ការចាក់បញ្ចាំងភាពយន្តអ៊ីស្រាអែលលើកដំបូង នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
ចុះថ្ងៃទី: 12-11-2026, 05:34 PM, ចំនួនអ្នកអានៈ 42ដង
ភ្ញៀវចូលរួមជិត ២០០ នាក់ នៅក្នុងរាត្រីភាពយន្តអ៊ីស្រាអែលលើកដំបូងបំផុត កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើប AEON Mall 1។ ព្រឹត្តិការណ៍នេះរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) ស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា និងស្ថានកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា។ CICC ស្ថានទូតអ៊ីស្រាអែល និងស្ថានកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា បានចាក់បញ្ចាំងភាពយន្តដែលទទួលបានពានរង្វាន់ រឿង Here We Are នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើប AEON Mall 1។ ក្រោមអធិបតីភាពលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន គ្រប់វ័យ និងគ្រប់វិស័យ ដែលចង់ស្វែងយល់ពីសិល្បៈភាពយន្តរបស់អ៊ីស្រាអែល និងឈ្វេងយល់ពីទិដ្ឋភាពនៃការពិតរបស់អ៊ីស្រាអែលដែលមិនសូវមានអ្នកដឹង។ កម្មវិធីរាត្រីនេះត្រូវបានបើកដោយមានការទទួលបដិសណ្ឋារកិច្ចនៅបរិវេណរោងភាពយន្ត ដែលភ្ញៀវបានភ្លក់មុខម្ហូបអ៊ីស្រាអែល រួមមាន នំប៉័ង (Pita bread) ដុតថ្មីៗ និងនំ Falafel និង Hummus ដែលល្បីល្បាញទូទាំងពិភពលោក។ លោក Moran Hadad ប្រធាន CICC បានថ្លែងថា «ភាពយន្តគឺជាស្ពានរវាងវប្បធម៌ ជាស្ពានរវាងប្រជាជាតិ និងប្រជាជន វាផ្តល់ឱ្យទស្សនិកជននូវការមើលឃើញ ទិដ្ឋភាពពិតដែលមិនធ្លាប់ដឹងនៅផ្នែកផ្សេងទៀតនៃពិភពលោក និងបង្ហាញយ៉ាងច្បាស់អំពីខ្លឹមសារនៃមនុស្សជាតិរួមរបស់យើង»។ កម្មវិធីនេះបានចាក់បញ្ចាំងភាពយន្តរឿង Here We Are (ជាភាសាហេប្រ៊ូ៖ Hineh Anachnu) ដែលជាភាពយន្តបែបមនោសញ្ចេតនារបស់អ៊ីស្រាអែលឆ្នាំ២០២០ ដឹកនាំរឿងដោយ Nir Bergman និងនិពន្ធដោយ Dana Idisis។ ខ្សែភាពយន្តនេះរៀបរាប់ពី Aharon ដែលជាឪពុកម្នាក់បានលះបង់ជីវិតរបស់គាត់ដើម្បីកូនប្រុសមានជំងឺអូទីស្សឹមឈ្មោះ Uri។ នៅពេលដែលម្តាយរបស់ Uri សម្រេចចិត្តថាគេគួរតែផ្លាស់ទៅកន្លែងថែទាំឯកទេស Aharon បានចាកចេញជាមួយគេក្នុងដំណើរឆ្លងកាត់ប្រទេសអ៊ីស្រាអែល។ ខ្សែភាពយន្តនេះគឺជារឿងរ៉ាវអំពីក្តីស្រឡាញ់របស់ឪពុកម្តាយ និងការលំបាកក្នុងការលះបង់ ហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ លោក ឯក ប៊ុនថា បានថ្លែងថា​ «ប្រទេសកម្ពុជា និងអ៊ីស្រាអែល បានធ្វើការជាមួយគ្នារួចហើយលើវិស័យកសិកម្ម ការបណ្តុះបណ្តាល និងពាណិជ្ជកម្ម។ វប្បធម៌គឺជាមធ្យោបាយដែលមនុស្សកាន់តែច្រើនស្គាល់គ្នាទៅវិញទៅមក ហើយនោះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង»។ ការលើកឡើងនេះជាការអះអាងជាថ្មីនូវការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងឆន្ទៈក្នុងការបន្ត និងបង្កើនកិច្ចសហការជាបន្តបន្ទាប់ ក្នុងស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខានៅខែកុម្ភៈ ឆ្នាំ២០២៥ រវាងលោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអតីតឯកអគ្គរដ្ឋទូត រដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា លោកជំទាវ Orna Sagiv។ លោក Rami Teplitskiy អនុប្រធានបេសកកម្មការបរទេសអ៊ីស្រាអែលប្រចាំកម្ពុជា ក្នុងសុន្ទរកថាបើករបស់លោក បានគូសបញ្ជាក់ពីភាពពិសេសនៃភាពយន្តអ៊ីស្រាអែល ដែលស្វែងរកការនាំទស្សនិកជនចូលទៅក្នុងដំណើរកម្សាន្តប្រកបដោយមនោសញ្ចេតនា ដោយអនុញ្ញាតឱ្យពួកគេកាត់ផ្តាច់អារម្មណ៍មួយរយៈពេលខ្លី ហើយចូលទៅក្នុងការពិតមួយផ្សេងទៀត។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីសកម្មភាពវប្បធម៌ដ៏ទូលំទូលាយដែលបានគ្រោងទុកនៅកម្ពុជា ទន្ទឹមនឹងការងារបន្តរបស់ CICC លើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា កសិកម្ម និងការអភិវឌ្ឍជំនាញ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-11-2026, 01:51 PM, ចំនួនអ្នកអានៈ​ 31ដង
ឆុងឈីង-ចិន៖ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន ខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន ខួបលើកទី៥០ នៃសន្ធិសញ្ញាមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:48 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តបាត់ដំបង ៖ លោកអភិបាលរងខេត្តមបានសន្យាថា នឹងគ្រប់គ្រង និងប្រើប្រាស់អំណោយមនុស្សធម៌ដែលទទួលបាននាពេលនេះ ឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាព ស្របតាមបំណងនៃការផ្ដល់ជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។ គណៈកម្មការអង្កេត បោសសម្អាត និងបáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:41 PM, ចំនួនអ្នកអានៈ​ 20ដង
