នាវិកឥណ្ឌា៣នាក់ស្លាប់ ក្រោយកប៉ាល់ដឹកប្រេងរងការវាយប្រហារពីយោធាអាមេរិក នៅឈូងសមុទ្រអូម៉ង់
ចុះថ្ងៃទី: 11-06-2026, 04:25 PM, ចំនួនអ្នកអានៈ 50ដង
ដោយសំដៅលើឧប្បត្តិហេតុ ដែលបានកើតឡើងកាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនផ្លូវសមុទ្រនិងកំពង់ផែនៃប្រទេសឥណ្ឌា លោក Sarbananda Sonowal បាននិយាយដូច្នេះថា «គួរឱ្យសោកស្តាយយ៉ាងជ្រាលជ្រៅ ដែលបានទទួលដំណឹងពីឧប្បត្តិហេតុគួរឱ្យខ្លោចផ្សា នៅលើកប៉ាល់ដោតទង់ជាតិប្រទេសដែនកោះ Palau ឈ្មោះ MT Settebello។ នាវិកឥណ្ឌា ៣នាក់ ដែលដំបូងឡើយត្រូវបានរាយការណ៍ថាបាត់ខ្លួន នាពេលនេះត្រូវបានបញ្ជាក់ថាស្លាប់ ក្រោយសាកសពពួកគេត្រូវបានរកឃើញ និងកំណត់អត្តសញ្ញាណ»។ រដ្ឋាភិបាលឥណ្ឌា នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា នាវិកឥណ្ឌា៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង បានរងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ នាវិក៣នាក់ខាងលើ ស្ថិតក្នុងចំណោមនាវិកសរុប២៤នាក់ នៅលើកប៉ាល់ MT Settebello ខណៈ២១នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។ រដ្ឋាភិបាលឥណ្ឌា បានថ្កោលទោស ការវាយប្រហារកប៉ាល់ខាងលើ និងបានកោះហៅភារធារីអាមេរិក ដើម្បីសម្តែងការតវ៉ា។ ពាក់ព័ន្ធឧប្បត្តិហេតុខាងលើ យោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើកប៉ាល់ដឹកប្រេងនោះ នៅឈូងសមុទ្រអូម៉ង់ ដើម្បីបញ្ឈប់ការធ្វើដំណើររបស់វា ស្របពេលកប៉ាល់នោះបានប៉ុនប៉ងដឹកប្រេងចេញពីប្រទេសអ៉ីរ៉ង់។ យោធាអាមេរិកបានអះអាងថា ក្រុមនាវិករបស់កប៉ាល់ មិនបានព្រមធ្វើតាមការណែនាំរបស់កងកម្លាំងអាមេរិក។ គួរបញ្ជាក់ថា ស្របពេលអ៉ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័ន ស្ថិតនៅចន្លោះឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងជាមួយអាមេរិកនិងអ៉ីស្រាអែល សហរដ្ឋអាមេរិក ក៏បានអនុវត្តការបិទខ្ទប់ដាច់ដោយឡែករបស់ខ្លួនផ្ទាល់ផងដែរ នៅឯតំបន់នោះចាប់តាំងពីខែមេសាមក។ ចំពោះមុខបទឈប់បាញ់ដ៏ផុយស្រួយ មកទល់ពេលនេះ អាមេរិកនិងអ៉ីរ៉ង់នៅតែមិនទាន់អាច​ទម្លុះភាពជាប់គាំង ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ហើយការវាយប្រហារដាក់គ្នា បានចាប់ផ្តើមកើតមានឡើងវិញ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-07-2026, 05:29 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 05:18 PM, ចំនួនអ្នកអានៈ​ 0ដង
តំបន់ខាងលើដែលមានប្រជាជនសរុប៣លាននាក់ គឺជាតំបន់មានមនុស្សរស់នៅច្រើនបំផុតមួយប្រចាំតំបន់ Siberia ហើយក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងផលិតកម្ម​ធំមួយផងដែរ។ សេចក្តីប្រកាសខាងលើនេះធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារចំ រោងចក្រចម្រាញ់ប្រេងនៅតំបន់ក្បែរខាងគឺ Omsk ក្នុងសប្តាហ៍នេះ ខណៈ​វាជារោងចក្រចម្រាញ់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 03:01 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តស្វាយរៀង៖ប្រតិបត្តិការដ៏សំខាន់នេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:56 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:51 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានការចូលរួមយ៉ាងច្រើនពីដៃគូពាណិជ្ជកម្មទូទាំងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:45 PM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីស្តីពីបូរណភាពទឹកដីនៃកម្ពុជា ដែលបានធ្វើឡើងបន្ទាប់ពីប្រជុំពេញអង្គនៅរដ្ឋធានីឃុនដេ (កាមេរូន) នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មការនយោបាយ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យភាគីទាំងពីរ គោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ក៏ដូចជាការគោរព តាមការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:32 PM, ចំនួនអ្នកអានៈ​ 36ដង
