| អ៉ីរ៉ង់នឹងឈប់វាយប្រហារ ដរាបណាសហរដ្ឋអាមេរិកឈប់ទម្លាក់គ្រាប់បែក |
|
| ចុះថ្ងៃទី: 27-07-2026, 11:18 AM, ចំនួនអ្នកអានៈ 17ដង |
|
|
បន្ទាប់ពីបើកយុទ្ធនាការទម្លាក់គ្រាប់បែក១៣យប់ជាប់ៗគ្នាលើអ៉ីរ៉ង់ មន្ទីរបញ្ចកោណបានផ្អាកយុទ្ធនាការរបស់ខ្លួនកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយមិនមានការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកត្រូវបានរាយការណ៍នោះទេកាលពីថ្ងៃសៅរ៍ ឬក៏ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ចំណែក អ៉ីរ៉ង់វិញដែលបានវាយប្រហារសងសឹកទៅនឹងការវាយប្រហារជារៀងរាល់យប់ពីសហរដ្ឋអាមេរិក តាមរយៈការវាយប្រហារលើប្រទេសក្បែរខាងដែលមានមូលដ្ឋានទ័ពអាមេរិក ក៏មិនបានបើកការវាយប្រហារណាមួយដែរក្នុងពេល ២ថ្ងៃមកនេះ។ មន្ត្រីអ៉ីរ៉ង់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថាគោលជំហររបស់អ៉ីរ៉ង់នៅតែដដែល គឺភ្នែកទល់ភ្នែក ពោលបើសហរដ្ឋអាមេរិកវាយអ៉ីរ៉ង់ អ៉ីរ៉ងនឹងសងសកវិញ ហើយបើការវាយប្រហារត្រូវបានបញ្ឈប់ អ៉ីរ៉ង់ក៏នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដូចគ្នាដែរ។
មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួន ដរាបណាសហរដ្ឋអាមេរិកធ្វើដូចគ្នានេះដែរ។ ការវិវត្តចុងក្រោយបំផុតនេះកើតមានឡើង ខណៈសហរដ្ឋអាមេរិកបានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែក បន្ទាប់ពីក្រុមទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់រូបលោកថាសហរដ្ឋអាមេរិកជិតអស់គោលដៅដែលត្រូវវាយប្រហារ និងបង្ហាញការព្រួយបារម្ភពីការថយចុះស្ដុកអាវុធ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានប្រាប់ទូរទស្សន៍អាមេរិក Fox News និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សេងទៀតថាលោក ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហាររបស់សហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យមានពេលវេលាបន្ថែមសម្រាប់ការទូត។ ការសម្រេចចិត្តនេះកើតមានឡើងក្រោយក្រុមមន្ត្រីអាមេរិកបានព្រមានថាយុទ្ធនាការទម្លាក់គ្រាប់បែក អស់ពេល ២សប្ដាហ៍ដែលមានគោលដៅកំញើញទប់ស្កាត់កុំឱ្យអ៉ីរ៉ង់បើកការវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងច្រកសមុទ្រ Hormuz ជិតអស់គោលដៅដែលត្រូវវាយប្រហារ និងព្រួយបារម្ភពីការថយចុះស្ដុកអាវុធ។
ការចាប់ផ្ដើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញនៅតែជាជម្រើសមួយសម្រាប់សហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា នាយកឧត្តមសេនីយ៍ លោក Dan Caine ជានាយសេនាធិការចម្រុះកងទ័ពអាមេរិក ត្រូវបានរាយការណ៍បានប្រាប់លោក ត្រាំ ជាលក្ខណៈឯកជនថាការបន្តទម្លាក់គ្រាប់បែក លើអ៉ីរ៉ង់អាចនឹងធ្វើឱ្យស្ដុកអាវុធថយចុះ ជាពិសេសគឺគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការិយាល័យរបស់លោក Dan Caine និងទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកជាទម្លាប់ មិនដែលធ្វើអត្ថាធិប្បាយអ្វីលើការផ្ដល់យោបល់ជាលក្ខណៈឯកជនរបស់ពួកគេនោះទេ។
យ៉ាងណាក៏ដោយ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC លោក Waltz បាននិយាយថាយោធាអាមេរិកមានអ្វីៗគ្រប់យ៉ាងដែលខ្លួនត្រូវការ។ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថានៅពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ឡើងកាន់តំណែង ស្ដុកអាវុធក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិកបានថយចុះរួចទៅហើយ នៅក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិនមកម្ល៉េះ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-07-2026, 06:14 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តព្រៃវែង៖ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកអភិសន្តិបណ្ឌិត និងលោកស្រី បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 04:08 PM, ចំនួនអ្នកអានៈ 1ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សាការតា លោកប្រធានាធិបតីឥណ្ឌូណេស៉ី Prabowo Subianto និយាយថាលោកបានទទួលយកការសុំលាលែងនេះ។ អនុប្រធានជាន់ខ្ពស់របស់ធនាគារកណ្តាល គឺលោកស្រី Destry Damayanti ត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ន។ លោកស្រី Destry បាននិយាយថា លោក Perry លាលែងពីតំណែង ដោយសារតែហេតុផលផ្ទាល់ខ្លួន។
រដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 12:45 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖នៅក្នុងដំណើរការនៃកម្មវិធី អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការសំណេះសំណាល ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ការបង្កើតអាជីវកម្ម និងវិធីសាស្ត្រកសាងទ្រព្យសម្បត្តិ។ លើសពីនេះ អ្នកចូលរួមក៏ទទួលបានឱកាសដ៏ល្អក្នុងការក្រស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 12:37 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់លើកទី២ ប្រចាំខែកក្កដា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នាវេលាម៉ោង០៩៖០០នាទីព្រឹក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះតទៅ តាមប្រព័ន្ធធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 12:31 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តឧត្តរមានជ័យ៖ ការវិលត្រឡប់មកវិញនេះ គឺជាសញ្ញានៃការតស៊ូដើម្បីចាប់ផ្តើមរកចំណូលចិញ្ចឹមជីវិតឡើងវិញ ទោះបីជាគាត់ដឹងថាស្ថានភាពសុវត្ថិភាពនៅតំបន់នោះមិនទាន់មានភាពល្អប្រសើរពេញលេញក៏ដោយ។
