| គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និង មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នាំយកអំណោយជូនជនភៀសសឹក នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្វែងយល់ពីតម្រូវការជំនួយមនុស្សធម៌នៅខេត្តបាត់ដំបង |
|
| ចុះថ្ងៃទី: 26-06-2026, 12:27 PM, ចំនួនអ្នកអានៈ 30ដង |
|
|
ខេត្តឧត្តរមានជ័យ៖ នៅក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោក បណ្ឌិត ធន វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន ក្មួយៗ និងចៅៗទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរៈយុទ្ធជននៅគ្រប់ទីកន្លែង។
គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជូនប្រជាជនភៀសសឹកមកពីស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ស្រុកអន្លុងវែង ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ចំនួន ៥០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពរបស់ជនភៀសសឹក នៅវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ប្រធានគណៈកម្មការទី១០លោក ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង ក៏ដូចជាយើងខ្ញុំទាំងអស់គ្នា ពិតជាយល់ច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់ដែលកើតចេញពីការបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើន និងសហាវព្រៃផ្សៃបំផុតរបស់កងទ័ពថៃមកលើមាតុភូមិកម្ពុជាយើង។ ឯកឧត្តមប្រធាន និងគណៈប្រតិភូ នឹងខិតខំកៀរគរជំនួយមនុស្សធម៌មកជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនថែមទៀត។
ក្នុងឳកាសនោះ លោក គីម ជុងណាម ក្នុងនាមប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីរំជួលចិត្ត អាណិតអាសូរដល់ប្រជនភៀសសឹកទាំងអស់ ជាពិសេសក្មេងតូចៗដែលត្រូវការការថែរក្សានិងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងទទួលបាននូវការអប់រំយ៉ាងល្អ ប្រែជាត្រូវភៀសសឹកពីលំនៅដ្ឋានដ៏កក់ក្តៅ។ លោកប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានមកឃើញផ្ទាល់ភ្នែក និងស្វែងយល់យ៉ាងច្បាស់ពីតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាជនភៀសសឹក។ ពេលត្រឡប់ទៅប្រទេសកូរ៉េវិញ លោកប្រធាននឹងខិតខំរៀបចំជំនួយមនុស្សធម៌ដែលស្របនឹងតម្រូវការចាំបាច់របស់បងប្អូន ហើយផ្ញើជូនដល់បងប្អូនឱ្យលឿនតាមដែលអាចធ្វើបាន។
នារសៀលថ្ងៃដដែល គណៈប្រតិភូទាំងពីរ បានបន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីតម្រូវការជំនួយមនុស្សធម៌ ដែលត្រូវប្រើប្រាស់ចាំបាច់ក្នុងការចូលរួមលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជនខេត្តបាត់ដំបងឱ្យបានកាន់តែប្រសើរ។
សូមរំលឹកថា ព្រឹទ្ធសភា តាមរយៈគណៈកម្មការទី១០ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការផ្តល់ជំនួយមនុស្សធម៌ ក្នុងទំហំទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ (២០២៦-២០៣១)។
តបតាមការអញ្ជើញរបស់លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែងសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារមនុស្សធម៌រយៈពេល ៧ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងទទួលការបំពាក់គ្រឿងឥស្សរិយយស, ចុះអនុស្សរណៈបន្ថែមជាមួយគណៈកម្មការទី១០ ព្រឹទ្ធសភា ក្នុងទំហំទឹកប្រាក់ ១៥លានដុល្លាអាមេរិក ដើម្បីជួយដល់ប្រជាជនក្រីក្រ និងជនងាយគ្រោះនៅខេត្តកែប ខេត្តព្រៃវែង និងខេត្តបាត់ដំបង ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនដល់មណ្ឌលកុមារកំព្រានៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងប្រជានភៀសសឹកនៅខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ មូលនិធិចែករំលែកសង្គ្រោះជីវិតកលនៃសាធារណរដ្ឋកូរ៉េ បានប្រគល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជនក្រីក្រកម្ពុជា ចំនួន ២២លើក ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៤លានដុល្លារអាមេរិក៕



















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:20 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។
ផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានដូចខាងក្រោម៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:16 AM, ចំនួនអ្នកអានៈ 0ដង
លោក អ៊ីវ៉ាណូវ គឺជាសមាជិកដ៏សំខាន់នៃក្រុម «បុរសខ្លាំង» (Siloviki) របស់រុស្ស៊ី ដែលលោកបានកសាងកេរ្តិ៍ឈ្មោះពីស្ថាប័នសន្តិសុខសូវៀត KGB ដូចលោក ពូទីន ដែរ ហើយលោកមានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលលោក ពូទីន ឡើងកាន់អំណាច។ មរណភាពរបស់លោក ត្រូវបានប្រកាសដំបូងដោយលីគកីឡាបាល់បោះ VTB United League ដែលលោកជាប្រធានកិត្តិយស មុនពេលវិមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:14 AM, ចំនួនអ្នកអានៈ 0ដង
ក្រៅពីអ្នកស្លាប់ រដ្ឋាភិបាលក៏បានបញ្ជាក់ថាមានមនុស្ស ២,៩៨០នាក់បានរងរបួសផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដ៏កក្រើកនេះ បានវាយប្រហារនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីការ៉ាកាស (Caracas) កាលពីថ្ងៃពុធ។ ក្រុមសង្គ្រោះ ទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ និងប្រជាពលរដ្ឋ បានធ្វើការទាំងយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:11 AM, ចំនួនអ្នកអានៈ 0ដង
ប៉ុន្មាននាទីក្រោយមក អាជ្ញាធរបានប្រកាសថាស្ថានភាពមានសុវត្ថិភាពជាធម្មតាវិញ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការប្រកាសអាសន្ននេះឡើយ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសអាសន្នដំបូងនៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច (ម៉ោងក្នុងតំបន់) នោះទេ។
អាជ្ញាធរនៃប្រទេសអេមីរ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:10 AM, ចំនួនអ្នកអានៈ 0ដង
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ 51ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ 3ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 04:09 PM, ចំនួនអ្នកអានៈ 42ដង
ខេត្តកណ្ដាល៖ នេះបើតាមការឲ្យដឹងពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ករណីក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចបង្អើលអ្នកភូម
 ព័ត៌មានលម្អិត
|
|
|