សាស្ត្រាចារ្យ ឱម សិរី វិចិត្រ៖ ៨0%នៃអ្នកជំងឺធាត់ និង ៤០%ចំពោះអ្នកមានជំងឺទឹកនោមផ្អែម មានជំងឺខ្លាញ់រុំថ្លើម ហើយជំងឺនេះអាចវិវត្តទៅជាមហារីកថ្លើម
ចុះថ្ងៃទី: 26-04-2026, 05:39 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖លោកសាស្ត្រាចារ្យ ឱម សិរី វិចិត្រ បានបញ្ជាក់ដូចនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាវេជ្ជសាស្ត្រស្តីពីទិវាសុខភាពថ្លើមពិភពលោក និងចែករំលែកចំណេះដឹងសុខភាពថ្លើម ដែលបានរៀបចំឡើងនៅសណ្ឋាគារ សុខាភ្នំពេញ និងដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ តាំង គឹមម៉េង អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងជាអ្នកដឹកនាំផ្នែកថែទាំសុខភាព និងសមាជិកសកម្មនៃសភាពាណិជ្ជកម្មកម្ពុជា,លោក Mukul Gupta អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Mega Cambodia រួមទាំងមានមន្ត្រីសុខាភិបាលប្រមាណ ១០០នាក់ផងដែរ។ លោកសាស្ត្រាចារ្យ ឱម សិរី វិចិត្រ ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ​ បានថ្លែងបញ្ជាក់ថា ៨0%នៃអ្នកជំងឺធាត់ និង ៤០% ចំពោះអ្នកមានជំងឺទឹកនោមផ្អែម មានជំងឺខ្លាញ់រុំថ្លើម ហើយជំងឺខ្លាញ់រុំថ្លើមនេះអាចវិវត្តទៅជាមហារីកថ្លើម ដែលមិនឆ្លងកាត់ជំងឺក្រិនថ្លើមដែលបណ្ដាលដោយមេរោគ បេ សេ បើសិនមិនស្វែងរកការព្យាបាល និងទប់ស្កាត់នោះទេ។ លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានបញ្ជាក់ថា កាលពីមុនជំងឺខ្លាញ់រំថ្លើមចាត់ទុកជារឿងធម្មតាដែលមិនសូវមានការបារម្ភ ឬត្រូវយកចិត្តទុកដាក់ឲ្យបានស៊ីជម្រៅនោះទេ។ បច្ចុប្បន្ននេះជំងឺខ្លាញ់រំថ្លើម ជាសញ្ញាដែលបញ្ជាក់ពីដំណើរការវិវត្តន៍នៃជំងឺខាងក្នុងមួយដែលបញ្ជាក់ពីប្រព័ន្ធថាមពលនៅក្នុងខ្លួន ដែលមិនមានភាពប្រក្រតី ដូចជាកំណើនជាតិស្ករ កំណើនជាតិខ្លាញ់ ការលើសទម្ងន់ លើសសម្ពាធឈាម ដែលមិនសមស្របនិងតួលេខស្តង់ដារនៃសុខភាពដែលល្អ។ នេះជាបញ្ហាចាក់ស្រេះនៅខាងក្នុងខ្លួនអ្នកជំងឺ ដែលទាមទានៅការព្យាបាលចម្រុះ ដោយក្រុមគ្រូពេទ្យឯកទេស ជំនាញផ្ដល់យោបល់និងសម្រេច។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងជំងឺនេះមិនទាមទារនូវការព្យាបាលស៊ីជម្រៅទេ យើងត្រូវជួបគ្រូពេទ្យឯកទេសទទួលនូវដំបូន្មានពីគេ ក្នុងការផ្លាស់ប្ដូរជីវិតរស់នៅការហូបចុក និងប្ដូរទម្លាប់ដែលនាំឲ្យមានគ្រោះថ្នាក់ដូចជា៖ ជីវិតរស់នៅពុំមានចលនាសកម្ម ខ្វះការហាត់ប្រាណ ម្ហូបអាហារដែលមានសារជាតិខ្លាញ់ច្រើនគ្រឿងចៀននិងសារជាតិផ្អែមក្នុងម្ហូបអាហារច្រើន។ គ្រូពេទ្យឯកទេសសំខាន់ៗដែលគួរជួបមានគ្រូពេទ្យឯកទេសជំងឺថ្លើម ជំងឺទឹកនោមផ្អែម និងប្រភេទគ្រូពេទ្យឯកទេសផ្នែកបេះដូង។ ការផ្លាស់ប្ដូរពីសកម្មភាពរស់នៅប្រចាំថ្ងៃរួមផ្សំនឹងការផ្លាស់ប្ដូរនូវរបៀបអាហារហូបចុកជារឿងសំខាន់ និងចម្បងបំផុតក្នុងប្រភេទជំងឺខ្លាញ់រុំថ្លើមប្រភេទនេះ MASLD។ ដំណាក់កាលទី២ គឺជាការព្យាបាលនូវជំងឺដែលនៅខាងក្នុងខ្លួនអ្នកជំងឺតែម្ដង ដូចជាកំណើនជាតិខ្លាញ់កំណើនជាតិស្ករ កំណើនជាតិអាស៊ីត លើសសម្ពាធឈាម លើសទម្ងន់, ជំងឺកកខ្លាញ់នៅក្នុងកោសិកាថ្លើមនេះ ដែលយើងតែងនិយមថាជំងឺខ្លាញ់រុំថ្លើមនោះ មិនមែនជាជំងឺដែលអ្នកនឹកស្មានថាស្រាល ហើយក៏ពុំមែនជាជំងឺធ្ងន់ដែលត្រូវភ័យស្លន់ស្លោនោះទេ ជំងឺខ្លាញ់រុំថ្លើមនេះ អាចវិលត្រឡប់ធូរស្រាល ឬ ថយក្រោយវិញបានក្រោមការព្យាបាលត្រឹមត្រូវ។ លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានបញ្ជាក់ទៀតថា ទិវាថ្លើមពិភពលោកឆ្នាំនេះ បានបង្ហាញពីទិន្នន័យខ្ពស់ដែលកើនឡើងនៃជំងឺខ្លាញ់រំថ្លើមនៃពពួកអ្នកមានទឹកនោមផ្អែម ពី ៥៥% ក្នុងឆ្នាំ២០១៩ ដែលកើនដល់ ៦៧ % នៅឆ្នាំ ២០២៣កន្លងមកនេះ។ ៨0%នៃអ្នកជំងឺធាត់ និង ៤០% ចំពោះអ្នកមានជំងឺទឹកនោមផ្អែមមានជំងឺខ្លាញ់រំថ្លើម។ ជំងឺខ្លាញ់រំថ្លើមនេះអាចវិវត្តទៅមហារីកថ្លើមដែលមិនឆ្លងកាត់ជំងឺក្រិនថ្លើមដូចជាជំងឺរលាកថ្លើមដែលបណ្ដាលដោយមេរោគបេ សេដែរ។ ភាពអសកម្មនៃសិរីរៈរាងកាយយើង និងម្ហូបអាហារសម្បូរបែបជំរុញឲ្យជំងឺនេះមានអត្រាកាន់តែខ្ពស់ក្នុងពិភពលោក។ លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ ក៏បានផ្តល់អនុសាសន៍ ៤យ៉ាង ដែលត្រូវចងចាំ ដើម្បីការពារជំងឺខ្លាញ់រុំថ្លើមនេះរួមមាន៖ (១) ត្រូវមានសកម្មភាពចលនា ឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃមួយ (២) ហូបចុកឱ្យបានត្រឹមត្រូវកាត់បន្ថយគ្រឿងចៀន ឬម្ហូប អាហារផ្អែមច្រើន (៣) ផ្ដាច់សុរាឱ្យបានដាច់ខាត (៤) ឧស្សាហ៍តាមដានសុខភាពជាញឹកញាប់ ឧស្សាហ៍ពិនិត្យឈាម និងអេកូថ្លើម មួយឆ្នាំម្ដង ឬ ៦ ខែម្ដងក្នុងករណីចាំបាច់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក សុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:16 PM, ចំនួនអ្នកអានៈ​ 2ដង
ព្រុយណេ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការកម្ពុជា កិច្ចប្រជុំ និងសន្និសីទខាងលើបានសម្រេចនូវលទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការរវាងប្រទេសសមាជិកអាស៊ាន ការបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការការពារកុមារក្នុងយុគសម័យឌី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:07 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលលោកតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ដោយមានការចូលរួមពីលោកសាស្ត្រាចá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:54 PM, ចំនួនអ្នកអានៈ​ 25ដង
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីអ៉ីរ៉ង់បានព្រមានថា ខ្សែកាបក្រោមបាតសមុទ្រនៅក្នុងតំបន់ អាចក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ដោយសារកិច្ចប្រឹងប្រែងទូតជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យទាំងស្រុង។ មន្ត្រីសន្តិសុខអ៉ីរ៉ង់ទាំងពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានផ្តល់ព័តá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:52 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជាបានឈានដល់ ១ ០១៤ ៤៤២ តោន ដោយឆ្លងផុតជាលើកដំបូងនូវកម្រិតមួយលានតោá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 