| WSJ ទម្លាយពី «Li Ming»៖ ដៃគូជិតស្និទ្ធរបស់ Alice Huang ដែលត្រូវចោទថាកសាងបណ្តាញបង្វែរឈីប Nvidia ទៅចិន |
|
| ចុះថ្ងៃទី: 23-11-2026, 12:21 PM, ចំនួនអ្នកអានៈ 27ដង |
|
|
យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុននៅចិនដែល WSJ ដកស្រង់ លោកស្រី Alice Huang និងលោក Kang Wei បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមផ្នែក Cloud Computing ឈ្មោះ Century Longteng កាលពីឆ្នាំ ២០២១ ហើយរូបថតនៅលើបណ្តាញសង្គមកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា Li Ming ត្រូវបានពិពណ៌នាថាជាប្រធានផ្នែកយុទ្ធសាស្ត្រ (Chief Strategy Officer) របស់ក្រុមហ៊ុននេះ។
របាយការណ៍ស៊ើបអង្កេតថ្មីពី The Wall Street Journal (WSJ) បានលាតត្រដាងឈ្មោះបុគ្គលសំខាន់ម្នាក់ទៀតគឺ Li Ming (ពលរដ្ឋចិនវ័យ ៥២ ឆ្នាំ) ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយការកសាងបណ្តាញក្រុមហ៊ុន ដើម្បីបង្វែរ និងបញ្ជូនម៉ាស៊ីនមេបំពាក់បន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ Alice Huang និងស្វាមីរបស់នាងគឺ Kang Wei។
Li Ming, Alice Huang និង Kang Wei បានកសាងបណ្តាញដៃគូនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រព័ន្ធកុំព្យូទ័រ ឬម៉ាស៊ីនមេ ដល់អតិថិជនចិន។ ពួកគេបានទិញយកផ្នែកប្រតិបត្តិការនៅសិង្ហបុរីរបស់ក្រុមហ៊ុនហ្គេមចិនមួយ ហើយប្តូរឈ្មោះទៅជា Megaspeed ដោយមាន Alice Huang ចុះឈ្មោះជានាយក។ បន្ទាប់ពីប្រាប់ Nvidia ថា ក្រុមហ៊ុនយក្សចិន Alibaba ជាអតិថិជនគោល ហើយ Megaspeed បានចូលរួមក្នុងកម្មវិធីដៃគូ Cloud របស់ Nvidia នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលផ្តល់សិទ្ធិអាទិភាពក្នុងការទិញឈីប Nvidia ជំនាន់ថ្មីៗ។
ក្រុមហ៊ុនបាននាំចូលម៉ាស៊ីនមេទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់សេវាក្រៅប្រទេសដោយស្របច្បាប់ដល់ Alibaba ប៉ុន្តែម៉ាស៊ីនមេមួយចំនួនត្រូវបានរាយការណ៍ថាបានបញ្ជូនបន្តទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុងសៀងហៃឈ្មោះ Century Litong ដែលរំលោភលើការគ្រប់គ្រងការនាំចេញរបស់អាមេរិក។ ឯកសារចុះបញ្ជីក្រុមហ៊ុនបង្ហាញថា Century Longteng ធ្លាប់ជាម្ចាស់ភាគហ៊ុនសំខាន់មួយនៅក្នុង Century Litong រហូតដល់ឆ្នាំ ២០២៤។
នៅខែកុម្ភៈ ឆ្នាំ ២០២៥ អយ្យការសិង្ហបុរីបានចោទប្រកាន់ Li Ming និងបុគ្គលផ្សេងទៀតពីបទក្លែងបន្លំពាក់ព័ន្ធនឹងការដឹកជញ្ជូនបន្ត ម៉ាស៊ីនមេបំពាក់ឈីប Nvidia ដោយចោទថា Li Ming បានទិញម៉ាស៊ីនមេ និងផ្តល់ព័ត៌មានបំភាន់អ្នកផ្គត់ផ្គង់អាមេរិកថាគ្រឿងបរិក្ខារទាំងនោះសម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅសិង្ហបុរី ប៉ុន្តែបែរជាត្រូវបានដឹកទៅម៉ាឡេស៊ី មុននឹងបញ្ជូនបន្តទៅទិសដៅទីបីដែលមិនត្រូវបានបញ្ជាក់។ បច្ចុប្បន្ន Li Ming កំពុងស្ថិតនៅក្រៅឃុំដោយការធានាខ្លួននៅសិង្ហបុរី ខណៈសំណុំរឿងព្រហ្មទណ្ឌកំពុងបន្ត។ មេធាវីរបស់ Li Ming បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់ WSJ ហើយការចោទប្រកាន់មិនទាន់ត្រូវបានកំណត់កំហុសនៅតុលាការនៅឡើយទេ។