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Clayton បានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រព័ន្ធ យើងនឹងជួបប្រទះបញ្ហាបច្ចេកទេស ការខ្វះចន្លោះ និងការរំខានដល់សេវាកម្ម។ រឿងទាំងនេះនឹងកើតឡើង»។ លោកបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធគឺចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:25 PM, ចំនួនអ្នកអានៈ​ 30ដង
លោក Pachocki បានស្នើឱ្យប្រើសូចនាករ «Perspanlexity» ជារង្វាស់រួមសម្រាប់វាយតម្លៃសមត្ថភាពរបស់ម៉ូដែល AI ក្នុងការទស្សន៍ទាយទិន្នន័យបន្ទាប់ ដោយតម្លៃកាន់តែទាបបង្ហាញពីសមត្ថភាពទស្សន៍ទាយកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍគួរប្តេជ្ញាមិនឱ្យ AI ឆ្លងកាត់ដែនកំណត់សមត្ថភាពដែលបានព្រមព្រៀងគ្នា រហូតដល់មនុស្សáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:21 PM, ចំនួនអ្នកអានៈ​ 26ដង
យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុននៅចិនដែល WSJ ដកស្រង់ លោកស្រី Alice Huang និងលោក Kang Wei បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមផ្នែក Cloud Comspanuting ឈ្មោះ Century Longteng កាលពីឆ្នាំ ២០២១ ហើយរូបថតនៅលើបណ្តាញសង្គមកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា Li Ming ត្រូវបានពិពណ៌នាថាជាប្រធានផ្នែកយុទ្ធសាស្ត្រ (Chief Strategy Officer) របស់ក្រុមហ៊ុននេះ។ របាយការណ៍ស៊ើបអáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:14 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជន លោកប្រធានមន្ទីរបានបញ្ជាក់ច្បាស់ថា ចំពោះពលរដ្ឋដែលខកខានមិនបានចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (LMAP) កន្លងមក គឺនៅតែអាចទទួលបានបណ្ណកម្មសិទ្ធិ ដោយគ្រាន់តែទៅដាក់ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:05 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមានរបាយការណ៍ស្តីពី បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារថ្លែងដោយប្រធានក្រុមការងារទាំង៤ វេទិកាពិភាក្សាលើប្រធានបទចំនួន៣ រួមមានទី១- យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ, ទី២- áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:59 AM, ចំនួនអ្នកអានៈ​ 27ដង
ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងធ្វើឡើងនៅឯពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីរបស់បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងឯកអគ្គរដ្ឋទូតរុស្ស៉ី ហើយនេះជារឿងដ៏កម្រមួយដែលមេដឹកនាំកូរ៉áŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:57 AM, ចំនួនអ្នកអានៈ​ 37ដង
នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានបញ្ចេញជាលើកដំបូងនូវរូបភាពនៃប្រព័ន្ធបាញ់មីស៊ីលចេញម្ដង២គ្រាប់ក្នុងពេលតែមួយ អមជាមួយរូបភាពបង្ហាញពីវត្តមានប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ahmad Vahidi និងប្រមុខកងកម្លាំងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:54 AM, ចំនួនអ្នកអានៈ​ 30ដង
ភ្លាមៗ មិនមានការអះអាងទទួលខុសត្រូវលើការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះទេ នៅឯឆ្នេរនៃទីក្រុងកំពង់ផែ Benghazi។ ប៉ុន្តែការវាយប្រហារនេះកើតឡើងចំពេលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៉ីហួសពីតំបន់សមរភូមិមុខ។ ជុំវិញបញ្ហានេះដែរ បេសកកម្ម UN ក្នុងប្រទេសលីប៊ី​បá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 27ដង
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week នៃទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Jay Clayton បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែននោះទេ»។ នៅពេលត្រូវបានសាកសួរពីភាសាទន់ភ្លន់របស់លោក ត្រាំ ដែលបានហៅលោក ពូទីនថាជាមិត្តរបស់លោកនាយកទីភ្នាក់ងារស៊ើប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:51 AM, ចំនួនអ្នកអានៈ​ 40ដង
ដ្រូនត្រូវបានរាយការណ៍ថាបានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសនៃបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត អំឡុងសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដែលនេះបាន និងកំពុងដុតបញ្ឆេះភាពតានតឹងរវាងមូស្គូ និងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ចំពោះមុខការព្រួយបារម្ភពីការផ្ទុះរាលដាលសង្រ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ​ 49ដង
​រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ​ 35ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។ ក្រុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ​ 40ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1234 នាក់
ម្សិលមិញ : 1659 នាក់
សរុបទាំងអស់ : 11587914 នាក់