គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមកម្មវិធី «សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៦» នៅទីក្រុងឆុងឈីង
ចុះថ្ងៃទី: 23-11-2026, 01:51 PM, ចំនួនអ្នកអានៈ 32ដង
ឆុងឈីង-ចិន៖ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន ខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន ខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងជាឆ្នាំដំបូងនៃការអនុវត្តផែនការសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (២០២៦–២០៣០)។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជាអញ្ជើញចូលរួមកម្មវិធី «សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៦» (2026 ASEAN-China Week - ACW) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងឆុងឈីង សាធារណរដ្ឋ ប្រជាមានិត ចិន។ ការចូលរួមនេះធ្វើឡើងតបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC)។ សប្តាហ៍អាស៊ាន-ចិនលើកទី៤ ឆ្នាំ២០២៦នេះ ត្រូវបានសហការរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-ចិន និងរដ្ឋបាលប្រជាជនទីក្រុងឆុងឈីង ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈម និងការជំរុញការតភ្ជាប់ក្នុងតំបន់ដើម្បីវិបុលភាពរួម» (Strengthening Strategic Partnership to Address Challenges, Promoting Regional Connectivity for Shared Prosperity)។ ចាប់តាំងពីត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២៣ មក កម្មវិធីសប្តាហ៍អាស៊ាន-ចិនបានក្លាយជាវេទិកាស្នូលតែមួយគត់ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយកាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជិត ៤០០ នាក់ និងទទួលបានការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយទូទាំងអាស៊ានដែលមានអ្នកទស្សនាជាង ១៣០ លានដង។ ការជ្រើសរើសទីក្រុងឆុងឈីងជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ មានអត្ថន័យយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ដោយសារទីក្រុងដែលលាតសន្ធឹងលើដងទន្លេយ៉ាងសេមួយនេះ ជាច្រកចេញចូលសំខាន់តភ្ជាប់ភាគខាងលិចប្រទេសចិនជាមួយតំបន់អាស៊ាន តាមរយៈច្រករបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី (New International Land-Sea Trade Corridor)។ ក្រោមសន្ទុះនៃកិច្ចព្រមព្រៀង RCEP និងពិធីសារដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) វេទិកាឆ្នាំ២០២៦ នេះផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការថ្មីៗលើវិស័យសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍបៃតង ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងការតភ្ជាប់វប្បធម៌ និងទេសចរណ៍ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។ ក្នុងអំឡុងពេលបំពេញបេសកកម្មនៅទីក្រុងឆុងឈីង គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានឹងចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើន រួមមាន ជំនួបសម្តែងការគួរសមជាមួយអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន និងថ្នាក់ដឹកនាំទីក្រុងឆុងឈីង ពិធីបើកជាផ្លូវការនៃសប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៦ ដែលនឹងមានការប្រកាសដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមសំខាន់ៗដូចជា បណ្តាញកុំព្យូទ័រអាស៊ាន-ចិនសម្រាប់បរិវត្តកម្មថាមពលបៃតងដោយបញ្ញាសិប្បនិម្មិត និងរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន (២០២១–២០២៦)។ វត្តមានរបស់គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏ធំនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីកសាងទំនុកចិត្ត សន្តិភាព និងវិបុលភាពរួមគ្នាប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន-ចិន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-11-2026, 01:51 PM, ចំនួនអ្នកអានៈ​ 32ដង
ឆុងឈីង-ចិន៖ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន ខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន ខួបលើកទី៥០ នៃសន្ធិសញ្ញាមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:48 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តបាត់ដំបង ៖ លោកអភិបាលរងខេត្តមបានសន្យាថា នឹងគ្រប់គ្រង និងប្រើប្រាស់អំណោយមនុស្សធម៌ដែលទទួលបាននាពេលនេះ ឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាព ស្របតាមបំណងនៃការផ្ដល់ជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។ គណៈកម្មការអង្កេត បោសសម្អាត និងបáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:41 PM, ចំនួនអ្នកអានៈ​ 21ដង
