សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និក្ខេបបទអនុបណ្ឌិតរបស់ខ្ញុំ គឺនិយាយពីការកែទម្រង់ដីធ្លីនៅកម្ពុជា
ចុះថ្ងៃទី: 29-07-2026, 12:50 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី បានឲ្យដឹងថា ដរាបណាកម្មសិទ្ធិមិនច្បាស់លាស់ ទំនាស់នៅតែមាន ទំនុកទុកចិត្តពីអ្វីដែលមាននៅក្នុងដៃក៏មិនអាចមាន ហើយបើចង់លក់ដូរក៏ពិបាកដែរ។ នៅកម្ពុជា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា និក្ខេបបទថ្នាក់អនុបណ្ឌិតរបស់សម្តេច គឺសរសេរពីការធ្វើកំណែទម្រង់ដីធ្លីនៅកម្ពុជា។ ការធ្វើកំណែទម្រង់ដីធ្លីនៅកម្ពុជា មិនអាចផ្អែកតែលើទីផ្សារទាំងស្រុងនោះទេ។ គិតមកដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវាស់វែងដីសរុបបាន​ចំនួន ១៣,៩៥៦,៤៧៩ក្បាល​ដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ​ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុប​ចំនួន ៩,៦៤១,៨៥៧បណ្ណ ស្មើនឹង ៨៦%នៃក្បាលដីសរុប និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៧៦៥,៤១៩បណ្ណ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងចែកប័ណ្ណដីធ្លី កំណែទម្រង់ដីធ្លី សម្រាប់ខ្ញុំផ្ទាល់តែម្តង ព្រោះកាលខ្ញុំសិក្សា ខ្ញុំធ្វើពីអាហ្នឹង។ និក្ខេបបទអនុបណ្ឌិតរបស់ខ្ញុំ គឺនិយាយពីការកែទម្រង់ដីធ្លីនៅកម្ពុជា។ ការបែកចែងដីធ្លីនៅកម្ពុជា កាលនោះខ្ញុំសរសេរ «ការបែងចែកដីធ្លីនៅកម្ពុជា បើពឹងផ្អែកលើទីផ្សារទាំងស្រុង គឺនឹងមិននាំទៅឲ្យមានប្រសិទ្ធភាព និងសមធម៌ទេ» ព្រោះយើងនៅខ្វះប័ណ្ណព័ត៌មានច្រើន ខ្វះកម្មសិទ្ធិដីធ្លី ទីផ្សារដើរទាល់តែប្រព័ន្ធទាំងអស់ អ្នកទិញអ្នកលក់ត្រូវគ្នា»។ «អីចឹង បានជានិក្ខេបបទខ្ញុំថា រដ្ឋត្រូវអន្តរាគមន៍នូវរឿងណាមួយ មិនឲ្យងាប់ទីផ្សារទេ។ ប៉ុន្តែគាំទ្រទីផ្សារ និងជួយនៅក្នុងការបែងចែកដីធ្លី តាមរយៈការជួយដូចយើងធ្វើរាល់ថ្ងៃនេះ ចេញច្បាប់ គ្រប់គ្រងភូមិបាល ឲ្យបានច្បាស់លាស់ គ្រប់គ្រងកុំឲ្យមានទំនាស់ ជួយ ជួយវាស់វែងចេញប័ណ្ណឲ្យ ដើម្បីឲ្យទីផ្សារវាដើរ ដើម្បីធានានូវសមធម៌»។ នេះបើតាមប្រសាសន៍សម្តេចមហាបវរធិបតី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា សៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងនៃមូលធន» ជាសៀវភៅមួយក្បាលទាញចំណាប់អារម្មណ៍ ព្រោះសៀវភៅនេះបានសរសេរពីការកំណត់កម្មសិទ្ធិអចលនទ្រព្យរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ជួយឱ្យការគ្រប់គ្រងដីធ្លីមានភាពច្បាស់លាស់ ជួយប្រជាពលរដ្ឋ និងសង្គម ដោយកាត់បន្ថយ និងឈានទៅលុបបំបាត់ការខាតបង់ថវិកាដោយសារភាពមិនច្បាស់លាស់ ប្រគល់សិទ្ធិឱ្យប្រជាពលរដ្ឋធ្វើជាមូលដ្ឋានអភិវឌ្ឍន៍ខ្លួន ជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ សូមជម្រាបថា សម្តេចមហាបវរធិបតី បានបញ្ចប់ថ្នាក់អនុបណ្ឌិត ដោយសរសេរនិក្ខេបបទមានចំណងជើងថា «តើកំណែទម្រង់ដីធ្លីដោយមានការជួយជ្រោមជ្រែងពីទីផ្សារ ជាជម្រើសសមស្របសម្រាប់កម្ពុជានៅពេលបច្ចុប្បន្ននេះដែរឬទេ? "Is Market-Assisted Land Reform an Appropriate Choice for Cambodia at the Present Time?" ជំនាញសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York