|
| ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានារបស់ខេត្តកំពត និងខេត្តកែប |
|
| ចុះថ្ងៃទី: 09-05-2026, 12:32 PM, ចំនួនអ្នកអានៈ 52ដង |
|
|
ខេត្តកែប៖ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងខេត្តកែប សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែបសរុបជាង ១ពាន់នាក់។
នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជា ដំណើរឆ្ពោះ ទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើម កាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្តចំនួន៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងតាកែវ។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តកែប ជាខេត្តដែលមានតូចជាងគេនៅកម្ពុជា ស្ថិតនៅភាគនិរតី។ ខេត្តកែប ពីមុនមានឈ្មោះថា ក្រុងកែប-បូកគោ ដែលបង្កើតឡើងនៅឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ សម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ បន្ទាប់ពីទទួលបានឯករាជ្យ ស្ថិតក្នុងសម័យសង្គមរាស្ត្រនិយម។
ក្រោយឆ្នាំ១៩៧៩ ខេត្តកែប គ្រាន់តែជាឃុំមួយឈ្មោះថា «ឃុំកែប» ដែលស្ថិតនៅចំណុះស្រុកកំពត ខេត្តកំពត។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋកម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ និងត្រូវបានប្តូរឈ្មោះជា «ខេត្តកែប» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ មកដល់បច្ចុប្បន្ននេះ មានអភិបាលនៃគណៈអភិបាលខេត្តចំនួន ១០រូប។
ខេត្តកែប មានចម្ងាយប្រមាណ ១៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទល់ខាងកើត ខាងជើង ខាងលិច ជាប់នឹងខេត្តកំពត និងខាងត្បូងជាប់តំបន់ទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម។
ខេត្តកែប មានទំហំផ្ទៃដីគោកសរុប ១៨៧,២៤គីឡូម៉ែត្រក្រឡា ព្រមទាំងមានផ្ទៃសមុទ្រ និងមានកោះចំនួន១៣។ រដ្ឋបាលដែនដីចែកចេញជាក្រុង១ ស្រុក១ មាន ៥ឃុំ/សង្កាត់ និង១៨ភូមិ។
ខេត្តជាប់ឆ្នេរសមុទ្រដ៏ល្បាញល្បីមួយនេះ មានប្រជាពលរដ្ឋសរុប ១១,១៧៤គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៤៦,៥៦១នាក់ ស្រីចំនួន ២៣,៦៩៦នាក់។ មុខរបរចម្បងរបស់ប្រជាពលរដ្ឋ គឺការធ្វើស្រែចំការ នេសាទសមុទ្រ ផលិតអំបិល និងអាជីវកម្មទេសចរណ៍។
ដោយឡែកខេត្តកំពត មានផ្ទៃដីសរុបចំនួន ៤.៨៧៣,២គីឡូម៉ែត្រក្រឡា ជាខេត្តជាប់មាត់សមុទ្រ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងកើតជាប់នឹងខេត្តតាកែវ ខាងត្បូងជាប់នឹងខេត្តកែបនិងប្រទេសវៀតណាម ខាងលិចជាប់នឹងខេត្តព្រះសីហនុ និងឈូងសមុទ្រថៃ។ ខេត្តកំពត មានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ។ ខេត្តកំពត មានព្រំដែនគោកជាប់ជាមួយខេត្តអានយ៉ាង ប្រទេសវៀតណាម មាន
ប្រវែងប្រមាណ ៤២,៣គីឡូម៉ែត្រ។
ខេត្តកំពត មានសក្តានុពលធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍។ មានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ, ធនធានសមុទ្រសម្បូរបែប, ឧទ្យានជាតិ ព្រះមុន្នីវង្សបូកគោ, កំពង់ផែធំៗ ចំនួន៥កន្លែង, រោងចក្រស៊ីម៉ងត៍ ចំនួន៤កន្លែង, វារីអគ្គិសនីផលិតថាមពលបាន ចំនួន១៩៤,១មេកាវ៉ាត់, ព្រមទាំងមានប្រព័ន្ធគមនាគមន៍តភ្ជាប់គ្នាជាច្រើនដូចជា ផ្លូវជាតិលេខ៣, លេខ៤១, លេខ៤៣, លេខ៣១, លេខ៣២, លេខ៣៣ និងផ្លូវរថភ្លើងមួយខ្សែតភ្ជាប់ពីភ្នំពេញ មកកំពត និងទៅខេត្តព្រះសីហនុ។
ខេត្តកំពត បែងចែកជា ៩ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ និង ៤៩១ភូមិ និងមានប្រជាពលរដ្ឋសរុប ៧២៣ ៩៥៤ នាក់ (ស្រី ៣៧៣ ២៥១ នាក់) ស្មើនឹង ១៨៤ ៦៤៨គ្រួសារ។ ប្រជាជនក្នុងខេត្តកំពត ប្រកបរបរក្នុងផ្នែកផ្សេងៗមានដូចជា មុខរបរចម្បងក្នុងផ្នែកកសិកម្មមានចំនួន ៧២,៤ភាគរយ, បម្រើការងារចម្បងផ្នែកសិប្បកម្មមានចំនួន ០.៥ភាគរយ និងបម្រើការងារចម្បងក្នុងផ្នែកសេវាកម្មមានចំនួន ២៧.១ភាគរយ។
ខេត្តកំពតឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ចប្រមាណ ១ ៦១២,៤លានដុល្លារ មានកំណើនសេដ្ឋកិច្ច ៩ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងចំណូលសម្រាប់មនុស្សម្នាក់ ២១២៦,៤ដុល្លារ។ កំណើនសេដ្ឋកិច្ចតាមវិស័យបីធំៗមាន៖ កសិកម្ម មានប្រមាណ ៨៨៥,៩ លានដុល្លារ, ឧស្សាហកម្ម មានប្រមាណ ៣០៥,៥លានដុល្លារ និងសេវាកម្ម មានប្រមាណ ៤១២,០លានដុល្លារ៕




















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:44 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:38 AM, ចំនួនអ្នកអានៈ 4ដង
ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។ ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន»
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:32 AM, ចំនួនអ្នកអានៈ 8ដង
