កម្ពុជាទទួលបានឥណទានសម្បទាន ២៥០ លានដុល្លារពី ADB សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច
ចុះថ្ងៃទី: 03-08-2026, 03:58 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមក្របខណ្ឌ Countercyclical Support Facility (CSF) ដើម្បីគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ« របស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានទំហំ ២៥០ លានដុល្លារអាម៉េរិក សម្រាប់ «កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)»​ កាលពីព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ ​«កម្មវិធី RISE» មានគោលបំណងគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិនប្រាកដប្រជា​ខ្ពស់នៃស្ថានភាពសកល និងតំបន់ ។ «កម្មវិធី RISE» ផ្តោត លើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច​ ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបតិ្តថាមពលជាយថាហេតុនាពេលអនាគត ។ ការទទួលបានហិរញ្ញប្បទានសម្រាប់ «កម្មវិធី RISE» ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ កម្ពុជា ជាប្រទេសសមាជិកទី ១ ដែលទទួលបានការគាំទ្រពី ADB លើ«កម្មវិធី RISE» នេះ​ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីថ្ងៃទី៣០​​ ខែ កក្កដា ឆ្នាំ ២០២៦ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានក្នុងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ។ ​ ​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ​បានថ្លែងកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Masato Kanda ប្រធាន ADB ដែលបានប្រកាសដាក់ចេញនូវកញ្ចប់អន្តរាគមន៍ក្រោមក្របខណ្ឌ CSF ដែលជាការឆ្លើយតបរបស់ ADB យ៉ាងឆាប់រហ័សចំពោះវិបត្តិនៅមជ្ឈិមបូព៌ា ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមបេសកកម្មរបស់ ADB ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបំពេញនីតិវិធីនានា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់ ADB ។ ​កម្មវិធី​ នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ប៉ុណ្ណោះទេ ប៉ុន្តែ ADB បានដើរតួជា «កាតាលីករ» ដ៏សំខាន់ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ជួយដល់កម្ពុជា ពិសេសក្នុងកាលៈទេៈដែលកម្ពុជាត្រូវការជាក់ស្តែង និងបន្ទាន់ ដូចជា វិបត្តិទឹកជំនន់ឆ្នាំ២០០០-២០០១, វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩ នាពេលកន្លងមកជាដើម ។ លោក Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ និងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានគិតគូរ និងដាក់ចេញនូវវិធានការយ៉ាងឆាប់រហ័ស ដោះស្រាយបញ្ហាប្រឈម សំដៅកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជន​ និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ និងភាពឆ្លើយតបរបស់កម្ពុជា ចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត ។ ADB បន្ត​ផ្តល់​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹង​ដល់​កម្ពុជា រួមគ្នា​ដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីធានាបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយ និងចីរភាព ។ ​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់សម្រាប់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញរបស់កម្ពុជាពីចំណាត់ ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីបន្តគាំទ្រដល់ការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក សុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:16 PM, ចំនួនអ្នកអានៈ​ 2ដង
ព្រុយណេ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការកម្ពុជា កិច្ចប្រជុំ និងសន្និសីទខាងលើបានសម្រេចនូវលទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការរវាងប្រទេសសមាជិកអាស៊ាន ការបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការការពារកុមារក្នុងយុគសម័យឌី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:07 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលលោកតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ដោយមានការចូលរួមពីលោកសាស្ត្រាចá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:54 PM, ចំនួនអ្នកអានៈ​ 25ដង
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីអ៉ីរ៉ង់បានព្រមានថា ខ្សែកាបក្រោមបាតសមុទ្រនៅក្នុងតំបន់ អាចក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ដោយសារកិច្ចប្រឹងប្រែងទូតជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យទាំងស្រុង។ មន្ត្រីសន្តិសុខអ៉ីរ៉ង់ទាំងពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានផ្តល់ព័តá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:52 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជាបានឈានដល់ ១ ០១៤ ៤៤២ តោន ដោយឆ្លងផុតជាលើកដំបូងនូវកម្រិតមួយលានតោá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:47 PM, ចំនួនអ្នកអានៈ​ 36ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅលើបណ្ដាញសង្គម X ថា ក្នុងចំណោមអ្នកដែលអ៊ុយក្រែននាំត្រឡប់មកវិញ មានជនស៊ីវិលចំនួន៩នាក់។ លោកបានបន្ថែមថា ទាហានភាគច្រើនត្រូវបានឃុំខ្លួន តាំងពីឆ្នាំ២០២២ ដែលជាឆ្នាំដែលរុស្ស៊ីចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំ លើអ៊ុយក្រែន។ រុស្ស៊ីនិងអ៊ុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:23 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កងកម្លាំង​ប្រដាប់​អាវុធ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់​វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ ១០ និងលេខ១១។ កងទ័ពបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកំពង់ស្ពឺ៖ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ សម្តេចមហាបវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ​ 26ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ​ 14ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ​ 40ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ​ 12ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ​ 19ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1254 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11533143 នាក់