លោក ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល
ចុះថ្ងៃទី: 02-05-2026, 04:03 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងមាន បានលើកឡើងថា ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកឌីជីថល។ ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តដោយរដ្ឋសភា នៅថៃ្ងទី១៨ ខែកក្កដា ឆ្នាំ១៩៩៥​ មាន ២១មាត្រា ដែលច្បាប់នេះកំណត់ពីរបបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និង​សេរី​ភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ។ ប៉ុន្តែច្បាប់​នេះផ្តោតសំខាន់ទៅលើការបោះពុម្ព ឬផ្សាយបន្តបែបបុរាណ ដោយពុំទាន់បញ្ចូលនូវកថាខណ្ឌ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយនៅឡើយទេ។ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «(AI) ក្រមសីលធម៌ និងវជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថីអូស៊ីអាយស៊ី (OCIC) ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា, លោក ផុស សុវណ្ណ បានរម្លឹកថា នៅក្នុងដំណាក់កាលរៀបចំធ្វើអនុក្រឹត្យស្តីពីការអនុវត្តច្បាប់សារព័ត៌មាន គឺមានការជជែកគ្នាច្រើននៅក្នុងចំណោមអ្នកជំនាញផ្នែកសារព័ត៌មាន ខណៈការជជែកគ្នាដើម្បីតាក់តែងច្បាប់នេះ បានឆ្លងកាត់រដ្ឋមន្ត្រីក្រសួងព័ត៌មានចំនួន៣រូប នៅតែមិនអាចចេញជាច្បាប់ដដែល។ លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ «ដោយសារតែគិតគូរពីសេរីភាពរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុ ៣០ឆ្នាំ អត់មានឯកសារអម សម្រាប់អនុវត្ត អនុក្រឹត្យក៏មិនចេញ ប្រកាសក៏មិនចេញ វាមិនទាន់រឹងមាំទេ ក្នុងរយៈពេល ៦អាណត្តិកន្លងទៅ ច្បាប់ស្តីពីរបបសារព័ត៌មាន អ៊ឹចឹងហើយឯកឧត្តមរដ្ឋមន្ត្រីលោកកំពុងរៀបចំធ្វើ ឈ្មោះអាចថាវិសោធនកម្ម ក៏ប៉ុន្តែ អាចតាក់តែង ឬរៀបចំឡើងវិញ ពីព្រោះច្បាប់នេះដើម្បីឱ្យវាត្រូវគ្រប់ស្ថានការណ៍នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃប្រព័ន្ធឌីជីថល និងវឌ្ឍនភាពឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនក្នុងសង្គមកម្ពុជា និងពិភពលោក ជាពិសេសនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ បច្ចេកវិទ្យាទំនើបបានបង្កើតជាឱកាសថ្មីៗ ផ្តល់លក្ខណៈអំណោយផល និងភាពងាយស្រួលជាងមុន ទាំងចំពោះអ្នកប្រើប្រាស់ និងប្រតិបត្តិករវិស័យសារព័ត៌មាន ដោយបានជំរុញវិសាលភាពក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងមានភាពច្នៃប្រឌិត។ ក្រោយបង្កើតច្បាប់នេះអស់រយៈពេលប្រមាណ ៣០ឆ្នាំមក ច្បាប់នេះមិនទាន់ត្រូវបានកែសម្រួលអ្វីទាំងអស់។​ ប៉ុន្តែអាណត្តិរាជរដ្ឋាភិបាលទី៧ ក្រសួងព័តមាន បានដឹកនាំក្រុមការងារនីតិកម្មរបស់ខ្លួន ក្នុងការពិនិត្យលើកិច្ចការងារនេះ និងបានពិភាក្សា ជាមួយក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាថាតើយើងត្រូវធ្វើដូចម្តេច។ ច្បាប់ស្តីពីរបបសារព័ត៌មានចាស់ មិនបានចែងអំពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទូលំទូលាយនៅឡើយទេ ព្រោះនៅសម័យនោះអត់ទាន់មានហ្វេសប៊ុក តិកតុក ឬវេសាយនោះទេ ប៉ុន្តែឥឡូវនេះមានទាំងអស់លេចធ្លាយដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែជ្រៀតចូលក្នុងវិស័យព័ត៌មាន ហើយក៏មានប្រភេទនៃការក្លែងព័ត៌មានតាមអេឡិចត្រូនិក និងបណ្តាញសង្គម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-05-2026, 04:07 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្ដមណ្ឌលគិរី៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រថយន្តខ្នាតធំៗចំនួន៧គ្រឿង​ ដឹកឈើកំពុងចរាចរណ៍មកពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ ត្រូវបានសមត្ថកិច្ចឃាត់សួរនាំនៅស្រុកកែវសីមា។ ប្រជាពលរដ្ឋសំណូមពរជំនាញពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 