រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី
ចុះថ្ងៃទី: 18-04-2026, 12:26 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ បានទទួលសេវាដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់ គឺមានការកើនឡើនចំនួន ៣៣ ៦៤១នាក់ ស្មើនឹង ៣៩%»។ លោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃ មានប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត ១២ម៉ឺននាក់ បានទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយជាមួយការធ្វើដំណើរប្រកបដោយផាសុខភាព និងសុវត្ថិភាព។ បន្ថែមលើនេះ លោកស្រី អ្នកនាំពាក្យបានបន្ថែមថា ស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកចំនួនដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រឹមតែ៦០០គ្រឿងប៉ុណ្ណោះ។ លោកស្រី ដោ សម្ផស្ស ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីនូវការធ្វើដំណើរប្រកបដោយផាសុខភាព សុវត្ថិភាព ជាពិសេសទៅលេងស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃផងដែរ។ ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានសូមការអធ្យាស្រ័យ និងអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនៅថ្ងៃទី១២ ខែមេសា ជាថ្ងៃដំបូងនៃការចេញដំណើរ មានការយឺតយ៉ាវដោយសារចំនួនប្រជាពលរដ្ឋមកទទួលសេវាមានច្រើន លើសការរំពឹងទុកដូចនេះ មានប្រជាពលរដ្ឋមួយចំនួន ត្រូវរង់ចាំដោយសារតម្រូវឱ្យមានការបន្ថែមរថយន្តក្រុងភ្លាមៗ ដើម្បីដោះស្រាយនូវបញ្ហាចំពោះមុខនេះ។ លោកស្រីបានបន្តថា៖ «ទោះតិច ឬច្រើនកត្តានេះ អាចបណ្តាមកពីវិបត្តិតម្លៃប្រេង ដែលអាចប៉ះពាល់ដល់ថ្លៃសំបុត្រ រថយន្តក្រុងឯកជន ឬរថយន្តឈ្នួល ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃវិញ»។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសប្បាយរីករាយ ដោយបានរួមចំណែក ចូលរួមសម្រាកបន្ទុក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលសេដ្ឋកិច្ច កំពុងមានភាពមិនច្បាស់លាស់ ខណៈនេះជាកិច្ចការមួយដែលលោក ឃួង ស្រេង បានយកចិត្តទុកដាក់ និងតែងតែលើកទឹកចិត្ត ឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ ងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈដែលកំពុងបម្រើសេវារៀងរាល់ថ្ងៃ។ គួរឱ្យដឹងដែរថា ក្នុងឱកាសអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នាព្រឹកព្រលឹមថ្ងៃទី១២ មេសា នៅទីលានប្រជាធិបតេយ្យមុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ លោក ឃួង ស្រេង បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងម្យ៉ាងទៀត ជិះរថយន្តក្រុងនេះ មានផាសុកភាព សុវត្ថិភាព ត្រជាក់សម្រាប់បងបង្អូនប្រជាពលរដ្ឋផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-04-2026, 04:00 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:56 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (spanrostate cancer) ដែលនឹងព្យាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:55 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:50 PM, ចំនួនអ្នកអានៈ​ 51ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាព័ត៌មានសម្ងាត់ បញ្ចេញដោយមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi។ «ផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ការសាងសង់ផ្លូវនៅក្នុងតំបន់ដែលតភ្ជាប់ទៅកាន់អ៊ុយក្រែន និងការសាងសង់ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:22 PM, ចំនួនអ្នកអានៈ​ 24ដង
នៅក្រោមកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៥ និងជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុនចាប់តាំងពីបានលុបចោលបម្រាមលក់អាវុធ ក្នុងឆ្នាំ២០១៤ និងសង្រ្គាមលោកលើកទី២មក អូស្ត្រាលីនឹងត្រូវចំណាយប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:19 PM, ចំនួនអ្នកអានៈ​ 50ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោកប្រហែលជានឹងមិនបន្តបទឈប់បាញ់ជាមួយអ៉ីរ៉ង់នោះទេ នៅក្រោយពេលបទឈប់បាញ់នេះត្រូវអស់សុពលភាពនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ «ខ្ញុំប្រហែលជានឹងមិនបន្តបទឈប់បាញ់នោះទេ ប៉ុន្តែការបិទខ្ទប់អាចនឹងត្រូវបន្តអនុវត្ត»។ នេះជាការគូសបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:18 PM, ចំនួនអ្នកអានៈ​ 35ដង
