| អង្គការ AHF និងបណ្តាញអង្គការដៃគូចំនួន១៦ ដាក់សំណើរ ៦ចំណុច ទៅកាន់ប្រទេសសមាជិក WHO ឱ្យសម្រេចលើកិច្ចព្រមព្រៀងជំងឺរាតត្បាត និងឈប់រារាំងការទទួលបានសមធម៍សុខភាព |
|
| ចុះថ្ងៃទី: 26-04-2026, 05:30 PM, ចំនួនអ្នកអានៈ 73ដង |
|
|
រាជធានីភ្នំពេញ៖អង្គការ AHF និងបណ្តាញអង្គការដៃគូចំនួន១៦ បានបញ្ជាក់ពីសំណើរទាំង ៦ចំណុចនេះ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីជម្រុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែក អត្ថប្រយោជន៍សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះ នឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទី៦ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា និងបណ្តាញអង្គការ សង្គមស៉ីវិលនៅកម្ពុជាចំនួន១៦ បានសម្រេចដាក់ចេញសំណើរចំនួន ៦ចំណុច ដើម្បីជម្រុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែកអត្ថប្រយោជន៍សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹង កិច្ចព្រមព្រៀង ជំងឺរាតត្បាតរបស់ WHO និងឈប់រារាំង ការទទួលបានសមធម៍សុខភាពសម្រាប់ប្រទេសក្រីក្រ។
សំណើរទាំង ៦ចំណុចរបស់អង្គការ AHF និងបណ្តាញអង្គការដៃគូទាំង ១៦ ទៅកាន់រដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) រួមមានដូចជា៖
* ទី១៖ គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចឈានទៅមុខបានទេបើគ្មានឧបសម្ព័ន្ធ PABS ដែលមានកាតព្វកិច្ចដែលធានាការចែករំលែកអត្ថប្រយោជន៍ដែលអាចអនុវត្តបាននៅគ្រប់ដំណាក់កាលទាំងអស់រួមមានដូចជាជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយ ពីមួយទៅមួយទៀត (interpandemic periods)។
* ទី២៖ ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចក្នុងអំឡុងពេលមានបញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods)៖ ភាពច្បាស់លាស់ និងមានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូលនូវចំនួនភាគរយនៃវ៉ាក់សាំងដែលបានកំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណដែលបានចរចាជាមុន និងការផ្ទេរចំណេះដឹង/បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់ជាសាធារណៈចំពោះលទ្ធផលមិនមែនសំរាប់ការធ្វើជំនួញ។
* ទី៣៖ កិច្ចសន្យាស្តង់ដារ៖ ដើម្បីធានាបាននូវការចុះបញ្ជីអ្នកប្រើប្រាស់ ការតាមដានប្រភពការទទួលខុសត្រូវ និងការអនុវត្តបាន នីតិវិធីសំខាន់ៗក្នុងកិច្ចសន្យាមានស្តង់ដារ ត្រូវតែចរចារជាមុនដោយប្រទេសនីមួយៗ ដោយមិនគួរឱ្យទុកឲ្យមានការចរចាទ្វេភាគីរវាងអង្គការ WHO និងអ្នកទទួលផលទេ។
* ទី៤៖ គ្មានការចុះឈ្មោះ គ្មានការចូលប្រើប្រាស់៖ ប្រទេសនានាត្រូវតែគាំទ្រការចុះឈ្មោះអ្នកប្រើប្រាស់ជាកាតព្វកិច្ច ការតាមដានប្រភពប្រើប្រាស់ និងកិច្ចព្រមព្រៀងចូលប្រើទិន្នន័យ ដើម្បីការពារប្រព័ន្ធ និង ធានាថាវាមិនអាចត្រូវបានប្រើប្រាស់ដោយអនាមិកបាន។
* ទី៥៖ បដិសេធប្រព័ន្ធផ្លូវពីរ៖ ការប្រើប្រាស់វិធីសាស្ត្រ “hybrid” ឬវិធីសាស្ត្រទ្វេដង (dual track) ដែលបំបែកការទទួលបានព័ត៌មាន ឬធនធានចេញពីការចែករំលែកអត្ថប្រយោជន៍ នឹងបង្ករឱ្យមានចន្លោះប្រហោង បន្ថយភាពរឹងមាំនៃប្រព័ន្ធ និងអនុញ្ញាតិមានការគេចវេសពីកាតព្វកិច្ច។
* ទី៦៖ គាំទ្រវិធីសាស្រ្តសុខភាពសាធារណៈចំពោះកម្មសិទ្ធិបញ្ញា (IP):(IP)៖ កម្មសិទ្ធិបញ្ញា (IP) ត្រូវតែដឹកនាំដោយតម្រូវការសុខភាពសាធារណៈ៖ ការប្រើប្រាស់ទាំឡាយណាដែលមិនមែនជាពាណិជ្ជកម្ម មិនគួរបង្កើតកម្មសិទ្ធិបញ្ញាលើធនធាន ឬលទ្ធផលដែលត្រូវបានចែករំលែកជាសាធារណៈឡើយ; នៅពេលដែលកម្មសិទ្ធិបញ្ញាកើតឡើងពីការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ការអនុញ្ញាតប្រើប្រាស់គួរតែត្រូវតែផ្តល់សឹទ្ធជូនអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចេញអាជ្ញាប័ណ្ណបន្ត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍; ហើយគ្មានកម្មសិទ្ធិបញ្ញា ណាមួយគួររារាំងអ្នកដទៃពីការប្រើប្រាស់សម្ភារៈដែលបានចែករំលែកឡើយ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ 29ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។
បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ 36ដង
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ មតិលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងម្តងទៀតអំពី "ការនាំចេញរបស់ចិនកើនឡើងយ៉ាងគំហុក" ដោយអះអាងថា អតិរេកពាណិជ្ជកម្មរបស់ចិនកំពុងបង្កជា"សម្ពាធ"និង"ផលប៉ះពាល់"ដល់ទីផ្សារសកល ។ ទស្សនៈបែបនេះគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយពីការឃោសន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ 3ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ 28ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ 19ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
|
|
|