មូលនិធិជាតិជំនួយសង្គម៖ ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែមិថុនា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ចាប់ពីម៉ោង០២រសៀល ថ្ងៃទី១២ ខែមិថុនា
ចុះថ្ងៃទី: 11-06-2026, 04:20 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់លើកទី១ ប្រចាំខែមិថុនា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នាវេលាម៉ោង០២៖០០រសៀល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។ ការបើកផ្តល់ខាងលើធ្វើឡើង តាមរយៈប្រព័ន្ធធនាគារដៃគូ ដូចខាងក្រោម៖ ១៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធន បានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី របស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។ ២៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាន នៅតាមបណ្តាខេត្តទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។ ចំពោះប្រាក់គោលនយោបាយ របបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ័ជន និងយុវនីតិសម្បទា រាជធានី ខេត្ត។ ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើកប្រាក់សោធន នៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិ បើកប្រាក់សោធនប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 និង 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក «មូលនិធិជាតិជំនួយសង្គម»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-07-2026, 06:58 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តបន្ទាយមានជ័យ៖ ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំខ្លួនជនសង្ស័យឈ្មោះ ធៀម វណ្ណី ហៅក្រៅ កន ភេទប្រុស អាយុ៣៤ឆ្នាំ រួមទាំងវត្ថុតាងមួយចំនួន រួមមាន ដង្កាប់ ០២ដើម, ទួណឺវីស ០៣ដើម, កន្ត្រៃ ០១ដើម ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 06:39 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួ ននាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សារិន វណ្ណា បានបញ្ជាក់ថា «ការចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ឋ័តាមបណ្តារាជធានី ខេត្ត ត្រូវបានលើកលែងការបង់កម្រៃ បញ្ជាក់លើសេវារដ្ឋបាលមួយចំនួន នៅថ្នាក់ក្រោមជាតិ ក្នុងយន្តការពន្លឿនដល់ ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 06:29 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមមូលបទ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»។អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជន រួម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 05:29 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 05:18 PM, ចំនួនអ្នកអានៈ​ 8ដង
តំបន់ខាងលើដែលមានប្រជាជនសរុប៣លាននាក់ គឺជាតំបន់មានមនុស្សរស់នៅច្រើនបំផុតមួយប្រចាំតំបន់ Siberia ហើយក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងផលិតកម្ម​ធំមួយផងដែរ។ សេចក្តីប្រកាសខាងលើនេះធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារចំ រោងចក្រចម្រាញ់ប្រេងនៅតំបន់ក្បែរខាងគឺ Omsk ក្នុងសប្តាហ៍នេះ ខណៈ​វាជារោងចក្រចម្រាញ់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 03:01 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តស្វាយរៀង៖ប្រតិបត្តិការដ៏សំខាន់នេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:56 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:51 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានការចូលរួមយ៉ាងច្រើនពីដៃគូពាណិជ្ជកម្មទូទាំងប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:45 PM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីស្តីពីបូរណភាពទឹកដីនៃកម្ពុជា ដែលបានធ្វើឡើងបន្ទាប់ពីប្រជុំពេញអង្គនៅរដ្ឋធានីឃុនដេ (កាមេរូន) នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មការនយោបាយ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យភាគីទាំងពីរ គោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ក៏ដូចជាការគោរព តាមការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:32 PM, ចំនួនអ្នកអានៈ​ 43ដង
កាលពីថ្ងៃសៅរ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រកាសថា គ្រោះទឹកជំនន់នៅក្រុងសរុបចំនួន៧ រួមមាន Chattogram, Cox’s Bazar, Bandarban, Rangamati, Khagrachhari, Moulvibazar និង Habiganj បានបង្កការរំខានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ កាត់ផ្តាច់ប្រជាជនរាប់ពាន់គ្រួសារ និងធ្វើឱ្យជាប់គាំងអ្នកដែលស្នាក់នៅក្នុងផ្ទះសម្បែងប្រហែល២៦៨០០០ខ្នង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:30 PM, ចំនួនអ្នកអានៈ​ 30ដង
ប្រធានប្រតិភូដឹកនាំខាងលើបន្ដថា កីឡាករម្នាក់ៗ សុទ្ធតែមានអ្នកគាំទ្រស្រលាញ់រៀងៗខ្លួន ហើយថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកកីឡាករទាំងអស់ សុទ្ធតែជាកូន ដែលទទួលបានការស្រលាញ់ស្មើៗគ្នា។ ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាករជម្រើសជាតិ មានអ្នកជាប់ មានអ្នកមិនជាប់ គឺអាស្រ័យលើគណៈគ្រូ ជាអ្នកសម្រេច ដ្បិតគ្រូដឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 02:26 PM, ចំនួនអ្នកអានៈ​ 45ដង
វាគឺជាព្យុះដ៏មានឥទ្ធិពលមួយ ដែលបានវាយប្រហារប្រទេសចិន ក្នុងឆ្នាំនេះ។ ព្យុះទីហ្វុង Bavi នៅព្រឹកថ្ងៃអាទិត្យនេះ បានថយចុះថាមពលនៅត្រឹមជា​ព្យុះត្រូពិក ស្របពេលដែលវាបោកបក់មកដល់លើដីគោក ប៉ុន្តែការព្យាករបានព្រមានថា ប្រព័ន្ធព្យុះដែលមានទំហំដ៏ធំមួយនេះ អាចបង្កភ្លៀងធ្លាក់ខ្លាំងទូលំទូលាយ និងអូសបន្លាយយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:46 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តពោធិ៍សាត់៖ ក្នុងពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា, លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមបណ្តាស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ។ នាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:31 PM, ចំនួនអ្នកអានៈ​ 54ដង
កងកម្លាំងឆ្មាំជាតិអាមេរិក បាននិយាយថា​ ខ្លួនបានប្រេីឧទ្ធម្ភាគចក្រ Black Hawk ដឹកមនុស្សប្រហែល ២០០នាក់ដែលជាប់គាំងទៅកាន់ទីទួលខ្ពស់ ចេញពីជំរំ Taum Sauk ក្នុងទីក្រុង Lesterville រដ្ឋ Missouri ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង St. Louis។ ប្រហែលពាក់កណ្តាលនៃអ្នកជម្លៀសចេញពីជំរំនេះ គឺជាកុមារ ហើយអ្នកផ្សេងទៀតជាអ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-07-2026, 12:30 PM, ចំនួនអ្នកអានៈ​ 35ដង
ទូកនោះធ្វើដំណើរពីកោះ Hon May Rut ទៅកាន់កំពង់ផែ An Thoi មុនពេលក្រឡាប់ក្នុងចម្ងាយប្រហែល ៤០០ម៉ែត្រពីច្រាំងចូលក្នុងសមុទ្រ។ មានមនុស្ស ៣៦ នាក់នៅលេីទូក ក្នុងនោះអ្នកទេសចរណ៍ឥណ្ឌា ៣២នាក់​ នាវិក ៣នាក់ និងសមាជិកបម្រើការម្នាក់។ មនុស្សចំនួន ២១នាក់បានរួចជីវិតពីគ្រោះថ្នាក់នេះ។ តាម VnExspanress ស្ថានភាពទឹកសមុទ្រ មានរលកធំៗ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1260 នាក់
ម្សិលមិញ : 1465 នាក់
សរុបទាំងអស់ : 11400230 នាក់