សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរ​សាទរខួប​២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ 38ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជា បានរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកង​យោធ​ពលខេមរភូមិន្ទចូលរួមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា អ្នកសម្រប​សម្រួល​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជាតំណាងរបស់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តា​ប្រទេស​​ជាមិត្តប្រចាំនៅកម្ពុជា និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផ្សេង​ទៀត។ ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។ ការចូលរួមរបស់កងកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ (អ.ស.ប) ស្របតាមសេចក្តី​សម្រេច​ខាងនយោបាយដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០០៥ ឆ្លើយតបទៅនឹងការអំពាវ​នាវ​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈលិខិតក្រសួងការបរទេស និងសហ​ប្រតិ​បត្តិ​ការអន្តរជាតិ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៥។ ការណ៍នេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គគន្លឹះ ដែលបាន​សម្រេច​ចិត្ត​ក្នុង​ការបញ្ជូនកងទ័ព​កម្ពុជា​ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់​អង្គការ​សហ​ប្រជាជាតិ។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជា​ការ​ទទួលខុសត្រូវដ៏ធំ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កងអនុសេនាធំបោសសំអាតមីនលេខ១៣៥ ជាកងទី១ មាន​កម្លាំងចំនួន ១៣៥នាក់ ធ្លាប់មានបទពិសោធន៍ វិជ្ជាជីវៈច្បាស់លាស់ និងសេចក្តី​ក្លា​ហាន​មោះមុត បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហ​ប្រជា​ជាតិ នៅសាធារណរដ្ឋស៊ូដង់ ដែលជាជាបេសកកម្មលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេសកម្ពុជា។ កងកម្លាំងកម្ពុជាបានចេញទៅបំពេញបេសកកម្មក្នុងនាមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានឧបនិស្ស័យបែបមនុស្សធម៌ និងចម្រុះជាតិសាសន៍ ដើម្បីជួយសម្រាល​ទុក្ខ​វេទនារបស់ប្រជាជន និងប្រទេសនានា ដែលធ្លាប់ទទួលរងគ្រោះដោយសារសង្គ្រាម​ដូច​កម្ពុជា​ដែរ។ កម្ពុជាធ្លាប់ទទួលវត្តមានបេសកកម្ម UNTAC កាលពីឆ្នាំ១៩៩៣ បានក្លាយ​ជាប្រទេសបញ្ជូនកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហ​ប្រជា​ជាតិនៅប្រទេសនានាដែលហែកហួរដោយសារសង្គ្រាម។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កិត្យានុភាពកម្ពុជា ត្រូវបានលើកកម្ពស់ស្មើសិទ្ធិ ស្មើ​ភាព ក្នុងចំណោមប្រទេសបរិច្ចាគកងកម្លាំងនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន តំបន់រដ្ឋបាលពិសេសអាប់យ៉េ និងកុងហ្គោ។ កម្លាំងមួកខៀវនៃកងយោធពលខេមរភូមិន្ទ បានបំពេញភារកិច្ច និងសហការ​យ៉ាងល្អ​ជា​មួយ​បណ្តាប្រទេសបរិច្ចាគកងកម្លាំង ក្នុងស្ថានការណ៍ដែលមានភាពស្មុគស្មាញ ហានិភ័យ​ខុសៗគ្នាក្នុងតំបន់បេសកកម្ម ទន្ទឹមនឹងការប្រឈមបង្កឡើងដោយតួអង្គរដ្ឋ និង​មិនមែន​រដ្ឋ​ទាំងប្រពៃណី និងមិនប្រពៃណី ការប្រឈមនឹងគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះ​រាំងស្ងួត