រដ្ឋមន្ត្រី ភឿង សកុណា៖ វប្បធម៌ និងសិល្បៈ ជាស្ពានតភ្ជាប់មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ម៉ារ៉ុក
ចុះថ្ងៃទី: 12-11-2026, 11:47 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះដែរ ដោយមានការចូលរួមពី លោក Mohammed Mehdi Bensaid រដ្ឋមន្រ្តីក្រសួងយុវជន វប្បធម៌ និងកីឡា, លោក Abderrahim RAHHALY ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រម៉ារ៉ុកប្រចាំកម្ពុជា ព្រមទាំងបណ្តាអង្គទូត គណៈប្រតិភូសិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ព្រឹត្តិការណ៍ «ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦» ដើម្បីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការជំរុញភាពជាដៃគូផ្នែកវប្បធម៌ តាមរយៈការផ្លាស់ប្តូរសិល្បៈ និងបទពិសោធន៍វប្បធម៌រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសិល្បករម៉ារ៉ុក ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីសម្តែងសិល្បៈនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួង ស្ថាប័ន និងសិល្បករ សិល្បការិនីនៃប្រទេសទាំងពីរ ដែលបានសហការរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះឡើង។ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជានិងម៉ារ៉ុកស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ ក៏ចំណងមិត្តភាពរវាងប្រទេសទាំងពីរ បានបន្តរីកចម្រើនយ៉ាងជិតស្និទ្ធអស់រយៈពេល៣ទសវត្សរ៍មកហើយ។ ជាពិសេស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំការទូតនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍រួម ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ។ ក្នុងនោះ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងក្នុងវិស័យនេះឱ្យកាន់តែស៊ីជម្រៅ។ លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញភាពជាដៃគូផ្នែកវប្បធម៌ តាមរយៈការផ្លាស់ប្តូរសិល្បៈ និងបទពិសោធន៍វប្បធម៌ទៅវិញទៅមក។ សិល្បៈ និងវប្បធម៌ដើរតួនាទីជាស្ពានដ៏រឹងមាំក្នុងការតភ្ជាប់មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ លោកស្រីរដ្ឋមន្ត្រី បានបន្ដថា ការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាអាទិភាពសំខាន់មួយក្នុងគោលនយោបាយវប្បធម៌របស់កម្ពុជា។ កម្ពុជាប្តេជ្ញាចិត្តការពារទាំងបេតិកភណ្ឌវប្បធម៌រូបី ដូចជា ប្រាសាទ បុរាណដ្ឋាន និងតំបន់បុរាណវិទ្យា ព្រមទាំងបេតិកភណ្ឌវប្បធម៌អរូបី រួមមាន៖ របាំបុរាណ ប្រពៃណី សិល្បៈសម្តែង សិប្បកម្ម ភាសា ចំណេះដឹងប្រពៃណី និងសហគមន៍ដែលមានតួនាទីថែរក្សា និងបន្តមរតកវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី Mohammed Mehdi Bensaid បានលើកឡើងថា ព្រឹត្តិការណ៍នេះមានសារសំខាន់ជាពិសេស ព្រោះព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌនៃការអបអរសាទរខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រម៉ារ៉ុក និងព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសទាំងពីរបានចងភ្ជាប់ដោយចំណងមិត្តភាពដ៏យូរអង្វែង ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការនានា។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ត្រូវបានដឹកនាំដោយចក្ខុវិស័យដ៏ភ្លឺស្វាងរបស់ ព្រះមហាក្សត្រមហាម៉េតទី៦ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គទាំងទ្វេ គឺជាអ្នកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រទាំងពីរ ក៏ដូចជាការលើកកម្ពស់កិច្ចសន្ទនានិងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជនរបស់យើង។ ទោះបីជាព្រះរាជាណាចក្រទាំងពីរ មានភូមិសាស្ត្រឆ្ងាយពីគ្នា និងស្ថិតនៅតំបន់ដែលវប្បធម៌ខុសគ្នាក៏ដោយ ប្រទេសទាំងពីរមានចំណងទាក់ទងគ្នាដោយសារសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងការបើកចំហលើវិស័យវប្បធម៌។ ចម្ងាយភូមិសាស្ត្រ មិនមែនជាឧបសគ្គដល់ការអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព រវាងប្រទេសទាំងពីរឡើយ។ ផ្ទុយទៅវិញ វាផ្តល់ឱ្យការផ្លាស់ប្តូរវប្បធម៌របស់យើងនូវសារៈសំខាន់ជាពិសេស ដោយការរកឃើញគ្នាទៅវិញទៅមក និងកិច្ចសន្ទនាអន្តរវប្បធម៌ ដែលជាស្ពានដ៏មានតម្លៃរវាងប្រជាជនទាំងពីរផងដែរ។ បន្ថែមពីនេះ លោក Abderrahim RAHHALY បានបន្ដថា រយៈពេល៣០ឆ្នាំនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ បាននាំឱ្យព្រះរាជាណាចក្រទាំងពីរ កាន់តែខិតជិតគ្នា ទោះបីជាមានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ។ នៅថ្ងៃនេះ យើងចង់បង្ហាញទំនាក់ទំនងនេះតាមរយៈ «វប្បធម៌» ដែលជាកត្តាផ្សាភ្ជាប់ប្រជាជននិងប្រជាជន ទំនាក់ទំនងឆ្លងព្រំដែន ក៏ដូចជាអនុញ្ញាតឱ្យយើងអាចស្វែងយល់ពីគ្នាទៅវិញទៅមកបានកាន់តែច្បាស់។ ឯកអគ្គរាជទូតរូបនេះ បានបន្ថែមថា តាមរយៈតន្ត្រីម៉ារ៉ុក របាំប្រពៃណីខ្មែរ អក្សរផ្ចង់ ហិនណា (henna) និងសិល្បៈនៃការឆុងតែ យើងរួមគ្នាអបអរសាទរភាពសម្បូរ បែបនៃបេតិកភណ្ឌរបស់ប្រទេសទាំងពីរ ហើយអ្វីដែលពិសេសបំផុតនោះ គឺសមត្ថភាពនៃការបង្ហាញអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងជីវភាពរស់នៅប្រចាំថ្ងៃ។ សកម្មភាពវប្បធម៌នេះ នឹងបន្តនៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ទាំងនេះ ផ្តល់ឱកាសក្នុងការណែនាំប្រទេសម៉ារ៉ុក ទៅកាន់សាធារណជនកម្ពុជា ក៏ដូចជាអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-11-2026, 01:51 PM, ចំនួនអ្នកអានៈ​ 31ដង
ឆុងឈីង-ចិន៖ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះប្រារព្ធឡើងស្របពេលនឹងខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន ខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ខួបលើកទី១៥ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន ខួបលើកទី៥០ នៃសន្ធិសញ្ញាមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:48 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តបាត់ដំបង ៖ លោកអភិបាលរងខេត្តមបានសន្យាថា នឹងគ្រប់គ្រង និងប្រើប្រាស់អំណោយមនុស្សធម៌ដែលទទួលបាននាពេលនេះ ឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាព ស្របតាមបំណងនៃការផ្ដល់ជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។ គណៈកម្មការអង្កេត បោសសម្អាត និងបáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 01:41 PM, ចំនួនអ្នកអានៈ​ 20ដង
ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Clayton បានមានប្រសាសន៍ថា៖ «ក្នុងអំឡុងពេលធ្វើបច្ចុប្បន្នភាពប្រព័ន្ធ យើងនឹងជួបប្រទះបញ្ហាបច្ចេកទេស ការខ្វះចន្លោះ និងការរំខានដល់សេវាកម្ម។ រឿងទាំងនេះនឹងកើតឡើង»។ លោកបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធគឺចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:25 PM, ចំនួនអ្នកអានៈ​ 30ដង
លោក Pachocki បានស្នើឱ្យប្រើសូចនាករ «Perspanlexity» ជារង្វាស់រួមសម្រាប់វាយតម្លៃសមត្ថភាពរបស់ម៉ូដែល AI ក្នុងការទស្សន៍ទាយទិន្នន័យបន្ទាប់ ដោយតម្លៃកាន់តែទាបបង្ហាញពីសមត្ថភាពទស្សន៍ទាយកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍគួរប្តេជ្ញាមិនឱ្យ AI ឆ្លងកាត់ដែនកំណត់សមត្ថភាពដែលបានព្រមព្រៀងគ្នា រហូតដល់មនុស្សáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:21 PM, ចំនួនអ្នកអានៈ​ 26ដង
យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុននៅចិនដែល WSJ ដកស្រង់ លោកស្រី Alice Huang និងលោក Kang Wei បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមផ្នែក Cloud Comspanuting ឈ្មោះ Century Longteng កាលពីឆ្នាំ ២០២១ ហើយរូបថតនៅលើបណ្តាញសង្គមកាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញថា Li Ming ត្រូវបានពិពណ៌នាថាជាប្រធានផ្នែកយុទ្ធសាស្ត្រ (Chief Strategy Officer) របស់ក្រុមហ៊ុននេះ។ របាយការណ៍ស៊ើបអáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:14 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ឆ្លើយតបទៅនឹងចម្ងល់របស់សាធារណជន លោកប្រធានមន្ទីរបានបញ្ជាក់ច្បាស់ថា ចំពោះពលរដ្ឋដែលខកខានមិនបានចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (LMAP) កន្លងមក គឺនៅតែអាចទទួលបានបណ្ណកម្មសិទ្ធិ ដោយគ្រាន់តែទៅដាក់ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 12:05 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមានរបាយការណ៍ស្តីពី បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅការងារថ្លែងដោយប្រធានក្រុមការងារទាំង៤ វេទិកាពិភាក្សាលើប្រធានបទចំនួន៣ រួមមានទី១- យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ, ទី២- áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:59 AM, ចំនួនអ្នកអានៈ​ 27ដង
ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងធ្វើឡើងនៅឯពិធីទទួលសារតាំងពីឯកអគ្គរដ្ឋទូតថ្មីរបស់បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងឯកអគ្គរដ្ឋទូតរុស្ស៉ី ហើយនេះជារឿងដ៏កម្រមួយដែលមេដឹកនាំកូរ៉áŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:57 AM, ចំនួនអ្នកអានៈ​ 37ដង
នៅក្នុងសេចក្ដីរាយការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានបញ្ចេញជាលើកដំបូងនូវរូបភាពនៃប្រព័ន្ធបាញ់មីស៊ីលចេញម្ដង២គ្រាប់ក្នុងពេលតែមួយ អមជាមួយរូបភាពបង្ហាញពីវត្តមានប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ahmad Vahidi និងប្រមុខកងកម្លាំងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:54 AM, ចំនួនអ្នកអានៈ​ 30ដង
ភ្លាមៗ មិនមានការអះអាងទទួលខុសត្រូវលើការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះទេ នៅឯឆ្នេរនៃទីក្រុងកំពង់ផែ Benghazi។ ប៉ុន្តែការវាយប្រហារនេះកើតឡើងចំពេលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៉ីហួសពីតំបន់សមរភូមិមុខ។ ជុំវិញបញ្ហានេះដែរ បេសកកម្ម UN ក្នុងប្រទេសលីប៊ី​បá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 27ដង
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week នៃទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Jay Clayton បានគូសបញ្ជាក់ដូច្នេះថា «លោក (ពូទីន) មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែននោះទេ»។ នៅពេលត្រូវបានសាកសួរពីភាសាទន់ភ្លន់របស់លោក ត្រាំ ដែលបានហៅលោក ពូទីនថាជាមិត្តរបស់លោកនាយកទីភ្នាក់ងារស៊ើប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-11-2026, 11:51 AM, ចំនួនអ្នកអានៈ​ 40ដង
ដ្រូនត្រូវបានរាយការណ៍ថាបានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសនៃបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត អំឡុងសង្រ្គាមរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដែលនេះបាន និងកំពុងដុតបញ្ឆេះភាពតានតឹងរវាងមូស្គូ និងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ចំពោះមុខការព្រួយបារម្ភពីការផ្ទុះរាលដាលសង្រ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:25 PM, ចំនួនអ្នកអានៈ​ 49ដង
​រាជធានីភ្នំពេញ៖ ជុំវិញការលើកឡើងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងសាទរថា ការលើកឡើងអំពីឫសគល់ដើមកំណើតថៃរបស់លោក អានុទីន គឺជាការរកឃើញរបកគំហើញថ្មីនៃឫសគល់ប្រវត្តិសាស្ត្រពិតរបស់ថៃដ៏អស្ចារ្យ។ ក្នុងនាមជាអ្នកស្រាវជ្រាវអរិយធម៌ លោកយល់ថា ពុំមានអ្វីត្រូវជំទាស់ឡើយ ពីព្រោះការទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:22 PM, ចំនួនអ្នកអានៈ​ 35ដង
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ១៥នាក់បានរស់រានមានជីវិត ក្នុងអគ្គិភ័យខាងលើដែលបានកើតឡើងនៅក្នុងខេត្ត Banten ហើយមាន ៤នាក់ក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯរោងចក្រផលិតស្ករគ្រាប់មួយកន្លែងស្ថិតក្នុងស្រុក Cikande តំបន់ Serang ខេត្ត Banten។ ក្រុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-11-2026, 06:20 PM, ចំនួនអ្នកអានៈ​ 40ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់បានកំណត់គោលដៅលើយន្ដហោះចម្បាំងអាមេរិកខាងលើកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ដោយបានបំផ្លាញបេសកកម្មរបស់យន្ដហោះចម្បាំងនេះដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានមួយ។ ក៏ប៉ុន្តែ CENTCOM បានអះអាងថាមិនមានការវាយប្áž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1234 នាក់
ម្សិលមិញ : 1659 នាក់
សរុបទាំងអស់ : 11587914 នាក់