|
| រដ្ឋមន្ត្រី ហួត ហាក់៖ ការគ្រប់គ្រងទិន្នន័យទេសចរណ៍ត្រឹមត្រូវ ជាមូលដ្ឋានសំខាន់សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា |
|
| ចុះថ្ងៃទី: 09-05-2026, 03:23 PM, ចំនួនអ្នកអានៈ 7ដង |
|
|
រាជធានីភ្នំពេញ៖ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន, លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍រាជធានី ខេត្ត និងលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍ ព្រមទាំងលោកគ្រូ, អ្នកគ្រូ, ក្មួយៗនិស្សិត, ប្អូនៗអ្នកផលិតមាតិកាព័ត៌មាន ប្រមាណ៤០០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសូចនាករទេសចរណ៍ឆ្នាំ២០២៥ និងព្យាករណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២៦ ដែលបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសូចនាករទេសចរណ៍ ឆ្នាំ២០២៥ និងការព្យាករណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២៦។
រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិទេសចរណ៍, មន្ត្រីគ្រប់លំដាប់ថ្នាក់នៃនាយកដ្ឋានស្ថិតិទេសចរណ៍ ដែលបានរៀបចំសូចនាករទេសចរណ៍នេះ បានលេចចេញជារូបរាង។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, ធនាគារជាតិនៃកម្ពុជា, វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់, គណៈអភិបាលរាជធានី ខេត្ត និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលានៅក្នុងការងាររៀបចំ ប្រមូលចងក្រង និង គ្រប់គ្រងទិន្នន័យទេសចរណ៍ នាពេលកន្លងមក។
រដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនអង្គពិធីជ្រាបថា ការងារស្ថិតិនេះ មានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍, ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិទេសចរណ៍នេះឱ្យបានទាន់ពេលវេលា ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំកំពូល និងផ្សព្វផ្សាយជាសាធារណៈផងដែរ។ រដ្ឋមន្រ្តី ហួត ហាក់ បានគូសរំលេចបន្តទៀតថា ការគ្រប់គ្រង និងតាមដានទិន្នន័យដែលជាក់លាក់ ដោយឈរលើមូលដ្ឋាននៃគោលការណ៍ ភាពត្រឹមត្រូវ ឯករាជ្យ សត្យានុម័ត វិជ្ជាជីវៈ និងភាពទាន់ពេលវេលា គឺមានសារៈសំខាន់បំផុតក្នុងការប្រើប្រាស់ជាមូលដ្ឋានក្នុងការកសាង និងដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធីពិសេសនានា ដើម្បីឆ្លើយតបនឹងសភាពការណ៍ឱ្យបានទាន់ពេលវេលា។
រដ្ឋមន្រ្តី ហួត ហាក់ បានបញ្ជាក់ជូនថា មហាគ្រួសារវិស័យទេសចរណ៍ និងក្រុមការងារផ្នែកទេសចរណ៍ (ក្រុម ខ) នៃវេទិការាជរដ្ឋាភិបាល វិស័យឯកជន បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍វិវត្ត និន្នាការទេសចរណ៍ក្នុងតំបន់ និងសកលលោក ព្រមទាំងបានរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន៦ ដោយទទួលបានគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សំដៅរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិ, បន្តរក្សាភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក, ការកសាងនិងពង្រឹងទំនុកចិត្ត និងបង្កើនភាពជឿជាក់លើវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។
មហាគ្រួសារវិស័យទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ ចំនួន ៦ រួមមាន៖ ទី១៖ ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ, ទី២៖ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ, ទី៣៖ ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភា្ជប់ការធ្វើដំណើរ, ទី៤៖ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, ទី៥៖ ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងមានភាពទាក់ទាញ, និងទី៦៖ ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:44 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:38 AM, ចំនួនអ្នកអានៈ 4ដង
ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។ ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន»
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:32 AM, ចំនួនអ្នកអានៈ 8ដង
ខេត្តសៀមរាប៖គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់ជូនការបណ្ដុះបណ្ដាលជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:17 AM, ចំនួនអ្នកអានៈ 8ដង
