ធនាគារជាតិនៃកម្ពុជា ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីបង្ការហានិភ័យពីកម្ចីខុសច្បាប់
ចុះថ្ងៃទី: 21-11-2026, 05:34 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖លោក ម៉ែន ភក្ដី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាមានតួនាទី ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធានាថា ការផ្ដល់សេវាហិរញ្ញវត្ថុប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន។ លោក ម៉ែន ភក្ដី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលស្ថិតក្រោមច្បាប់ បទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាការទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន ព្រមទាំងបង្ការហានិភ័យ ដែលអាចកើតមានពី ការប្រើប្រាស់កម្ចីខុសច្បាប់។ ការលើកឡើងរបស់លោក ម៉ែន ភក្ដី ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី «ការបង្ការទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់ និងយន្តការដោះស្រាយបណ្ដឹង» នៅខេត្តក្រចេះ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបានបន្ថែមថា ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ លើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងពង្រឹងយន្តការទទួល និងដោះស្រាយបណ្ដឹងក្នុងវិស័យធនាគារ ដើម្បីផ្ដល់លទ្ធភាព ឱ្យអតិថិជនអាចស្វែងរកដំណោះស្រាយ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមិនគិតកម្រៃ។ លោកបានបន្ដថា ជាក់ស្ដែងយន្តការដោះស្រាយបណ្ដឹង ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងត្រូវបានពង្រឹងមាន៣កម្រិតរួមមាន៖ ទី១៖ ការដោះស្រាយបណ្ដឹងនៅកម្រិតគ្រឹះស្ថានហិរញ្ញវត្ថុផ្ទាល់។ ទី២៖ ការសម្របសម្រួលដោះស្រាយ តាមរយៈមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ទី៣៖ ការពិនិត្យដោះស្រាយដោយធនាគារជាតិនៃកម្ពុជា មុននឹងឈានទៅរកយន្តការដោះស្រាយវិវាទផ្សេងទៀត ដូចជា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) មជ្ឈត្តការ ឬប្រព័ន្ធតុលាការជាដើម។ លោក ម៉ែន ភក្ដី បានគូសបញ្ជាក់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមានសារៈសំខាន់ ដោយសារសេវាទាំងនេះស្ថិតក្រោម ការគ្រប់គ្រងតាមច្បាប់ និងការត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ច។ ផ្ទុយទៅវិញ អ្នកប្រើប្រាស់កម្ចីខុសច្បាប់អាចប្រឈម នឹងការលំបាកក្នុងការស្វែងរកយន្តការដោះស្រាយបណ្ដឹង ដែលមានភាពច្បាស់លាស់។ លោកបានលើកឡើងពីតួនាទី របស់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់ ដោយអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមផ្សព្វផ្សាយការយល់ដឹង ដល់ប្រជាពលរដ្ឋ ស្វែងយល់ពីបញ្ហាប្រឈមនៅតាមមូលដ្ឋាន និងសម្របសម្រួលបញ្ជូនករណីទៅស្ថាប័នមានសមត្ថកិច្ច។ ចំណែកសមត្ថកិច្ចអនុវត្តច្បាប់ មានតួនាទីស្រាវជ្រាវ និងចាត់វិធានការ ចំពោះសកម្មភាពដែលមានសញ្ញានៃបទល្មើស ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ លោកបានបន្ថែមថា អង្គការសង្គមស៊ីវិលក៏មានតួនាទីសំខាន់ ក្នុងការស្វែងយល់ពីបញ្ហាប្រឈមជាក់ស្ដែង របស់ប្រជាពលរដ្ឋ តាមសហគមន៍ ចែករំលែកព័ត៌មាន និងការរកឃើញដែលផ្អែកលើភស្តុតាង ដើម្បីជាធាតុចូលសម្រាប់ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់វិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកម្ចីខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព។ អង្គការសង្គមស៊ីវិលក៏អាចចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផ្សព្វផ្សាយសិទ្ធិរបស់ប្រជាពលរដ្ឋ និងយន្តការស្វែងរកជំនួយផងដែរ។ ជាមួយគ្នានេះ តុលាការមានតួនាទីដោះស្រាយវិវាទ និងចាត់ការលើករណីពាក់ព័ន្ធតាមសមត្ថកិច្ច និងនីតិវិធីដែលច្បាប់បានកំណត់ ខណៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ផ្ដល់ជម្រើសបន្ថែមសម្រាប់ ការដោះស្រាយវិវាទ ក្នុងវិសាលភាពសមត្ថកិច្ចរបស់ខ្លួន។ លោក ម៉ែន ភក្ដី បានទទួលស្គាល់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក៏ដោយ បញ្ហាប្រឈមពាក់ព័ន្ធនឹង កិច្ចការពារអតិថិជននៅតែបន្តកើតមាន។ កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានទទួលមតិយោបល់ ការព្រួយបារម្ភ និងការរិះគន់មួយចំនួនពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចំពោះការអនុវត្តក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។ លោកបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាចាត់ទុកមតិយោបល់ និងការព្រួយបារម្ភទាំងនេះ ជាធាតុចូលដ៏សំខាន់សម្រាប់ការពិនិត្យ វាយតម្លៃ និងបន្តកែលម្អក្របខ័ណ្ឌបទប្បញ្ញត្តិ និងយន្តការកិច្ចការពារអតិថិជន ឱ្យកាន់តែមានប្រសិទ្ធភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-11-2026, 05:34 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖លោក ម៉ែន ភក្ដី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាមានតួនាទី ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធានាថា ការផ្ដល់សេវាហិរញ្ញវត្ថុប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន។ លោក ម៉ែន ភក្ដី អគ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:24 PM, ចំនួនអ្នកអានៈ​ 13ដង
Microsoft To Do មានដើមកំណើតពីកម្មវិធី Wunderlist ដែលក្រុមហ៊ុន Microsoft បានទិញយកនៅឆ្នាំ២០១៥ មុនពេលប្តូរឈ្មោះទៅជា Microsoft To Do នៅឆ្នាំ២០១៧។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរទៅប្រើ Planner កំពុងបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់ ព្រោះ Microsoft មិនទាន់អាចផ្ទេរកិច្ចការពីកម្មវិធីចាស់ទៅកម្មវិធីថ្មីដោយផ្ទាល់បានទេ។ ក្រុមហ៊ុនគ្រោងផ្តល់ជម្រើá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:18 PM, ចំនួនអ្នកអានៈ​ 23ដង
(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 28ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ​ 39ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ​ 23ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ​ 28ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣ .០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។ ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ​ 29ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1429 នាក់
ម្សិលមិញ : 1979 នាក់
សរុបទាំងអស់ : 11584835 នាក់