ភ្ញៀវទេសចរ៣០ម៉ឺននាក់ ចូលរួមអបអរសាទរយ៉ាងកុះករ ក្រោមស្មារតីសាមគ្គីភាព និងការដឹងគុណវីរកងទ័ព ក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្តស្ទឹងត្រែង
ចុះថ្ងៃទី: 17-04-2026, 08:47 PM, ចំនួនអ្នកអានៈ 44ដង
ខេត្តស្ទឹងត្រែង៖ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រែក្លាយតំបន់ទីលាននាគជ័យ និងសួនតេជោសន្តិភាព ឱ្យទៅជាមជ្ឈមណ្ឌលកម្សាន្តដ៏រស់រវើក។ព្រឹត្តិការណ៍មហាសង្ក្រាន្តខេត្តស្ទឹងត្រែង ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយជោគជ័យ និងមោទនភាពជាទីបំផុត ដោយបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣០ម៉ឺននាក់ ឱ្យមកកម្សាន្តសប្បាយយ៉ាងកុះករ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កប់នូវខ្លឹមសារអប់រំ និងស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅខ្សែត្រៀមជួរមុខ។ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា ឆ្នាំនេះការរៀបចំមានលក្ខណៈពិសេស និងធំដំជាងឆ្នាំមុនៗ ដោយមានការបង្កើតនូវតំបន់កម្សាន្តជាច្រើនដូចជា៖ ក្បួនដង្ហែកងទ័ពមហានគរដ៏អស្ចារ្យ តាមដងវិថីសំខាន់ៗក្នុងក្រុង, ភូមិល្បែងប្រជាប្រិយ, ភូមិសំនៀងឯក, ភូមិនំខ្មែរ វិថីម្ហូបអាហារ, វិថីចម្រុះពណ៌ និងវិថីជលសា (តំបន់បាញ់ទឹក) ដែលទាក់ទាញយុវវ័យយ៉ាងខ្លាំង។ លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត និងតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តទទួលបានភ្ញៀវទេសចរ ២៨ម៉ឺន ៩ពាន់ ៥៧០នាក់ ធៀបនិងឆ្នាំ២០២៥ កើនឡើងចំនួន ២ម៉ឺន ៧ពាន់ ៨២៥នាក់ ស្មើនឹង១១ ភាគរយ ក្នុងនោះ ភ្ញៀវទេសចរជាតិ ២៨ម៉ឺន ៩ពាន់ ៤៥០នាក់ កើនឡើង ២ម៉ឺន ៧ពាន់ ១១ នាក់ ស្មើនឹង ១១ភាគរយ និងភ្ញៀវទេសចរបរទេស ១២០នាក់ កើនឡើង ១៤នាក់ ស្មើនឹង ១៣ភាគរយ។ ក្នុងឱកាសអញ្ជើញចូលរួមផ្ទាល់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា ភាពសប្បាយរីករាយដែលប្រជាពលរដ្ឋកំពុងក្រេបជញ្ជក់នៅពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពី ដំបូលនៃសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានោះឡើយ។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «សង្ក្រាន្តឆ្នាំនេះ យើងបានផ្សាភ្ជាប់នូវការដឹងគុណយ៉ាងជ្រាលជ្រៅ ទៅកាន់វីរកងទ័ពការពារទឹកដី និងបងប្អូនភៀសសឹក ក្នុងស្មារតីសាមគ្គីភាពខ្មែរតែមួយ។ អ្វីដែលជាមោទនភាពបំផុត គឺទោះបីជាមានមនុស្សមកចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែមិនមានបង្កជម្លោះ ឬបាតុភូតអសកម្មណាមួយកើតឡើងឡើយ»។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងសង្ក្រាន្តឆ្នាំថ្មី បានសម្ដែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ខណៈដែលឃើញពលរដ្ឋឯទៀតយ៉ាងច្រើនកុះករ បានមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ដូចជា ល្បែងទាញព្រ័ត្រ, លាក់កន្សែង, បោះអង្គុញ និងទស្សនាការវាយប្រដាល់ធ្លាក់ទឹកជាដើម ដែលញ៉ាំងឲ្យបរិយាកាសឆ្នាំនេះមានភាពស្និទ្ធស្នាល និងសប្បាយរីករាយខុសប្លែកពីឆ្នាំមុនៗ។ ដោយឡែក គណៈកម្មការរៀបចំ ភូមិសំនៀងឯក ក៏បានសង្កេតឃើញថា តាមរយៈការជួបជុំគ្នានេះ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីតម្លៃនៃទំនាក់ទំនង និងសាមគ្គីភាពក្នុងសហគមន៍។ ជាជោគជ័យដ៏ធំធេង ព្រឹត្តិការណ៍សង្ក្រាន្តស្ទឹងត្រែងរយៈពេល ៣ថ្ងៃនេះ មិនត្រឹមតែបានថែរក្សា និងអភិរក្សប្រពៃណី វប្បធម៌ខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការលក់ដូរចំណីអាហារ សេវាកម្មស្នាក់នៅ និងការដឹកជញ្ជូន ដែលនាំមកនូវចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់មូលដ្ឋានផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-04-2026, 08:47 PM, ចំនួនអ្នកអានៈ​ 44ដង
