ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួម «ទិវាសហគ្រិនភាពកម្ពុជា ២០២៦» របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង GEN Cambodia
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrepreneurship Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយក៏ជាផ្នែកមួយនៃចលនាសកល ដែលមានព្រឹត្តិការណ៍ជាង ៤៣,៥០០ ដោយដៃគូប្រមាណ ១៩,៩០០ នៅទូទាំងពិភពលោក។ សម្រាប់ឆ្នាំ២០២៦នេះ ទិវានេះបានពង្រីកវិសាលភាពទៅដល់ ខេត្តចំនួន ៦ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ១,៦៨៣នាក់។សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) បានសហការរៀបចំ «ទិវាសហគ្រិនភាពកម្ពុជា ២០២៦» ក្រោមប្រធានបទ «ភាពធន់តាមរយៈនវានុវត្តន៍៖ សហគ្រិនភាពកម្ពុជាសម្រាប់អនាគត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកាជាង ២៥០នាក់។ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់ថា «សហគ្រិន និងសហគ្រាសក្នុងស្រុក គឺជាឆ្អឹងខ្នង និងជាកម្លាំងចលករដ៏សំខាន់បំផុតនៃការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិ។ ហេតុដូច្នេះហើយ ទើបសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានដាក់ការលើកកម្ពស់សហគ្រិនភាពជាអាទិភាពចម្បងនិងបន្តពង្រីកវិសាលភាពនៃទិវាសហគ្រិនភាពកម្ពុជាជារៀងរាល់ឆ្នាំ ដោយនៅក្នុងឆ្នាំ២០២៦ នេះ យើងបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ និងខេត្តចំនួន ៦ដើម្បីផ្សារភ្ជាប់ដោយផ្ទាល់ជាមួយប្អូនៗនិស្សិត និងយុវជន។ យុវជនគឺជាអនាគតរបស់ប្រទេសជាតិ ហើយកម្ពុជាពិតជាត្រូវការសហគ្រិនវ័យក្មេងកាន់តែច្រើន និងប្រកបដោយគុណភាព ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០»។ ឧកញ៉ា ក៏បានលើកឡើងពីសារៈសំខាន់នៃប្រធានបទឆ្នាំនេះ ដោយបញ្ជាក់ថា សហគ្រិនកម្ពុជាត្រូវចេះបត់បែន ច្នៃប្រឌិត និងមានហិរញ្ញវត្ថុរឹងមាំ ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃសេដ្ឋកិច្ចសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយសមាគមកំពុងអនុវត្ត ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ ដែលមាន ៦ អាទិភាព ដើម្បីគាំទ្រសហគ្រិនវ័យក្មេងឱ្យកាន់តែមានភាពធន់ និងប្រកួតប្រជែង។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងផ្តល់ជូននូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីកសាងភាពធន់របស់វិស័យឯកជនក្នុងស្រុក និងអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រកបដោយចីរភាព ដែលរួមមាន៖ ១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព តាមរយៈការពង្រឹង និងពង្រីកបណ្តាញគមនាគមន៍ដឹកជញ្ជូនពហុមធ្យោបាយ រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ចំណេញពេលវេលា និងបង្កើនការតភ្ជាប់សេដ្ឋកិច្ចទាំងក្នុងប្រទេស និងជាមួយតំបន់ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់។ ២៖ ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញបច្ចេកទេសកម្រិតខ្ពស់ តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស និងបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីកសាងកម្លាំងពលកម្មដែលមានផលិតភាពខ្ពស់ ភាពបត់បែន និងសមត្ថភាពឆ្លើយតបបានទាន់ពេលវេលា និងចំគោលដៅទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មទំនើប។ ៣៖ ការធ្វើកំណែទម្រង់ និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង តាមរយៈការធ្វើសាមញ្ញកម្ម និងឌីជីថលូបនីយកម្មលើសេវាសាធារណៈ កាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល និងបន្ទុកចំណាយក្រៅផ្លូវការនានាក្នុងការធ្វើធុរកិច្ច សំដៅបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណបាន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារតំបន់ និងសកលលោកប្រកបដោយចីរភាព។ ៤៖ ការកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងនវានុវត្តន៍ដ៏រឹងមាំ ដោយការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការផ្តល់កិច្ចគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងធុរកិច្ចថ្មី (Startups) ព្រមទាំងការលើកទឹកចិត្តដល់ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ បញ្ញាសិប្បនិម្មិត្ត(AI) និងគំនិតច្នៃប្រឌិត ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ចមួយដែលមានភាពធន់ រស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចថ្មី។ ឧបនាយករដ្ឋមន្ត្រី បានលើកយកពាក្យសុភាសិតមួយឃ្លា ដែលពោលថា «សសរមួយដើម មិនអាចទ្រផ្ទះទាំងមូលបានឡើយ» ការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិឱ្យរឹងមាំ និងប្រកបដោយភាពធន់ មិនមែនជាបន្ទុករបស់ភាគីណាមួយតែឯងនោះទេ ប៉ុន្តែទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូយ៉ាងស្អិតរមួតរវាងផ្នែករដ្ឋ និងវិស័យឯកជន។ ទន្ទឹមនឹងនេះ សហគ្រិន និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានភាពក្លាហានក្នុងការហ៊ានទទួលយកភាពបរាជ័យ ដោយចាត់ទុកវាជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃ ដើម្បីបន្តរៀនសូត្រ ដកពិសោធន៍ កែលម្អ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ឆ្ពោះទៅរកនវានុវត្តន៍ និងភាពជោគជ័យប្រកបដោយចីរភាព។ សូមជម្រាបថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យ ក្មេងមកពីវិស័យអាជីវកម្មផ្សេងៗគ្នា។ YEAC គឺជាសមាគមមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មផ្តល់ អំណាច ដល់ សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីតាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការ ចែក រំលែកចំណេះដឹង និងបង្កើតនូវឱកាសអាជីវកម្ម ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋ កិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ សូមបញ្ជាក់ថា ទិវាសប្តាហ៍សហគ្រិនភាពសកល (Global Entrepreneurship Week - GEW) គឺជា បណ្តុំ នៃ ព្រឹត្តិការណ៍ សកម្មភាព និងការប្រកួតប្រជែងជាច្រើន ដែលរៀបចំឡើងក្នុងសប្តាហ៍ ជាមួយគ្នា នៃ ខែវិច្ឆិកានៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៨មក។ ស្ថាបនគាំទ្រនិងឧបត្ថម្ភកម្មវិធី៖ • Australian Aid, Khmer Enterprise • Platinum Sponsor: ABA Bank • Gold Sponsors: ARDB Bank • Silver Sponsors: ACELEDA Bank, BRIDGE Bank, Canadia Bank, CSDS, J Trust Royal Bank, KB Prassac Bank, WEG • Event Supporter: Toffee Nut • Partner Sponsor: AirAsia, BanhJi, Candia Bank, ICG Décor, JTI • National Sponsor: Aplus Consulting, Biz Solution, CIA Firm, WEG • Main Sponsor: CBC, Chip Mong Group, KB Prassac Bank • Media Sponsor: Bizkhmer Media៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-11-2026, 05:18 PM, ចំនួនអ្នកអានៈ​ 0ដង
(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 28ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ​ 39ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ​ 23ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ​ 27ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣ .០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។ ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ​ 28ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 10:56 AM, ចំនួនអ្នកអានៈ​ 39ដង
លោក Araqchi បានប្រាប់សារព័ត៌មានរដ្ឋអ៉ីរ៉ង់ថា ការដោះដូរសារទៅវិញទៅមកនៅតែបន្តរធ្វើឡើងរវាងអ៉ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ហើយទីក្រុងតេហេរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលធានាថា នឹងមិនមានសង្គ្រាមកើតឡើងជាថ្មី។ លោកក៏បានបញ្ជាក់ថា អ៉ីរ៉ង់ចង់បានការធានាថា ទីក្រុងវ៉ាស៊ីនតោនមá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:26 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរជាមួយលោក-លោកស្រី ទើបទទួលតំណែងថ្មី ដែលនេះជាការផ្តល់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញលោក-លោកស្រី មានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក និងក្រោយទទួលបានតំណែងត្រូវដឹកនាំគ្រប់គ
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1270 នាក់
ម្សិលមិញ : 1979 នាក់
សរុបទាំងអស់ : 11584676 នាក់