| អ៉ីរ៉ង់រៀបផែនការវាយប្រហារខ្សែកាបក្រោមបាតសមុទ្រ ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ |
|
| ចុះថ្ងៃទី: 24-10-2026, 01:54 PM, ចំនួនអ្នកអានៈ 26ដង |
|
|
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីអ៉ីរ៉ង់បានព្រមានថា ខ្សែកាបក្រោមបាតសមុទ្រនៅក្នុងតំបន់ អាចក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ដោយសារកិច្ចប្រឹងប្រែងទូតជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យទាំងស្រុង។ មន្ត្រីសន្តិសុខអ៉ីរ៉ង់ទាំងពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ និងមិនបានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងធ្វើការវាយប្រហារដោយរបៀបណា ឬនៅទីតាំងណាឱ្យប្រាកដនោះទេ។ ប៉ុន្តែ ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា អ៉ីរ៉ង់នឹងព្យាយាមរារាំងការជួសជុលខ្សែកាប បន្ទាប់ពីមានការវាយប្រហារ ដើម្បីពន្យារពេលផលរំខាន ចំពោះបណ្តាញទាក់ទង រួមទាំងតំណភ្ជាប់អ៉ីនធឺណិត។
មន្ត្រីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់ពីររូប បានបង្ហើបឱ្យដឹងថា ទីក្រុងតេហេរ៉ង់បានរៀបចំផែនការលម្អិត ដើម្បីកំណត់គោលដៅវាយប្រហារ ខ្សែកាបទំនាក់ទំនងក្រោមបាតសមុទ្រ នៅតំបន់ឈូងសមុទ្រអារ៉ាប់ ប្រសិនបើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារប្រទេសអ៉ីរ៉ង់សាជាថ្មី។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។
មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយដូច្នេះថា «ប្រសិនបើអ៉ីរ៉ង់ត្រូវបានវាយប្រហារជាថ្មី នោះនឹងលែងមានបន្ទាត់ក្រហមទៀតហើយ... ចាប់ពីខ្សែកាបក្រោមបាតសមុទ្រ រហូតដល់មូលដ្ឋានយោធា រួមទាំងមូលដ្ឋានសម្ងាត់ផងដែរ»។ មន្ត្រីរូបនេះបានព្រមានទីក្រុងវ៉ាស៊ីនតោនកុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ហើយបាននិយាយថា អ៉ីរ៉ង់មានលទ្ធភាពចូលទៅដល់ខ្សែកាបក្រោមបាតសមុទ្រទាំងនោះយ៉ាងពេញលេញ និងអាចបំផ្លាញពួកវាបានយ៉ាងងាយស្រួល។
យោងតាមសហភាពទូរគមនាគមន៍អន្តរជាតិ ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ខ្សែកាបក្រោមបាតសមុទ្រដឹកជញ្ជូនទិន្នន័យប្រហែល ៩៩ភាគរយ នៃចរាចរណ៍អ៉ីនធឺណិតទូទាំងពិភពលោក។ ប៉ុន្តែ លោក Alan Mauldin នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវទូរគមនាគមន៍ TeleGeography បាននិយាយថា ផលប៉ះពាល់ជាសកលពីការវាយប្រហារបែបនេះរបស់អ៉ីរ៉ង់ ទំនងជាមិនធំនោះទេ ព្រោះមានត្រឹមតិចជាង ១ភាគរយប៉ុណ្ណោះ នៃសមត្ថភាពបញ្ជូនទិន្នន័យអន្តរជាតិ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។
គួរបញ្ជាក់ថា ផែនការវាយប្រហារដែលអាចធ្វើឡើងប្រឆាំងបណ្តាញខ្សែកាបក្រោមបាតសមុទ្រនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអ៉ីរ៉ង់ ដែលថា ប្រសិនបើសហរដ្ឋអាមេរិកបើកយុទ្ធនាការយោធាឡើងវិញ នោះអ៉ីរ៉ង់ត្រូវតែឆ្លើយតបឱ្យខ្លាំងជាងមុន។ ក្នុងខែតុលានេះ មន្ត្រីសន្តិសុខកំពូលរបស់អ៉ីរ៉ង់ លោក Mohsen Rezaei បានព្រមានថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានទំនាក់ទំនងជាមួយអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រ រួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចក្លាយជាគោលដៅ ប្រសិនបើជម្លោះផ្ទុះឡើងវិញ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក សុáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 02:16 PM, ចំនួនអ្នកអានៈ 3ដង
ព្រុយណេ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការកម្ពុជា កិច្ចប្រជុំ និងសន្និសីទខាងលើបានសម្រេចនូវលទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការរវាងប្រទេសសមាជិកអាស៊ាន ការបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការការពារកុមារក្នុងយុគសម័យឌី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 02:07 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលលោកតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ដោយមានការចូលរួមពីលោកសាស្ត្រាចá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 01:54 PM, ចំនួនអ្នកអានៈ 26ដង
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីអ៉ីរ៉ង់បានព្រមានថា ខ្សែកាបក្រោមបាតសមុទ្រនៅក្នុងតំបន់ អាចក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ដោយសារកិច្ចប្រឹងប្រែងទូតជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យទាំងស្រុង។ មន្ត្រីសន្តិសុខអ៉ីរ៉ង់ទាំងពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានផ្តល់ព័តá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 01:52 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជាបានឈានដល់ ១ ០១៤ ៤៤២ តោន ដោយឆ្លងផុតជាលើកដំបូងនូវកម្រិតមួយលានតោá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 01:47 PM, ចំនួនអ្នកអានៈ 36ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅលើបណ្ដាញសង្គម X ថា ក្នុងចំណោមអ្នកដែលអ៊ុយក្រែននាំត្រឡប់មកវិញ មានជនស៊ីវិលចំនួន៩នាក់។ លោកបានបន្ថែមថា ទាហានភាគច្រើនត្រូវបានឃុំខ្លួន តាំងពីឆ្នាំ២០២២ ដែលជាឆ្នាំដែលរុស្ស៊ីចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំ លើអ៊ុយក្រែន។
រុស្ស៊ីនិងអ៊ុá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 02:23 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ ១០ និងលេខ១១។
កងទ័ពបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 11:31 AM, ចំនួនអ្នកអានៈ 43ដង
ខេត្តកំពង់ស្ពឺ៖ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
សម្តេចមហាបវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ 34ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ 26ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ 14ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ 40ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ 12ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ 19ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
|
|
|