ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រែក្លាយពីទឹកដីដែលស្ងប់ស្ងាត់ មក​ប្រមូលផ្តុំដោយការវិនិយោគទាំងវិស័យការងារ និងអចលនទ្រព្យ
ចុះថ្ងៃទី: 25-05-2026, 04:09 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តព្រះសីហនុ៖ ជាក់ស្តែងកន្លងមក តំបន់មួយក្នុង ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលធ្លាប់តែជាតំបន់ស្ងប់ស្ងាត់ និងមិនសូវមានការអភិវឌ្ឍន៍ទូលំទូលាយ បច្ចុប្បន្នកំពុងប្រែក្លាយជាតំបន់ ដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងវិស័យអចលនទ្រព្យ ជាពិសេសមានទាំងតំបន់សេដ្ឋកិច្ចបានកំពុងដំណើរការទៅយ៉ាងរលូន។ ការរីកចម្រើននេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើតការងារ និងបើកឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈគម្រោងអភិវឌ្ឍជាច្រើនទៀត បានចាប់ផ្តើមចូលមក វិនិយោគជាបន្តបន្ទាប់។ បច្ចុប្បន្នស្រុកស្ទឹងហាវ បានកំពុងរីកចម្រើនវិស័យអចលនទ្រព្យ រួមទាំងការអភិវឌ្ឍន៍ដីឡូតិ៍ មានតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានចាត់ទុកជា ចន្ទល់ដ៏រឹងមាំមួយ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជាកម្លាំងរុញច្រានកំណើនសេដ្ឋកិច្ច ពោលគឺការអភិវឌ្ឍន៍នេះ អាចទាក់ទាញទាំងការវិនិយោគក្នុងស្រុក និងបរទេស ដែលនាំមកនូវទុនវិនិយោគ និងបង្កើតការងារ។ ក្រៅពីនេះ វិស័យអចលនទ្រព្យ ក៏បានជួយជំរុញវិស័យពាក់ព័ន្ធផ្សេងទៀតដូចជា សំណង់ សម្ភារៈសំណង់ ធនាគារ និងសេវាកម្មច្បាប់ជាដើម។ ដោយសារការងើបឡើងវិញនៃសកម្មភាព ជួលផ្សារលក់រាយ ស្របនឹងនិន្នាការ កើនឡើងនៃផ្នែកទិញលក់ និងជួលលំនៅដ្ឋានផ្នែកទាប និងមធ្យម ខណៈសកម្មភាពទិញលក់ ម្យ៉ាងទៀត បច្ចុប្បន្នដោយសារតែការរំពឹងទុក ពីការងើបឡើងយឺតនៃលំហូរទុនវិនិយោគពីបរទេស ធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកមួយ ចំនួនសំឡឹងឃើញការវិនិយោគវិស័យអចលនទ្រព្យ ពុះដីឡូតិ៍ដើម្បីបំពេញតម្រូវការអតិថិជនខ្នាតកណ្តាលទៅវិស័យនេះ។ ស្របពេលជាមួយគ្នានេះ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន KPS បានរៀបចំពិធីសម្ពោធគម្រោងទី៤ របស់ខ្លួន នៅចំណុចភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលស្ថិតនៅជិតតំបន់ «ផ្សារឫទ្ធី២ តាកែវផុស» ដោយមានការចូលរួមពីសំណាក់ លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ ព្រមទាំងដៃគូវិនិយោគ អតិថិជន និងប្រជាពលរដ្ឋជាច្រើនកុះករ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគរបស់វិស័យឯកជន ដែលបានចូលរួមអភិវឌ្ឍតំបន់នេះឱ្យកាន់តែមានការរីកចម្រើន និងលើកកម្ពស់សោភ័ណភាពតំបន់ឱ្យកាន់តែទាក់ទាញ។ តំណាងម្ចាស់គម្រោង KPS បានបញ្ជាក់ថា ក្រុមហ៊ុនសម្រេចជ្រើសរើសតំបន់កែវផុសសម្រាប់អភិវឌ្ឍគម្រោងថ្មីនេះ ដោយសារមើលឃើញពីសក្តានុពលនាពេលអនាគត ជាពិសេសទីតាំងដែលនៅជិតតំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ ផ្លូវជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលអាចជួយបង្កើនតម្លៃអចលនទ្រព្យក្នុងរយៈពេលខាងមុខ។ ក្រៅពីការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ក្រុមហ៊ុនក៏បានបង្ហាញគោលដៅចូលរួមជំរុញសេដ្ឋកិច្ចក្នុងតំបន់ បង្កើតបរិយាកាសរស់នៅថ្មី ទាក់ទាញអាជីវកម្ម និងប្រជាពលរដ្ឋឱ្យចូលមករស់នៅ និងវិនិយោគកាន់តែច្រើននាពេលអនាគត។ អ្នកសង្កេតការណ៍ក្នុងវិស័យអចលនទ្រព្យ ក៏បានលើកឡើងដែរថា ការចូលមករបស់គម្រោងថ្មីៗនៅតំបន់កែវផុស និងជុំវិញផ្សារឫទ្ធី២ តាកែវផុស អាចនឹងធ្វើឱ្យតំបន់នេះ ក្លាយជាចំណុចអភិវឌ្ឍថ្មីមួយ ដែលមានសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគកាន់តែសកម្មក្នុងពេលខាងមុខ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-07-2026, 03:42 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoospany ពាក់ផ្លាកលេខភ្នំពេញ1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ស្ដ្រីម្នាក់បើករថយន្ដស៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 03:29 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៨រូប។ សេចក្ដីព្រាងច្បាប់ទាំង៤ ដែលត្រូវបានឯកភាពទាំងស្រុងនោះរួមមាន៖ ១៖ សេចក្តីព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 03:15 PM, ចំនួនអ្នកអានៈ​ 33ដង
តាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ FSB បានឱ្យដឹងថា ការចោទប្រកាន់នេះធ្វើឡើងក្រោមមាត្រា ២០៥.១ ភាគ ១.១ នៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ដោយសារតែភាគី Telegram បានបដិសេធមិនព្រមលុបចោល Channel, Chat និង Bot ផ្សេងៗ ដែលអាជ្ញាធររុស្ស៊ីអះអាងថា ត្រូវបានប្រើប្រាស់ដោយភ្នាក់ងារចារកិច្ចអ៊ុយក្រែន និងអង្គការជ្រុលនិយម ដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:34 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងក្រុងអង្គរធំ និងជណ្តើរខាងក្នុងដែលមានតួនាទីជួយទប់ជញ្ជាំងនិងខ្លោងទ្វារ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ ប្រវែង ១៥ម៉ែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:30 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាជ្ញាធរដែនដី ក្នុងការជួយសម្រួលដល់គណៈមេប្រយោគ និងគណៈកម្មការប្រឡង។ មុនដំណើរការសំណេរ អភិបាលត្រូវជួយសម្រួលដល់ការដឹកជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់រាជធានី ខេត្ត ក្រុង ស្រុក ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:24 PM, ចំនួនអ្នកអានៈ​ 42ដង
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតក្នុងសំឡេង៥១គាំទ្រ ទល់នឹងសំឡេង៤៧ប្រឆាំង ដើម្បីអនុម័តការតែងតាំងលោក Clayton ដោយសមាជិកព្រឹទ្ធសភាទាំងអស់ នៃបក្សប្រជាធិបតេយ្យ បាននាំគ្នាបោះឆ្នោតជំទាស់។ បង្កើតឡើងក្រោយព្រឹត្តិការណ៍​វាយប្រហារភេរវកម្មយ៉ាងក្រើក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ការិយាល័យនាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 02:22 PM, ចំនួនអ្នកអានៈ​ 39ដង