ខេត្តសៀមរាប៖គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់ជូនការបណ្ដុះបណ្ដាលជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:17 AM, ចំនួនអ្នកអានៈ 8ដង
លោក រូប៊ីយ៉ូ បានបង្ហើបថា ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មានវឌ្ឍនភាពដែលអាចជួយដោះស្រាយភាពតានតឹងនៅច្រកសមុទ្រហ័រមូស ហើយលោកសង្ឃឹមថានឹងមាន «ដំណឹងល្អ» ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ជំហរដាច់ខាតថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ និងបានថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:13 AM, ចំនួនអ្នកអានៈ 9ដង
ប្រភពនយោបាយអ៊ីស្រាអែលបានបញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ពីជំហររក្សាសេរីភាពសកម្មភាពយោធារបស់ខ្លួននៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ ហើយលោកប្រធានាធិបតី ត្រាំ ក៏បានបង្ហាញការគាំទ្រចំពោះគោលការណ៍នេះ។ ជំហរដ៏រឹងត្អឹងនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់មន្ត្រីនយោបាយអ៊ីស្រាអែលជាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:44 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តកោះកុង៖ ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងរួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន និងយុវជនយុវតីជាច្រើនរូបនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ កីឡាករ កីឡាការិនីរត់ប្រណាំងចំនួន២០០០នាក់ ចូលរួមដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:36 PM, ចំនួនអ្នកអានៈ 38ដង
ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះដុនដាប ចាប់តាំងពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យ ជប៉ុនធ្វើអន្តរាគមន៍យោធា។ តាម Yomiuri Shimbun ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅឯកិច្ចប្រជុំកំពូលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:33 PM, ចំនួនអ្នកអានៈ 25ដង
តាមគេហទំព័រតុលាការអ៉ីរ៉ង់ បុរសដែលត្រូវបានប្រហារជីវិតខាងលើមានឈ្មោះ Mojtaba Kian ដែលត្រូវបានតុលាការអ៉ីរ៉ង់រកឃើញថារូបគេមានពិរុទ្ធភាពលើបទចោទបញ្ជូនព័ត៌មានពាក់ព័ន្ធនឹង ឧស្សាហកម្មការពារជាតិទៅឱ្យសត្រូវ។ បុរសរូបនេះត្រូវបានប្រហារជីវិតដោយការព្យួរកនៅព្រឹកនៅថ្ងៃអាទិត្យ។
អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២៤ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:30 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:48 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តសៀមរាប៖លោក ហង់ ហ៊ឹង មេភូមិអូរក្រោម បានឱ្យដឹងថា ទឹកស្អាតដែលបានតភ្ជាប់គឺប្រើប្រាស់ ៣ភូមិ គឺភូមិអូរក្រោម ភូមិអូរលើ និងភូមិអូរក្រេច ដែលមានពលរដ្ឋប្រមាណ ៦៧៩គ្រួសារ។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ៣៥៤គ្រួសារ មានទឹកស្អាតប្រើប្រាស់ ដោយឡែក ៣២៥គ្រួសារទៀត មិនទាន់មានទឹកស្អាតប្រើប្រាស់នោះទេ។
ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:44 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (Ghost Gear) សរុបជិតកន្លះតោន ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:38 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖នេះជាលើកទី១១ ហើយសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានដ៏ធំលំដាប់ទី២ ក្នុងស្រុកនេះ ដ្បិតពួកគេធ្លាប់គ្រងជើងឯករហូតដល់ ៥លើកច្រើនជាងគេ ក្នុងប្រវត្តិពានសម្ដេចតេជោ ហ៊ុន សែន ប្រមាណ ២ទសវត្សរ៍កន្លងមក។ រីឯវិសាខា នេះជាលើកទី៤ ដែលពួកគេបានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:56 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុស ស្រីជាច្រើន គេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងនឹងបិទទ្វារជិតៗ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១៖០០នាទី ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានចាត់ទុកព្រឹត្តការណ៍នេះ ពិតមានសារៈសំខាន់ខ្លាំងដែលមិនមែនត្រឹមតែជាការរត់ដើម្បីកម្សាន្ត និងស្វែងរកថវិការប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការរួមចំណែកដ៏ខ្ពង់ខ្ពស់ក្នុងការជួយសម្រាលការលំបាក និងផ្តល់ឱកាសឱ្យកុមារ ក៏ដូចជាសិស្សានុសិស្សខ្វះខាតចំនួន ១ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។
ដោយទទួលបានក
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 140 នាក់ |
|
| ម្សិលមិញ |
: 841 នាក់ |
|
| សរុបទាំងអស់ |
: 11344052 នាក់ |
|
|