកាន់របស់រដ្ឋាភិបាលខ្លួនទេ ហើយផ្ទុយទៅវិញនឹងអំពាវនាវឱ្យមាន ការប្រើប្រាស់ហេតុផលសមស្រប ក្នុងការកំណត់ជំហរចំពោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ លោកស្រីគូសបញ្ជាក់ថា «យើងសូមបដិសេធការអះអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:44 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖តាមបណ្តាញសង្គមរ​បស់ខ្លួន ស្ថានទូតអាមេរិក បានបញ្ជាក់ថា «បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:42 PM, ចំនួនអ្នកអានៈ​ 8ដង
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងប្រឈមមុខនឹងរលកបណ្តឹងទារសំណងជំងឺចិត្តជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនគូប្រជែងជាច្រើននៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការ និងអាជ្ញាធរប្រកួតប្រជែងបានប្រកាសដាក់ពិន័យជាប្រវត្តិសាស្ត្រចំនួន ១ប៊ីលានដុល្លារ (១ពាន់លានដុល្លារ) លើបទល្មើសនៃការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:24 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ចេញនូវដំណោះស្រាយចំនួន ៨ចំណុច ដើម្បីពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការប្រកាសដាក់ចេញដំណោះស្រាយនេះ ធ្វើឡើងក្នុងឱកាសសម្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:21 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកណ្តាល៖ ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចល នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 11:52 AM, ចំនួនអ្នកអានៈ​ 27ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កន្លងមក FIFA សហព័ន្ធគ្រប់គ្រងបាល់ទាត់ទាំងមូលទូទាំងសកលបាន បង្ហើបពីគម្រោងថ្មី ដែលអាចរកបានប្រាក់ចំណូលលើសពី ១០ពាន់លានដុល្លារ (more than $10bn) បន្ទាប់ពីការទទួលបានជោគជ័យនៅ World Cuspan 2026 ពីការបង្កើនក្រុមពី ៣២ឡើងដល់ ៤៨ប្រទេសជាលើកដំបូងរួចមក។ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 195 នាក់
ម្សិលមិញ : 1284 នាក់
សរុបទាំងអស់ : 11423042 នាក់