ក្នុងសារអ៉ីម៉ែលមួយឆ្លើយតបសំណួររបស់ AFP លោកស្រី Hasina ដែលមានវ័យ៧៨ឆ្នាំ បាននិយាយដូច្នេះថា «ខ្ញុំប្រហែល​អាចនឹងត្រូវគេសម្លាប់ ត្រូវគេចាប់ខ្លួន ឬបញ្ជូនទៅកាន់ពន្ធនាគារ។ ខ្ញុំដឹងច្បាស់ពីវាសនារបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែចង់ត្រឡប់​ទៅវិញ ព្រោះប្រជាជនខ្ញុំកំពុងតែហៅរូបខ្ញុំ»។ អតីតនាយករដ្ឋមន្រ្តីបង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:50 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី បានឲ្យដឹងថា ដរាបណាកម្មសិទ្ធិមិនច្បាស់លាស់ ទំនាស់នៅតែមាន ទំនុកទុកចិត្តពីអ្វីដែលមាននៅក្នុងដៃក៏មិនអាចមាន ហើយបើចង់លក់ដូរក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:48 PM, ចំនួនអ្នកអានៈ​ 38ដង
ក្នុងបទសម្ភាសនៅទីក្រុងកៀវ ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក អ្នកនាង Laura Loomer លោក Khmara ដែលជាអតីតប្រធានទីភ្នាក់ងារសន្តិសុខ SBU បាននិយាយទៀតថា ការគ្រប់គ្រងធនធាន និងការងារភស្តុភារ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំផែនការសមរភូមិ ជាពិសេសការធានាបានថា បណ្តាអង្គភាពមានសម្ភារៈបរិក្ខារចាំបាច់នៅក្នុងដៃ។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:46 PM, ចំនួនអ្នកអានៈ​ 31ដង
អ្នកនាំពាក្យ លោកស្រី Maria Zakharova បានសរសេរលើគេហទំព័រក្រសួងការបរទេសថា ប្រជាជនរូម៉ានី អាចមិនយល់ស្របនឹងការចោទប្រកាន់របស់រដ្ឋាភិបាលខ្លួនទេ ហើយផ្ទុយទៅវិញនឹងអំពាវនាវឱ្យមាន ការប្រើប្រាស់ហេតុផលសមស្រប ក្នុងការកំណត់ជំហរចំពោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ លោកស្រីគូសបញ្ជាក់ថា «យើងសូមបដិសេធការអះអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:44 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖តាមបណ្តាញសង្គមរ​បស់ខ្លួន ស្ថានទូតអាមេរិក បានបញ្ជាក់ថា «បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:42 PM, ចំនួនអ្នកអានៈ​ 8ដង
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងប្រឈមមុខនឹងរលកបណ្តឹងទារសំណងជំងឺចិត្តជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនគូប្រជែងជាច្រើននៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការ និងអាជ្ញាធរប្រកួតប្រជែងបានប្រកាសដាក់ពិន័យជាប្រវត្តិសាស្ត្រចំនួន ១ប៊ីលានដុល្លារ (១ពាន់លានដុល្លារ) លើបទល្មើសនៃការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:24 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសដាក់ចេញនូវដំណោះស្រាយចំនួន ៨ចំណុច ដើម្បីពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការប្រកាសដាក់ចេញដំណោះស្រាយនេះ ធ្វើឡើងក្នុងឱកាសសម្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 12:21 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកណ្តាល៖ ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចល នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-07-2026, 11:52 AM, ចំនួនអ្នកអានៈ​ 27ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កន្លងមក FIFA សហព័ន្ធគ្រប់គ្រងបាល់ទាត់ទាំងមូលទូទាំងសកលបាន បង្ហើបពីគម្រោងថ្មី ដែលអាចរកបានប្រាក់ចំណូលលើសពី ១០ពាន់លានដុល្លារ (more than $10bn) បន្ទាប់ពីការទទួលបានជោគជ័យនៅ World Cuspan 2026 ពីការបង្កើនក្រុមពី ៣២ឡើងដល់ ៤៨ប្រទេសជាលើកដំបូងរួចមក។ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 169 នាក់
ម្សិលមិញ : 1284 នាក់
សរុបទាំងអស់ : 11423016 នាក់