ជប៉ុន ផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ចុះថ្ងៃទី: 18-06-2026, 03:07 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ លោកមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន ជាពិសេសលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាមដានស្ថានការណ៍ អំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសសឹក និងអតីតពលករ។ ការបន្តកិច្ចសហការ រវាងរដ្ឋាភិបាលជប៉ុន អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជានាថ្ងៃនេះ គឺជាសក្ខីភាពដ៏មានអានុភាពនៃចក្ខុវិស័យ ដែលបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដ៏រឹងមាំរួមគ្នាក្នុងការការពារសេចក្តីថ្លៃថ្នូរ លើកកម្ពស់ការងារសមរម្យ និងធានាថា «គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ក្នុងដំណើរឆ្ពោះទៅរកវិបុលភាពរបស់យើងនោះឡើយ»។ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាសមិទ្ធផលដ៏មានអត្ថន័យមួយ ក្នុងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងអង្គការសហប្រជាជាតិ (UN) ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ពីវិបត្តិតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ តាមរយៈការឆ្លើយតបប្រកបដោយបរិយាបន្ន គណនេយ្យភាព និងពហុវិស័យ ក្នុងទិសដៅគាំទ្រពួកគាត់ក្នុងដំណាក់កាលស្តារឡើងវិញដ៏លំបាកនេះ។ នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលគាំទ្រថវិកាសប្បុរសធម៌បន្ថែមនេះ ដោយឯកឧត្តមគូសបញ្ជាក់ថា គោលបំណងស្នូលនៃគម្រោងដែលអនុវត្តដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការសហប្រជាជាតិសម្រាប់ស្ត្រី (UN Women) ដោយសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីការពារ និងលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូររបស់អតីតពលករ ព្រមទាំងសហគមន៍ដែលប្រឈមនឹងហានិភ័យដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារស្ត្រី និងកុមារីតាមរយៈការរួមគ្នាឆ្លើយតបរវាងក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍ក្នុងភាពជាដៃគូយូរអង្វែងជាមួយអង្គការសហប្រជាជាតិ និងសង្គមស៊ីវិល។ លោក ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីរក្សាស្ថិរភាព។ ជាក់ស្តែង អតីតពលករប្រមាណ ៦៥ម៉ឺននាក់ទទួលបានការងារធ្វើដែលក្នុងនោះប្រមាណ ៣៤ម៉ឺននាក់ តាមរយៈយន្តការសម្របសម្រួលរបស់ក្រសួង រួមទាំងការបង្កើតលេខទូរស័ព្ទ Hotline ១២៩៧ និងការរៀបចំពិព័រណ៍ និងវេទិកាការងារនៅទូទាំងប្រទេស។ ពួកគាត់ក៏ទទួលបានការបណ្តុះបណ្តាលជំនាញតាមរយៈកម្មវិធី TVET ជាពិសេសការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃផងដែរ។ លោករដ្ឋមន្រ្តីបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ តាមរយៈការបន្តកិច្ចសហការនេះ កម្ពុជានឹងអាចប្រែក្លាយបញ្ហានាពេលបច្ចុប្បន្ន ឱ្យទៅជាជោគជ័យនាពេលអនាគតដែលមានជំនាញកាន់តែប្រសើរ ការងារមានតម្លៃខ្ពស់ និងភាពធន់ដ៏រឹងមាំ។ លោកស្រី Sandra Bernklau តំណាងស្តីទីអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាតំណាងមូលនិធិ UNFPA បានសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាទទួលស្គាល់នូវភារកិច្ចដ៏សំខាន់របស់ ក្រសួងការងារ ចំពោះចំណាត់ការដ៏ឆាប់រហ័សក្នុងការសម្របសម្រួលឱ្យអតីតពលករជាច្រើនឱ្យទទួលបានការងារធ្វើក្នុងរយៈពេលដ៏ខ្លី។ លោកស្រីបានគូសបញ្ជាក់ពី សារៈសំខាន់នៃភាពជាដៃគូនេះដែលជាកត្តាស្នូលដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តរួមដោយធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ជាពិសេសបន្ទាប់ពីវិបត្តិ។ សម្រាប់ UN គម្រោងនេះមិនមែនគ្រាន់តែជាការឆ្លើយតបទៅនឹងវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដ៏សំខាន់មួយលើភាពធន់ដល់សហគមន៍ងាយរងគ្រោះផងដែរ។ សម្រាប់លោក អ៊ូអិណុ អាត់ស៊ូស៊ី គម្រោងនេះគឺជាការបន្តនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការជួយគាំទ្រដល់អតីតពលករ និងជនភៀសសឹក ក្នុងទម្រង់ផ្សេងៗ រួមទាំងការការពារស្ត្រី និងកុមារ ដែលជាតម្រូវការចាំបាច់សម្រាប់ក្រុមជនងាយរងគ្រោះ។ លោកសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ នឹងរួមចំណែកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រាលទុក្ខលំបាកដល់អតីតពលករ និងជនភៀសសឹក ហើយរដ្ឋាភិបាលជប៉ុន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ ដើម្បីគាំទ្រដល់ជនរងផលប៉ះពាល់ពីវិបត្តិព្រំដែននេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-06-2026, 03:20 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។ ផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានដូចខាងក្រោម៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:16 AM, ចំនួនអ្នកអានៈ​ 0ដង
លោក អ៊ីវ៉ាណូវ គឺជាសមាជិកដ៏សំខាន់នៃក្រុម «បុរសខ្លាំង» (Siloviki) របស់រុស្ស៊ី ដែលលោកបានកសាងកេរ្តិ៍ឈ្មោះពីស្ថាប័នសន្តិសុខសូវៀត KGB ដូចលោក ពូទីន ដែរ ហើយលោកមានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលលោក ពូទីន ឡើងកាន់អំណាច។ មរណភាពរបស់លោក ត្រូវបានប្រកាសដំបូងដោយលីគកីឡាបាល់បោះ VTB United League ដែលលោកជាប្រធានកិត្តិយស មុនពេលវិមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:14 AM, ចំនួនអ្នកអានៈ​ 0ដង
ក្រៅពីអ្នកស្លាប់ រដ្ឋាភិបាលក៏បានបញ្ជាក់ថាមានមនុស្ស ២,៩៨០នាក់បានរងរបួសផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដ៏កក្រើកនេះ បានវាយប្រហារនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីការ៉ាកាស (Caracas) កាលពីថ្ងៃពុធ។ ក្រុមសង្គ្រោះ ទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ និងប្រជាពលរដ្ឋ បានធ្វើការទាំងយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:11 AM, ចំនួនអ្នកអានៈ​ 0ដង
ប៉ុន្មាននាទីក្រោយមក អាជ្ញាធរបានប្រកាសថាស្ថានភាពមានសុវត្ថិភាពជាធម្មតាវិញ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការប្រកាសអាសន្ននេះឡើយ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសអាសន្នដំបូងនៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច (ម៉ោងក្នុងតំបន់) នោះទេ។ អាជ្ញាធរនៃប្រទេសអេមីរ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:10 AM, ចំនួនអ្នកអានៈ​ 0ដង
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ​ 51ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ​ 3ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:09 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តកណ្ដាល៖ នេះបើតាមការឲ្យដឹងពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ករណីក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចបង្អើលអ្នកភូម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 118 នាក់
ម្សិលមិញ : 1603 នាក់
សរុបទាំងអស់ : 11377137 នាក់