| កក្រើកពិភពលោក! ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GWM ប្រកាសផលិតជាទ្រង់ទ្រាយធំនូវអាគុយឡាន Plug-in Hybrid ទំហំថាមពលធំបំផុតមិនធ្លាប់មាន |
|
| ចុះថ្ងៃទី: 17-04-2026, 02:58 PM, ចំនួនអ្នកអានៈ 53ដង |
|
|
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌ CarNewsChina បានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះមានទំហំថាមពលរហូតដល់ 80kWh ដែលជាតួលេខដ៏ខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Plug-in Hybrid (PHEV)ដែលវាមានចំណុចខ្លាំងដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល គឺអាចបើកបរដ៏អស្ចារ្យដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ ៤០០គីឡូម៉ែត្រ (តាមស្តង់ដារ CLTC ប្រទេសចិន) សម្រាប់ការសាកថ្មពេញតែម្តង។
ក្រុមហ៊ុន SVOLT Energy Technology បានធ្វើវិស័យឧស្សាហកម្មរថយន្តអគ្គិសនី លើពិភពលោកបានឈានដល់របត់ថ្មីដ៏អស្ចារ្យមួយទៀតហើយ ដែលជាក្រុមហ៊ុនផលិតអាគុយឈានមុខគេស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមផលិតជាទ្រង់ទ្រាយធំនូវ «អាគុយរថយន្តកូនកាត់ (PHEV) ដែលមានទំហំថាមពលធំបំផុតជំនាន់ថ្មី»។ នេះមានន័យថា អ្នកប្រើប្រាស់អាចបើកបរប្រចាំថ្ងៃដោយមិនចាំបាច់ប្រើសាំងទាល់តែសោះ ដែលជាបទពិសោធន៍ស្ទើរតែដូចរថយន្តអគ្គិសនីសុទ្ធ (BEV) ទៅហើយ។
អាគុយដែលនឹងផលិតថ្មីនេះ នឹងបំពាក់ចូលនៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត (4C Charging) វាមិនត្រឹមតែមានទំហំធំនោះទេ គឺអាចធ្វើការសាកថ្មចាប់ពី ៥% ទៅ ៨០% ចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ។ ដែលនេះគឺជាបច្ចេកវិទ្យាដ៏កម្រមានបំផុតសម្រាប់រថយន្តប្រភេទ Hybrid។
ជម្រាបផងថា (4C Charging) គឺជាបច្ចេកទេសមួយដែលប្រើដើម្បីវាស់ស្ទង់ល្បឿននៃការសាកថ្ម (Charging Rate) ធៀបនឹងទំហំផ្ទុករបស់ថ្ម (Capacity)។ បច្ចុប្បន្នបច្ចេកវិទ្យាកម្រិតនេះ បានកំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ឡានអគ្គិសនី (EV) ដូចជាអាគុយប្រភេទ Qilin របស់ក្រុមហ៊ុន CATL ដែលអាចសាកពី 10% ទៅ 80% ក្នុងពេលត្រឹមតែ10-15 នាទី។
ក្នុងនោះវាមានសមត្ថភាពអាចប្រើប្រាស់បានយូរអង្វែង ដោយក្រុមហ៊ុនបានអះអាងថា អាគុយប្រភេទថ្មីនេះត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជួយពន្យារពេលអាយុកាលការប្រើប្រាស់បានកាន់តែយូរ និងមានសុវត្ថិភាពខ្ពស់បំផុត បើទោះបីជាត្រូវសាកថ្មក្នុងកម្រិតល្បឿនលឿនញឹកញាប់ក៏ដោយ។
បើតាមប្រភពខាងលើ អាគុយទំហំយក្សនេះនឹងត្រូវយកទៅបំពាក់លើរថយន្តស៊េរីទំនើបៗរបស់ក្រុមហ៊ុន GWM ជាពិសេសគឺម៉ូឌែល Wey និងម៉ូឌែល Tank (ដូចជា Tank 700 ឬ Tank 800) ដែលជាប្រភេទរថយន្ត SUV ខ្នាតធំត្រូវការកម្លាំងខ្លាំង និងចម្ងាយបើកបរឆ្ងាយ។
យោងតាមការវិភាគរបស់អ្នកចាំជំនាញ់ទីផ្សារពិភពលោកក៏បានលើកឡើងផងថា ការឈានជើងចូលមកដល់នៃការផលិតអាគុយកម្លាំង 80kWh ពីសំណាក់ក្រុមហ៊ុន SVOLT នេះ មិនត្រឹមតែជាការបង្ហាញមោទនភាពរបស់បច្ចេកវិទ្យាចិននោះទេ ប៉ុន្តែគឺជាសញ្ញាព្រមានដល់គូប្រជែងធំៗលើសកលលោកថា ប្រភេទម៉ូឌែលរថយន្ត Plug-in Hybrid (PHEV) កំពុងឈានចូលដល់កម្រិតកំពូល ដែលអាចលុបបំបាត់ក្តីបារម្ភរឿង «អស់អាគុយតាមផ្លូវជាមួយក្តីបារម្ភតម្លៃប្រេងសាំង» បានយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា SVOLT Energy Technology គឺជាក្រុមហ៊ុនដែលកំពុងមានឥទ្ធិពលខ្លាំងមួយក្នុងការផ្គត់ផ្គង់អាគុយទៅកាន់បណ្តាក្រុមហ៊ុនរថយន្តល្បីៗជាច្រើន ហើយការសម្រេចបាននូវការផលិតអាគុយខ្នាតយក្សសម្រាប់ឡាន Hybrid នាពេលនេះ នឹងធ្វើឱ្យរថយន្តអគ្គិសនី+សាំង កាន់តែមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 19-04-2026, 02:09 PM, ចំនួនអ្នកអានៈ 47ដង
រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan បាននិយាយថា «អ៉ីស្រាអែលមិនមែនធ្វើដើម្បីសន្តិសុខរបស់ខ្លួនទេ គឺអ៉ីស្រាអែលចង់បានទឹកដីថែមទៀត។ បញ្ហាសន្តិសុខកំពុងត្រូវបានរដ្ឋាភិបាលនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រើជាលេស ដើម្បីកាន់កាប់ទឹកដីបន្ថែម។ លោក Fidan បានបន្តថា អ៉ីស្រាអែលបានបំភាន់ភ្នែកអន្តរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-04-2026, 11:58 AM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ មានហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះឃ្លាំងនៅម្តុំបាក់ខែង ខណ្ឌជ្រោយចង្វារ។
នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-04-2026, 11:46 AM, ចំនួនអ្នកអានៈ 48ដង
លោក Lavrov ក៏បាននិយាយដែរថា អង្គការណាតូ (NATO) មិនស្ថិតក្នុងស្ថានភាពល្អប៉ុន្មានទេ ប៉ុន្តែរុស្ស៉ីមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សសម្ព័ន្ធយោធានេះឡើយ។រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Antalya ប្រទេសតួកគីយ៉េ ថាវាដល់ពេលហើយសម្រាប់ការសន្ទនាជាមួយសហរដ្ឋអា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-04-2026, 11:41 AM, ចំនួនអ្នកអានៈ 43ដង
យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា ការបាញ់មីស៉ីលខាងលើត្រូវបានធ្វើឡើង ក្បែរទីក្រុង Sinspano នៅភាគខាងកើតនៃប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោងខ្ទង់ ៦៖១០នាទីព្រឹក។ រីឯរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៉ីលបាលិស្ទីគទាំងនោះ ទំនងជាបានធ្លាក់នៅក្បែរឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ ដោយមិនមានការបំពានចូលមកក្នុងតំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 07:55 PM, ចំនួនអ្នកអានៈ 52ដង
មុននេះ ទិន្នន័យតាមដានចរាចរណ៍ផ្លូវសមុទ្រ បានបង្ហាញក្បួនកប៉ាល់ដឹកប្រេង ៨គ្រឿងកំពុងឆ្លងច្រកសមុទ្រ Hormuz ប៉ុន្តែក្រោយប្រកាសបេីកមិនទាន់បានមួយថ្ងៃផង អ៉ីរ៉ង់បាននិយាយថាខ្លួនកំពុងរៀបចំឡើងវិញនូវការគ្រប់គ្រងយោធាដ៏តឹងរ៉ឹងនៅលើផ្លូវទឹកដ៏សំខាន់នេះ។
ប្រភពពីសន្តិសុខដែនសមុទ្រ និងដឹកជញ្ជូន បានឱ្យដឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 06:14 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៦នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។
បើត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 04:00 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 03:56 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (spanrostate cancer) ដែលនឹងព្យាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 03:55 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 03:50 PM, ចំនួនអ្នកអានៈ 51ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាព័ត៌មានសម្ងាត់ បញ្ចេញដោយមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi។ «ផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ការសាងសង់ផ្លូវនៅក្នុងតំបន់ដែលតភ្ជាប់ទៅកាន់អ៊ុយក្រែន និងការសាងសង់ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 02:22 PM, ចំនួនអ្នកអានៈ 24ដង
នៅក្រោមកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៥ និងជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុនចាប់តាំងពីបានលុបចោលបម្រាមលក់អាវុធ ក្នុងឆ្នាំ២០១៤ និងសង្រ្គាមលោកលើកទី២មក អូស្ត្រាលីនឹងត្រូវចំណាយប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 02:19 PM, ចំនួនអ្នកអានៈ 50ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោកប្រហែលជានឹងមិនបន្តបទឈប់បាញ់ជាមួយអ៉ីរ៉ង់នោះទេ នៅក្រោយពេលបទឈប់បាញ់នេះត្រូវអស់សុពលភាពនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ «ខ្ញុំប្រហែលជានឹងមិនបន្តបទឈប់បាញ់នោះទេ ប៉ុន្តែការបិទខ្ទប់អាចនឹងត្រូវបន្តអនុវត្ត»។ នេះជាការគូសបញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 02:18 PM, ចំនួនអ្នកអានៈ 37ដង
ឆ្លើយតបនឹងជ័យជម្នះនេះ ក្រុមហ៊ុន Aspanspanle បានថ្លែងអំណរគុណដល់តុលាការ និងបានបញ្ជាក់ថា៖ «ការសម្រេចនេះធានាថា យើងអាចបន្តផ្តល់មុខងារសុខភាពដ៏សំខាន់នេះដល់អ្នកប្រើប្រាស់របស់យើង។ អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែល Masimo បានធ្វើការវាយប្រហារតាមផ្លូវច្បាប់មកលើ Aspanspanle មិនឈប់ឈរ ហើយការចោទប្រកាន់ស្ទើរតែទាំងអស់របស់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 12:34 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនត្រូវចោទជា ចំនួន៨នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន៨ផ្សេងគ្នា ចេញដោយលោកគុជ តារ៉ា ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-04-2026, 12:26 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ បានទទួលសេវាដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់ គឺមានការកើនឡើនចំ
 ព័ត៌មានលម្អិត
|
|
|