លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍ជូននិស្សិត ៣,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ-អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស-ចិន១០០% និងមាន ១៣មហាវិទ្យា- ល័យ (៤៥ជំនាញ)។ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញចែករំលែក បទពិសោធន៍លើប្រធានបទ « តួនាទីរបស់គណៈកម្មការទី៨ និងក្រុម សភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី» ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ជិត ៣,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,៤០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ពីទីតាំងទី១ (ទួលស្លែង) ប្រមាណ ១,៥០០នាក់។ សាកលវិទ្យាល័យបានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតនៅរៀង រាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជា វាគ្មិនកិត្តិយស មកចែករំលែកបទពិសោធន៍ ជូនដល់និស្សិត ឱ្យមានឱកាសបានរៀនសូត្របន្ថែម បង្កើនចំណេះដឹង ពង្រឹងជំនាញ សមត្ថភាព វិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបាន អនុញ្ញាតជូន លោកស្រី ឡោក ខេង ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម អញ្ជើញមកចែករំលែក បទពិសោធន៍ ការងារ ការ ដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងតួនាទី និងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ព្រមទាំងក្រុមសភា ជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។ លោកបណ្ឌិត បានគោរពថ្លែងអំណរគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមា- ញឹកផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងផ្តាំផ្ញើអង្គសិក្ខាសាលា ទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្ត ទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។ ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកស្រី ឡោក ខេង បានអញ្ជើញចែករំលែកបទពិសោធន៍ដឹកនាំដ៏មានតម្លៃ ដោយផ្តោតសំខាន់លើវិស័យស្នូលទាំង៤ ដែលគណៈកម្មការទី៨ ទទួលបន្ទុក រួមមាន វិស័យសុខាភិបាល , វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី ដែលសុទ្ធសឹងតែជា ការងារសង្គមទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីនៅក្នុងផ្ទៃម្តាយ រហូតដល់ចាស់ជរា។ ទន្ទឹមនឹងនេះ លោកស្រីប្រធាន បានលើកឡើងនូវមុខងារស្នូលទាំង៣ របស់គណៈកម្មការ គឺមុខងារនីតិកម្ម មុខងារតាមដានត្រួត ពិនិត្យការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងបានរំលេចអំពីតួនាទីរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ក្នុងការគាំទ្រ និងផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងការកាន់តំណែងដឹកនាំកាន់តែច្រើនឡើង ក្រោមគោលការណ៍ «មិនទុកនរណា ម្នាក់ឱ្យនៅឯកា»។ ជាមួយគ្នានេះ លោកស្រីប្រធាន បានចែករំលែកមេរៀនជីវិត និងសារក្រើនរំលឹកសំខាន់ៗ ជូនដល់អង្គពិធី ទាំងមូល ដោយបានជំរុញឱ្យយុវជន ត្រូវបន្តខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងមានគំនិតច្នៃប្រតិដ្ឋជាប្រចាំ ដើម្បីដើរ ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងសម័យ AI។ យុវជនត្រូវរក្សាខ្ជាប់នូវគុណធម៌ សីលធម៌ វិន័យ ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ និងហ៊ានផ្លាស់ប្តូរក្នុងន័យវិជ្ជមាន ព្រមទាំងត្រូវលះបង់ ការសប្បាយភ្លើតភ្លើន ការសេពគ្រឿងស្រវឹង និងគ្រឿង ញៀន ដើម្បីរួមគ្នាបម្រើជាតិ ឱ្យសមជាទំពាំងស្នងឫស្សី។ លោកស្រី ក៏បានរំលឹកពីភាពជោគជ័យ នៃការរៀបចំកម្មវិធីសភា ត្រាប់ (Mock Parliament) ដែលបានផ្តល់ឱកាសដល់យុវជន-យុវតីបានរៀនសូត្រផ្ទាល់ពីតួនាទីអ្នកតំណាងរាស្ត្រ និងភាព ជាអ្នកដឹកនាំផងដែរ។ ជាពិសេស លោកស្រីប្រធាន បានសង្កត់ធ្ងន់លើបញ្ហាសុខភាពសាធារណៈ ដោយលើកឡើងថា «សុខភាព គឺជាកូនសោគន្លឹះនៃការកាត់បន្ថយភាពក្រីក្រ» ព្រមទាំងបានអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការសេព ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្ពស់ ហើយងាកមកថែរក្សាសុខភាព ដោយកាត់បន្ថយការបរិភោគ ខ្លាញ់ អំបិល និងស្ករ ដើម្បីធ្វើជាបង្គោលទ្រទ្រង់គ្រួសារ និងសង្គមជាតិ។ មុននឹងបញ្ចប់កម្មវិធី លោកស្រីប្រធាន បានផ្តល់កិត្តិយស អញ្ជើញចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និង ប្រគល់សៀវភៅលទ្ធផលការងារ របស់គណៈកម្មការទី៨ ក្នុងឆ្នាំទី១-២, សៀវភៅសមាគមសមាជិក សភាដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ (CAPPD) រយៈពេល ២៥ឆ្នាំ និងសៀវភៅក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី (២០១៥-២០២៥) ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទុកជាអនុស្សាវរីយ៍ និងជាឯកសារស្រាវជ្រាវផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ​ 50ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ​ 2ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:09 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តកណ្ដាល៖ នេះបើតាមការឲ្យដឹងពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ករណីក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចបង្អើលអ្នកភូម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:06 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:01 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖ សម្ដេចតេជោ បានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជាចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ទៀតថា មិត្តភាពកម្ពុជានិងចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 03:52 PM, ចំនួនអ្នកអានៈ​ 25ដង
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បានបិទគណនីចំនួន ៤.១ លានគណនី និង YouTube ដែលជាវេទិកាវីដេអូរបស់ក្រុមហ៊ុន Google ស្ថិតក្រោមក្រុមហ៊ុនមេ Alspanhabet បានបិទគណនីចំនួន ៦០០,០០០ គណនី។ លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រសួងចង់ឱ្យក្រុមហ៊ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 03:48 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ យោងតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាដែលត្រូវបានល្បីល្បាញពេញពិភពលោក តាមរយៈបេះដូងដ៏ធំទូលាយ និងសប្បុរសធម៌របស់ខ្លួនដោយបានអនុញ្ញាតឲ្យនាវាចរណ៍ដ៏ធំ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីត្រូវបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 03:45 PM, ចំនួនអ្នកអានៈ​ 31ដង
នៅក្នុងការប្រកាសសាលក្រម តុលាការបានឱ្យដឹងថាលោកស្រី Kim Keon Hee មានអាយុ៥៣ឆ្នាំត្រូវបានរកឃើញថាមានពិរុទ្ធលើបទចោទថាបានទទួលសំណូកជាថ្នូរទៅនឹង ការធ្វើអន្តរាគមន៍តែងតាំងតំណែងមន្ត្រីក្នុងជួររដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលជាស្វាមីរបស់លោកស្រី។ តុលាការកូរ៉េខា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 93 នាក់
ម្សិលមិញ : 1603 នាក់
សរុបទាំងអស់ : 11377112 នាក់