ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួម «វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦» នៅសាធារណរដ្ឋប្រជាមានិតចិន
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអញ្ជើញរបស់ International Poverty Reduction Center នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមនិងឡើងថ្លែងសុន្ទរកថាបើក «វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦» (2026 Global Poverty Reduction and Development Forum) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction»។ ជាមួយគ្នានេះ វេទិកានេះនឹងផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ ការចែករំលែកចំណេះដឹង កិច្ចសហប្រតិបត្តិការ និងបទពិសោធ រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន think-tank និងស្ថាប័នអប់រំ ព្រមទាំងភាគីពាក់ព័ន្ធ សំដៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយវេទិកានេះនឹងប្រកាសដាក់ឱ្យដំណើរការ សម្ព័ន្ធសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (Global Partnership for Poverty Alleviation and Development - GPPAD) ជាផ្លូវការផងដែរ។ លើសពីនេះ វេទិកានេះមានរបៀបវារៈសំខាន់ៗ ដូចជា ពិធីបើកវេទិកា, កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការ GPPAD, កិច្ចពិភាក្សាក្នុងអនុវេទិកា (Sub-forum) លើប្រធានបទចំនួន៤ ព្រមទាំងកម្មវិធីដំណើរទស្សនកិច្ច ដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការស្ដារនិងអភិវឌ្ឍជនបទ។ សូមជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាផ្លូវការអំពីការចូលរួមជាសមាជិកក្នុងសម្ព័ន្ធសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (GPPAD) ដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-05-2026, 07:44 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2026, 07:38 AM, ចំនួនអ្នកអានៈ​ 6ដង
ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។ ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន»​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2026, 07:32 AM, ចំនួនអ្នកអានៈ​ 9ដង
ខេត្តសៀមរាប៖គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញ​នៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) និង​វិទ្យា​ស្ថាន​ពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់​ជូន​ការប​ណ្ដុះបណ្ដាល​ជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2026, 07:17 AM, ចំនួនអ្នកអានៈ​ 9ដង
លោក រូប៊ីយ៉ូ បានបង្ហើបថា ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មានវឌ្ឍនភាពដែលអាចជួយដោះស្រាយភាពតានតឹងនៅច្រកសមុទ្រហ័រមូស ហើយលោកសង្ឃឹមថានឹងមាន «ដំណឹងល្អ» ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ជំហរដាច់ខាតថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ និងបានថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-05-2026, 07:13 AM, ចំនួនអ្នកអានៈ​ 10ដង
ប្រភពនយោបាយអ៊ីស្រាអែលបានបញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ពីជំហររក្សាសេរីភាពសកម្មភាពយោធារបស់ខ្លួននៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ ហើយលោកប្រធានាធិបតី ត្រាំ ក៏បានបង្ហាញការគាំទ្រចំពោះគោលការណ៍នេះ។ ជំហរដ៏រឹងត្អឹងនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់មន្ត្រីនយោបាយអ៊ីស្រាអែលជាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 05:44 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តកោះកុង៖ ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងរួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន និងយុវជនយុវតីជាច្រើនរូបនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ កីឡាករ កីឡាការិនីរត់ប្រណាំងចំនួន២០០០នាក់ ចូលរួមដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 05:36 PM, ចំនួនអ្នកអានៈ​ 38ដង
ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះដុនដាប ចាប់តាំងពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យ ជប៉ុនធ្វើអន្តរាគមន៍យោធា។ តាម Yomiuri Shimbun ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅឯកិច្ចប្រជុំកំពូលក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 05:33 PM, ចំនួនអ្នកអានៈ​ 26ដង
តាមគេហទំព័រតុលាការអ៉ីរ៉ង់ បុរសដែលត្រូវបានប្រហារជីវិតខាងលើមានឈ្មោះ Mojtaba Kian ដែលត្រូវបានតុលាការអ៉ីរ៉ង់រកឃើញថារូបគេមានពិរុទ្ធភាពលើបទចោទបញ្ជូនព័ត៌មានពាក់ព័ន្ធនឹង ឧស្សាហកម្មការពារជាតិទៅឱ្យសត្រូវ។ បុរសរូបនេះត្រូវបានប្រហារជីវិតដោយការព្យួរកនៅព្រឹកនៅថ្ងៃអាទិត្យ។ អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២៤ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 05:30 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 03:48 PM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តសៀមរាប៖លោក ហង់ ហ៊ឹង មេភូមិអូរក្រោម បានឱ្យដឹងថា ទឹកស្អាតដែលបានតភ្ជាប់គឺប្រើប្រាស់ ៣ភូមិ គឺភូមិអូរក្រោម ភូមិអូរលើ និងភូមិអូរក្រេច ដែលមានពលរដ្ឋប្រមាណ ៦៧៩គ្រួសារ។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ៣៥៤គ្រួសារ មានទឹកស្អាតប្រើប្រាស់ ដោយឡែក ៣២៥គ្រួសារទៀត មិនទាន់មានទឹកស្អាតប្រើប្រាស់នោះទេ។ ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 03:44 PM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (Ghost Gear) សរុបជិតកន្លះតោន ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 03:38 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖នេះជាលើកទី១១ ហើយសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានដ៏ធំលំដាប់ទី២ ក្នុងស្រុកនេះ ដ្បិតពួកគេធ្លាប់គ្រងជើងឯករហូតដល់ ៥លើកច្រើនជាងគេ ក្នុងប្រវត្តិពានសម្ដេចតេជោ ហ៊ុន សែន ប្រមាណ ២ទសវត្សរ៍កន្លងមក។ រីឯវិសាខា នេះជាលើកទី៤ ដែលពួកគេបានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 01:56 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុស ស្រីជាច្រើន គេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងនឹងបិទទ្វារជិតៗ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១៖០០នាទី ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានចាត់ទុកព្រឹត្តការណ៍នេះ ពិតមានសារៈសំខាន់ខ្លាំងដែលមិនមែនត្រឹមតែជាការរត់ដើម្បីកម្សាន្ត និងស្វែងរកថវិការប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការរួមចំណែកដ៏ខ្ពង់ខ្ពស់ក្នុងការជួយសម្រាលការលំបាក និងផ្តល់ឱកាសឱ្យកុមារ ក៏ដូចជាសិស្សានុសិស្សខ្វះខាតចំនួន ១ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។ ដោយទទួលបានក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 151 នាក់
ម្សិលមិញ : 841 នាក់
សរុបទាំងអស់ : 11344063 នាក់