កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គព្រះរាជអាជ្ញាអាស៊ានលើកទី២ និងសន្និសីទអគ្គព្រះរាជអាជ្ញាចិន-អាស៊ានលើកទី១៧
ចុះថ្ងៃទី: 24-10-2026, 02:16 PM, ចំនួនអ្នកអានៈ 3ដង
ព្រុយណេ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការកម្ពុជា កិច្ចប្រជុំ និងសន្និសីទខាងលើបានសម្រេចនូវលទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការរវាងប្រទេសសមាជិកអាស៊ាន ការបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការការពារកុមារក្នុងយុគសម័យឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសដៃគូ។ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាកម្ពុជា បានឲ្យដឹងថា មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) លើកទី២ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន (CAPGC) លើកទី១៧ នៅរាជធានីភ្នំពេញ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៧។ ការប្រកាសនេះធ្វើឡើងក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន លើកទី១ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ ក្រោមការដឹកនាំរបស់លោកស្រី ជា លាង។ *ទី១៖ លទ្ធផលកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន លើកទី១ ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រលើកដំបូងនេះ អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញានៃប្រទេសសមាជិកអាស៊ាន បានពិភាក្សាលើបញ្ហាប្រឈមក្នុងវិស័យអយ្យការ និងយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសការប្រមូល និងប្រើប្រាស់ភស្តុតាងអេឡិចត្រូនិក ការយឺតយ៉ាវនៃជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងតម្រូវការកិច្ចសហប្រតិបត្តិការទាន់ពេលវេលាក្នុងការដោះស្រាយសំណុំរឿងឧក្រិដ្ឋកម្មឆ្លងដែន។ ឧក្រិដ្ឋកម្មដែលត្រូវបានលើកយកមកពិភាក្សា រួមមាន ការជួញដូរគ្រឿងញៀនឆ្លងដែន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងការឆបោកតាមអនឡាញ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទលើសេចក្តីប្រកាសរួម ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការ ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកឧត្តមានុវត្តន៍ និងការបង្កើនសមត្ថភាពព្រះរាជអាជ្ញា ដើម្បីឆ្លើយតបនឹងឧក្រិដ្ឋកម្មឆ្លងដែន។ អង្គប្រជុំក៏បានសង្កត់ធ្ងន់លើការពន្លឿនកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អធិបតេយ្យភាព និងច្បាប់ផ្ទៃក្នុងរបស់រដ្ឋសមាជិក ព្រមទាំងស្វាគមន៍ការចូលរួមរបស់អគ្គរដ្ឋអាជ្ញាទីម័រឡេស្តេក្នុងវេទិកានេះ។ ក្នុងកិច្ចប្រជុំ លោកស្រី ជា លាង បានលើកឡើងថា ឧក្រិដ្ឋកម្មឆ្លងដែនទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគ្មានរដ្ឋណាមួយអាចដោះស្រាយបញ្ហានេះដោយឯកតោភាគីបានឡើយ ហើយការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនត្រូវធ្វើឡើងដោយគោរពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋ។ *ទី២៖ លទ្ធផលសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកស្រី ជា លាង បានបន្តចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ ក្រោមមូលបទ «កិច្ចគាំពារកុមារក្នុងយុគសម័យឌីជីថល៖ សុខុដុមរមនីយកម្មបទដ្ឋានគតិយុត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។ សន្និសីទបានផ្តោតលើបញ្ហាបទល្មើសពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធឌីជីថល ដែលកាន់តែមានលក្ខណៈឆ្លងដែន និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ប្រធានបទសំខាន់ៗចំនួន៥ ត្រូវបានពិភាក្សា រួមមាន ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពច្បាប់ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ការស៊ើបអង្កេត និងការចោទប្រកាន់ជនល្មើស កិច្ចសហការរវាងស្ថាប័នស៊ើបអង្កេត ស្ថាប័នអយ្យការ និងវិស័យឯកជន ប្រសិទ្ធភាពនៃកិច្ចសហការអន្តរស្ថាប័ន និងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សន្និសីទបានបញ្ចប់ដោយការចេញសេចក្តីថ្លែងការណ៍រួម ដែលបានកំណត់ទិសដៅសំខាន់ៗ រួមមាន ការពង្រឹងការស៊ើបអង្កេត និងការចោទប្រកាន់ជនល្មើស ការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានតឹងរ៉ឹង ការជំរុញកិច្ចសហការរវាងស្ថាប័នជាតិ និងការបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់អ្នកស៊ើបអង្កេត និងព្រះរាជអាជ្ញា។ ជាមួយគ្នានេះ អង្គសន្និសីទក៏បានសង្កត់ធ្ងន់លើការសហការជាមួយវិស័យឯកជន ដើម្បីដកចេញឬលុបចោលមាតិកាដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារឱ្យបានទាន់ពេលវេលា ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រមូលភស្តុតាងអេឡិចត្រូនិក និងការផ្តន្ទាទោសជនល្មើសដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់រដ្ឋ។ *ទី៣៖ លទ្ធផលនៃជំនួបទ្វេភាគី ក្រៅពីកិច្ចប្រជុំ និងសន្និសីទខាងលើ លោកស្រី ជា លាង ក៏បានជួបពិភាក្សាទ្វេភាគីជាមួយអគ្គរដ្ឋអាជ្ញាចិន លោក យ៉ីង យ៉ុង អគ្គព្រះរាជអាជ្ញាសិង្ហបុរី លោក លូស៊ាន វុង និងអគ្គរដ្ឋអាជ្ញាវៀតណាម លោក ង្វៀង ហ៊ុយទាន។ ជំនួបទាំងនេះបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអយ្យការ តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ការងារ ព្រមទាំងការបណ្តុះបណ្តាលព្រះរាជអាជ្ញា និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអយ្យការ។ ភាគីកម្ពុជានិងសិង្ហបុរីក៏បានពិភាក្សាអំពីលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នអយ្យការនៃប្រទេសទាំងពីរ ខណៈកិច្ចពិភាក្សាជាមួយភាគីចិន និងវៀតណាមបានផ្តោតលើការបន្តសុពលភាពអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។ *ទី៤៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ នៅក្នុងពិធីបិទកិច្ចប្រជុំ និងសន្និសីទ លោកស្រី ជា លាង បានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន លើកទី២ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៧ នៅរាជធានីភ្នំពេញ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៧។ លោកស្រីបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនេះបង្ហាញពីស្មារតីភាពជាដៃគូ និងការបើកចំហរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងវិស័យអយ្យការ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក សុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:16 PM, ចំនួនអ្នកអានៈ​ 3ដង
ព្រុយណេ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការកម្ពុជា កិច្ចប្រជុំ និងសន្និសីទខាងលើបានសម្រេចនូវលទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការរវាងប្រទេសសមាជិកអាស៊ាន ការបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការការពារកុមារក្នុងយុគសម័យឌី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:07 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលលោកតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ដោយមានការចូលរួមពីលោកសាស្ត្រាចá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:54 PM, ចំនួនអ្នកអានៈ​ 26ដង
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីអ៉ីរ៉ង់បានព្រមានថា ខ្សែកាបក្រោមបាតសមុទ្រនៅក្នុងតំបន់ អាចក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ដោយសារកិច្ចប្រឹងប្រែងទូតជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យទាំងស្រុង។ មន្ត្រីសន្តិសុខអ៉ីរ៉ង់ទាំងពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានផ្តល់ព័តá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:52 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជាបានឈានដល់ ១ ០១៤ ៤៤២ តោន ដោយឆ្លងផុតជាលើកដំបូងនូវកម្រិតមួយលានតោá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:47 PM, ចំនួនអ្នកអានៈ​ 36ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅលើបណ្ដាញសង្គម X ថា ក្នុងចំណោមអ្នកដែលអ៊ុយក្រែននាំត្រឡប់មកវិញ មានជនស៊ីវិលចំនួន៩នាក់។ លោកបានបន្ថែមថា ទាហានភាគច្រើនត្រូវបានឃុំខ្លួន តាំងពីឆ្នាំ២០២២ ដែលជាឆ្នាំដែលរុស្ស៊ីចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំ លើអ៊ុយក្រែន។ រុស្ស៊ីនិងអ៊ុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:23 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កងកម្លាំង​ប្រដាប់​អាវុធ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់​វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ ១០ និងលេខ១១។ កងទ័ពបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកំពង់ស្ពឺ៖ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ សម្តេចមហាបវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ​ 26ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ​ 14ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ​ 40ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ​ 12ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ​ 19ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1293 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11533182 នាក់