ជំងឺ​ឆ្លងរាតត្បាត ព្យុះខ្សាច់សាហារ៉ា។ល។ ហេតុនេះទាមទារ​ឱ្យកម្លាំងរក្សា​សន្តិ​ភាព​ទាំងអស់ កម្លាំង​ត្រៀមបម្រុង និងកំពុងបំពេញបេសកកម្ម ធ្វើនវានុវត្តន៍ជាប្រចាំក្នុង​ការកសាងគុណ​វុឌ្ឍិសមត្ថភាព ពិពិធកម្មចំណេះ ជំនាញ ទាំងផ្នែករឹង ទន់ ភាពធន់ យន្ត​ការឯករាជ្យម្ចាស់​ការ នៃប្រទេសបរិច្ចាគកងកម្លាំង ផ្លាស់ប្ដូរបទពិសោធន៍ប្រកបដោយ​សង្គ​តិ​​ភាព ក្នុងន័យ​ប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទាន់ពេល និងចំគោលដៅបញ្ហាចាក់​ស្រេះ​ក្នុងតំបន់​បេស​កកម្ម។ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦ បេសកកម្មទាំងអស់ បានបញ្ចប់ និងកំពុងដំណើរការ​មាន ១០ប្រទេសស្មើនឹង ១២បេសកកម្ម ស្មើនឹងចំនួន ៧៤កង និងនាយទាហានសេនា​ធិការ​/សង្កេតការណ៍ មានកម្លាំងសរុប ១០ ៧២៧នាក់ នារី ១ ០៥៣នាក់។ ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាបានពង្រីកជំនាញរបស់ខ្លួនរហូតដល់៩ជំនាញ រួមមាន៖ ជំនាញបោសសំអាតមីន អាវុធហត្ថ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍​យោធា។ បច្ចុប្បន្នមានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៤៧៥នាក់ នារី៩៥នាក់ បាននិងកំពុង​បំពេញ​បេសកកម្មនៅ ៤ប្រទេស និង៥បេសកកម្ម រួមមាន៖ តំបន់រដ្ឋបាលពិសេសអាប៊ី (Abyei) ដែលជាតំបន់ជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង, ស៊ូដង់ខាងត្បូង លីបង់, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអាហ្វ្រិកកណ្តាល លើជំនាញកម្ទេចគ្រាប់​មិន​ទាន់ផ្ទុះ អាវុធហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍​យោធា។ កម្ពុជាបន្តឈរនៅលំដាប់ថ្នាក់លេខ២៤ ក្នុងចំណោមប្រទេសចំនួន១២០ ដែលរួម​ចំណែក​បញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់​ចំណាត់​ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ ដោយឡែក សម្រាប់ការរួមចំណែកបញ្ជូនកងកម្លាំងស្ត្រី កម្ពុជាជាប់ចំណាត់​ថ្នាក់​លេខ១៣ ក្នុងចំណោមប្រទេសចំនួន១២០ និងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម​បណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប រយៈពេល២០ឆ្នាំ​នេះ បានបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួនគួរកត់សម្គាល់ ដូចខាងក្រោម៖ ១៖ ការចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាភារកិច្ចមួយដ៏ឧត្ដុង្គឧត្តមស្របតាមរដ្ឋ​ធម្ម​នុញ្ញ ដែល​រួមចំណែកធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង, កិត្យានុភាពរបស់កម្ពុជា ត្រូវ​បាន​លើក​កម្ពស់លើឆាកអន្តរជាតិ ទង់ជាតិកម្ពុជាត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត ស្មើមុខស្មើ​មាត់ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសដែលបានបរិច្ចាគកងកម្លាំងចូលរួម​ក្នុងបេស​កកម្មរក្សាសន្តិភាព អ.ស.ប។ ២៖ ក្នុងឆ្នាំ២០២៦នេះ អង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជាជាប្រទេសជាប់​លំដាប់​លេខរៀងទី២៤ លើ១២០ ដែលបានបរិច្ចាគកងកម្លាំងចូលរួមបេសកកម្មរក្សា​សន្តិ​ភាព និងជាប់លេខ៣ ក្នុងសហគមន៍អាស៊ន ព្រមទាំងស្ថិតនៅលេខរៀងទី១៣/១២០ ជាប្រទេសបានបញ្ជូនកម្លាំងជានារីច្រើន និងលេខរៀងទី២ ក្នុងសហគមន៍អាស៊ាន។ ៣៖ ចំពោះការបោសសំអាតមីន កម្ពុជានៅតែរក្សាបានលំដាប់ល្អលើឆាកអន្តរជាតិ ដោយ​ទទួលបានការវាយតម្លៃខ្ពស់ពីលោក អ៊ែរវេ ឡាដស៊ូស (Herves Ladsous) អគ្គលេខាធិការរង អ.