ខេត្តស្ទឹងត្រែង៖ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រែក្លាយតំបន់ទីលាននាគជ័យ និងសួនតេជោសន្តិភាព ឱ្យទៅជាមជ្ឈមណ្ឌលកម្សាន្តដ៏រស់រវើក។ព្រឹត្តិការណ៍មហាសង្ក្រាន្តខេត្តស្ទឹងត្រែង ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយជោគជ័យ និងមោទនភាពជាទីបំផុត ដោយបានទាក់ទាញភ្ញៀវទេសច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 08:39 PM, ចំនួនអ្នកអានៈ​ 31ដង
លោក ត្រាំ បានបញ្ជាក់ថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលអាចនឹងផុតកំណត់នៅសប្តាហ៍ក្រោយ អាចនឹងត្រូវពន្យារពេល ប៉ុន្តែលោកជឿជាក់ថាមិនមានភាពចាំបាច់នោះទេ ដោយសារទីក្រុងតេហេរ៉ង់ចង់បានកិច្ចព្រមព្រៀងនេះខ្លាំងណាស់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 05:45 PM, ចំនួនអ្នកអានៈ​ 50ដង
ទីក្រុងអ៊ីស្តង់ប៊ុល៖ក្រោមមូលបទ «តួនាទីរបស់សភា ក្នុងការធានានគរូបនីយកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ NAM» លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងថា នគរូបនីយកម្មយ៉ាងឆាប់រហ័ស ទោះបីជាជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ក៏ដោយ ក៏កំពុងបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 05:31 PM, ចំនួនអ្នកអានៈ​ 47ដង
មូលហេតុចម្បងដែលនាំឱ្យមានការផ្លាស់ប្តូរនេះ គឺដោយសារតែការបារម្ភពី «អធិបតេយ្យភាពទិន្នន័យ» និងការភ័យខ្លាចថា អឺរ៉ុបកំពុងពឹងផ្អែកខ្លាំងពេកលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ ទោះបីជាកម្មវិធីដូចជា WhatsAspanspan និង Signal មានប្រព័ន្ធសុវត្ថិភាពការសម្ងាត់ (Encryspantion) ខ្លាំងក៏ដោយ ប៉ុន្តែរដ្ឋាភិបាលអឺរ៉ុបយល់ឃើញថា ពួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 04:21 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖បើតាមឧត្តមសេនីយ៍ទោ ហេង សំណាង, មធ្យោបាយចំនួន៣ ដែលជនល្មើសតែងប្រើប្រាស់ ដើម្បីបោកបញ្ឆោត រួមមាន ទី១៖ ការទិញទំនិញតាមអនឡាញ, ទី២៖ ការឆបោកក្រោមរូបភាព បោកប្រាស់មនោសញ្ចេតនា (ស្នេហា) តាមអនឡាញ, និងទី៣៖ ការអូសទាញជនរងគ្រោះ ឲ្យធ្វើការដាក់ប្រាក់វិនិយោគតាមអនឡាញ។ ឧត្តមសេនីយ៍ទោ ហេង សំណាង អនុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 04:18 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា សាមីខ្លួនបុគ្គលម្នាក់ៗ ត្រូវចូលខ្លួនមកដោះស្រាយ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ខណៈអាណាព្យាបាល បើដឹងថាកូន ក្មួយខ្លូនពាក់ព័ន្ធ ត្រូវបញ្ចូនមកសារភាពជាបន្ទាន់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 03:03 PM, ចំនួនអ្នកអានៈ​ 45ដង
ការសម្រេចចិត្តជ្រើសរើសបុគ្គលិកនៅតៃវ៉ាន់នេះ គឺដោយសារទីនោះជាបណ្ដុំនៃអ្នកជំនាញផលិតឧបករណ៍ ពាក់កណ្តាលសម្រេច (Semiconductor) កម្រិតខ្ពស់បំផុតក្នុងលោក ជាពិសេសបច្ចេកវិទ្យាខ្នាតតូចបំផុតក្រោម ៧ ណានូម៉ែត្រ និង ២ ណានូម៉ែត្រ។ បន្ទះឈីបដែលផលិតចេញពីរោងចក្រ Terafab នេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់បច្ចេកវិទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 03:00 PM, ចំនួនអ្នកអានៈ​ 45ដង
