ស.ស.យ.ក. ខេត្តចំនួន៣ និងក្រុមការងារអាហារូបករណ៍ បង្ហាញលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៧
ចុះថ្ងៃទី: 23-11-2026, 12:05 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមានរបាយការណ៍ស្តីពី បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារថ្លែងដោយប្រធានក្រុមការងារទាំង៤ វេទិកាពិភាក្សាលើប្រធានបទចំនួន៣ រួមមានទី១- យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ, ទី២- យុវជនជាស្នូលនៃអភិបាលកិច្ចឌីជីថល​ និងការដឹកនាំតាមបែបវិទ្យាសាស្ត្រ នៅក្រុមប្រឹក្សាឃុំ-សង្កាត់ និងទី៣- ការត្រៀមយុទ្ធសាស្ត្រ និងបុគ្គលិកលក្ខណៈទាក់ទាញការគាំទ្រតាមរយៈមធ្យោបាយផ្ទាល់ និងឌីជីថលក្រោមទស្សនៈ «រដ្ឋធ្វើរាស្ត្រដឹងរដ្ឋផ្ដល់រាស្ត្រទទួល»។ អង្គប្រជុំក៏ទទួលបានការចែករំលែកបទពិសោធស្តីពីការសិក្សាអាហារូបករណ៍នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ។គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតអារិយ៉ា ក្រុងបាត់ដំបង ដោយមានសមាជិកចូលរួមចំនួន ៧៤៦នាក់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបើកដោយលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងពិធីបិទក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ លោក​ ស សុខា បានកោតសរសើរភ្ជាប់ដោយការរំលេចពីស្នាដៃសកម្មភាពលេចធ្លោដែលក្រុមការងារ ស.ស.យ.ក. ទាំង៣ខេត្ត និងក្រុមការងារអាហារូបករណ៍សម្រេចបាននារយៈពេលជិតមួយឆ្នាំមកនេះ ទាំងការងារយុវជនសង្គមមនុស្សធម៌អប់រំ និងអភិវឌ្ឍន៍។ លទ្ធផលការងារទាំងនោះមានជាអាទិ៍ ស.ស.យ.ក. ខេត្តព្រៃវែង បានចូលរួមអនុវត្តកិច្ចការងារចំនួន៥៩៩លើក ក្នុងនោះការងារសង្គមមនុស្សធម៌បរិច្ចាគ និងបរិស្ថានចំនួន៣៨០លើក ការងារវប្បធម៌សាសនា និងទិវាព្រឹត្តិការណ៍ផ្សេងៗចំនួន១៤៤លើក ការងារអប់រំ និងកីឡា បានចំនួន៧៥លើក។ ចំណែក ស.ស.យ.ក. ខេត្តបាត់ដំបង បានចូលរួមអនុវត្តការងារសង្គម និងសប្បុរសធម៌ចំនួន២៩៦លើក ការងារអប់រំបណ្ដុះបណ្តាល និងកីឡាចំនួន១៣៣លើក ការងារបរិស្ថាននិងអនាម័យសុខភាពចំនួន៦២លើក និងការងារវប្បធម៌ប្រវត្តិសាស្ត្រ និងសាសនាចំនួន១០០លើក ខណៈ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានចូលរួមអនុវត្តកិច្ចការងារសង្គមមនុស្សធម៌បរិច្ចាគ និងបរិស្ថានបានចំនួន៦៦៥លើក ការងារវប្បធម៌សាសនា និងទិវាព្រឹត្តិការណ៍ចំនួន១៧៧លើក ការងារអប់រំ និងកីឡា ចំនួន១៨៨លើក។ ដោយឡែកក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រុមការងារអាហារូបករណ៍បានផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ (ក្នុងប្រទេស) ដល់សិស្សនិស្សិតមកពីគ្រួសារជួបការលំបាកថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៨៧៥កន្លែង។ លោក ហ៊ុន ម៉ានី បានចាត់ទុកលទ្ធផលនេះថា ពិតជាបានរួមចំណែកឆ្លើយតបនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន​​​​​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​និងបានដើរស្របតាមគោលការណ៍​​ និងទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាល ជាពិសេសផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ និងផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨។ ក្នុងស្ថានភាពដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿនដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់,​លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការយុវជន ដែលមិនត្រឹមតែស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាពមានគុណធម៌ និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះលោកប្រធានបានដាក់ចេញគោលការណ៍តម្រង់ទិសចំនួន៥​ រួមមានទី១.