ស.ប។ ទន្ទឹមនេះ លោក ម៉ូរីស ស្ត្រង (Mourie Strong) អតីតអគ្គលេខាធិការរង អ.ស.ប បាន​វាយ​តម្លៃថា កងបោសសំអាតមីនកម្ពុជានៅលីបង់ និងស៊ូដង់ ជាអង្គភាពដោះមីនមាន​បច្ចេក​​ទេស​ខ្ពស់ និងស្ទាត់ជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ ហើយបានផ្តល់ចំណាត់​ថ្នាក់​ជាអង្គភាពគំរូល្អជាងគេ ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់បេស​ក​កម្ម​មកធ្វើទស្សនកិច្ចសិក្សា រៀនសូត្រ ដកបទពិសោធន៍ពីបច្ចេកទេសបោសសំអាតមីន​ពី​កង​កម្ពុជា ហើយប្រទេសមួយចំនួនក៏បានស្នើសុំបញ្ជូនកងកម្លាំងមករៀន​ជំនាញនេះ​ជា​មួយ​កម្ពុជា។ រាល់ស្នាដៃ និងសមិទ្ធផលទាំងនេះ គឺកើតចេញពីកម្លាំងមហាសាមគ្គីជាតិ-អន្តរជាតិ​របស់​យុទ្ធមិត្តក្នុងតំបន់បេសកកម្ម និងដោយសារការយកចិត្តទុកដាក់ដឹកនាំជាប់ជា​ប្រចាំ​របស់​ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងការដឹកនាំតម្រង់​ទិសជាប្រចាំពីគណៈកម្មាធិការជាតិ និងការគាំទ្រកិច្ចសហការយ៉ាងជិតស្និទ្ធ​ពីសំណាក់​ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនឹងការអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ពិធីនាព្រឹកថ្ងៃ​នេះ ក៏រួមបញ្ចូលការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួនមានដូចជា​សាល​ប្រជុំ អគារសិក្សា អគារស្នាក់នៅ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាអំណោយ​របស់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាធិបតី និងលោកជំទាវបណ្ឌិត។ ចំណាយថវិកាសរុបជិត ៣លានដុល្លារអាមេរិក។ ខាងក្រោមនេះ ជាព័ត៌មានពាក់ព័ន្ធនឹងសមិទ្ធផលដែលសម្ពោធ៖ ១៖ អគារសាលប្រជុំតេជោសន្តិភាព៖ អគារនេះ ត្រូវបានសាងសង់ឡើងដោយអនុលោម​តាមរចនាបថខ្មែរ ដំបូលប្រក់ក្បឿងប្រភេទស្រការលិញផ្នែកខាងមុខ និងស័ង្កសីស៊ី​ប្រូស៊ី​ម៉ង់ មានបុស្បុកចំនួន៣ មានទំហំ ៤៥ម៉ែត្រ x ៥៤ម៉ែត្រ មានផ្ទៃក្រឡាសរុប ២,៩៥៥ម៉ែត្រក្រឡា អាចផ្ទុកចំណុះអ្នកចូលរួមចំនួន ៣៤៤នាក់ ព្រមទាំងមានបន្ទប់ប្រជុំតូច បន្ទប់រង់ចាំ បន្ទប់ទឹក បន្ទប់សម្អាង ឃ្លាំងដាក់សម្ភារៈ បន្ទប់កាមេរ៉ា បន្ទប់គ្រប់គ្រងសំឡេង និងបន្ទប់បកប្រែ ដែលបានចំណាយថវិកាចំនួន ១,២១៦,៣៧៥ដុល្លារ។ ២៖ អគារសិក្សាតេជោសន្តិភាព៖ អគារនេះសាងសង់ឡើងដោយអនុលោមតាម រចនាបថ​ខ្មែរ ដំបូលប្រក់ក្បឿងប្រភេទស្រការលិញ មានទំហំ ១៧ម៉ែត្រ x ៤៧.៦ម៉ែត្រ មានផ្ទៃ​ក្រឡាសរុប ១,៦៩៦.៨ម៉ែត្រក្រឡា កម្ពស់១ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបណ្ណា​ល័យ១ ថ្នាក់រៀនធំ១ ថ្នាក់រៀនតូច១២បន្ទប់ ការិយាល័យ៣ ឃ្លាំងសម្ភារៈ១ បន្ទប់ទឹក៤ ដែលបានចំណាយថវិកាចំនួន ៩១១,៩៩៨ដុល្លារ។ ៣៖ អគារស្នាក់នៅតេជោសន្តិភាព៖ អគារនេះមានរចនាបថខ្មែរទំនើប ដំបូលប្រក់ក្បឿង​ប្រភេទស្រការលិញ មានទំហំ ១៧ម៉ែត្រ គុណ ៤៧.៦ម៉ែត្រ មានផ្ទៃក្រឡាសរុប ១,៦៩៦.