KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្ត នៅខេត្តកណ្តាល
ចុះថ្ងៃទី: 26-07-2026, 08:10 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រង ភាគហ៊ុន ១០០% ដោយ ជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេស ដល់យុវជនខ្មែរជំនាន់ក្រោយ។ លើសពីនេះគឺចូលរួមអភិវឌ្ឍធនធានមនុស្ស បង្កើតបុគ្គលិកជំនាញ និងឱកាសការងាររាប់រយកន្លែងសម្រាប់ សហគមន៌យើងផងដែរ។ នេះជាការថ្លែងរបស់អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KNN GROUP ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ដែលប្រារព្ធឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ទើប KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក។ ពិធីដ៏ឱឡារឹកនេះ ទទួលបានការផ្តល់កិត្តិយសចូលរួមជាអធិបតីភាពដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានសម្តែងនូវការអបអរសាទរ ចំពោះការសម្រេចចិត្តវិនិយោគដ៏ធំសម្បើមនេះ នៅក្នុងតំបន់ដែលនឹងចូលរួមចំណែកយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល KNN Group និងលោកស្រី, គណៈគ្រប់គ្រងជាន់ខ្ពស់, បុគ្គលិក, ដៃគូអាជីវកម្ម, អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ជា វុទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុន KNN GROUP ដែលបានជឿជាក់លើរដ្ឋាភិបាលកម្ពុជា និងសូមអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធានាឲ្យគម្រោងនេះអនុវត្តបានដោយរលូន និងទទួលបានជោគជ័យស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលសម្តេចបានគូសបញ្ជាថា កម្ពុជាមិនមែនចង់បានតែការវិនិយោគនោះទេ តែក៏ចង់បានភាពរីកចម្រើននៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ»។ គម្រោងរោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន៖ រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។ ចំណុចពិសេសរបស់រោងចក្រនេះ គឺការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ (AGV) នៅគ្រប់ដំណាក់កាលផលិត ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពជាក់លាក់ខ្ពស់។ ក្រៅពីខ្សែសង្វាក់ផលិតកម្មដ៏ទំនើប KNN Group ក៏បានវិនិយោគលើផ្លូវសាកល្បងរថយន្ត (Test Track) ប្រវែង ១,៣៣៥ ម៉ែត្រ ដែលជាផ្លូវសាកល្បងវែងតាមស្តង់ដារអន្តរជាតិ ដើម្បីធ្វើតេស្តគុណភាពរថយន្តគ្រប់គ្រឿងមុនពេលបញ្ជូនទៅដល់ដៃអតិថិជន។ លើសពីនេះ រោងចក្រផ្តោតសំខាន់លើនិរន្តរភាពបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត (Green Energy) និងបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករថ្មីដ៏សំខាន់មួយទៀត ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ខេត្តកណ្តាលឱ្យមានសន្ទុះកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនគុណភាពធនធានមនុស្ស លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រាក់ចំណូលគ្រួសារ ទាំងនេះសុទ្ធតែស្រប តាមផែនការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញឧស្សាហកម្មក្នុងស្រុក។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 713 713៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2026, 06:14 PM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តព្រៃវែង៖ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកអភិសន្តិបណ្ឌិត និងលោកស្រី បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 04:08 PM, ចំនួនអ្នកអានៈ​ 2ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សាការតា លោកប្រធានាធិបតីឥណ្ឌូណេស៉ី Prabowo Subianto និយាយថាលោកបានទទួលយកការសុំលាលែងនេះ។ អនុប្រធានជាន់ខ្ពស់របស់ធនាគារកណ្តាល គឺលោកស្រី Destry Damayanti ត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ន។ លោកស្រី Destry បាននិយាយថា លោក Perry លាលែងពីតំណែង ដោយសារតែហេតុផលផ្ទាល់ខ្លួន។ រដ្ឋមន្រ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 12:45 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖នៅក្នុងដំណើរការនៃកម្មវិធី អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការសំណេះសំណាល ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ គោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ការបង្កើតអាជីវកម្ម និងវិធីសាស្ត្រកសាងទ្រព្យសម្បត្តិ។ លើសពីនេះ អ្នកចូលរួមក៏ទទួលបានឱកាសដ៏ល្អក្នុងការក្រស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 12:37 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់លើកទី២ ប្រចាំខែកក្កដា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នាវេលាម៉ោង០៩៖០០នាទីព្រឹក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះតទៅ តាមប្រព័ន្ធធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 12:31 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តឧត្តរមានជ័យ៖ ការវិលត្រឡប់មកវិញនេះ គឺជាសញ្ញានៃការតស៊ូដើម្បីចាប់ផ្តើមរកចំណូលចិញ្ចឹមជីវិតឡើងវិញ ទោះបីជាគាត់ដឹងថាស្ថានភាពសុវត្ថិភាពនៅតំបន់នោះមិនទាន់មានភាពល្អប្រសើរពេញលេញក៏ដោយ។ ម្ចាស់គ្លីនិកព្យាបាលធ្មេញតែមួយគត់ ដែលមានទីតាំងនៅផ្សារថ្មីអូរស្មាច់ ខេត្តឧត្តរមានជ័យ បានសម្រេចចិត្តដ៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:46 AM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖មហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ បានរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យស្អាតជាប់ជាប្រចាំ។ នៅយប់ថ្ងៃទី២៦ ខែកក្កដា ផ្លូវថ្មើរជើងចតុមុខ (Walk Street) មានបងប្អូនប្រជាពលរដ្ឋប្រមាណ ១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:41 AM, ចំនួនអ្នកអានៈ​ 37ដង
គម្រោងមជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពផលិតថាមពលរហូតដល់ ១០ ជីហ្កាវ៉ាត់នេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនថាមពលចំណុះឱ្យបុត្រសម្ព័ន្ធរបស់ SoftBank។ ការវិនិយោគសរុបនៃគម្រោងនេះ ត្រូវគេប្រ៉ាន់ប្រមាណថាអាចនឹងកើនឡើងលើសពី ៥០០ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:38 AM, ចំនួនអ្នកអានៈ​ 29ដង
លោក ម៉ៃ វ៉ាល់ត៍ (Mike Waltz) បានប្រាប់កម្មវិធី "Fox News Sunday" ថា «គាត់ (លោក ត្រាំ) កំពុងទុកពេលវេលា និងលំហខ្លះៗសម្រាប់ការពិភាក្សាចរចា»។ ទោះបីជាលោក វ៉ាល់ត៍ មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចានេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ ពិតជាមានភាពស្ងប់ស្ងាត់មែននៅចុងសប្តាហ៍នេះ។ មន្ទីរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:37 AM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:29 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងដដែល កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៤០ µg/m3 ដែលទាបជាងស្តង់ដារកំណត់ ៥០ µg/m3 យ៉ាងច្រើន។ ផ្អែកលើទិន្នន័យនេះ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិត "ល្អណាស់" ដែលបង្ហាញពីបរិយាកាសស្អាត និងមានសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ។ ក្រសួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:25 AM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តព្រះវិហារ៖ ការដកហូតនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការរាយការណ៍ និងការផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក Ma Chetra អំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់។នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានធ្វើការដកហូតឈើលេខ២ ប្រភេទក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:22 AM, ចំនួនអ្នកអានៈ​ 36ដង
នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់អាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន អាស៊ានបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការបន្តការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសន្ទនាដើម្បីឆ្ពោះទៅសម្រេចឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:18 AM, ចំនួនអ្នកអានៈ​ 17ដង
បន្ទាប់ពីបើកយុទ្ធនាការទម្លាក់គ្រាប់បែក១៣យប់ជាប់ៗគ្នាលើអ៉ីរ៉ង់ មន្ទីរបញ្ចកោណបានផ្អាកយុទ្ធនាការរបស់ខ្លួនកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយមិនមានការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកត្រូវបានរាយការណ៍នោះទេកាលពីថ្ងៃសៅរ៍ ឬក៏ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ចំណែក អ៉ីរ៉ង់វិញដែលបានវាយប្រហារស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:16 AM, ចំនួនអ្នកអានៈ​ 38ដង
លោក Hernandez ដែលបានកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាស ២អាណត្តិជាប់ៗគ្នាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Palmerola ស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រពីភាគពាយព្យរដ្ឋធានីតេហ្គូស៊ីហ្កាល់ប៉ា តាមរយៈជើងហោះហើរឯកជន។ លោក Hernandez ត្រូវបានទទួលស្វាគមន៍ដោយសមាជិកគ្រួសាររបស់លោក ក្នុងនោះរួមម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2026, 11:10 AM, ចំនួនអ្នកអានៈ​ 12ដង
១គ្រាប់របស់កីឡាករនិម្មិតរូបជប៉ុន Miura នេះដែរ ក្រោយខកខានរកបានគ្រាប់បំប៉ោងសំណាញ់ទីជិត ៤ឆ្នាំមកនេះ គឺបានកើតឡើងនៅនាទី៥២ នៅពេលក្រុម Fukushima បានយកឈ្នះគូប្រជែង Iwaki Furukawa ៧-០ ក្នុងពានរង្វាន់ Emspaneror’s Cuspan 2026 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ Kazuyoshi Miura ដែលត្រូវបានសហព័ន្ធបាល់ទាត់ FIFA ចាត់ទុកជាកីឡាករចាស់ជាងគេលើលោកនា ពេលបច្ចុប្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 340 នាក់
ម្សិលមិញ : 957 នាក់
សរុបទាំងអស់ : 11420074 នាក់