04:05 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តកំពង់ស្ពឺ៖សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោ ក៏បានគាំទ្រចំពោះការដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 04:03 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:59 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:57 PM, ចំនួនអ្នកអានៈ​ 27ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីតុលាការ បានឱ្យដឹងថាជនសង្ស័យឈ្មោះ Yaghoub Karimspanour និង Nasser Bakarzadeh ត្រូវបានប្រហារជីវិតដោយការព្យួរក បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៉ីស្រាអែល និងចារកម្មរបស់អ៉ីស្រាអែល Mossad។ អ៉ីរ៉ង់នៅថ្ងៃសៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:34 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:20 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖លោក ស៊ុន មេសា បានថ្លែងថា៖ «រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 03:12 PM, ចំនួនអ្នកអានៈ​ 7ដង
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Florida។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយគុយបា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហើយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អាចត្រូវបានដាក់ពង្រាយទៅក្បែរដែនទឹក គុយបា។ លោក ត្រាំ ថែមទាំងបានអះអាងទៀតផងថាគ្រាន់តែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 02:10 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការគិតគូរយកក្មេងទំនើង​ទៅ​ជួយ​ការងារនៅជួរមុខ ដូចជាការជីកលេណដ្ឋានជាដើម តែមិនមែនទៅប្រយុទ្ធនោះទេ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ​ការគាំទ្រវិធានការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 12:00 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖លោក គី សុខគីម នាយកប្រតិបត្ដិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានឱ្យដឹងថា ​ កម្ពុជាគឺជាប្រទេសទី៣ ក្នុងអាស៊ានដែលបានបង្កើតមូលនិធិគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញ ​បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ដែលមកទល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបំពេញតម្រូវការកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:57 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖នាឱកាសនោះ លោក ចេង មុនីរ៉ា បានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:50 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធជាផ្លូវការការប្រកួតបាល់ទាត់កុមារខាងលើ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:38 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:35 AM, ចំនួនអ្នកអានៈ​ 18ដង
ឆ្លងតាមជ័យជម្នះ ៣ពិន្ទុក្នុងកីឡដ្ឋាន Elland Road របស់ខ្លួន បានធ្វើឱ្យ Leeds រំកិលទៅកាន់លេខរៀងទី១៤ ក្នុងតារាងពិន្ទុវិញដោយមាន ៤៣ពិន្ទុដែលជាតំបន់ក្បែរសុវត្ថិភាពបំផុត ដ្បិតនៅសល់ ៣ប្រកួតទៀតបិទរដូវកាលដ៏ពេញលេញ។ ក្រុមបាល់ទាត់ Leeds United កាន់តែខិតជិតពីតំបន់គេចចេញពីតំបន់កាត់ចេញពីលីគអង់គ្លេស Premier League 2025-26 បន្ទាប់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:34 AM, ចំនួនអ្នកអានៈ​ 23ដង
ការប្រកាសពីការដកកងទ័ពខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីដើមសប្ដាហ៍កន្លងទៅនេះថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយទាស់សម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 660 នាក់
ម្សិលមិញ : 1031 នាក់
សរុបទាំងអស់ : 11326666 នាក់