ក្នុងឆ្នាំ២០០២។ សម្តេចក៏បានបញ្ចប់បណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bristol ឆ្នាំ២០០៩ ជាមួយនឹងនិក្ខេបបទដែលមានចំណងជើងថា «តើអ្វីកំណត់ការចែកចាយទំហំក្រុមហ៊ុន និងសមាហរណកម្មរចនាសម្ព័ន្ធ? ការសិក្សាឆ្លងប្រទេស "What Determines the Firm Size Distribution and Structural Integration? A Cross-Country Study”»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-07-2026, 03:42 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoospany ពាក់ផ្លាកលេខភ្នំពេញ1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ស្ដ្រីម្នាក់បើករថយន្ដស៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 03:29 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៨រូប។ សេចក្ដីព្រាងច្បាប់ទាំង៤ ដែលត្រូវបានឯកភាពទាំងស្រុងនោះរួមមាន៖ ១៖ សេចក្តីព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 03:15 PM, ចំនួនអ្នកអានៈ​ 34ដង
តាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ FSB បានឱ្យដឹងថា ការចោទប្រកាន់នេះធ្វើឡើងក្រោមមាត្រា ២០៥.១ ភាគ ១.១ នៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ដោយសារតែភាគី Telegram បានបដិសេធមិនព្រមលុបចោល Channel, Chat និង Bot ផ្សេងៗ ដែលអាជ្ញាធររុស្ស៊ីអះអាងថា ត្រូវបានប្រើប្រាស់ដោយភ្នាក់ងារចារកិច្ចអ៊ុយក្រែន និងអង្គការជ្រុលនិយម ដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:34 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងក្រុងអង្គរធំ និងជណ្តើរខាងក្នុងដែលមានតួនាទីជួយទប់ជញ្ជាំងនិងខ្លោងទ្វារ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ ប្រវែង ១៥ម៉ែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:30 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាជ្ញាធរដែនដី ក្នុងការជួយសម្រួលដល់គណៈមេប្រយោគ និងគណៈកម្មការប្រឡង។ មុនដំណើរការសំណេរ អភិបាលត្រូវជួយសម្រួលដល់ការដឹកជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់រាជធានី ខេត្ត ក្រុង ស្រុក ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:24 PM, ចំនួនអ្នកអានៈ​ 43ដង
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតក្នុងសំឡេង៥១គាំទ្រ ទល់នឹងសំឡេង៤៧ប្រឆាំង ដើម្បីអនុម័តការតែងតាំងលោក Clayton ដោយសមាជិកព្រឹទ្ធសភាទាំងអស់ នៃបក្សប្រជាធិបតេយ្យ បាននាំគ្នាបោះឆ្នោតជំទាស់។ បង្កើតឡើងក្រោយព្រឹត្តិការណ៍​វាយប្រហារភេរវកម្មយ៉ាងក្រើក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ការិយាល័យនាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:22 PM, ចំនួនអ្នកអានៈ​ 39ដង
ក្នុងសារអ៉ីម៉ែលមួយឆ្លើយតបសំណួររបស់ AFP លោកស្រី Hasina ដែលមានវ័យ៧៨ឆ្នាំ បាននិយាយដូច្នេះថា «ខ្ញុំប្រហែល​អាចនឹងត្រូវគេសម្លាប់ ត្រូវគេចាប់ខ្លួន ឬបញ្ជូនទៅកាន់ពន្ធនាគារ។ ខ្ញុំដឹងច្បាស់ពីវាសនារបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែចង់ត្រឡប់​ទៅវិញ ព្រោះប្រជាជនខ្ញុំកំពុងតែហៅរូបខ្ញុំ»។ អតីតនាយករដ្ឋមន្រ្តីបង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:50 PM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី បានឲ្យដឹងថា ដរាបណាកម្មសិទ្ធិមិនច្បាស់លាស់ ទំនាស់នៅតែមាន ទំនុកទុកចិត្តពីអ្វីដែលមាននៅក្នុងដៃក៏មិនអាចមាន ហើយបើចង់លក់ដូរក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:48 PM, ចំនួនអ្នកអានៈ​ 39ដង