នៅខែមិថុនា ឆ្នាំ ២០២៥ Nvidia បានដាក់ Megaspeed ចូលក្នុងបញ្ជីផ្ទៃក្នុង «ហាមលក់» ចំពេលដែលអាមេរិក និងសិង្ហបុរីកំពុងស៊ើបអង្កេតក្រុមហ៊ុននេះ។ Megaspeed បានអះអាងថាក្រុមហ៊ុនប្រតិបត្តិការស្របច្បាប់ និងបានបញ្ជាក់ថា Alice Huang បានចាកចេញពីក្រុមហ៊ុននៅខែសីហា ឆ្នាំ ២០២៥។ អាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា បន្ទាប់ពីសាកសួរ Alice Huang ជុំវិញការសង្ស័យរត់ពន្ធឈីប ពួកគេបានអនុញ្ញាតឱ្យនាងចាកចេញពីប្រទេស ប៉ុន្តែហាមឃាត់មិនឱ្យចូលវិញ។
ក្រោយការចាកចេញរបស់ Alice Huang សកម្មភាពរបស់ Megaspeed នៅសិង្ហបុរីបានស្ងប់ស្ងាត់ ខណៈបុគ្គលិកមួយចំនួនបានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុនថ្មីឈ្មោះ NovaGate Cloud។ ឯកសារដឹកជញ្ជូនដែល WSJ ពិនិត្យឃើញបង្ហាញថា NovaGate Cloud បានទទួលគ្រឿងបរិក្ខារបំពាក់បច្ចេកវិទ្យា Nvidia យ៉ាងហោចណាស់ ៣០០ លានដុល្លារ តាមរយៈអង្គភាពមួយនៅម៉ាឡេស៊ី ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-11-2026, 01:51 PM, ចំនួនអ្នកអានៈ 31ដង
ឆុងឈីង-ចិន៖ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន ខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន ខួបលើកទី៥០ នៃសន្ធិសញ្ញាមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 01:48 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តបាត់ដំបង ៖ លោកអភិបាលរងខេត្តមបានសន្យាថា នឹងគ្រប់គ្រង និងប្រើប្រាស់អំណោយមនុស្សធម៌ដែលទទួលបាននាពេលនេះ ឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាព ស្របតាមបំណងនៃការផ្ដល់ជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។
គណៈកម្មការអង្កេត បោសសម្អាត និងបáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 01:41 PM, ចំនួនអ្នកអានៈ 21ដង
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Clayton បានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រព័ន្ធ យើងនឹងជួបប្រទះបញ្ហាបច្ចេកទេស ការខ្វះចន្លោះ និងការរំខានដល់សេវាកម្ម។ រឿងទាំងនេះនឹងកើតឡើង»។ លោកបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធគឺចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 12:25 PM, ចំនួនអ្នកអានៈ 30ដង
លោក Pachocki បានស្នើឱ្យប្រើសូចនាករ «Perspanlexity» ជារង្វាស់រួមសម្រាប់វាយតម្លៃសមត្ថភាពរបស់ម៉ូដែល AI ក្នុងការទស្សន៍ទាយទិន្នន័យបន្ទាប់ ដោយតម្លៃកាន់តែទាបបង្ហាញពីសមត្ថភាពទស្សន៍ទាយកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍគួរប្តេជ្ញាមិនឱ្យ AI ឆ្លងកាត់ដែនកំណត់សមត្ថភាពដែលបានព្រមព្រៀងគ្នា រហូតដល់មនុស្សáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 12:21 PM, ចំនួនអ្នកអានៈ 27ដង
យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុននៅចិនដែល WSJ ដកស្រង់ លោកស្រី Alice Huang និងលោក Kang Wei បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមផ្នែក Cloud Comspanuting ឈ្មោះ Century Longteng កាលពីឆ្នាំ ២០២១ ហើយរូបថតនៅលើបណ្តាញសង្គមកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា Li Ming ត្រូវបានពិពណ៌នាថាជាប្រធានផ្នែកយុទ្ធសាស្ត្រ (Chief Strategy Officer) របស់ក្រុមហ៊ុននេះ។
