សញ្ញាណវិជ្ជមាន! ការនាំចូលអង្ករកម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីន រំពឹងកើនឡើងដល់ ៥០ដង ក្នុងឆ្នាំ២០២៦នេះ
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏ដូចជាអត្ថប្រយោជន៍នៃតម្លៃធៀបនឹងគុណភាពនៃអង្ករកម្ពុជា។ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កាសែត MANILA BULLETIN របស់ប្រទេសហ្វីលីពីន បានចេញផ្សាយថា ហ្វីលីពីនបាននាំចូលអង្ករពីកម្ពុជាកាន់តែច្រើននៅឆ្នាំនេះ ពោលគឺកើនដល់ ៥០ដង ដោយយោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ ដោយផ្អែកលើការប៉ាន់ប្រមាណពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក្រសួងកសិកម្មអាមេរិក បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន កំពុងស្ថិតនៅលើគន្លងផ្លូវមួយដែលអាចនឹងហក់ឡើងដល់ ២០០,០០០តោននៅត្រឹមចុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ៣,៥១០តោន ប៉ុណ្ណោះក្នុងឆ្នាំ២០២៥។ ជាពិសេស ក្រសួងកសិកម្មអាមេរិក បានកត់សម្គាល់ពីតម្រូវការដ៏ខ្លាំងក្លារបស់ហ្វីលីពីនលើប្រភេទអង្ករសគ្រាប់វែង (Commodity-grade, long-grain white rice) ដែលតម្លៃរបស់កម្ពុជាមានភាពប្រកួតប្រជែងជាង បើធៀបនឹងប្រទេសផ្គត់ផ្គង់ផ្សេងទៀត។ នាយកដ្ឋានស្រាវជ្រាវគោលនយោបាយ និងថវិការបស់ហ្វីលីពីន (CPBRD) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ហ្វីលីពីន អាចទទួលបានកិច្ចព្រមព្រៀងកាន់តែល្អប្រសើរជាមួយកម្ពុជា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសិកម្មកាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។ ជាមួយនឹងវឌ្ឍនភាពដ៏ល្អនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការហក់ឡើងដ៏ឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីន គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន តាមរយៈការសម្របសម្រួលយ៉ាងសកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងទិញលក់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ លោក បានបន្ថែមថា «ជោគជ័យនេះបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដោយជួយកម្ពុជាក្នុងការបើកទីផ្សារថ្មី បង្កើនចំណូល និងលើកស្ទួយជីវភាពកសិករខ្មែរ ស្របពេលដែលហ្វីលីពីនទទួលបានប្រភពផ្គត់ផ្គង់អង្ករដ៏គួរឱ្យជឿទុកចិត្តបាន ដើម្បីធានាសន្តិសុខស្បៀងជូនប្រជាជនរបស់ខ្លួន»។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel បានលើកឡើងកាលពីឆ្នាំមុនថា លោកនៅតែបើកចំហក្នុងការនាំចូលកសិផលបន្ថែមទៀតពីកម្ពុជា ដើម្បីជួយបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានបង្ហាញក្តីសង្ឃឹម និងគាំទ្រយ៉ាងខ្លាំងចំពោះឱកាសរំកិលខ្លួនទៅមុខនៃកំណើនអង្ករក្រអូបប្រណីត (Premium aromatic rice) ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីក្រុងម៉ានីល និងតំបន់ទីប្រជុំជននានា។ យោងតាមកាសែត MANILA BULLETIN, ការិយាល័យឧស្សាហកម្មរុក្ខជាតិ (BPI) បានបញ្ជាក់ថា ការនាំចូលអង្ករពីកម្ពុជាសម្រេចបានត្រឹមតែ ៦០,៨៦០តោនប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ពោលគឺនៅខ្វះប្រហែល ៧០ភាគរយទៀត ដើម្បីសម្រេចបានតាមគោលដៅប្រចាំឆ្នាំទាំងមូល។ អង្ករកម្ពុជា មានចំណែកត្រឹមតែ ២.៥១ភាគរយប៉ុណ្ណោះនៃការនាំចូលសរុបរបស់ហ្វីលីពីន ខណៈដែលប្រទេសវៀតណាមនៅតែបន្តគ្រប់គ្រងទីផ្សារនេះ ដោយមានទំហំនាំចេញជិត ៨៥ភាគរយ។ ទិន្នន័យពី BPI បង្ហាញថា ការនាំចូលពីវៀតណាមបានឈានដល់ ២.០៦ លានតោនរួចទៅហើយ ដែលទាបជាងចំនួនសរុបកាលពីឆ្នាំមុន (២.៧៦ លានតោន) ត្រឹមតែជាង១/៤ប៉ុណ្ណោះ។ សរុបមក ការនាំចូលអង្ករសរុបរបស់ហ្វីលីពីនបានកើនឡើង ២០ ភាគរយ ដល់ ២.៣១លានតោន ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងចំនួន ១.៩៣លានតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថាប័នស្រាវជ្រាវ CPBRD នៃហ្វីលីពីន បានកត់សម្គាល់ថា ការធ្លាក់ចុះនៃការផលិតស្រូវក្នុងស្រុកដែលត្រូវបានព្យាករណ៍ គឺជាមូលហេតុដែលជម្រុញឱ្យមានការកើនឡើងនៃការនាំចូលនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-08-2026, 04:51 AM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកំពង់ចាម៖ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលរៀបចំនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ ឆ្លៀតថ្ងៃអាទិត្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:38 AM, ចំនួនអ្នកអានៈ​ 22ដង
