សម្តេចតេជោ ហ៊ុន សែន ប្រាប់ លោក ស៉ី ជីនពីង៖ ទោះពិភពលោក និងអាកាសធាតុប្រែប្រួល តែមិត្តភាពកម្ពុជានិងចិន មិនប្រែប្រួលឡើយ !
ចុះថ្ងៃទី: 26-06-2026, 04:01 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ សម្ដេចតេជោ បានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជាចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ទៀតថា មិត្តភាពកម្ពុជានិងចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណជាអនេកចំពោះបដិសណ្ឋារកិច្ចរបស់លោក ស៉ី ចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់លោកប្រធានាធិបតី ជុំវិញទំនាក់ទំនងកម្ពុជានិងចិន។ លោក ជា ធីរិទ្ធ បានលើកឡើងថា ក្នុងឱកាសនោះ លោក ស៉ី ជីនពីង បានស្វាគមន៍សម្តេចតេជោ និងគណៈប្រតិភូយ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិន។ លោកបានហៅសម្តេចតេជោ ថាជាមិត្តចាស់ ដែលបានរួមចំណែកកសាងមិត្តភាពកម្ពុជា-ចិន ឲ្យរីកចម្រើន រឹងមាំដូចពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងចិន គឺមានភាពរឹងមាំដូចផ្ទាំងសិលាអីចឹងដែរ។ លោកក៏បានរំលឹកដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជានិងចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានជជែកគ្នាបន្ថែមទៀត ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺកម្ពុជា សម្ដេចតេជោ ស្នើឲ្យចិនបន្តគាំទ្រដល់ការកសាងហេដ្ឋាចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ ទន្ទឹមនោះ ភាគីទាំងពីរក៏បានជជែកពិភាក្សាគ្នា ទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏ជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃគណបក្សរវាងប្រទេសទាំងពីរ ដែលថ្មីៗនេះ ដែលក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ បានមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុំមុយនិស្តចិន ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃកិចសន្ទនានយោបាយ នៅក្នុងក្របខណ្ឌបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់បក្សរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។ បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតឡើងនៅពេលបច្ចុប្បន្ននេះ ដែលស្ថានភាពនៃការប្រែប្រួលដែលតម្រូវឲ្យកម្ពុជាចិនពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ។ នៅក្នុងជំនួបនោះទាក់ទងទៅនឹងកិច្ចសហការសន្តិសុខ លោក ស៉ី ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកម្ពុជា ដែលបានអនុវត្តនូវការបោសម្អាតឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា ហើយចិនតែងតែសហការនិងបន្តសហការជាមួយកម្ពុជាជានិច្ច ក្នុងការងារបោយសម្អាតនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-06-2026, 03:11 AM, ចំនួនអ្នកអានៈ​ 0ដង
ប៉ុន្មាននាទីក្រោយមក អាជ្ញាធរបានប្រកាសថាស្ថានភាពមានសុវត្ថិភាពជាធម្មតាវិញ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការប្រកាសអាសន្ននេះឡើយ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសអាសន្នដំបូងនៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច (ម៉ោងក្នុងតំបន់) នោះទេ។ អាជ្ញាធរនៃប្រទេសអេមីរ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:10 AM, ចំនួនអ្នកអានៈ​ 0ដង
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ​ 50ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ​ 3ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:09 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តកណ្ដាល៖ នេះបើតាមការឲ្យដឹងពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ករណីក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចបង្អើលអ្នកភូម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:06 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:01 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ សម្ដេចតេជោ បានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជាចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ទៀតថា មិត្តភាពកម្ពុជានិងចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 03:52 PM, ចំនួនអ្នកអានៈ​ 26ដង
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បានបិទគណនីចំនួន ៤.១ លានគណនី និង YouTube ដែលជាវេទិកាវីដេអូរបស់ក្រុមហ៊ុន Google ស្ថិតក្រោមក្រុមហ៊ុនមេ Alspanhabet បានបិទគណនីចំនួន ៦០០,០០០ គណនី។ លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រសួងចង់ឱ្យក្រុមហ៊ុ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 106 នាក់
ម្សិលមិញ : 1603 នាក់
សរុបទាំងអស់ : 11377125 នាក់