ម្ចាស់គ្លីនិកព្យាបាលធ្មេញតែមួយគត់ ដែលមានទីតាំងនៅផ្សារថ្មីអូរស្មាច់ ខេត្តឧត្តរមានជ័យ បានសម្រេចចិត្តដ៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:46 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖មហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ បានរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យស្អាតជាប់ជាប្រចាំ។
នៅយប់ថ្ងៃទី២៦ ខែកក្កដា ផ្លូវថ្មើរជើងចតុមុខ (Walk Street) មានបងប្អូនប្រជាពលរដ្ឋប្រមាណ ១
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:41 AM, ចំនួនអ្នកអានៈ 37ដង
គម្រោងមជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពផលិតថាមពលរហូតដល់ ១០ ជីហ្កាវ៉ាត់នេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនថាមពលចំណុះឱ្យបុត្រសម្ព័ន្ធរបស់ SoftBank។ ការវិនិយោគសរុបនៃគម្រោងនេះ ត្រូវគេប្រ៉ាន់ប្រមាណថាអាចនឹងកើនឡើងលើសពី ៥០០ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:38 AM, ចំនួនអ្នកអានៈ 29ដង
លោក ម៉ៃ វ៉ាល់ត៍ (Mike Waltz) បានប្រាប់កម្មវិធី "Fox News Sunday" ថា «គាត់ (លោក ត្រាំ) កំពុងទុកពេលវេលា និងលំហខ្លះៗសម្រាប់ការពិភាក្សាចរចា»។ ទោះបីជាលោក វ៉ាល់ត៍ មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចានេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ ពិតជាមានភាពស្ងប់ស្ងាត់មែននៅចុងសប្តាហ៍នេះ។ មន្ទីរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:37 AM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:29 AM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងដដែល កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៤០ µg/m3 ដែលទាបជាងស្តង់ដារកំណត់ ៥០ µg/m3 យ៉ាងច្រើន។ ផ្អែកលើទិន្នន័យនេះ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិត "ល្អណាស់" ដែលបង្ហាញពីបរិយាកាសស្អាត និងមានសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ។
ក្រសួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:25 AM, ចំនួនអ្នកអានៈ 10ដង
ខេត្តព្រះវិហារ៖ ការដកហូតនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការរាយការណ៍ និងការផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក Ma Chetra អំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់។នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានធ្វើការដកហូតឈើលេខ២ ប្រភេទក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:22 AM, ចំនួនអ្នកអានៈ 36ដង
នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់អាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន អាស៊ានបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការបន្តការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសន្ទនាដើម្បីឆ្ពោះទៅសម្រេចឱ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:18 AM, ចំនួនអ្នកអានៈ 17ដង
បន្ទាប់ពីបើកយុទ្ធនាការទម្លាក់គ្រាប់បែក១៣យប់ជាប់ៗគ្នាលើអ៉ីរ៉ង់ មន្ទីរបញ្ចកោណបានផ្អាកយុទ្ធនាការរបស់ខ្លួនកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយមិនមានការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកត្រូវបានរាយការណ៍នោះទេកាលពីថ្ងៃសៅរ៍ ឬក៏ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ចំណែក អ៉ីរ៉ង់វិញដែលបានវាយប្រហារស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:16 AM, ចំនួនអ្នកអានៈ 38ដង
លោក Hernandez ដែលបានកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាស ២អាណត្តិជាប់ៗគ្នាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Palmerola ស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រពីភាគពាយព្យរដ្ឋធានីតេហ្គូស៊ីហ្កាល់ប៉ា តាមរយៈជើងហោះហើរឯកជន។ លោក Hernandez ត្រូវបានទទួលស្វាគមន៍ដោយសមាជិកគ្រួសាររបស់លោក ក្នុងនោះរួមម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-07-2026, 11:10 AM, ចំនួនអ្នកអានៈ 12ដង
១គ្រាប់របស់កីឡាករនិម្មិតរូបជប៉ុន Miura នេះដែរ ក្រោយខកខានរកបានគ្រាប់បំប៉ោងសំណាញ់ទីជិត ៤ឆ្នាំមកនេះ គឺបានកើតឡើងនៅនាទី៥២ នៅពេលក្រុម Fukushima បានយកឈ្នះគូប្រជែង Iwaki Furukawa ៧-០ ក្នុងពានរង្វាន់ Emspaneror’s Cuspan 2026 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
Kazuyoshi Miura ដែលត្រូវបានសហព័ន្ធបាល់ទាត់ FIFA ចាត់ទុកជាកីឡាករចាស់ជាងគេលើលោកនា ពេលបច្ចុប្
 ព័ត៌មានលម្អិត
|
|
|