| ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ |
|
| ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ 51ដង |
|
|
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់របស់កម្ពុជា ហើយជាប្រភពដ៏សំខាន់ នៃការវិនិយោគ ពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ជាការរំពឹងទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពស៊ីជម្រៅនៃទំនាក់ទំនងដែកថែបរវាង កម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនយោបាយដ៏មុតស្រួចនិងមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីទៀតផង។
ជាតថភាព ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោទៅកាន់ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនុកចិត្តនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យកាន់តែស៊ីសង្វាក់គ្នា។ ជាពិសេស ការជំរុញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ឱ្យផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា នឹងបន្តបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។
ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោក៏ជាការពង្រឹងទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនៃ ទំនាក់ទំនងរដ្ឋនិងរដ្ឋ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សនៃប្រទេសយើងទាំងពីរបានរក្សាការផ្លាស់ប្តូរបទពិសោធន៍លើការកសាងបក្ស ការគ្រប់គ្រងរដ្ឋ ការអភិវឌ្ឍសង្គម និងការបណ្តុះបណ្តាលមន្ត្រីជំនាន់ក្រោយ។ ទំនាក់ទំនងបក្សនិងបក្សនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងបង្កើតទំនុកចិត្តនយោបាយកម្រិតខ្ពស់ ដែលជាកត្តាចម្បងសម្រាប់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ ជាប្រត្យក្សភាព ដំណើរទស្សនកិច្ចលើកនេះត្រូវបានអ្នកសិក្សាស្រាវជ្រាវ នានារំពឹងថានឹងបន្តជំរុញការផ្លាស់ប្តូររវាងយុវជននៃបក្សកាន់អំណាចទាំងពីរ។ ក្នុងយុគសម័យឌីជីថល និងសកលភាវូបនីយកម្ម ការបណ្តុះបណ្តាល និងការតភ្ជាប់យុវជនមាន សារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរក្សា និងអភិវឌ្ឍចំណងមិត្តភាពរយៈពេលវែង។
តាមរយៈកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល សិក្ខាសាលា និងវេទិកាយុវជន អ្នកដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធអភិបាលកិច្ច និងទស្សនវិស័យអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមកតាមរយៈអនុស្សារណៈដែលភាគីនៃប្រទេសយើងទាំងពីរបានព្រមព្រៀងរួមគ្នា។ ការវិនិយោគលើយុវជនបន្តវេនមិនមែនគ្រាន់តែជាការបន្តទំនាក់ទំនងបក្សនិងបក្សប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថា ចំណងមិត្តភាពកម្ពុជា-ចិននឹងបន្តរឹងមាំ និងមាននិរន្តរភាពសម្រាប់ជំនាន់ក្រោយ។ នៅពេលយុវជននៃប្រទេសទាំងពីរមានការយល់ដឹង ស្គាល់គ្នា និងជឿទុកចិត្តគ្នាកាន់តែច្រើន នោះទំនាក់ទំនងរដ្ឋនិងរដ្ឋ ក៏ដូចជាទំនាក់ទំនងប្រជាជននិងប្រជាជន នឹងមានមូលដ្ឋានកាន់តែរឹងមាំផងដែរ។
ជារួម ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ អនាគតទំនាក់ទំនងកម្ពុជា-ចិន ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការបន្តវេនចំណងមិត្តភាពរវាងយុវជននៃបក្សកាន់អំណាចទាំងពីរ។ នេះគឺជាការវិនិយោគលើអនាគត ដែលនឹងធានាឱ្យទំនាក់ទំនង រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន បន្តរីកចម្រើនប្រកបដោយស្ថិរភាព ភាពជឿទុកចិត្ត និងផលប្រយោជន៍រួមទៅវិញទៅមកក្នុងរយៈពេលយូរអង្វែង៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:11 AM, ចំនួនអ្នកអានៈ 0ដង
ប៉ុន្មាននាទីក្រោយមក អាជ្ញាធរបានប្រកាសថាស្ថានភាពមានសុវត្ថិភាពជាធម្មតាវិញ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការប្រកាសអាសន្ននេះឡើយ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសអាសន្នដំបូងនៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច (ម៉ោងក្នុងតំបន់) នោះទេ។
អាជ្ញាធរនៃប្រទេសអេមីរ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:10 AM, ចំនួនអ្នកអានៈ 0ដង
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ 51ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ 3ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 04:09 PM, ចំនួនអ្នកអានៈ 42ដង
ខេត្តកណ្ដាល៖ នេះបើតាមការឲ្យដឹងពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ករណីក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចបង្អើលអ្នកភូម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 04:06 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 04:01 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ សម្ដេចតេជោ បានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជាចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ទៀតថា មិត្តភាពកម្ពុជានិងចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 03:52 PM, ចំនួនអ្នកអានៈ 26ដង
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បានបិទគណនីចំនួន ៤.១ លានគណនី និង YouTube ដែលជាវេទិកាវីដេអូរបស់ក្រុមហ៊ុន Google ស្ថិតក្រោមក្រុមហ៊ុនមេ Alspanhabet បានបិទគណនីចំនួន ៦០០,០០០ គណនី។ លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រសួងចង់ឱ្យក្រុមហ៊ុ
 ព័ត៌មានលម្អិត
|
|
|