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្តួលរំលំរបបលោកស្រី ហាស៊ីណា និងបង្ខំឱ្យលោកស្រីរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន លោកស្រីកំពុងប្រឈមមុខនឹងទោសប្រហារជីវិតនៅបង់ក្លាដែស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:36 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាលើកទី៤ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួល ក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេស ប្រាសាទភ្នំដា ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:30 AM, ចំនួនអ្នកអានៈ​ 0ដង
ភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បានបង្ខំឱ្យជម្លៀសពលរដ្ឋចេញពីសហគមន៍តូចៗចំនួនពីរ ប៉ុន្តែបច្ចុប្បន្នមិនមានការគំរាមកំហែងដល់លំនៅឋានទៀតទេ។ អាជ្ញាធរក៏បានបញ្ជូនកម្លាំងជំនួយពីតំបន់ជិតខាង មកកាន់កោះនេះផងដែរ។ក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យ បានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅលើក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:27 AM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ បានធ្វើឡើងនៅវេលាម៉ោង ៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:22 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ តេង សារ៉ានី។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផុសផ្សព្វផ្សាយពីរឿងក្តីក្នុងគ្រួសារខ្លួន និងសុំអន្តរាគមន៍ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:14 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:07 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នឹងរៀបចំសិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:04 PM, ចំនួនអ្នកអានៈ​ 26ដង
ក្នុងកិច្ចប្រជុំមួយចាក់ផ្សាយតាមទូរទស្សន៍ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Benjamin Paulus បានបញ្ជាក់ថាមនុស្ស ៣៦នាក់ក៏បានរងរបួសធ្ងន់ផងដែរនៅក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅខេត្ត East Nusa Tenggara និង ៧៧នាក់រងរបួសស្រាល។ គ្រោះរញ្ជួយដីនេះដែរដែលបង្កឱ្យមានរំញ័រតូចៗ ៣៤១លើក គឺជាគ្រោះរញ្ជួយដីដ៏សាហាវម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:00 PM, ចំនួនអ្នកអានៈ​ 25ដង
កាតាបានបដិសេធថាមិនបានឃុំខ្លួនពីឡុតអ៉ីរ៉ង់ណាម្នាក់ឡើយ។ ទីក្រុងដូហា កាលពីថ្ងៃសៅរ៍ក៏បានអះដែរថាក្រុមអ្នកស្វែងរក និងជួយសង្រ្គោះរបស់ខ្លួនបានរកឃើញសាកសពពីឡុតម្នាក់ ក្នុងចំណោមពីឡុតអ៉ីរ៉ង់៣នាក់ បន្ទាប់ពីយន្ដហោះយោធាអ៉ីរ៉ង់បានបំពានចូលដែនអាកាសកាតាកាលពីខែមីនាកន្លងទៅ។ កាតាបានឱ្យដឹងថាខ្លួនបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:40 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់សាស្រ្តាចារ្យសាកលវិទ្យាល័យនៅតាមបណ្ដាខេត្ត ដើម្បីអាច យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកបន្តដល់និស្សិតអំពីបច្ចុប្បន្នភាពនៃវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:29 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤៖២០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាក Scoospa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:21 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកណ្តាល៖ ជុំវិញករណីករណីលិចទូក- ង នេះ លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅចំណុច: ភូមិរកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:18 PM, ចំនួនអ្នកអានៈ​ 42ដង
Yonhaspan ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងខែ្សបន្ទាត់ព្រំដែនយោធា MDL ស្ថិតនៅប៉ែកខាងកើតនៃតំបន់ព្រំដែនគ្មានយោធា ហើយនេះជាលើកដំបូងបំផុតក្នុងឆ្នាំនេះដែលដែលទាហានកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបំពានខ្សែបន្ទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:14 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់លើ Channel CoolAspanspan ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 99 នាក់
ម្សិលមិញ : 936 នាក់
សរុបទាំងអស់ : 11441766 នាក់