យុវជនកម្ពុជាទទួលបានគន្លឹះកសាងទ្រព្យសម្បត្តិដ៏មានតម្លៃពីវាគ្មិនជំនាញក្នុងកម្មវិធី BAF Forum 3.0
ចុះថ្ងៃទី: 27-07-2026, 12:45 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖នៅក្នុងដំណើរការនៃកម្មវិធី អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការសំណេះសំណាល ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ការបង្កើតអាជីវកម្ម និងវិធីសាស្ត្រកសាងទ្រព្យសម្បត្តិ។ លើសពីនេះ អ្នកចូលរួមក៏ទទួលបានឱកាសដ៏ល្អក្នុងការក្រសោបយកចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅពីវាគ្មិនកិត្តិយសចំនួន ២ រូប គឺ លោក Sovannprina Kiet និង អ្នកនាង Socheata Sueng ដែលជាអ្នកជំនាញ និងមានបទពិសោធន៍យ៉ាងសម្បូរបែបក្នុងវិស័យសហគ្រាស ការវិនិយោគ និងការបង្កើតមាតិកាឌីជីថល។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លឹបសិក្សាធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (PBAFC) បានររៀបចំកម្មវិធី BAF Forum 3.0 ក្រោមប្រធានបទ «កសាងទ្រព្យសម្បត្តិរបស់អ្នកក្នុងវ័យ ២០ ឆ្នាំ (Building Wealth in Your 20s)» នៅក្នុងបរិវេណសាកលវិទ្យាល័យផ្ទាល់ ដោយទទួលបានលទ្ធផលយ៉ាងផ្លែផ្កា និងការគាំទ្រយ៉ាងកុះករ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងជំរុញឱ្យយុវជនកម្ពុជាចេះរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់អនាគត។ តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង វាគ្មិនទាំងពីរបានផ្តល់នូវទស្សនៈ និងគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងវិធីសាស្ត្របង្កើតឱកាសអភិវឌ្ឍអាជីពក្នុងយុគសម័យឌីជីថល ធ្វើឱ្យអ្នកចូលរួមទទួលបានការបំផុសគំនិត និងភាពជឿជាក់ក្នុងការរៀបចំអនាគតរបស់ខ្លួន។ មិនតែប៉ុណ្ណោះ វេទិកានេះក៏បានបើកឱកាសឱ្យសិស្ស-និស្សិតមកពីគ្រឹះស្ថានអប់រំផ្សេងៗ បានសួរសំណួរ ផ្លាស់ប្តូរទស្សនៈ និងបង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំនាញផងដែរ។ គួរបញ្ជាក់ថា កម្មវិធី BAF Forum ត្រូវបានរៀបចំឡើងជាលើកទី៣ ហើយ ដោយនៅតែបន្តបេសកកម្មយ៉ាងមុតមាំក្នុងការផ្សារភ្ជាប់ចំណេះដឹងក្នុងថ្នាក់រៀនទៅនឹងការអនុវត្តជាក់ស្តែង និងលើកកម្ពស់វប្បធម៌នៃការសិក្សាអំពីហិរញ្ញវត្ថុក្នុងចំណោមយុវជន។ ភាពជោគជ័យនៃការរៀបចំកម្មវិធី BAF Forum 3.0 នេះ អាចសម្រេចទៅបានដោយសារមានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី ដេប៉ាតឺម៉ង់ធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្នុងនាមជាអ្នកឧបត្ថម្ភថវិកា (Gold Sponsor) ព្រមទាំងមានការចូលរួមឧបត្ថម្ភជាសម្ភារ (In-kind Sponsors) ពីសំណាក់ Bakeology Phnom Penh និង THE COLLECTOR LOUNGE។ កម្មវិធី BAF Forum 3.0 បានបញ្ចប់ទៅដោយបន្សល់ទុកនូវទស្សនៈវិជ្ជមាន និងការកោតសរសើរជាច្រើនពីសំណាក់អ្នកចូលរួម។ ក្លឹបសិក្សាធនាគារ និងហិរញ្ញវត្ថុ (PBAFC) សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងចំណេះដឹង និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុដល់យុវជនកម្ពុជា ដើម្បីកសាងអនាគតមួយប្រកបដោយស្ថិរភាព និងភាពជោគជ័យ៕⁩
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2026, 06:14 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តព្រៃវែង៖ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកអភិសន្តិបណ្ឌិត និងលោកស្រី បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 04:08 PM, ចំនួនអ្នកអានៈ​ 1ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សាការតា លោកប្រធានាធិបតីឥណ្ឌូណេស៉ី Prabowo Subianto និយាយថាលោកបានទទួលយកការសុំលាលែងនេះ។ អនុប្រធានជាន់ខ្ពស់របស់ធនាគារកណ្តាល គឺលោកស្រី Destry Damayanti ត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ន។ លោកស្រី Destry បាននិយាយថា លោក Perry លាលែងពីតំណែង ដោយសារតែហេតុផលផ្ទាល់ខ្លួន។ រដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 12:45 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖នៅក្នុងដំណើរការនៃកម្មវិធី អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការសំណេះសំណាល ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ការបង្កើតអាជីវកម្ម និងវិធីសាស្ត្រកសាងទ្រព្យសម្បត្តិ។ លើសពីនេះ អ្នកចូលរួមក៏ទទួលបានឱកាសដ៏ល្អក្នុងការក្រស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 12:37 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់លើកទី២ ប្រចាំខែកក្កដា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នាវេលាម៉ោង០៩៖០០នាទីព្រឹក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះតទៅ តាមប្រព័ន្ធធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 12:31 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តឧត្តរមានជ័យ៖ ការវិលត្រឡប់មកវិញនេះ គឺជាសញ្ញានៃការតស៊ូដើម្បីចាប់ផ្តើមរកចំណូលចិញ្ចឹមជីវិតឡើងវិញ ទោះបីជាគាត់ដឹងថាស្ថានភាពសុវត្ថិភាពនៅតំបន់នោះមិនទាន់មានភាពល្អប្រសើរពេញលេញក៏ដោយ។ ម្ចាស់គ្លីនិកព្យាបាលធ្មេញតែមួយគត់ ដែលមានទីតាំងនៅផ្សារថ្មីអូរស្មាច់ ខេត្តឧត្តរមានជ័យ បានសម្រេចចិត្តដ៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:46 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖មហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ បានរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យស្អាតជាប់ជាប្រចាំ។ នៅយប់ថ្ងៃទី២៦ ខែកក្កដា ផ្លូវថ្មើរជើងចតុមុខ (Walk Street) មានបងប្អូនប្រជាពលរដ្ឋប្រមាណ ១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:41 AM, ចំនួនអ្នកអានៈ​ 37ដង
គម្រោងមជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពផលិតថាមពលរហូតដល់ ១០ ជីហ្កាវ៉ាត់នេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនថាមពលចំណុះឱ្យបុត្រសម្ព័ន្ធរបស់ SoftBank។ ការវិនិយោគសរុបនៃគម្រោងនេះ ត្រូវគេប្រ៉ាន់ប្រមាណថាអាចនឹងកើនឡើងលើសពី ៥០០ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:38 AM, ចំនួនអ្នកអានៈ​ 29ដង
លោក ម៉ៃ វ៉ាល់ត៍ (Mike Waltz) បានប្រាប់កម្មវិធី "Fox News Sunday" ថា «គាត់ (លោក ត្រាំ) កំពុងទុកពេលវេលា និងលំហខ្លះៗសម្រាប់ការពិភាក្សាចរចា»។ ទោះបីជាលោក វ៉ាល់ត៍ មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចានេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ ពិតជាមានភាពស្ងប់ស្ងាត់មែននៅចុងសប្តាហ៍នេះ។ មន្ទីរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:37 AM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:29 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងដដែល កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៤០ µg/m3 ដែលទាបជាងស្តង់ដារកំណត់ ៥០ µg/m3 យ៉ាងច្រើន។ ផ្អែកលើទិន្នន័យនេះ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិត "ល្អណាស់" ដែលបង្ហាញពីបរិយាកាសស្អាត និងមានសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ។ ក្រសួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:25 AM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តព្រះវិហារ៖ ការដកហូតនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការរាយការណ៍ និងការផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក Ma Chetra អំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់។នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានធ្វើការដកហូតឈើលេខ២ ប្រភេទក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:22 AM, ចំនួនអ្នកអានៈ​ 35ដង
នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់អាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន អាស៊ានបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការបន្តការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសន្ទនាដើម្បីឆ្ពោះទៅសម្រេចឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:18 AM, ចំនួនអ្នកអានៈ​ 16ដង
បន្ទាប់ពីបើកយុទ្ធនាការទម្លាក់គ្រាប់បែក១៣យប់ជាប់ៗគ្នាលើអ៉ីរ៉ង់ មន្ទីរបញ្ចកោណបានផ្អាកយុទ្ធនាការរបស់ខ្លួនកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយមិនមានការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកត្រូវបានរាយការណ៍នោះទេកាលពីថ្ងៃសៅរ៍ ឬក៏ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ចំណែក អ៉ីរ៉ង់វិញដែលបានវាយប្រហារស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:16 AM, ចំនួនអ្នកអានៈ​ 38ដង
លោក Hernandez ដែលបានកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាស ២អាណត្តិជាប់ៗគ្នាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Palmerola ស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រពីភាគពាយព្យរដ្ឋធានីតេហ្គូស៊ីហ្កាល់ប៉ា តាមរយៈជើងហោះហើរឯកជន។ លោក Hernandez ត្រូវបានទទួលស្វាគមន៍ដោយសមាជិកគ្រួសាររបស់លោក ក្នុងនោះរួមម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:10 AM, ចំនួនអ្នកអានៈ​ 12ដង
១គ្រាប់របស់កីឡាករនិម្មិតរូបជប៉ុន Miura នេះដែរ ក្រោយខកខានរកបានគ្រាប់បំប៉ោងសំណាញ់ទីជិត ៤ឆ្នាំមកនេះ គឺបានកើតឡើងនៅនាទី៥២ នៅពេលក្រុម Fukushima បានយកឈ្នះគូប្រជែង Iwaki Furukawa ៧-០ ក្នុងពានរង្វាន់ Emspaneror’s Cuspan 2026 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ Kazuyoshi Miura ដែលត្រូវបានសហព័ន្ធបាល់ទាត់ FIFA ចាត់ទុកជាកីឡាករចាស់ជាងគេលើលោកនា ពេលបច្ចុប្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 939 នាក់
ម្សិលមិញ : 937 នាក់
សរុបទាំងអស់ : 11419696 នាក់