| ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ |
|
| ចុះថ្ងៃទី: 09-05-2026, 11:11 AM, ចំនួនអ្នកអានៈ 31ដង |
|
|
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះផ្តោតសំខាន់លើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាស ធុរកិច្ច និងការប្រកួតប្រជែង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា របាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ មិនត្រឹមតែត្រូវបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តរបស់ក្រសួង-ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែឆ្លុះបញ្ចាំងអំពីបញ្ហាចំណុចខ្វះខាត និងកិច្ចការដែលត្រូវកែលម្អ ដើម្បីជាមូលដ្ឋាន សម្រាប់តម្រង់និងកែតម្រូវទិសដៅគោលនយោបាយ និងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ផ្អែកលើបទពិសោធន៍អនុវត្តរយៈពេលជាងពីរឆ្នាំកន្លងមក លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការតាមដាននិងត្រួតពិនិត្យនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន រួមមាន របៀបរបបធ្វើការ ភាពចន្លោះប្រហោង ផ្នែកបច្ចេកទេស បញ្ហាទិន្នន័យ សមត្ថភាពស្ថាប័ន ធនធានមនុស្ស និងការសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ដូច្នេះ ការតាមដាន និងត្រួតពិនិត្យ មិនគួរត្រូវបានមើលឃើញត្រឹមជាការវាស់វែងសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាឧបករណ៍សម្រាប់តម្រង់ទិស ដាស់តឿន និងជំរុញការអនុវត្ត ដើម្បីសម្រេចបានគោលដៅ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរថា ការសម្រេចបានសូចនាករ សមិទ្ធកម្មគន្លឹះមួយចំនួននៅមានភាពយឺតយ៉ាវ បណ្តាលមកពីកត្តាប្រឈមមួយចំនួនរួមមាន សមត្ថភាពបច្ចេកទេសរបស់ក្រសួង-ស្ថាប័នដឹកនាំការអនុវត្ត ព្រមទាំងចូលរួមអនុវត្ត, ការសម្របសម្រួលអន្តរក្រសួង នៅមានកម្រិត, ការខ្វះខាតទិន្នន័យនិងប្រព័ន្ធព័ត៌មាន ដែលមានភាពគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូល, ផ្ទៀងផ្ទាត់ និងចែករំលែកទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះទាមទារឱ្យមានការបន្តពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់យន្តការសម្របសម្រួល និងការកសាងប្រព័ន្ធទិន្នន័យ និងព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធផល និងសុក្រឹតភាព។
សម្រាប់សូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធនឹងវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងបរិយាកាសធុរកិច្ច និងការប្រកួតប្រជែង អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការកំណត់បន្ទាត់មូលដ្ឋាន ចំណុចដៅ ការកំណត់និយមន័យ ការកត់ត្រា ការប្រមូល ការផ្ទៀងផ្ទាត់ និងសុពលភាពនៃការប្រើប្រាស់ទិន្នន័យ ដែលនៅមានបញ្ហាប្រឈមមួយចំនួន និងតម្រូវឱ្យមានការពិនិត្យកម្រិតបច្ចេកទេសបន្ថែម។ អង្គប្រជុំបានកត់សម្គាល់ថា ការកំណត់និយមន័យ និងទិន្នន័យឱ្យបានច្បាស់លាស់កាន់តែសុក្រឹត និងមានសង្គតិភាព គឺមានសារៈសំខាន់សម្រាប់ឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង សក្តានុពល និងតម្លៃបន្ថែមខ្ពស់ក្នុងវិស័យកសិកម្ម, ការធ្វើឱ្យតួលេខសហគ្រាសធុនតូច និងមធ្យមអាចប្រើប្រាស់បានសម្រាប់ការតាមដានគោលនយោបាយ, ក៏ដូចជាការវាយតម្លៃបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងឱ្យបានគ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ អង្គប្រជុំបានឯកភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តពិនិត្យឡើងវិញលើយន្តការចុះបញ្ជីពាណិជ្ជកម្ម ការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ ការកំណត់និយមន័យសូចនាករ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបន្តពិនិត្យលើ សមាសធាតុលម្អិតនៃសូចនាករច្បាប់ និងឯកសារគតិយុត្តិពាក់ព័ន្ធ ប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការវាស់វែងមានភាពសុក្រឹត មានសង្គតិភាព និងឆ្លុះបញ្ចាំងបានត្រឹមត្រូវពីស្ថានភាពជាក់ស្តែង។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានរំលេចថា គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ត្រូវបន្តពង្រឹងតួនាទីសម្របសម្រួលអន្តរក្រសួង ដើម្បីជួយដោះស្រាយបញ្ហាអន្តរវិស័យ ធានាស្ថិរភាពនៃការអនុវត្ត និងជំរុញឱ្យការតាមដាន និងត្រួតពិនិត្យឱ្យក្លាយជាឧបករណ៍សំខាន់សម្រាប់គាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការ សម្រេចបាននូវគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:44 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:38 AM, ចំនួនអ្នកអានៈ 4ដង
ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។ ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន»
