លោកស្រី យក់ សម្បត្ដិ ណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ បន្ដរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង
ចុះថ្ងៃទី: 24-10-2026, 06:52 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូនអ្នកជំងឺមួយចំនួន គាត់មិនបានដឹងពីប្រព័ន្ធការងាររបស់យើងជាគ្រូពេទ្យ គាត់ចង់ទទួលសេវាដែលគាត់ត្រូវការ គួរធ្វើបែបម៉េចនោះទេ ដូច្នេះហើយបានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានក្រុមបដិសណ្ឋាកិច្ច ដើម្បីជួយបង្ហាញ និងជូនអ្នកជំងឺទៅកាន់បន្ទប់ដែលពួកគាត់ត្រូវទទួលសេវានោះ។ ខណៈដែលមន្ទីរពេទ្យជាតិយើងមានជំងឺច្រើនណាស់ក្នុងមួយថ្ងៃៗ ក្នុងនោះមានបងប្អូនជាកម្មករ កម្មការិនី ដែលទាមទារឱ្យក្រុមគ្រូពេទ្យយើង ត្រូវចិត្ដទុកដាក់ជូនពួកគាត់ដោយភាពកក់ក្ដៅ និងទន់ភ្លន់»។ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី, លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព អញ្ជើញជាអធិបតីភាពបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកស្រីបានណែនាំដល់ក្រុមគ្រូពេទ្យ បន្ដរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង។ ឆ្លៀតក្នុងឱកាសបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២នេះ លោកស្រី យក់ សម្បត្ដិ ក៏បានណែនាំថ្នាក់ដឹកនាំ ក៏ដូចជាក្រុមគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពអ្នកជំងឺក្នុងការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ សល្យសាស្ត្រ និងការថែទាំ ដោយប្រកាន់ខ្ជាប់នូវពិធីសារវេជ្ជសាស្ត្រផ្អែកលើភស្តុតាង ហើយត្រូវជំរុញឱ្យមានការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្ដូរបទពិសោធន៍គ្លីនិកថ្មីៗ ដូចដែលបានលើកឡើងនៅក្នុងរបៀបវារៈ នៃទិវាវេជ្ជសាស្រ្តនាថ្ងៃនេះ ដើម្បីកែលម្អប្រសិទ្ធភាពនៃការការពារ និងព្យាបាលជំងឺមិនឆ្លង ជាពិសេសត្រូវបន្តពង្រីកកិច្ចសហការជាមួយមន្ទីរពេទ្យជាតិផ្សេងៗ ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសជាន់ខ្ពស់ជូនដល់ក្មេងជំនាន់ក្រោយ។ លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា សន្និសីទនាថ្ងៃនេះក៏ជាពេលវេលារំលឹកខួបអនុស្សាវរីយ៍គម្រប់ ៣ឆ្នាំ នៃការដំណើរការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ បានយ៉ាងរលូន និងឆាប់រហ័សគួរឱ្យស្ញប់ស្ញែង។ លោកស្រីបានសម្ដែងនូវមោទនភាពជាខ្លាំង នៅពេលដែលបានឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណៈនាយកមន្ទីរពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ ដែលបានបម្រើសេវាសុខាភិបាលសាធារណៈដ៏មានសក្តានុពល និងលក្ខណៈស្តង់ដារខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺទាំងករណីទូទៅ ករណីសង្គ្រោះបន្ទាន់ សល្យសាស្រ្ត សម្ភព និងសេវាអមវេជ្ជសាស្រ្តផ្សេងៗ ក៏ដូចជាជំងឺធ្ងន់ធ្ងរស្មុគស្មាញជាច្រើនទៀត។ លោកស្រីបានថ្លែងបន្ដថា មូលបទនៃសន្និសីទឆ្នាំនេះ គឺ «នវានុវត្តន៍ក្នុងវិស័យសុខាភិបាល៖ ការថែទាំព្យាបាលដោយផ្តោតលើអ្នកជំងឺចំពោះជំងឺមិនឆ្លង» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ចំគោលដៅយុទ្ធសាស្ត្រគន្លឹះ របស់ក្រសួងសុខាភិបាល ក៏ដូចជាគោលនយោបាយជាតិ ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ នាពេលបច្ចុប្បន្ន ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីក និងជំងឺក្រួសផ្សេងៗបាននិងកំពុងក្លាយជាបន្ទុកសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួនរបស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ «ដូច្នេះការស្វែងរក និងការដាក់ចេញនូវ «នវានុវត្តន៍» ថ្មីៗ មិនថាជាបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប វិធីសាស្ត្រវះកាត់ថ្មីៗ ការយកចិត្តទុកដាក់លើផ្នែកថែទាំវេជ្ជសាស្ត្រ គឺជារឿងចាំបាច់បំផុត មានន័យថា យើងមិនត្រឹមតែព្យាបាលប៉ុណ្ណោះនោះទេ ប៉ុន្តែយើងត្រូវយល់ពីសុខុមាលភាពផ្លូវចិត្ត បរិយាកាសគ្រួសារ ស្ថានភាពសង្គម និងការផ្តល់ការប្រឹក្សាអប់រំសុខភាព ដើម្បីធានាថាអ្នកជំងឺទទួលបាននូវគុណភាពជីវិតត្រឡប់មកវិញយ៉ាងល្អប្រសើរក្រោយពេលព្យាបាល»។ ជាមួយគ្នានេះនាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព លោកវេជ្ជបណ្ឌិត សួន សាមិត្ដ បានឱ្យដឹងថា រយៈពេល៣ឆ្នាំ (២០២៣-២០២៦) មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានខិតខំពង្រីកសមត្ថភាពផ្តល់សេវាជាបន្តបន្ទាប់។ ក្នុងរយៈពេល ៣ឆ្នាំនេះ មន្ទីរពេទ្យ បានពិនិត្យព្យាបាល និងថែទាំងអ្នកជំងឺ បានប្រមាណជាង ៩០ម៉ឺននាក់។ លោកនាយកមន្ទីរពេទ្យក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញមកទទួលការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ដោយកុំបារម្ភពីបញ្ហាថវិកា ក្រុមគ្រូពេទ្យចាំទទួលផ្ដល់ការពិនិត្យព្យាបាលជូនដោយឥតគិតថ្លៃអ្វីទាំងអស់ ឱ្យតែបងប្អូនអ្នកជំងឺយើងមានជីវភាពខ្វះខាត។ គោលដៅរបស់មន្ទីរពេទ្យ គឺអាយុជីវិតរបស់អ្នកជំងឺ ជាអាទិភាពចម្បងបំផុត ដោយមិនទាន់គិតពីបញ្ហាហិរញ្ញវត្ថុឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋ កុំស្ទាក់ស្ទើរក្នុងការស្វែងរកសេវាសុខាភិបាល នៅពេលមានបញ្ហាសុខភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ​ 10ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ​ 30ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ​ 9ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ​ 17ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:52 AM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:46 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ពិធីនេះក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yvon SANABANGUI ទេសាភិបាលធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល។ធនាគារជាតិនៃកម្ពុជា និងធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងទំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:41 AM, ចំនួនអ្នកអានៈ​ 30ដង
កិច្ចប្រជុំពេញអង្គនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា រួមមាន៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko រដ្ឋមន្ត្រីកីឡារុស្ស៊ី និងប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ព្រមទាំងរដ្ឋមន្ត្រីកីឡាពីប្រទេសអ៊ូសបេគីស្ថាន និងបេឡារុស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លឹម ជាវុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:38 AM, ចំនួនអ្នកអានៈ​ 28ដង
តាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ Chamspani ដែលធ្លាប់ជាកំពូលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ កំពុងស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់ជិតផ្ចិតព្យុះរហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមអ្នកឧតុនិយមព្យាករថា ព្យុះនេះនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:35 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ក្នុងវេទិកាពិភាក្សានេះ លោក គង់ ច័ន្ទវាសនា បានថ្លែងថា វិស័យកសិកម្មកម្ពុជាបានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ទៅជាការផលិតដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:30 AM, ចំនួនអ្នកអានៈ​ 18ដង
លោក ប៉េស្កូវ បានបញ្ជាក់ថា ជំនួបដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកានេះ នឹងផ្តោតលើបញ្ហាធានាសន្តិសុខសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីឈានទៅរកដំណោះស្រាយសន្តិភាព ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកំណត់ទិសដៅ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ត្រá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អំណរ​គុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជា​ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កន្លáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:19 AM, ចំនួនអ្នកអានៈ​ 11ដង
តាមទិន្នន័យ LSEG កប៉ាល់ដឹកប្រេងខ្នាតមធ្យមដោតទង់ជាតិម៉ាល់តា ឈ្មោះ Agioi Fanendes បានផ្ទុកប្រេងម៉ាស៊ូតកម្រិតស្ពាន់ធ័រទាបចំនួន ៤០,០០០តោន ចេញពីកំពង់ផែ Primorsk ក្នុងតំបន់សមុទ្របាល់ទិករបស់រុស្ស៊ី កាលពីថ្ងៃទី២២ ខែតុលា និងរំពឹងថានឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 826 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11532715 នាក់