សង្រ្គាម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ ៣ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសភិបាលធនាគារកណ្តាល នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោក ដែលកំពុងធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:58 PM, ចំនួនអ្នកអានៈ​ 51ដង
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌ CarNewsChina បានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះមានទំហំថាមពលរហូតដល់ 80kWh ដែលជាតួលេខដ៏ខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Plug-in Hybrid (PHEV)ដែលវាមានចំណុចខ្លាំងដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល គឺអាចបើកបរដ៏អស្ចារ្យដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ ៤០០គីឡូម៉ែត្រ (តាមស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:56 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ សូមរំឮកថា ជំនួប B នៃពានប្រចាំតំបន់ រវាងព្រះខ័នរាជស្វាយរៀង និងក្រុម Bangkok United ដំបូងឡើយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ប៉ុន្ដែជិត ២សប្ដាហ៍មុនការប្រកួតមកដល់ ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍ អំពីការសម្រេចពន្យាពេលការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:53 PM, ចំនួនអ្នកអានៈ​ 25ដង
ទណ្ឌកម្មនេះ កើតចញពីបញ្ហាកាន់កាប់ឆ្នាំ២០២៥ និងការរឹបអូសដោយបង្ខំនូវទីតាំងកែច្នៃមាសរបស់ក្រុមហ៊ុន BHMB ដែលជាក្រុមហ៊ុននីការ៉ាហ្កា បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយការវិនិយោគបរទេសពីក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនមួយចំនួនរងទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការជួយ ឱ្យរដ្ឋាភិបាលនីការ៉ាហ្គារកលុយបានពីមាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:48 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS ដែល ពិភាក្សាលើប្រធានបទ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក» ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ គឺជាការអត្តស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 48ដង
លោកស្រី Denise Brown អ្នកសម្របសម្រួលរបស់ UN ប្រចាំស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើប្រទេសនេះ ដែលជាប្រទេសធំមួយ មានប្រជាជនជាង៥០លាននាក់ និងសម្បួរទៅដោយធនធាន ដែលធ្លាប់ធ្វើឱ្យក្រុមមហាអំណាចបរទេស ធ្វើសង្រ្គាមដណ្តើមគ្នា។ លោកស្រីបានបន្តថា សកម្មភាពយង់ឃ្នងជាច្រើន ត្រូវបានកំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 45ដង
លោកស្រី ស៊ូជី បច្ចុប្បន្នមានអាយុ៨០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ២៧ឆ្នាំ ក្រោមបទចោទជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ បើតាមមេធាវីខាងលើ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយក្នុងអត្រា១ភាគ៦ ដែលស្មើនឹងរយៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:36 PM, ចំនួនអ្នកអានៈ​ 19ដង
ជុំវិញការវិនិយោគនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទះសេនស័ររូបភាពដែលប្រៀបដូចជា «ភ្នែកទិព្វ» របស់ម៉ាស៊ីន នឹងក្លាយជាគ្រឿងបង្គុំដែល «មិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI»។ លោកបានបន្ថែមថា ការ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1776 នាក់
ម្សិលមិញ : 1075 នាក់
សរុបទាំងអស់ : 11308566 នាក់