ក្នុងបទសម្ភាសនៅទីក្រុងកៀវ ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក អ្នកនាង Laura Loomer លោក Khmara ដែលជាអតីតប្រធានទីភ្នាក់ងារសន្តិសុខ SBU បាននិយាយទៀតថា ការគ្រប់គ្រងធនធាន និងការងារភស្តុភារ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំផែនការសមរភូមិ ជាពិសេសការធានាបានថា បណ្តាអង្គភាពមានសម្ភារៈបរិក្ខារចាំបាច់នៅក្នុងដៃ។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:46 PM, ចំនួនអ្នកអានៈ​ 31ដង
អ្នកនាំពាក្យ លោកស្រី Maria Zakharova បានសរសេរលើគេហទំព័រក្រសួងការបរទេសថា ប្រជាជនរូម៉ានី អាចមិនយល់ស្របនឹងការចោទប្រកាន់របស់រដ្ឋាភិបាលខ្លួនទេ ហើយផ្ទុយទៅវិញនឹងអំពាវនាវឱ្យមាន ការប្រើប្រាស់ហេតុផលសមស្រប ក្នុងការកំណត់ជំហរចំពោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ លោកស្រីគូសបញ្ជាក់ថា «យើងសូមបដិសេធការអះអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:44 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖តាមបណ្តាញសង្គមរ​បស់ខ្លួន ស្ថានទូតអាមេរិក បានបញ្ជាក់ថា «បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:42 PM, ចំនួនអ្នកអានៈ​ 8ដង
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងប្រឈមមុខនឹងរលកបណ្តឹងទារសំណងជំងឺចិត្តជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនគូប្រជែងជាច្រើននៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការ និងអាជ្ញាធរប្រកួតប្រជែងបានប្រកាសដាក់ពិន័យជាប្រវត្តិសាស្ត្រចំនួន ១ប៊ីលានដុល្លារ (១ពាន់លានដុល្លារ) លើបទល្មើសនៃការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:24 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ចេញនូវដំណោះស្រាយចំនួន ៨ចំណុច ដើម្បីពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការប្រកាសដាក់ចេញដំណោះស្រាយនេះ ធ្វើឡើងក្នុងឱកាសសម្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:21 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកណ្តាល៖ ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចល នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 11:52 AM, ចំនួនអ្នកអានៈ​ 27ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កន្លងមក FIFA សហព័ន្ធគ្រប់គ្រងបាល់ទាត់ទាំងមូលទូទាំងសកលបាន បង្ហើបពីគម្រោងថ្មី ដែលអាចរកបានប្រាក់ចំណូលលើសពី ១០ពាន់លានដុល្លារ (more than $10bn) បន្ទាប់ពីការទទួលបានជោគជ័យនៅ World Cuspan 2026 ពីការបង្កើនក្រុមពី ៣២ឡើងដល់ ៤៨ប្រទេសជាលើកដំបូងរួចមក។ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 197 នាក់
ម្សិលមិញ : 1284 នាក់
សរុបទាំងអស់ : 11423044 នាក់