|
| បណ្ណកម្មសិទ្ធិដីដ្លីជិត ៣ពាន់បណ្ណ ត្រូវចែកជូនពលរដ្ឋនៅឃុំបុសលាវ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ សូមថែរក្សាឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ជាប្រយោជន៍ |
|
| ចុះថ្ងៃទី: 13-06-2026, 07:16 PM, ចំនួនអ្នកអានៈ 22ដង |
|
|
ខេត្តក្រចេះពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ អភិបាលសស្រុកស្ដីទី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាង ៩០០នាក់។ ពិធីនេះធ្វើឡើងនៅវត្តបុសលាវ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២ ៧៧៧ក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅភូមិតាលុស ភូមិបុសលាវលើ ភូមិបុសលាវក្រោម និងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា បណ្ណកម្មសិទ្ធិដីធ្លី មានអត្ថប្រយោជន៍យ៉ាងទូលំទូលាយ ចំពោះជីវភាពគ្រួសារ សហគមន៍ និងការអភិវឌ្ឍសង្គម។ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លី នៅពេលមានបណ្ណកម្មសិទ្ធិប្រជាលរដ្ឋ អាចរស់នៅប្រកបរបរ និងអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ដោយមិនមានការភ័យខ្លាចពីភាពមិនច្បាស់លាស់ សុវត្ថិភាពផ្នែកដីធ្លីនេះ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាបង្កើតទំនុកចិត្តឱ្យគ្រួសារ និងសហគមន៍។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជម្លោះដីធ្លីភាគច្រើនកើតឡើងដោយសារតែការបែងចែកព្រំដីមិនច្បាស់លាស់ ការខ្វះឯកសារ ការយល់ខុសរវាងអ្នកជិតខាង ឬការទាមទារសិទ្ធិជាន់គ្នា។ ដូច្នេះ នៅពេលមានការវាស់វែងបានត្រឹមត្រូវ និងការចេញបណ្ណបានត្រឹមត្រូវ ព្រំដីត្រូវបានកំណត់ច្បាស់ សិទ្ធិនៃការគ្រប់គ្រងដីធ្លីត្រូវបានទទួលស្គាល់ច្បាស់លាស់ ហើយជម្លោះអាចត្រូវបានកាត់បន្ថយយ៉ាងច្រើន។
នៅចំពោះមុខប្រជាពលរដ្ឋជាម្ចាស់បណ្ណកម្មសិទ្ធិដីធ្លី, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា បណ្ណកម្មសិទ្ធិអាចបង្កើនតម្លៃទ្រព្យសម្បត្តិ ដីដែលមានបណ្ណកម្មសិទ្ធិច្បាស់លាស់ មានតម្លៃខ្ពស់ជាងដីដែលមិនមានឯកសារត្រឹមត្រូវ និងជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ងាយស្រួលក្នុងការផ្ទេរ លក់ ទិញ ជួល ឬការប្រើប្រាស់តាមតម្រូវការស្របច្បាប់។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ បានគូសរំលេចថា ការរៀបចំដីធ្លីនៅប្រទេសកម្ពុជា គឺមានប្រវត្តិស្មុគស្មាញ ក្រោយសង្គ្រាម និងបញ្ហាអតីតកាល ប្រព័ន្ធឯកសារដីជាច្រើនត្រូវបានបាត់បង់ ឬក៏មិនមានភាពពេញលេញ ដូច្នេះការស្តារឡើងវិញនូវប្រព័ន្ធចុះបញ្ជីដីធ្លី ការវាស់វែង និងការចេញបណ្ណកម្មសិទ្ធិដីធ្លី គឺជាការងារធំមួយដែលត្រូវការពេលវេលា ធនធានមនុស្ស បច្ចេកទេស និងការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
ត្រង់ចំណុចនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា បើទោះបីការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធមានការលំបាកយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានបន្តជំរុញដោយប្តេជ្ញាចិត្តខ្ពស់ គឺបានចាត់ទុកការធានាសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ គឺជាការវិនិយោគដ៏សំខាន់ សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដែលបងប្អូនទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះ គឺជាផលសម្រេចជាក់ស្តែងមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅពេលបងប្អូនទទួលបានបណ្ណកម្មសិទ្ធិដីធ្លីហើយ សូមចងចាំថា បណ្ណនេះផ្តល់សិទ្ធិ ប៉ុន្តែ ក៏នាំមកនូវការទទួលខុសត្រូវផងដែរ សិទ្ធិលើដីធ្លី ត្រូវតែភ្ជាប់ជាមួយនឹងការគោរពច្បាប់ ការគោរពព្រំដីអ្នកជិតខាង គោរពផលប្រយោជន៍សាធារណៈ និងការប្រើប្រាស់ដីដោយមានផែនការច្បាស់លាស់»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា សូមកុំមើលបណ្ណកម្មសិទ្ធិត្រឹមតែជាឱកាសសម្រាប់លក់ដីភ្លាមៗឱ្យសោះ ប៉ុន្តែ ត្រូវគិតឱ្យវែងឆ្ងាយ។ ជាពិសេសសូមកុំលួចចូលកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីយកមកធ្វើកម្មសិទ្ធិដោយខុសច្បាប់ឱ្យសោះ។
