កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប
ចុះថ្ងៃទី: 21-10-2026, 03:14 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីបើក លោកស្រីបណ្ឌិត គឹម សេដ្ឋានី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពិនិត្យវឌ្ឍនភាពការងារកន្លងមក កំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្ររួម ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអាស៊ាន ឆ្លើយតបទៅនឹងបរិបទ និងតម្រូវការនាពេលអនាគត។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានលើកទី១៧ (THE SEVENTEENTH ASEAN SENIOR OFFICIALS MEETING ON SPORTS - SOMS-17) និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីរបស់លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីប្រតិភូឧត្តមមន្រ្តីកីឡា នៃបណ្តាប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនឹងបន្តពិភាក្សាពីសមិទ្ធផល នៃការសម្រេចរបស់កិច្ចប្រជុំ SOMS-16 និង AMMS-8 ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែតុលា ឆ្នាំ២០២៥ ជាពិសេសការវាយតម្លៃផែនការ ការងារកីឡាអាស៊ានឆ្នាំ២០២១–២០២៥ និងការអនុម័តផែនការការងារកីឡាអាស៊ានឆ្នាំ២០២៦–២០៣០។ នៅក្នុងផែនការការងារកីឡាអាស៊ាននេះ បានកំណត់វិស័យកីឡាជាកត្តាជំរុញអន្តរវិស័យសម្រាប់សន្តិភាព សុខភាព បរិយាបន្ន ការអប់រំ អត្តសញ្ញាណវប្បធម៌ និងកំណើន សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ លោកស្រីបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យលើវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក។ ជាមួយគ្នានេះកម្ពុជាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា និងបូរណភាពកីឡា កីឡាស្អាតស្អំ និងកីឡាបរិយាបន្ន ព្រមទាំងការជំរុញគោលការណ៍ «កីឡាសម្រាប់ទាំងអស់គ្នា» ដោយធានាការចូលរួមរបស់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខភាព និងភាពសកម្មនៅក្នុងសហគមន៍អាស៊ាន។ ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ តំបន់នាពេលអនាគត រួមមាន៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ាន ឆ្នាំ២០៣១ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្តល់កិច្ចសហការ និងការគាំទ្រដើម្បីធានាភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តកំពង់ស្ពឺ៖ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ សម្តេចមហាបវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ​ 10ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ​ 38ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ​ 10ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ​ 18ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:52 AM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:46 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ពិធីនេះក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yvon SANABANGUI ទេសាភិបាលធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល។ធនាគារជាតិនៃកម្ពុជា និងធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងទំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:41 AM, ចំនួនអ្នកអានៈ​ 31ដង
កិច្ចប្រជុំពេញអង្គនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា រួមមាន៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko រដ្ឋមន្ត្រីកីឡារុស្ស៊ី និងប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ព្រមទាំងរដ្ឋមន្ត្រីកីឡាពីប្រទេសអ៊ូសបេគីស្ថាន និងបេឡារុស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លឹម ជាវុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:38 AM, ចំនួនអ្នកអានៈ​ 29ដង
តាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ Chamspani ដែលធ្លាប់ជាកំពូលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ កំពុងស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់ជិតផ្ចិតព្យុះរហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមអ្នកឧតុនិយមព្យាករថា ព្យុះនេះនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:35 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ក្នុងវេទិកាពិភាក្សានេះ លោក គង់ ច័ន្ទវាសនា បានថ្លែងថា វិស័យកសិកម្មកម្ពុជាបានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ទៅជាការផលិតដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:30 AM, ចំនួនអ្នកអានៈ​ 19ដង
លោក ប៉េស្កូវ បានបញ្ជាក់ថា ជំនួបដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកានេះ នឹងផ្តោតលើបញ្ហាធានាសន្តិសុខសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីឈានទៅរកដំណោះស្រាយសន្តិភាព ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកំណត់ទិសដៅ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ត្រá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អំណរ​គុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជា​ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កន្លáž
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 934 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11532823 នាក់