Samsung ប្រកាសប្រាក់ចំណេញបំបែកកំណត់ត្រាពិភពលោកជាង ៨០ពាន់លានដុល្លារ ដោយសារការហក់ឡើងនៃតម្រូវការ AI
ចុះថ្ងៃទី: 08-10-2026, 11:44 AM, ចំនួនអ្នកអានៈ 33ដង
ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំបំផុតក្នុងពិភពលោកមួយនេះ បានប៉ាន់ប្រមាណប្រាក់ចំណេញពីប្រតិបត្តិការចំនួន ១០៧,៤ទ្រីលានវ៉ុន (ប្រមាណ ៨០,១៧ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលពីខែកក្កដា ដល់ខែកញ្ញា ដែលតួលេខនេះខ្ពស់ជាងការរំពឹងទុករបស់ស្ថាប័ន LSEG SmartEstimate បន្តិច។ ការព្យាករណ៍នេះបញ្ជាក់ពីការបំបែកកំណត់ត្រាប្រាក់ចំណេញបួនត្រីមាសជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីវិបត្តិខ្វះខាតបន្ទះឈីបជាសកល ខណៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI កើនឡើងលឿនជាងសមត្ថភាពផ្គត់ផ្គង់ រហូតរុញឱ្យតម្លៃបន្ទះឈីបស្ទុះឡើងយ៉ាងគំហុក។ ក្រុមហ៊ុន Samsung និង Micron រំពឹងថា ការអតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់នេះនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៨ ទោះបីជាមានការប្រកួតប្រជែងពីចិន និងហានិភ័យនៃការថមថយការចំណាយលើ AI នាពេលអនាគតក៏ដោយ។ ក្រុមហ៊ុន Samsung Electronics បានព្យាករណ៍កាលពីថ្មីៗនេះថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងកើនឡើងហួស ១០០ទ្រីលានវ៉ុន ដែលជាកំណត់ត្រាដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោកសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ការកើនឡើងស្ទើរតែ ៩ដងនៃប្រាក់ចំណេញក្នុងត្រីមាសទី៣ នេះ គឺកើតចេញពីការហក់ឡើងយ៉ាងខ្លាំងនៃតម្រូវការបន្ទះឈីបអង្គចងចាំ (Memory Chips) សម្រាប់គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ទោះជាយ៉ាងណា តម្លៃភាគហ៊ុនរបស់ Samsung មិនមានការប្រែប្រួលខ្លាំងនោះទេ ដោយបានធ្លាក់ចុះ ០,២% នៅក្នុងការជួញដូរព្រឹកព្រលឹម ខណៈដែលសន្ទស្សន៍ KOSPI ថយចុះ ០,៥%។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ២៥% ចាប់តាំងពីស្ទុះឡើងដល់កម្រិតកំពូលកាលពីខែមិថុនា ដោយសារអ្នកវិនិយោគមានការព្រួយបារម្ភអំពីនិរន្តរភាពនៃការហក់ឡើងនៃទីផ្សារ AI។ ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគក៏បានកាត់បន្ថយការព្យាករណ៍ដោយសារតែការឡើងថ្លៃនៃប្រាក់វ៉ុនកូរ៉េខាងត្បូង ដែលធ្វើឱ្យតម្លៃនៃការលក់នៅបរទេសជាប្រាក់ដុល្លារថយចុះនៅពេលប្តូរជាប្រាក់ក្នុងស្រុក។ លោក Kim Seok-hwan អ្នកវិភាគទីផ្សារនៅ Mirae Asset Securities បានកត់សម្គាល់ថា ទីផ្សារកំពុងបង្វែរការយកចិត្តទុកដាក់ទៅលើថាតើការកើនឡើងប្រាក់ចំណេញយ៉ាងគំហុកដែលបានចាប់ផ្តើមពីឆ្នាំមុននេះ អាចរក្សាស្ថិរភាពបានយូរប៉ុណ្ណា។ ក្រុមអ្នកវិភាគរំពឹងថា ប្រាក់ចំណេញនៅត្រីមាសទីបួននឹងកើនឡើង ៨,២% ប្រៀបធៀបនឹងត្រីមាសមុន ដែលជាអត្រាកើនឡើងយឺតជាងត្រីមាសទីបី (កើនឡើង ២០%) ដោយសារការកើនឡើងនៃតម្លៃបន្ទះឈីបចាប់ផ្តើមថមថយ។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce ព្យាករណ៍ថា តម្លៃកិច្ចសន្យា DRAM ធម្មតានឹងកើនឡើងពី ១០% ទៅ ១៥% នៅក្នុងត្រីមាសទីបួន ដែលយឺតជាងការស្ទុះឡើងជិត ៦០% កាលពីត្រីមាសទីពីរ។ ការប្រែប្រួលនៃតម្លៃបន្ទះឈីបនេះកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការហក់ឡើងអស់រយៈពេលជាងមួយឆ្នាំបានរញឱ្យកម្រិតប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតធំៗដូចជា Samsung, SK Hynix និង Micron ឡើងដល់កម្រិតខ្ពស់បំផុត។ Samsung បានឱ្យដឹងថា ចំណូលសរុបប្រចាំត្រីមាសទីបីអាចនឹងកើនឡើង ១២៧% ដល់ ១៩៥ទ្រីលានវ៉ុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្រុមហ៊ុននឹងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុលម្អិតតាមផ្នែកអាជីវកម្មនីមួយៗនៅថ្ងៃទី២៩ ខែតុលា។ បន្ទះឈីបអង្គចងចាំត្រូវបានរំពឹងថានឹងជួយជំរុញប្រាក់ចំណេញភាគច្រើន ដោយសារតម្លៃកើនឡើងខ្ពស់ពីការខ្វះខាតការផ្គត់ផ្គង់ DRAM និង NAND ធម្មតា ព្រមទាំងតម្រូវការកើនឡើងនៃបន្ទះឈីបអង្គចងចាំល្បឿនលឿន (HBM) ដែលជាសមាសភាគដ៏សំខាន់សម្រាប់ដំណើរការទិន្នន័យ AI។ លោក Douglas Kim មកពីស្ថាប័ន Douglas Research Advisory បានប៉ាន់ប្រមាណថា ការដឹកជញ្ជូនបន្ទះឈីប HBM របស់ Samsung បានកើនឡើងជិត ៥០% នៅក្នុងត្រីមាសទីបី ខណៈក្រុមហ៊ុនកំពុងប្រឹងប្រែងបង្រួញគម្លាតប្រកួតប្រជែងជាមួយក្រុមហ៊ុន SK Hynix។ ទោះជាយ៉ាងណាក៏ដោយ ការហក់ឡើងនៃតម្លៃបន្ទះឈីបនេះ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ផ្នែកអាជីវកម្មផ្សេងទៀតរបស់ Samsung ជាពិសេសផ្នែកទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវប្រឈមមុខនឹងសម្ពាធនៃការកើនឡើងថ្លៃដើមគ្រឿងបន្លាស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តកំពង់ស្ពឺ៖ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ សម្តេចមហាបវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ​ 10ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ​ 38ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ​ 10ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ​ 18ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:52 AM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:46 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ពិធីនេះក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yvon SANABANGUI ទេសាភិបាលធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល។ធនាគារជាតិនៃកម្ពុជា និងធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងទំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:41 AM, ចំនួនអ្នកអានៈ​ 31ដង
កិច្ចប្រជុំពេញអង្គនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា រួមមាន៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko រដ្ឋមន្ត្រីកីឡារុស្ស៊ី និងប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ព្រមទាំងរដ្ឋមន្ត្រីកីឡាពីប្រទេសអ៊ូសបេគីស្ថាន និងបេឡារុស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លឹម ជាវុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:38 AM, ចំនួនអ្នកអានៈ​ 29ដង
តាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ Chamspani ដែលធ្លាប់ជាកំពូលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ កំពុងស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់ជិតផ្ចិតព្យុះរហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមអ្នកឧតុនិយមព្យាករថា ព្យុះនេះនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:35 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ក្នុងវេទិកាពិភាក្សានេះ លោក គង់ ច័ន្ទវាសនា បានថ្លែងថា វិស័យកសិកម្មកម្ពុជាបានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ទៅជាការផលិតដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:30 AM, ចំនួនអ្នកអានៈ​ 19ដង
លោក ប៉េស្កូវ បានបញ្ជាក់ថា ជំនួបដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកានេះ នឹងផ្តោតលើបញ្ហាធានាសន្តិសុខសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីឈានទៅរកដំណោះស្រាយសន្តិភាព ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកំណត់ទិសដៅ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ត្រá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អំណរ​គុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជា​ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កន្លáž
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 938 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11532827 នាក់