កាលពីថ្ងៃសៅរ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រកាសថា គ្រោះទឹកជំនន់នៅក្រុងសរុបចំនួន៧ រួមមាន Chattogram, Cox’s Bazar, Bandarban, Rangamati, Khagrachhari, Moulvibazar និង Habiganj បានបង្កការរំខានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ កាត់ផ្តាច់ប្រជាជនរាប់ពាន់គ្រួសារ និងធ្វើឱ្យជាប់គាំងអ្នកដែលស្នាក់នៅក្នុងផ្ទះសម្បែងប្រហែល២៦៨០០០ខ្នង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:30 PM, ចំនួនអ្នកអានៈ​ 30ដង
ប្រធានប្រតិភូដឹកនាំខាងលើបន្ដថា កីឡាករម្នាក់ៗ សុទ្ធតែមានអ្នកគាំទ្រស្រលាញ់រៀងៗខ្លួន ហើយថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកកីឡាករទាំងអស់ សុទ្ធតែជាកូន ដែលទទួលបានការស្រលាញ់ស្មើៗគ្នា។ ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាករជម្រើសជាតិ មានអ្នកជាប់ មានអ្នកមិនជាប់ គឺអាស្រ័យលើគណៈគ្រូ ជាអ្នកសម្រេច ដ្បិតគ្រូដឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:26 PM, ចំនួនអ្នកអានៈ​ 39ដង
វាគឺជាព្យុះដ៏មានឥទ្ធិពលមួយ ដែលបានវាយប្រហារប្រទេសចិន ក្នុងឆ្នាំនេះ។ ព្យុះទីហ្វុង Bavi នៅព្រឹកថ្ងៃអាទិត្យនេះ បានថយចុះថាមពលនៅត្រឹមជា​ព្យុះត្រូពិក ស្របពេលដែលវាបោកបក់មកដល់លើដីគោក ប៉ុន្តែការព្យាករបានព្រមានថា ប្រព័ន្ធព្យុះដែលមានទំហំដ៏ធំមួយនេះ អាចបង្កភ្លៀងធ្លាក់ខ្លាំងទូលំទូលាយ និងអូសបន្លាយយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:46 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តពោធិ៍សាត់៖ ក្នុងពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា, លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមបណ្តាស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។ នាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:31 PM, ចំនួនអ្នកអានៈ​ 54ដង
កងកម្លាំងឆ្មាំជាតិអាមេរិក បាននិយាយថា​ ខ្លួនបានប្រេីឧទ្ធម្ភាគចក្រ Black Hawk ដឹកមនុស្សប្រហែល ២០០នាក់ដែលជាប់គាំងទៅកាន់ទីទួលខ្ពស់ ចេញពីជំរំ Taum Sauk ក្នុងទីក្រុង Lesterville រដ្ឋ Missouri ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង St. Louis។ ប្រហែលពាក់កណ្តាលនៃអ្នកជម្លៀសចេញពីជំរំនេះ គឺជាកុមារ ហើយអ្នកផ្សេងទៀតជាអ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:30 PM, ចំនួនអ្នកអានៈ​ 35ដង
ទូកនោះធ្វើដំណើរពីកោះ Hon May Rut ទៅកាន់កំពង់ផែ An Thoi មុនពេលក្រឡាប់ក្នុងចម្ងាយប្រហែល ៤០០ម៉ែត្រពីច្រាំងចូលក្នុងសមុទ្រ។ មានមនុស្ស ៣៦ នាក់នៅលេីទូក ក្នុងនោះអ្នកទេសចរណ៍ឥណ្ឌា ៣២នាក់​ នាវិក ៣នាក់ និងសមាជិកបម្រើការម្នាក់។ មនុស្សចំនួន ២១នាក់បានរួចជីវិតពីគ្រោះថ្នាក់នេះ។ តាម VnExspanress ស្ថានភាពទឹកសមុទ្រ មានរលកធំៗ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:28 PM, ចំនួនអ្នកអានៈ​ 28ដង
ប្រទេសបារាំង៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Grenoble Alspanes (UGA) នៅក្រុងហ្ក្រឺណូប ប្រទេសបារាំង។ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានអញ្ជេីញជាអធិបតីក្នុងការចុះហត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:25 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍មួយដែលត្រូវបានអាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បញ្ជាក់ថា ការសងសឹកគឺជា «ការទាមទាររបស់ប្រជាជាតិ» ហើយនឹងត្រូវតែធ្វើឡើងជាដាច់ខាត។ សេចក្តីថ្លែងការណ៍ដដែល គូសបញ្ជាក់ថា យើងប្តេជ្ញាសងសឹកចំពោះឈាមរបស់មេដឹកនាំដែលបានពលីជីវិត និងវីរជនពលីទាំងអស់នៃសង្គ្រាមពីរលេីកនេះ។ សេចក្តីថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:09 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើមកម្មវិធី លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1136 នាក់
ម្សិលមិញ : 1465 នាក់
សរុបទាំងអស់ : 11400106 នាក់