៨ម៉ែត្រក្រឡា កម្ពស់១ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបន្ទប់រង់ចាំ៣ បន្ទប់បោក​អ៊ុត១ និងបន្ទប់ស្នាក់នៅចំនួន៤០ ដែលបានចំណាយថវិកាចំនួន ៨៧១,៦២៧ដុល្លារ។ ទន្ទឹមនេះ មានការដាំស្មៅ តុបតែងសួនច្បារខាងមុខអគារទាំង៣ និងសាងសង់​ខ្លោងទ្វារថ្មី ជួសជុលរបង ស្ថាបនាផ្លូវ បេតុង និងក្រួសក្រហម រួមទាំងប្រព័ន្ធលូរំដោះទឹក និងចំណត​រថយន្ត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តកំពង់ស្ពឺ៖ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ សម្តេចមហាបវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ​ 10ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ​ 38ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ​ 10ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ​ 18ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:52 AM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:46 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ពិធីនេះក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yvon SANABANGUI ទេសាភិបាលធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល។ធនាគារជាតិនៃកម្ពុជា និងធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងទំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:41 AM, ចំនួនអ្នកអានៈ​ 31ដង
កិច្ចប្រជុំពេញអង្គនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា រួមមាន៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko រដ្ឋមន្ត្រីកីឡារុស្ស៊ី និងប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ព្រមទាំងរដ្ឋមន្ត្រីកីឡាពីប្រទេសអ៊ូសបេគីស្ថាន និងបេឡារុស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លឹម ជាវុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:38 AM, ចំនួនអ្នកអានៈ​ 29ដង
តាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ Chamspani ដែលធ្លាប់ជាកំពូលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ កំពុងស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់ជិតផ្ចិតព្យុះរហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមអ្នកឧតុនិយមព្យាករថា ព្យុះនេះនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:35 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ក្នុងវេទិកាពិភាក្សានេះ លោក គង់ ច័ន្ទវាសនា បានថ្លែងថា វិស័យកសិកម្មកម្ពុជាបានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ទៅជាការផលិតដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:30 AM, ចំនួនអ្នកអានៈ​ 19ដង
លោក ប៉េស្កូវ បានបញ្ជាក់ថា ជំនួបដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកានេះ នឹងផ្តោតលើបញ្ហាធានាសន្តិសុខសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីឈានទៅរកដំណោះស្រាយសន្តិភាព ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកំណត់ទិសដៅ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ត្រá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អំណរ​គុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជា​ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កន្លáž
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 921 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11532810 នាក់