| ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា |
|
| ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ 35ដង |
|
|
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ក្នុងនោះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រី ក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ។
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមហាបវរធិបតី បានជម្រាបជូនលោកស្រីថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ប៉ុន្តែបច្ចុប្បន្នកម្ពុជា បានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។
បន្ថែមលើនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ សម្តេចធិបតីបានគូសជម្រាបជូនលោកស្រីថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច និងស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។
សម្តេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យលោកស្រី បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ 0ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ 0ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ 10ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ 30ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ 9ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ 17ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:52 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:46 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ពិធីនេះក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yvon SANABANGUI ទេសាភិបាលធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល។ធនាគារជាតិនៃកម្ពុជា និងធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងទំន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:41 AM, ចំនួនអ្នកអានៈ 30ដង
កិច្ចប្រជុំពេញអង្គនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា រួមមាន៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko រដ្ឋមន្ត្រីកីឡារុស្ស៊ី និងប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ព្រមទាំងរដ្ឋមន្ត្រីកីឡាពីប្រទេសអ៊ូសបេគីស្ថាន និងបេឡារុស។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លឹម ជាវុáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:38 AM, ចំនួនអ្នកអានៈ 29ដង
តាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ Chamspani ដែលធ្លាប់ជាកំពូលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ កំពុងស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់ជិតផ្ចិតព្យុះរហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមអ្នកឧតុនិយមព្យាករថា ព្យុះនេះនá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:35 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ក្នុងវេទិកាពិភាក្សានេះ លោក គង់ ច័ន្ទវាសនា បានថ្លែងថា វិស័យកសិកម្មកម្ពុជាបានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ទៅជាការផលិតដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:30 AM, ចំនួនអ្នកអានៈ 18ដង
លោក ប៉េស្កូវ បានបញ្ជាក់ថា ជំនួបដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកានេះ នឹងផ្តោតលើបញ្ហាធានាសន្តិសុខសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីឈានទៅរកដំណោះស្រាយសន្តិភាព ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកំណត់ទិសដៅ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ត្រá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 06:19 AM, ចំនួនអ្នកអានៈ 11ដង
តាមទិន្នន័យ LSEG កប៉ាល់ដឹកប្រេងខ្នាតមធ្យមដោតទង់ជាតិម៉ាល់តា ឈ្មោះ Agioi Fanendes បានផ្ទុកប្រេងម៉ាស៊ូតកម្រិតស្ពាន់ធ័រទាបចំនួន ៤០,០០០តោន ចេញពីកំពង់ផែ Primorsk ក្នុងតំបន់សមុទ្របាល់ទិករបស់រុស្ស៊ី កាលពីថ្ងៃទី២២ ខែតុលា និងរំពឹងថានឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក
 ព័ត៌មានលម្អិត
|
|
|