​ យុវជនត្រូវជាអ្នកការពារសន្តិភាព និងអត្តសញ្ញាណជាតិ, ទី២. យុវជនត្រូវជាកម្លាំងជំរុញការអភិវឌ្ឍមូលដ្ឋាន, ទី៣. យុវជនត្រូវជាតួអង្គ នៃបរិវត្តកម្មឌីជីថល, ទី៤. យុវជនត្រូវរៀនសូត្រជាប្រចាំ និងចេះស្វ័យអភិវឌ្ឍខ្លួន និងទី៥. យុវជនត្រូវមានគុណធម៌ស្ម័គ្រចិត្ត និងចេះបម្រើ។ ជារួមក្រោមមាគ៌ាដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់លោកប្រធាន ហ៊ុន ម៉ានី និងការទទួលដឹកនាំតម្រង់ទិសពីលោក ស សុខា ក្រុមការងារ ស.ស.យ.ក ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់បន្តប្រកាន់ខ្ជាប់ឧត្តមគតិរួម គឺធ្វើការដោយចិត្តបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងបម្រើយុវជន និងសង្គមជាតិដោយស្មារតីស្ម័គ្រចិត្ត ដើម្បីបន្តនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងឆ្នាំ២០២៧ខាងមុខ។ ឈរលើការប្ដេជ្ញាចិត្តនេះក្រុមការងារបានកំណត់ទិសដៅពង្រឹងការងារសំខាន់ៗរួមមានទី១- ពង្រឹង​ និងពង្រីកសមាជិកភាពទាំងបរិមាណ និងគុណភាព, ទី២- លើកកម្ពស់ការយល់ដឹងនិងការអនុវត្តលក្ខន្តិកៈ ស.ស.យ.ក, ទី៣- ពង្រីកការចូលរួមរបស់យុវជនក្រៅប្រព័ន្ធ, ទី៤- ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ UYFC2.0 ឆ្ពោះទៅកាន់ឆ្នាំ២០២៨, ទី៥- សាងសង់ និងប្រែក្លាយទីស្នាក់ការ ស.ស.យ.ក. ទៅជាមជ្ឈមណ្ឌលយុវជន​ ទី៦- អភិវឌ្ឍជំនាញយុវជនឆ្លើយតបនឹងទីផ្សារការងារ,​ ទី៧- ចូលរួមអភិវឌ្ឍមូលដ្ឋានការងារសង្គម និងភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព, ទី៨- ពង្រឹងយុទ្ធនាការពលរដ្ឋល្អ និងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ, ទី៩- ពង្រឹងកិច្ចសហការនិងយន្តការតាមដានវាយតម្លៃ, ទី១០- ពង្រឹងកិច្ចសហការល្អរវាងខេត្តទាំងបី, ទី១១- បញ្ចូល AI ក្នុងប្រតិបត្តិការប្រចាំថ្ងៃ, ទី១២- ពង្រឹងការអប់រំ និងការងារអាហារូបករណ៍ និងទី១៣- រៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំដល់យុវជនបន្តវេនយ៉ាងហោចណាស់ចំនួន២វគ្គ ក្នុងមួយឆ្នាំ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-11-2026, 01:51 PM, ចំនួនអ្នកអានៈ​ 31ដង
ឆុងឈីង-ចិន៖ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន ខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន ខួបលើកទី៥០ នៃសន្ធិសញ្ញាមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:48 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តបាត់ដំបង ៖ លោកអភិបាលរងខេត្តមបានសន្យាថា នឹងគ្រប់គ្រង និងប្រើប្រាស់អំណោយមនុស្សធម៌ដែលទទួលបាននាពេលនេះ ឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាព ស្របតាមបំណងនៃការផ្ដល់ជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។ គណៈកម្មការអង្កេត បោសសម្អាត និងបáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:41 PM, ចំនួនអ្នកអានៈ​ 21ដង
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Clayton បានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រព័ន្ធ យើងនឹងជួបប្រទះបញ្ហាបច្ចេកទេស ការខ្វះចន្លោះ និងការរំខានដល់សេវាកម្ម។ រឿងទាំងនេះនឹងកើតឡើង»។ លោកបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធគឺចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:25 PM, ចំនួនអ្នកអានៈ​ 30ដង
លោក Pachocki បានស្នើឱ្យប្រើសូចនាករ «Perspanlexity» ជារង្វាស់រួមសម្រាប់វាយតម្លៃសមត្ថភាពរបស់ម៉ូដែល AI ក្នុងការទស្សន៍ទាយទិន្នន័យបន្ទាប់ ដោយតម្លៃកាន់តែទាបបង្ហាញពីសមត្ថភាពទស្សន៍ទាយកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍគួរប្តេជ្ញាមិនឱ្យ AI ឆ្លងកាត់ដែនកំណត់សមត្ថភាពដែលបានព្រមព្រៀងគ្នា រហូតដល់មនុស្សáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:21 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុននៅចិនដែល WSJ ដកស្រង់ លោកស្រី Alice Huang និងលោក Kang Wei បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមផ្នែក Cloud Comspanuting ឈ្មោះ Century Longteng កាលពីឆ្នាំ ២០២១ ហើយរូបថតនៅលើបណ្តាញសង្គមកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា Li Ming ត្រូវបានពិពណ៌នាថាជាប្រធានផ្នែកយុទ្ធសាស្ត្រ (Chief Strategy Officer) របស់ក្រុមហ៊ុននេះ។ របាយការណ៍ស៊ើបអáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:14 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជន លោកប្រធានមន្ទីរបានបញ្ជាក់ច្បាស់ថា ចំពោះពលរដ្ឋដែលខកខានមិនបានចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (LMAP) កន្លងមក គឺនៅតែអាចទទួលបានបណ្ណកម្មសិទ្ធិ ដោយគ្រាន់តែទៅដាក់ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:05 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមានរបាយការណ៍ស្តីពី បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារថ្លែងដោយប្រធានក្រុមការងារទាំង៤ វេទិកាពិភាក្សាលើប្រធានបទចំនួន៣ រួមមានទី១- យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ, ទី២- áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:59 AM, ចំនួនអ្នកអានៈ​ 27ដង
ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងធ្វើឡើងនៅឯពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីរបស់បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងឯកអគ្គរដ្ឋទូតរុស្ស៉ី ហើយនេះជារឿងដ៏កម្រមួយដែលមេដឹកនាំកូរ៉áŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:57 AM, ចំនួនអ្នកអានៈ​ 38ដង
នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានបញ្ចេញជាលើកដំបូងនូវរូបភាពនៃប្រព័ន្ធបាញ់មីស៊ីលចេញម្ដង២គ្រាប់ក្នុងពេលតែមួយ អមជាមួយរូបភាពបង្ហាញពីវត្តមានប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ahmad Vahidi និងប្រមុខកងកម្លាំងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:54 AM, ចំនួនអ្នកអានៈ​ 31ដង
ភ្លាមៗ មិនមានការអះអាងទទួលខុសត្រូវលើការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះទេ នៅឯឆ្នេរនៃទីក្រុងកំពង់ផែ Benghazi។ ប៉ុន្តែការវាយប្រហារនេះកើតឡើងចំពេលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៉ីហួសពីតំបន់សមរភូមិមុខ។ ជុំវិញបញ្ហានេះដែរ បេសកកម្ម UN ក្នុងប្រទេសលីប៊ី​បá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 28ដង
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week នៃទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Jay Clayton បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែននោះទេ»។ នៅពេលត្រូវបានសាកសួរពីភាសាទន់ភ្លន់របស់លោក ត្រាំ ដែលបានហៅលោក ពូទីនថាជាមិត្តរបស់លោកនាយកទីភ្នាក់ងារស៊ើប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:51 AM, ចំនួនអ្នកអានៈ​ 41ដង
ដ្រូនត្រូវបានរាយការណ៍ថាបានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសនៃបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត អំឡុងសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដែលនេះបាន និងកំពុងដុតបញ្ឆេះភាពតានតឹងរវាងមូស្គូ និងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ចំពោះមុខការព្រួយបារម្ភពីការផ្ទុះរាលដាលសង្រ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ​ 49ដង
​រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ​ 35ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។ ក្រុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ​ 40ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1249 នាក់
ម្សិលមិញ : 1659 នាក់
សរុបទាំងអស់ : 11587929 នាក់