01:47 PM, ចំនួនអ្នកអានៈ​ 36ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅលើបណ្ដាញសង្គម X ថា ក្នុងចំណោមអ្នកដែលអ៊ុយក្រែននាំត្រឡប់មកវិញ មានជនស៊ីវិលចំនួន៩នាក់។ លោកបានបន្ថែមថា ទាហានភាគច្រើនត្រូវបានឃុំខ្លួន តាំងពីឆ្នាំ២០២២ ដែលជាឆ្នាំដែលរុស្ស៊ីចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំ លើអ៊ុយក្រែន។ រុស្ស៊ីនិងអ៊ុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:23 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កងកម្លាំង​ប្រដាប់​អាវុធ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់​វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ ១០ និងលេខ១១។ កងទ័ពបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកំពង់ស្ពឺ៖ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ សម្តេចមហាបវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:14 AM, ចំនួនអ្នកអានៈ​ 26ដង
លោក Tom Barrack ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគីយ៉េ និងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការប្រទេសស៊ីរី ហើយមិនមានតួនាទីពាក់ព័ន្ធផ្ទាល់ណាមួយក្នុងបញ្ហាអ៉ីរ៉ង់ទេនោះ បានប្រាប់អ្នករៀបចំកម្មវិធី spanodcast លោក Mario Nawfal ដូច្នេះថា «តើអាចមានការវាយប្រហារនៅចុងសប្តាហ៍នេះដែរឬទេ? ប្រាកដណាស់ គឺពិតជាអាច»។ ក្នុងបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 11:00 AM, ចំនួនអ្នកអានៈ​ 14ដង
ក្នុងកម្មវិធីផតខាសជាវីដេអូមួយ លោក Jassy បាននិយាយថា Amazon កំពុងជួបការលំបាកក្នុងការបំពេញតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនអភិវឌ្ឍន៍ AI និងសហគ្រាសនានា។ លោកបានបញ្ជាក់ថា៖ «សមត្ថភាពសម្រាប់ឆ្នាំ២០២៧ ត្រូវបានកក់ទុកស្ទើរតែទាំងស្រុង។ យើងតែងតែរក្សាទុកសមត្ថភាពមួយចំនួនសម្រាប់ការប្រើប្រាស់តាមតម្រូវការភ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:55 AM, ចំនួនអ្នកអានៈ​ 40ដង
ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:46 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដីនិងភូមិសាស្ត្រ, វិស័យរៀបចំដែនដីនិងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:28 AM, ចំនួនអ្នកអានៈ​ 12ដង
បន្ទាប់ពីបើកឱ្យកុម្ម៉ង់មុន (Pre-order) បានត្រឹមតែប៉ុន្មាននាទី កាលបរិច្ឆេទនៃការដឹកជញ្ជូនត្រូវពន្យារពេលរហូតដល់ចុងខែមករា។ ក្រុមហ៊ុន Aspanspanle បានពិពណ៌នាថា ការឆ្លើយតបពីអតិថិជនគឺ «អស្ចារ្យខ្លាំងណាស់»។ Aspanspanle បានកម្រិតការបញ្ជាទិញត្រឹមតែ ២គ្រឿងប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ ហើយនៅប្រទេសមួយចំនួនដូចជា ចិន បារá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 10:25 AM, ចំនួនអ្នកអានៈ​ 19ដង
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1247 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11533136 នាក់