| ប្រជាពលរដ្ឋនៅឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ចំនួន ៥៥១នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង |
|
| ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ 38ដង |
|
|
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនាពេលនេះ។
ក្រោមការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្ដាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម សហការជាមួយទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី១ព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដឹកនាំដោយលោក Philippe PERRUCHET អគ្គនាយកក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA បានរៀបចំពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅសាលាបឋមសិក្សាព្រែករកា ស្ថិតក្នុងឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកប្រធានក្រុមបានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល បង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ឱ្យកាន់តែកៀកជិតនឹងមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាលភាពជាកត្តាចម្បងសម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺ និងរួមចំណែកក្នុងការកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។
លោកបានលើកឡើងថា កិច្ចគាំពារសុខុមាលភាពសង្គមនេះ គឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ជាអាទិភាពពីសំណាក់ថ្នាក់ដឹកនាំ។ ដូចនេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមក្នុងការងារលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។
លោកប្រធានក្រុមបានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមហ៊ុន LABORATOIRE BIODERMA របស់ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ថ្នាំជូនទៅតាមប្រភេទជំងឺក្នុងស្មារតីមនុស្សធម៌ ដែលស្ដែងចេញពីទឹកចិត្តសប្បុរស ក្ដីស្រឡាញ់ ព្យាបាលមិនប្រកាន់បក្ខពួក សាសនា និងនិន្នាការនយោបាយ។
លោកប្រធានក្រុមសង្ឃឹមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះដែរ លោកប្រធានក្រុមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក កុំផ្អែមពេក និងខ្លាញ់ច្រើនពេក និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារសុខាភិបាល ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ ជាពិសេសជំងឺផ្ដាសាយ Flu A និង Flu B រួមទាំងជំងឺមិនឆ្លងផងដែរ។ ជាលទ្ធផលនៃការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល ១ថ្ងៃ នៅឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ៥៥១នាក់ (ស្ត្រី ២១៩នាក់) និងអ្នកជំងឺដែលត្រូវបន្តតាមដានចំនួន ៨នាក់។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយជូនវិជ្ជបណ្ឌិតគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងអំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េចំនួន ២៥០កញ្ចប់ មានដូចជា៖ សម្លៀកបំពាក់ ថ្នាំផ្ដាសាយ ថ្នាំបន្តក់ភ្នែក កៅអៀក និងម៉ាស្ការ៉ា ចែកជូនអ្នកជំងឺ ក្រុមអ្នកបកប្រែភាសាបារាំង ក្រុមគ្រូពេទ្យបង្អែកស្រុក និងក្រុមការងាររដ្ឋបាលសាលាឃុំ និងស្រុកកណ្ដាលស្ទឹង ដោយចំណាយថវិកាសរុបចំនួន ៣,៥៤០,០០០រៀល៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:18 PM, ចំនួនអ្នកអានៈ 0ដង
(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ 28ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ 39ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ 38ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ 33ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ 22ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ 27ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣
.០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។
ក្រុមហ៊ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ 28ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 10:56 AM, ចំនួនអ្នកអានៈ 38ដង
លោក Araqchi បានប្រាប់សារព័ត៌មានរដ្ឋអ៉ីរ៉ង់ថា ការដោះដូរសារទៅវិញទៅមកនៅតែបន្តរធ្វើឡើងរវាងអ៉ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ហើយទីក្រុងតេហេរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលធានាថា នឹងមិនមានសង្គ្រាមកើតឡើងជាថ្មី។ លោកក៏បានបញ្ជាក់ថា អ៉ីរ៉ង់ចង់បានការធានាថា ទីក្រុងវ៉ាស៊ីនតោនមá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:26 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរជាមួយលោក-លោកស្រី ទើបទទួលតំណែងថ្មី ដែលនេះជាការផ្តល់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញលោក-លោកស្រី មានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក និងក្រោយទទួលបានតំណែងត្រូវដឹកនាំគ្រប់គ
 ព័ត៌មានលម្អិត
|
|
|