យោងតាមរបាយការណ៍ស្វាគមន៍របស់លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឱ្យដឹងថា លទ្ធផលនៃការចុះបញ្ជីដីធ្លីនៅក្នុងស្រុកចិត្របុរី តាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ន សម្រេចបានរួមមាន៖ វាស់វែងចំនួន ៤៨,២១២ក្បាលដី, ប្រមូលទិន្នន័យចំនួន ៤១,៣៥០ក្បាលដី, បញ្ជូលទិន្នន័យចំនួន ៣៧,៣៣០ក្បាលដី, គូសក្បាលដីចំនួន ៤៨,១៨៧ក្បាលដី, ក្បាលដីបិទផ្សាយចំនួន ២៣,៥៣២ក្បាលដី, ចេញបណ្ណចំនួន ១៧,៩០៦ក្បាលដី និងចែកបណ្ណចំនួន ១១,៥៦៧ក្បាលដី។
ប្រធានមន្ទីររៀបចំដែនដី បានបញ្ជាក់ថា ក្រោមការអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីមន្ទីររៀបចំដែនដី ខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ៤ភូមិ គឺភូមិតាលុស ភូមិបុសលាវលើ ភូមិបុសលាវក្រោម និងភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន ២,៧៧៧ក្បាលដីក្នុងនោះរួមមាន៖
*ភូមិតាលុស ៩៥៥ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ៦៣២ក្បាលដី, ដីកសិកម្ម ចំនួន ៣១៨ក្បាលដី, វត្ត ចំនួន ០១ក្បាលដី, គណបក្ស ចំនួន ០១ក្បាលដី, មណ្ឌលសុខភាព ចំនួន ០១ក្បាលដី, ដីកប់ខ្មោច ចំនួន ០២ក្បាលដី, ដីអវត្តមាន ចំនួន ៦៥ក្បាលដី និងដីវិវាទ ចំនួន ០៣ក្បាលដី។
*ភូមិបុសលាវលើ ចំនួន ៧៤៤ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ៤១២ក្បាលដី, ដីកសិកម្ម ចំនួន ៣២៧ក្បាលដី, វត្តចំនួន ០១ក្បាលដី, ស្រះ ចំនួន ០១ក្បាលដី, ទួលអ្នកតា ចំនួន ០១ក្បាលដី, ដីកប់ខ្មោច ចំនួន ០២ក្បាលដី, ដីអវត្តមាន ចំនួន ៣៤ ក្បាលដី និងដីវិវាទ ចំនួន ០២ក្បាលដី។
*ភូមិបុសលាវក្រោម ចំនួន ៦២១ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ២១២ក្បាលដី, ដីកសិកម្ម ចំនួន ៤០៧ក្បាលដី, សាលាឃុំ ចំនួន ០១ក្បាលដី, ដីកប់ខ្មោច ចំនួន ០១ក្បាលដី, ដីអវត្តមាន ចំនួន ៣២ក្បាលដី, ដីវិវាទ ចំនួន ០២ក្បាលដី។
*ភូមិព្រែកតាថឹង ចំនួន ៤៥៧ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ១២៨ក្បាលដី, ដីកសិកម្ម ចំនួន ៣២៩ក្បាលដី, ដីអវត្តមាន ចំនួន ៣៦ក្បាលដី៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:24 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តីស្ដីទី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:20 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។
ផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានដូចខាងក្រោម៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:16 AM, ចំនួនអ្នកអានៈ 29ដង
លោក អ៊ីវ៉ាណូវ គឺជាសមាជិកដ៏សំខាន់នៃក្រុម «បុរសខ្លាំង» (Siloviki) របស់រុស្ស៊ី ដែលលោកបានកសាងកេរ្តិ៍ឈ្មោះពីស្ថាប័នសន្តិសុខសូវៀត KGB ដូចលោក ពូទីន ដែរ ហើយលោកមានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលលោក ពូទីន ឡើងកាន់អំណាច។ មរណភាពរបស់លោក ត្រូវបានប្រកាសដំបូងដោយលីគកីឡាបាល់បោះ VTB United League ដែលលោកជាប្រធានកិត្តិយស មុនពេលវិមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:14 AM, ចំនួនអ្នកអានៈ 6ដង
ក្រៅពីអ្នកស្លាប់ រដ្ឋាភិបាលក៏បានបញ្ជាក់ថាមានមនុស្ស ២,៩៨០នាក់បានរងរបួសផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដ៏កក្រើកនេះ បានវាយប្រហារនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីការ៉ាកាស (Caracas) កាលពីថ្ងៃពុធ។ ក្រុមសង្គ្រោះ ទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ និងប្រជាពលរដ្ឋ បានធ្វើការទាំងយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:11 AM, ចំនួនអ្នកអានៈ 0ដង
ប៉ុន្មាននាទីក្រោយមក អាជ្ញាធរបានប្រកាសថាស្ថានភាពមានសុវត្ថិភាពជាធម្មតាវិញ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការប្រកាសអាសន្ននេះឡើយ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសអាសន្នដំបូងនៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច (ម៉ោងក្នុងតំបន់) នោះទេ។
អាជ្ញាធរនៃប្រទេសអេមីរ៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 03:10 AM, ចំនួនអ្នកអានៈ 0ដង
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ 51ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ 3ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 170 នាក់ |
|
| ម្សិលមិញ |
: 1603 នាក់ |
|
| សរុបទាំងអស់ |
: 11377189 នាក់ |
|
|