| សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងប្រសិទ្ធភាព ពិសេសដោះស្រាយក្រៅប្រព័ន្ធតុលាការ |
|
| ចុះថ្ងៃទី: 02-05-2026, 04:05 PM, ចំនួនអ្នកអានៈ 21ដង |
|
|
ខេត្តកំពង់ស្ពឺ៖សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោ ក៏បានគាំទ្រចំពោះការដាក់ចេញនូវវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះវិធានការយកក្មេងទំនើងទៅបម្រើការងារជីកលេណដ្ឋាននៅតាមព្រំដែន ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៦២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅនៃការចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះសាជាថ្មី។ សម្តេចបានបន្តថា កំពង់ស្ពឺគឺជាខេត្តទី៣ហើយ ដែលសម្ដេចបានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការ។
ពីខេត្តកំពង់ស្ពឺ នៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសសាងសង់អគារសាលប្រជុំដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បម្រើដល់ការប្រជុំផ្សេងៗ ដែលនឹងត្រូវសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ បានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែលនាំឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។ សម្តេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។
សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន តាមរយៈការជួយយកអាសាគាត់ និងការចុះជួបសំណេះសំណាល ពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាធនធានធម្មជាតិ ដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។
សម្ដេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺទាំងអស់ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះ ឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:07 PM, ចំនួនអ្នកអានៈ 26ដង
ខេត្ដមណ្ឌលគិរី៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រថយន្តខ្នាតធំៗចំនួន៧គ្រឿង ដឹកឈើកំពុងចរាចរណ៍មកពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ ត្រូវបានសមត្ថកិច្ចឃាត់សួរនាំនៅស្រុកកែវសីមា។
ប្រជាពលរដ្ឋសំណូមពរជំនាញពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:05 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តកំពង់ស្ពឺ៖សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោ ក៏បានគាំទ្រចំពោះការដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:03 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:59 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:57 PM, ចំនួនអ្នកអានៈ 27ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីតុលាការ បានឱ្យដឹងថាជនសង្ស័យឈ្មោះ Yaghoub Karimspanour និង Nasser Bakarzadeh ត្រូវបានប្រហារជីវិតដោយការព្យួរក បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៉ីស្រាអែល និងចារកម្មរបស់អ៉ីស្រាអែល Mossad។
អ៉ីរ៉ង់នៅថ្ងៃសៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:34 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:20 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖លោក ស៊ុន មេសា បានថ្លែងថា៖ «រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:12 PM, ចំនួនអ្នកអានៈ 7ដង
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Florida។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយគុយបា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហើយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អាចត្រូវបានដាក់ពង្រាយទៅក្បែរដែនទឹក គុយបា។ លោក ត្រាំ ថែមទាំងបានអះអាងទៀតផងថាគ្រាន់តែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 02:10 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការគិតគូរយកក្មេងទំនើងទៅជួយការងារនៅជួរមុខ ដូចជាការជីកលេណដ្ឋានជាដើម តែមិនមែនទៅប្រយុទ្ធនោះទេ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រវិធានការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 12:00 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖លោក គី សុខគីម នាយកប្រតិបត្ដិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានឱ្យដឹងថា កម្ពុជាគឺជាប្រទេសទី៣ ក្នុងអាស៊ានដែលបានបង្កើតមូលនិធិគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញ បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ដែលមកទល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបំពេញតម្រូវការកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:57 AM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖នាឱកាសនោះ លោក ចេង មុនីរ៉ា បានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:50 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធជាផ្លូវការការប្រកួតបាល់ទាត់កុមារខាងលើ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:38 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:35 AM, ចំនួនអ្នកអានៈ 18ដង
ឆ្លងតាមជ័យជម្នះ ៣ពិន្ទុក្នុងកីឡដ្ឋាន Elland Road របស់ខ្លួន បានធ្វើឱ្យ Leeds រំកិលទៅកាន់លេខរៀងទី១៤ ក្នុងតារាងពិន្ទុវិញដោយមាន ៤៣ពិន្ទុដែលជាតំបន់ក្បែរសុវត្ថិភាពបំផុត ដ្បិតនៅសល់ ៣ប្រកួតទៀតបិទរដូវកាលដ៏ពេញលេញ។
ក្រុមបាល់ទាត់ Leeds United កាន់តែខិតជិតពីតំបន់គេចចេញពីតំបន់កាត់ចេញពីលីគអង់គ្លេស Premier League 2025-26 បន្ទាប់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:34 AM, ចំនួនអ្នកអានៈ 23ដង
ការប្រកាសពីការដកកងទ័ពខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីដើមសប្ដាហ៍កន្លងទៅនេះថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយទាស់សម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉
 ព័ត៌មានលម្អិត
|
|
|