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:32 AM, ចំនួនអ្នកអានៈ 8ដង
ខេត្តសៀមរាប៖គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR) និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់ជូនការបណ្ដុះបណ្ដាលជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:17 AM, ចំនួនអ្នកអានៈ 8ដង
លោក រូប៊ីយ៉ូ បានបង្ហើបថា ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ មានវឌ្ឍនភាពដែលអាចជួយដោះស្រាយភាពតានតឹងនៅច្រកសមុទ្រហ័រមូស ហើយលោកសង្ឃឹមថានឹងមាន «ដំណឹងល្អ» ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ជំហរដាច់ខាតថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ និងបានថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-05-2026, 07:13 AM, ចំនួនអ្នកអានៈ 9ដង
ប្រភពនយោបាយអ៊ីស្រាអែលបានបញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ពីជំហររក្សាសេរីភាពសកម្មភាពយោធារបស់ខ្លួននៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ ហើយលោកប្រធានាធិបតី ត្រាំ ក៏បានបង្ហាញការគាំទ្រចំពោះគោលការណ៍នេះ។ ជំហរដ៏រឹងត្អឹងនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់មន្ត្រីនយោបាយអ៊ីស្រាអែលជាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:44 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តកោះកុង៖ ឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុងរួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន និងយុវជនយុវតីជាច្រើនរូបនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ កីឡាករ កីឡាការិនីរត់ប្រណាំងចំនួន២០០០នាក់ ចូលរួមដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:36 PM, ចំនួនអ្នកអានៈ 38ដង
ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះដុនដាប ចាប់តាំងពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យ ជប៉ុនធ្វើអន្តរាគមន៍យោធា។ តាម Yomiuri Shimbun ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅឯកិច្ចប្រជុំកំពូលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:33 PM, ចំនួនអ្នកអានៈ 25ដង
តាមគេហទំព័រតុលាការអ៉ីរ៉ង់ បុរសដែលត្រូវបានប្រហារជីវិតខាងលើមានឈ្មោះ Mojtaba Kian ដែលត្រូវបានតុលាការអ៉ីរ៉ង់រកឃើញថារូបគេមានពិរុទ្ធភាពលើបទចោទបញ្ជូនព័ត៌មានពាក់ព័ន្ធនឹង ឧស្សាហកម្មការពារជាតិទៅឱ្យសត្រូវ។ បុរសរូបនេះត្រូវបានប្រហារជីវិតដោយការព្យួរកនៅព្រឹកនៅថ្ងៃអាទិត្យ។
អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២៤ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 05:30 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:48 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តសៀមរាប៖លោក ហង់ ហ៊ឹង មេភូមិអូរក្រោម បានឱ្យដឹងថា ទឹកស្អាតដែលបានតភ្ជាប់គឺប្រើប្រាស់ ៣ភូមិ គឺភូមិអូរក្រោម ភូមិអូរលើ និងភូមិអូរក្រេច ដែលមានពលរដ្ឋប្រមាណ ៦៧៩គ្រួសារ។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ៣៥៤គ្រួសារ មានទឹកស្អាតប្រើប្រាស់ ដោយឡែក ៣២៥គ្រួសារទៀត មិនទាន់មានទឹកស្អាតប្រើប្រាស់នោះទេ។
ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:44 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (Ghost Gear) សរុបជិតកន្លះតោន ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 03:38 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖នេះជាលើកទី១១ ហើយសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានដ៏ធំលំដាប់ទី២ ក្នុងស្រុកនេះ ដ្បិតពួកគេធ្លាប់គ្រងជើងឯករហូតដល់ ៥លើកច្រើនជាងគេ ក្នុងប្រវត្តិពានសម្ដេចតេជោ ហ៊ុន សែន ប្រមាណ ២ទសវត្សរ៍កន្លងមក។ រីឯវិសាខា នេះជាលើកទី៤ ដែលពួកគេបានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:56 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុស ស្រីជាច្រើន គេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងនឹងបិទទ្វារជិតៗ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១៖០០នាទី ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានចាត់ទុកព្រឹត្តការណ៍នេះ ពិតមានសារៈសំខាន់ខ្លាំងដែលមិនមែនត្រឹមតែជាការរត់ដើម្បីកម្សាន្ត និងស្វែងរកថវិការប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការរួមចំណែកដ៏ខ្ពង់ខ្ពស់ក្នុងការជួយសម្រាលការលំបាក និងផ្តល់ឱកាសឱ្យកុមារ ក៏ដូចជាសិស្សានុសិស្សខ្វះខាតចំនួន ១ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-05-2026, 01:52 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។
ដោយទទួលបានក
 ព័ត៌មានលម្អិត
|
|
|