របាយការណ៍ស៊ើបអáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 12:14 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជន លោកប្រធានមន្ទីរបានបញ្ជាក់ច្បាស់ថា ចំពោះពលរដ្ឋដែលខកខានមិនបានចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (LMAP) កន្លងមក គឺនៅតែអាចទទួលបានបណ្ណកម្មសិទ្ធិ ដោយគ្រាន់តែទៅដាក់ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 12:05 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមានរបាយការណ៍ស្តីពី បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារថ្លែងដោយប្រធានក្រុមការងារទាំង៤ វេទិកាពិភាក្សាលើប្រធានបទចំនួន៣ រួមមានទី១- យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ, ទី២- áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 11:59 AM, ចំនួនអ្នកអានៈ 27ដង
ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងធ្វើឡើងនៅឯពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីរបស់បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងឯកអគ្គរដ្ឋទូតរុស្ស៉ី ហើយនេះជារឿងដ៏កម្រមួយដែលមេដឹកនាំកូរ៉áŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 11:57 AM, ចំនួនអ្នកអានៈ 37ដង
នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានបញ្ចេញជាលើកដំបូងនូវរូបភាពនៃប្រព័ន្ធបាញ់មីស៊ីលចេញម្ដង២គ្រាប់ក្នុងពេលតែមួយ អមជាមួយរូបភាពបង្ហាញពីវត្តមានប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ahmad Vahidi និងប្រមុខកងកម្លាំងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 11:54 AM, ចំនួនអ្នកអានៈ 31ដង
ភ្លាមៗ មិនមានការអះអាងទទួលខុសត្រូវលើការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះទេ នៅឯឆ្នេរនៃទីក្រុងកំពង់ផែ Benghazi។ ប៉ុន្តែការវាយប្រហារនេះកើតឡើងចំពេលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៉ីហួសពីតំបន់សមរភូមិមុខ។ ជុំវិញបញ្ហានេះដែរ បេសកកម្ម UN ក្នុងប្រទេសលីប៊ីបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 11:53 AM, ចំនួនអ្នកអានៈ 28ដង
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week នៃទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Jay Clayton បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែននោះទេ»។ នៅពេលត្រូវបានសាកសួរពីភាសាទន់ភ្លន់របស់លោក ត្រាំ ដែលបានហៅលោក ពូទីនថាជាមិត្តរបស់លោកនាយកទីភ្នាក់ងារស៊ើប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-11-2026, 11:51 AM, ចំនួនអ្នកអានៈ 41ដង
ដ្រូនត្រូវបានរាយការណ៍ថាបានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសនៃបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត អំឡុងសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដែលនេះបាន និងកំពុងដុតបញ្ឆេះភាពតានតឹងរវាងមូស្គូ និងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ចំពោះមុខការព្រួយបារម្ភពីការផ្ទុះរាលដាលសង្រ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ 35ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។
ក្រុá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ 40ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
|
|
|