| កម្ពុជា បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់ របស់អ្នកប្រើប្រាស់ |
|
| ចុះថ្ងៃទី: 17-06-2026, 03:07 PM, ចំនួនអ្នកអានៈ 34ដង |
|
|
ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា បុគ្គលមានប្រជាប្រិយភាព និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។ យុទ្ធនាការនេះ មានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។
ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានសហការរៀបចំ ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។
តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះ ក៏នឹងរួមចំណែក ក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាផងដែរ។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា «ការបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនី ទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នាថ្ងៃនេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តយន្តការខាងលើឱ្យបានកាន់តែទូលំទូលាយ»។
លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ»។
លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសំណូមពរឱ្យក្រុមការងារបច្ចេកទេស ប្រតិបត្តិករទូរសព្ទចល័ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សហការគ្នាជំរុញយុទ្ធនាការនេះ ឱ្យបានទូលំទូលាយ និងត្រៀមដោះស្រាយរាល់បញ្ហាដែលអាចកើតមាន ព្រមទាំងរៀបចំសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតដោយផ្ទាល់ដល់ទីកន្លែង ដូចជានៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន រោងចក្រ សហគ្រាស និងទីប្រជុំជនជាដើម ដើម្បីអនុវត្តយុទ្ធនាការនេះឱ្យបានដោយជោគជ័យ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានសំណូមពរដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងបុគ្គលមានប្រជាប្រិយភាព សូមជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត អំពីយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ក៏ដូចជាជួយផលិតមាតិកាច្នៃប្រឌិតជាវីដេអូខ្លីៗ ឬសារអប់រំ ដែលងាយយល់ ងាយចាំ ដើម្បីពន្យល់ប្រជាពលរដ្ឋអំពីវិធីសាស្ត្រផ្ទៀងផ្ទាត់ និងសារៈសំខាន់ដ៏ធំធេងនៃការការពារខ្លួនពីក្រុមបោកប្រាស់។ ការផ្ទៀងផ្ទាត់លេខទូរសព្ទអ្នក បញ្ជាក់សុវត្ថិភាពផ្ទាល់ខ្លួន។
ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យធនាគារ និងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ពិធីនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្កើតជាក្របខ័ណ្ឌជាក់លាក់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន ព្រមទាំងដើម្បីរួមចំណែកការពារផលប្រយោជន៍អតិថិជនក្នុងការប្រើប្រាស់សេវាទូទាត់សងប្រាក់ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាព៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-08-2026, 04:51 AM, ចំនួនអ្នកអានៈ 19ដង
ខេត្តកំពង់ចាម៖ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលរៀបចំនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
ឆ្លៀតថ្ងៃអាទិត្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-08-2026, 04:38 AM, ចំនួនអ្នកអានៈ 25ដង
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្តួលរំលំរបបលោកស្រី ហាស៊ីណា និងបង្ខំឱ្យលោកស្រីរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន លោកស្រីកំពុងប្រឈមមុខនឹងទោសប្រហារជីវិតនៅបង់ក្លាដែស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-08-2026, 04:36 AM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាលើកទី៤ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួល ក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេស ប្រាសាទភ្នំដា ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-08-2026, 04:30 AM, ចំនួនអ្នកអានៈ 22ដង
ភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បានបង្ខំឱ្យជម្លៀសពលរដ្ឋចេញពីសហគមន៍តូចៗចំនួនពីរ ប៉ុន្តែបច្ចុប្បន្នមិនមានការគំរាមកំហែងដល់លំនៅឋានទៀតទេ។ អាជ្ញាធរក៏បានបញ្ជូនកម្លាំងជំនួយពីតំបន់ជិតខាង មកកាន់កោះនេះផងដែរ។ក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យ បានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅលើក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-08-2026, 04:27 AM, ចំនួនអ្នកអានៈ 42ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ បានធ្វើឡើងនៅវេលាម៉ោង ៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-08-2026, 04:22 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ តេង សារ៉ានី។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផុសផ្សព្វផ្សាយពីរឿងក្តីក្នុងគ្រួសារខ្លួន និងសុំអន្តរាគមន៍ពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 05:14 PM, ចំនួនអ្នកអានៈ 12ដង
ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 05:07 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នឹងរៀបចំសិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 05:04 PM, ចំនួនអ្នកអានៈ 35ដង
ក្នុងកិច្ចប្រជុំមួយចាក់ផ្សាយតាមទូរទស្សន៍ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Benjamin Paulus បានបញ្ជាក់ថាមនុស្ស ៣៦នាក់ក៏បានរងរបួសធ្ងន់ផងដែរនៅក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅខេត្ត East Nusa Tenggara និង ៧៧នាក់រងរបួសស្រាល។ គ្រោះរញ្ជួយដីនេះដែរដែលបង្កឱ្យមានរំញ័រតូចៗ ៣៤១លើក គឺជាគ្រោះរញ្ជួយដីដ៏សាហាវម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 05:00 PM, ចំនួនអ្នកអានៈ 25ដង
កាតាបានបដិសេធថាមិនបានឃុំខ្លួនពីឡុតអ៉ីរ៉ង់ណាម្នាក់ឡើយ។ ទីក្រុងដូហា កាលពីថ្ងៃសៅរ៍ក៏បានអះដែរថាក្រុមអ្នកស្វែងរក និងជួយសង្រ្គោះរបស់ខ្លួនបានរកឃើញសាកសពពីឡុតម្នាក់ ក្នុងចំណោមពីឡុតអ៉ីរ៉ង់៣នាក់ បន្ទាប់ពីយន្ដហោះយោធាអ៉ីរ៉ង់បានបំពានចូលដែនអាកាសកាតាកាលពីខែមីនាកន្លងទៅ។ កាតាបានឱ្យដឹងថាខ្លួនបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 03:40 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់សាស្រ្តាចារ្យសាកលវិទ្យាល័យនៅតាមបណ្ដាខេត្ត ដើម្បីអាច យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកបន្តដល់និស្សិតអំពីបច្ចុប្បន្នភាពនៃវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 03:29 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤៖២០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាក Scoospa
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 03:21 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តកណ្តាល៖ ជុំវិញករណីករណីលិចទូក- ង នេះ លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅចំណុច: ភូមិរកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 03:18 PM, ចំនួនអ្នកអានៈ 42ដង
Yonhaspan ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងខែ្សបន្ទាត់ព្រំដែនយោធា MDL ស្ថិតនៅប៉ែកខាងកើតនៃតំបន់ព្រំដែនគ្មានយោធា ហើយនេះជាលើកដំបូងបំផុតក្នុងឆ្នាំនេះដែលដែលទាហានកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបំពានខ្សែបន្ទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-08-2026, 03:14 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់លើ Channel CoolAspanspan ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេច
 ព័ត៌មានលម្អិត
|
|
|