ឆ្លើយតបនឹងជ័យជម្នះនេះ ក្រុមហ៊ុន Aspanspanle បានថ្លែងអំណរគុណដល់តុលាការ និងបានបញ្ជាក់ថា៖ «ការសម្រេចនេះធានាថា យើងអាចបន្តផ្តល់មុខងារសុខភាពដ៏សំខាន់នេះដល់អ្នកប្រើប្រាស់របស់យើង។ អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែល Masimo បានធ្វើការវាយប្រហារតាមផ្លូវច្បាប់មកលើ Aspanspanle មិនឈប់ឈរ ហើយការចោទប្រកាន់ស្ទើរតែទាំងអស់របស់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:34 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនត្រូវចោទជា ចំនួន៨នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន៨ផ្សេងគ្នា ចេញដោយលោកគុជ តារ៉ា ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:26 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ បានទទួលសេវាដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់ គឺមានការកើនឡើនចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:05 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានទទួលស្គាល់តួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការសម្រួលដល់ការធ្វើពិពិធកម្មឧស្សាហកម្ម និងការបង្កើតការងារ។ នៅក្នុងបរិបទនេះ ភាគីទាំងពីរបានពិភាក្សាអំពី សក្តានុពលនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជប៉ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:56 AM, ចំនួនអ្នកអានៈ​ 53ដង
សម្ភារៈថ្មីនេះ គឺជាបន្ទះអ៊ីសូឡង់ (insulation material) ដែលផលិតចេញពី (Silica Aerogel) ដែលត្រូវបានរចនាឡើងដើម្បីធ្វើការការឆ្លងកម្ដៅកាន់តែយឺតរវាងកោសិកាអាគុយ (Battery Cells) នៅពេលមានបាតុភូតចំហេះឡើងកម្ដៅ (Thermal Runaway)។ ដែលជាទូទៅ នៅពេលអាគុយមានបញ្ហា សីតុណ្ហភាពអាចហក់ឡើងកម្តោះខ្ពស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី និងអាចរាលដាលទៅកាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:40 AM, ចំនួនអ្នកអានៈ​ 45ដង
ទីក្រុងអ៉ីស្តង់ប៊ុល៖អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងបែបនេះ អំឡុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទ៖ «ការពូនជ្រុំក្ដីសង្ឃឹម ការថែរក្សាសន្តិភាព និងធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួគីយេ នាថ្ងៃទី១៧ ខែមេសា ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:31 AM, ចំនួនអ្នកអានៈ​ 29ដង
បច្ចេកវិទ្យាវ៉ែនតាឆ្លាតវៃដែលលោក To Lam បានសាកល្បងនេះ គឺជាសមិទ្ធផលថ្មីចុងក្រោយបង្អស់ដែលអនុញ្ញាតឱ្យអ្នកពាក់អាចមើលឃើញអត្ថបទបកប្រែបង្ហាញនៅលើកញ្ចក់វ៉ែនតាភ្លាមៗ នៅពេលដែលភាគីម្ខាងទៀតកំពុងនិយាយ។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន លោក To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:27 AM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួនជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។ ក្រសួងទេសចរណ៍ឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 11:24 AM, ចំនួនអ្នកអានៈ​ 49ដង
ក្នុងចំណោមគូប្រជែងទាំងអស់ មានតែ Aspanspanle និង Huawei ប៉ុណ្ណោះដែលនៅតែរក្សាកំណើនបាន។ លោក Ivan Lam អ្នកវិភាគជាន់ខ្ពស់នៅ Counterspanoint Research បានពន្យល់ថា៖ «ខណៈពេលដែលគូប្រជែងភាគច្រើនដំឡើងថ្លៃ Aspanspanle លេចធ្លោជាងគេផ្នែកតម្លៃ (Value) ដោយសារអ្នកប្រើប្រាស់ចិនដឹងថា ផលិតផលរបស់ខ្លួនអាចប្រើប្រាស់បានយ៉ាងហោចណាស់ ៣ ឆ្នាំ»។ ភាពជឿជាក់លើគុ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1207 នាក់
ម្សិលមិញ : 1834 នាក់
សរុបទាំងអស់ : 11310590 នាក់