លោក រូប៊ីយ៉ូ បានបង្ហើបថា ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មានវឌ្ឍនភាពដែលអាចជួយដោះស្រាយភាពតានតឹងនៅច្រកសមុទ្រហ័រមូស ហើយលោកសង្ឃឹមថានឹងមាន «ដំណឹងល្អ» ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ជំហរដាច់ខាតថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ និងបានថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:13 AM, ចំនួនអ្នកអានៈ 9ដង
ប្រភពនយោបាយអ៊ីស្រាអែលបានបញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ពីជំហររក្សាសេរីភាពសកម្មភាពយោធារបស់ខ្លួននៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ ហើយលោកប្រធានាធិបតី ត្រាំ ក៏បានបង្ហាញការគាំទ្រចំពោះគោលការណ៍នេះ។ ជំហរដ៏រឹងត្អឹងនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់មន្ត្រីនយោបាយអ៊ីស្រាអែលជាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:44 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តកោះកុង៖ ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងរួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន និងយុវជនយុវតីជាច្រើនរូបនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ កីឡាករ កីឡាការិនីរត់ប្រណាំងចំនួន២០០០នាក់ ចូលរួមដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:36 PM, ចំនួនអ្នកអានៈ 38ដង
ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះដុនដាប ចាប់តាំងពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យ ជប៉ុនធ្វើអន្តរាគមន៍យោធា។ តាម Yomiuri Shimbun ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅឯកិច្ចប្រជុំកំពូលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:33 PM, ចំនួនអ្នកអានៈ 25ដង
តាមគេហទំព័រតុលាការអ៉ីរ៉ង់ បុរសដែលត្រូវបានប្រហារជីវិតខាងលើមានឈ្មោះ Mojtaba Kian ដែលត្រូវបានតុលាការអ៉ីរ៉ង់រកឃើញថារូបគេមានពិរុទ្ធភាពលើបទចោទបញ្ជូនព័ត៌មានពាក់ព័ន្ធនឹង ឧស្សាហកម្មការពារជាតិទៅឱ្យសត្រូវ។ បុរសរូបនេះត្រូវបានប្រហារជីវិតដោយការព្យួរកនៅព្រឹកនៅថ្ងៃអាទិត្យ។
អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២៤ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:30 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:48 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តសៀមរាប៖លោក ហង់ ហ៊ឹង មេភូមិអូរក្រោម បានឱ្យដឹងថា ទឹកស្អាតដែលបានតភ្ជាប់គឺប្រើប្រាស់ ៣ភូមិ គឺភូមិអូរក្រោម ភូមិអូរលើ និងភូមិអូរក្រេច ដែលមានពលរដ្ឋប្រមាណ ៦៧៩គ្រួសារ។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ៣៥៤គ្រួសារ មានទឹកស្អាតប្រើប្រាស់ ដោយឡែក ៣២៥គ្រួសារទៀត មិនទាន់មានទឹកស្អាតប្រើប្រាស់នោះទេ។
ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:44 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (Ghost Gear) សរុបជិតកន្លះតោន ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:38 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖នេះជាលើកទី១១ ហើយសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានដ៏ធំលំដាប់ទី២ ក្នុងស្រុកនេះ ដ្បិតពួកគេធ្លាប់គ្រងជើងឯករហូតដល់ ៥លើកច្រើនជាងគេ ក្នុងប្រវត្តិពានសម្ដេចតេជោ ហ៊ុន សែន ប្រមាណ ២ទសវត្សរ៍កន្លងមក។ រីឯវិសាខា នេះជាលើកទី៤ ដែលពួកគេបានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:56 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុស ស្រីជាច្រើន គេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងនឹងបិទទ្វារជិតៗ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១៖០០នាទី ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានចាត់ទុកព្រឹត្តការណ៍នេះ ពិតមានសារៈសំខាន់ខ្លាំងដែលមិនមែនត្រឹមតែជាការរត់ដើម្បីកម្សាន្ត និងស្វែងរកថវិការប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការរួមចំណែកដ៏ខ្ពង់ខ្ពស់ក្នុងការជួយសម្រាលការលំបាក និងផ្តល់ឱកាសឱ្យកុមារ ក៏ដូចជាសិស្សានុសិស្សខ្វះខាតចំនួន ១ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។
ដោយទទួលបានក
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 137 នាក់ |
|
| ម្សិលមិញ |
: 841 នាក់ |
|
| សរុបទាំងអស់ |
: 11344049 នាក់ |
|
|