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Clayton បានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រព័ន្ធ យើងនឹងជួបប្រទះបញ្ហាបច្ចេកទេស ការខ្វះចន្លោះ និងការរំខានដល់សេវាកម្ម។ រឿងទាំងនេះនឹងកើតឡើង»។ លោកបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធគឺចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:25 PM, ចំនួនអ្នកអានៈ​ 30ដង
លោក Pachocki បានស្នើឱ្យប្រើសូចនាករ «Perspanlexity» ជារង្វាស់រួមសម្រាប់វាយតម្លៃសមត្ថភាពរបស់ម៉ូដែល AI ក្នុងការទស្សន៍ទាយទិន្នន័យបន្ទាប់ ដោយតម្លៃកាន់តែទាបបង្ហាញពីសមត្ថភាពទស្សន៍ទាយកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍគួរប្តេជ្ញាមិនឱ្យ AI ឆ្លងកាត់ដែនកំណត់សមត្ថភាពដែលបានព្រមព្រៀងគ្នា រហូតដល់មនុស្សáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:21 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុននៅចិនដែល WSJ ដកស្រង់ លោកស្រី Alice Huang និងលោក Kang Wei បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមផ្នែក Cloud Comspanuting ឈ្មោះ Century Longteng កាលពីឆ្នាំ ២០២១ ហើយរូបថតនៅលើបណ្តាញសង្គមកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា Li Ming ត្រូវបានពិពណ៌នាថាជាប្រធានផ្នែកយុទ្ធសាស្ត្រ (Chief Strategy Officer) របស់ក្រុមហ៊ុននេះ។ របាយការណ៍ស៊ើបអáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:14 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជន លោកប្រធានមន្ទីរបានបញ្ជាក់ច្បាស់ថា ចំពោះពលរដ្ឋដែលខកខានមិនបានចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (LMAP) កន្លងមក គឺនៅតែអាចទទួលបានបណ្ណកម្មសិទ្ធិ ដោយគ្រាន់តែទៅដាក់ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:05 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមានរបាយការណ៍ស្តីពី បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារថ្លែងដោយប្រធានក្រុមការងារទាំង៤ វេទិកាពិភាក្សាលើប្រធានបទចំនួន៣ រួមមានទី១- យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ, ទី២- áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:59 AM, ចំនួនអ្នកអានៈ​ 27ដង
ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងធ្វើឡើងនៅឯពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីរបស់បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងឯកអគ្គរដ្ឋទូតរុស្ស៉ី ហើយនេះជារឿងដ៏កម្រមួយដែលមេដឹកនាំកូរ៉áŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:57 AM, ចំនួនអ្នកអានៈ​ 38ដង
នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានបញ្ចេញជាលើកដំបូងនូវរូបភាពនៃប្រព័ន្ធបាញ់មីស៊ីលចេញម្ដង២គ្រាប់ក្នុងពេលតែមួយ អមជាមួយរូបភាពបង្ហាញពីវត្តមានប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ahmad Vahidi និងប្រមុខកងកម្លាំងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:54 AM, ចំនួនអ្នកអានៈ​ 31ដង
ភ្លាមៗ មិនមានការអះអាងទទួលខុសត្រូវលើការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះទេ នៅឯឆ្នេរនៃទីក្រុងកំពង់ផែ Benghazi។ ប៉ុន្តែការវាយប្រហារនេះកើតឡើងចំពេលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៉ីហួសពីតំបន់សមរភូមិមុខ។ ជុំវិញបញ្ហានេះដែរ បេសកកម្ម UN ក្នុងប្រទេសលីប៊ី​បá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 28ដង
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week នៃទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Jay Clayton បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែននោះទេ»។ នៅពេលត្រូវបានសាកសួរពីភាសាទន់ភ្លន់របស់លោក ត្រាំ ដែលបានហៅលោក ពូទីនថាជាមិត្តរបស់លោកនាយកទីភ្នាក់ងារស៊ើប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:51 AM, ចំនួនអ្នកអានៈ​ 41ដង
ដ្រូនត្រូវបានរាយការណ៍ថាបានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសនៃបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត អំឡុងសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដែលនេះបាន និងកំពុងដុតបញ្ឆេះភាពតានតឹងរវាងមូស្គូ និងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ចំពោះមុខការព្រួយបារម្ភពីការផ្ទុះរាលដាលសង្រ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ​ 49ដង
​រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ​ 35ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។ ក្រុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ​ 40ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1249 នាក់
ម្សិលមិញ : 1659 នាក់
សរុបទាំងអស់ : 11587929 នាក់